ផ្សាយថ្ងៃទី ១៥ ធ្នូ ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ក្នុងយុគជាដំបូងនៃប្រជាវតារបស់លោក ក្នុងប្រទេសឥណ្ឌាភាគលើ មានក្សត្រិយ៍ទ្រង់ព្រះនាមថា សាន្តនុ ជាពូជពង្សវង្សព្រះចៅភរត ដែលជាឱរសរបស់ព្រះចៅ ទុសយន្ត និងនាង សកុន្តលា ជាបរមក្សត្រិយ៍ ដែលល្បីល្បាញព្រះកិត្តិនាមជាងព្រះចៅ សាន្តនុ ក្សត្រិយ៍អង្គនេះ ទ្រង់រក្សារាជប្រវេណី នៃប្រយូរវង្សរបស់ព្រះអង្គទុកដោយប្រពៃ យកព្រះហឫទ័យទុកដាក់ពេចពិលរមិលមើល សុខទុក្ខរបស់ប្រជារាស្ត្រ ដោយការុណ្យចិត្តជាយ៉ាងក្រៃពេក អ្នកនគរស្មោះសរស្រឡាញ់ព្រះអង្គ ហាក់បីដូចជាដួងហឫទ័យរបស់គេ រាប់អានតម្កុំកម្កើងលើកឡើងបូជាព្រះអង្គ បីដូចទេពតាក្នុងសួគ៌ាល័យ រាជសត្រូវស្ញប់ស្ញែងក្រែងព្រះតេជបារមី ដូចកលខ្លាចស្ដេចខ្មោចក៏ប្រហែលគ្នា ព្រះចរិយាវត្តដែលប្រព្រឹត្តទៅជាប្រក្រតីយ៉ាងរាស្ត្រអ្នកជា មិនបានប្រកាន់ព្រះអង្គ កាន់យកតែយុត្តិធម៌ គឺសេចក្ដីជាអ្នកបរិសុទ្ធប្រាសចាកមន្ទិល និងពាក្យដំនៀលនិន្ទាព្រះអាណាសោតក៏រឹងរឹតរុងរឿងបីដូចសូរ្យ័ង្សី ។
សេចក្ដីស្ងប់ក្នុងប្រទេស និរាសភ័យអរិរាជសត្រូវ និរាសសេចក្ដីរន្ធត់នេះឯង ជាអាការដ៏សំខាន់នៃការតាំងនៅបាននៃជាតិ និងពាណិជ្ជកម្មសព្វសារពើដែលជាលានធំ សម្រាប់ធ្វើឲ្យធនសម្បត្តិក្នុងប្រទេសដំណើរឡើងទៅកាន់សេចក្ដីចម្រើន ព្រះអង្គជាអ្នកគ្រងរាជនេះ ក៏បានយកព្រះហឫទ័យទុកដាក់មើលរាល់វេលា ទ្រព្យសម្បត្តិក៏សម្បូណ៌ឡើងក្នុងព្រះនគរ ទ្រង់ជ្រះថ្លាក្នុងសាសនកិច្ច សម្បូណ៌ដោយទស្សនៈ និងមតិ ទ្រង់ប្រើសេចក្ដីគិតអានកាញ់គ្នេ ដោយយោបល់តាមមតិរបស់ជាតិផ្សេង ៗ ឬរបស់គណៈ របស់បុគ្គលឯកជន ទ្រង់ចាត់តាំងរបៀបសមាគម និងទំនៀមជាប្រវេណីគតិទុករៀបរយ របស់អំបាលនេះជាធម្មតាប្រចាំនៅក្នុងរាជអាណាចក្រដ៏ធំនេះទួទៅ គ្មានអ្នកណា ១ ស្គាល់ឡើយថាគ្រប់គ្រងដូច្នេះ ៗ ខុសគន្លងធម៌ ទាំងទារុណកម្មក្ដី អធម្មិករាជក្ដី អយុត្តិធម៌ក្ដី គ្មានអ្នកណាស្គាល់ថាមុខមាត់វាយ៉ាងម៉េច ប្រជារាស្ត្ររាល់គ្នា មានសេចក្ដីភក្ដី និងពេញចិត្តណាស់ដែលបានម្ចាស់សមគួរ ជាប្រមុខមកសោយរាជ្យដូច្នេះ ។
ព្រះចៅ សាន្តនុ ស្ថិតនៅក្នុងរាជសម្បត្តិ ទាល់តែជរាភាពហើយ ក៏ស្ដេចទិវង្គតទៅតាមយថាកម្ម វិចិត្រវិរយ ជា មកុដកុមាររជ្ជទាយាទ បានឡើងសោយរាជ្យសម្បត្តិមក ក្សត្រិយ៍នេះ មានឱរសពីរអង្គ នាម ធ្ឫតរាស្ត្រ (ធតរជ្ជ) ១, បណ្ឌុ ១, កាលព្រះអង្គទិវង្គតបង់ទៅហើយ ក៏កើតជាបញ្ហាចោទគ្នាឡើងថា នឹងលើកលោកអង្គណាសោយរាជ្យ នេះជារឿងដ៏ជ្រៅសុខុម កម្រនិងទម្លុះទម្លាយទៅបាន ព្រោះថា ធ្ឫតរាស្ត្រ ជារាជបុត្រច្បង បើតាមព្រះវេណីត្រូវបានរាជសម្បត្តិ តែខ្វាក់បង់អំពីកំណើត ហេតុដូច្នោះរាជសម្បត្តិ ទើបធ្លាក់ទៅលើ បណ្ឌុ ជាអនុជវិញ ព្រមគ្នាអញ្ជើញ បណ្ឌុ ឡើងគ្រងពិភព ។
កាល បណ្ឌុ ឡើងសោយរាជ្យមក មិនយូរប៉ុន្មានក៏ទ្រង់រាជតម្រិះនឹងស្ដេចចេញទៅនៅព្រៃ សព្វព្រះហឫទ័យគ្រងជីវិតនៅដោយសេចក្ដីវិវេគវិញប្រសើរ តែមិនមានបន្ទូលឲ្យអ្នកឯណានិមួយដឹង ព្រោះក្រែងរាជបរិពារទាំងឡាយមិនយល់ព្រម តែក្នុងព្រះហឫទ័យក៏នៅតែបំណងដូច្នេះខ្ជាប់មិនចេះអស់ មិនចេះហើយ ក្នុងទីបំផុត ក៏ឲ្យកើតនឿយណាយដោយតូរ្យតន្ត្រី ដែលចោមរោមជុំវិញរាជបល្លង្ករាល់វេលា ទើបស្ដេចដាក់រាជសម្បត្តិចេញចាកព្រះនគរ ពនេចរទៅនៅព្រៃ នាំយកទាំងមហេសីសម្លាញ់ទៅផង លុះកាលកន្លងយូរមក ព្រះរាជា បណ្ឌុ ក៏ទិវង្គតក្នុងដំណាក់ព្រៃ ឬ អាស្រមនោះឯង មានឱរស ៥ អង្គ ទ្រង់នាម យុធិស្ឋិរ ល្បីនាមជាអ្នកធ្ងន់ក្នុងសច្ចៈ និងសទ្ធាជ្រះថ្លា ភីម ល្បីនាមថាទ្រង់នៅព្រះកាយ ពលមហិមា ខុសនឹងមនុស្សធម្មតា មនុស្សញញើតទួទៅ អរជុន ល្បីនាមថា មានថ្វីដៃក្នុងយុទ្ធវិធី និងការប្រើអាវុធ នកុល និង សហទេព មួយគូនេះជាកូនភ្លោះប្ងូនបន្ទាប់និងអរជុន ។ សូមចុចអានបន្ត....

រឿងមហាភារតយុទ្ធ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Thursday, December 14, 2023
Rating:

No comments: