ផ្សាយថ្ងៃទី ០៧ តុលា ២០២៤
ល្បែងស៊ីសងមួយកន្លែង ដែលស្ថិតេនៅក្នុង សណ្ឋាគារបុរីអូរពីរ ភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រង់ចំណុចមុខសាលាក្រុងព្រះសីហនុ កំពុងសប្បាយកើបលុយពីពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ ពីការដាក់ដំណើរការទូហ្គេមបាញ់ត្រីល្បែងស៊ីសងខុសច្បាប់ដែលដាក់ដំណើរការក្នុងបន្ទប់សណ្ឋាគារ បុរី អូរពីរ។ ប្រភពពីពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើកនេះបានបើកដំណើរការអស់ជាយូរលង់មកហើយ ដែលបានបើកឲ្យពលរដ្ឋខ្មែរ មិនថាក្មេងថ ឬចាស់ ចូលលេងដោយសេរី ព្រោះទីតាំងខាងលើនេះមានខ្នងក្រាស់នៅពីក្រោយ។ ប្រភពពីអាណាព្យាបាលម្នាក់ទៀតបានឲ្យដឹងថាកូនគាត់តែងតែលួចលុយពីផ្ទះមកលេងហ្គេមសុីសងទាំងនេះជាបន្តបន្ទាប់ និងមិនស្ដាប់តាមការទូន្មានរបស់គាត់នោះទេ ហើយក៏ខកខានទៅសាលារៀនជាញឹកញាប់ផងដែរ។ គាត់បានសំណូមពរឱ្យអ្នកសារព័ត៌មានត្រូវហ៊ាននិយាយ និងផ្សាយឲ្យត្រង់ ដើម្បីជូនជាព័ត៌មាន ដល់លោកអភិបាលខេត្តព្រះសីហនុផង។ ទាក់ទិននឹងការព្រួយបារម្ភពីអនាព្យាបាលសិស្ស និងប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ ដែលកំពុងមានកូន ប្ដី សមាជិក ក្នុងគ្រួសារញៀនល្បែងស៊ីសងទាំងនេះ លោក សំ ប្រាក់ មេប៉ុស្តិ៍សង្កាត់លេខ ៤ បានឲ្យដឹងនារសៀលថ្ងៃសុក្រ ទី ៤ ខែ តុលា ឆ្នាំ ២០២៤ ថា ចំពោះការលួចបើកដំណើរការល្បែងស៊ីសងខាងលើនេះ លោកមិនបានដឹងនោះទេ ដូច្នេះលោកនឹងចុះទៅណែនាំ ឱ្យរើចេញ បើពុំដូច្នេះទេលោកនឹងមានវិធានការតាមផ្លូវច្បាប់។
ចំណែកលោក តី វិសាល អធិការក្រុងព្រះសីហនុបានឲ្យដឹងថា កន្លងមកលោកក៏ធ្លាប់ទទួលព័ត៌មាននេះដែរ តែពេលចុះទៅមើលមិនមានដំណើរការ ហើយលោកបញ្ជាក់បន្ថែមថា ប្រហែល ១ ថ្ងៃ ឬ ២ថ្ងៃទៀត លោកនឹងចុះធ្វើការ។ បើទោះបីជាមានការបញ្ជាក់ពីមន្ត្រីមូលដ្ឋានថានឹងចុះទៅធ្វើការណែនាំឲ្យរើចេញ ផ្អាកមិនឲ្យដំណើរការទូល្បែងស៊ីសងខុសច្បាប់ដូចការលើកឡើងខាងលើក៏ដោយ ប៉ុន្តែនៅរសៀល ថ្ងៃចន្ទ ទី ៧ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមការងារអ្នកសារព័ត៌មានយើង នៅតែទទួលបានដំណឹងថា ទីតាំងខាងលើនេះ នៅតែបើកដំណើរការឲ្យមានប្រជាជនខ្មែរចូលលេងល្បែងស៊ីសងជាធម្មតា។ ដោយ សៅ វាសនា

ល្បែងស៊ីសងខុសច្បាប់មួយកន្លែងបើកលេងដោយរលូន តើមន្ត្រីមូលដ្ឋានមិនទាន់ដឹង ឬធ្វើមិនដឹង?
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Sunday, October 06, 2024
Rating:

No comments: