មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

«ប្រាសាទភ្នំខ្យង» ល្អាងដ៏អាថ៌កំបាំង នៅសតវត្សរ៍ទី ៦

ផ្សាយថ្ងៃទី ១៤ ធ្នូ ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទភ្នំខ្យង ស្ថិតក្នុងល្អាងភ្នំខ្យង ឃុំកន្ថោរខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ អ្នកចង់ទៅទស្សនាប្រាសាទនេះ ត្រូវធ្វើដំណើរ ពីផ្សារទូកមាស ឆ្ពោះទៅទិសខាងត្បូងតាមថ្នល់ជាតិលេខ៣៦ ប្រហែល ៤១ គីឡូម៉ែត្រ រួចបត់ស្តាំ ចុះ ទៅលិចចម្ងាយ ១.៥០០ ម៉ែត្រ តាមផ្លូវលំក្រួសក្រហម តាមខ្លោងទ្វារវត្ត ប្រជាសង្គម ភ្នំក្រពើ នឹងទៅដល់ តំបន់ភ្នំខ្យង ដែលមាន សាលាបឋមសិក្សានៅជាប់នឹង ជើងភ្នំស្រាប់។ ភ្នំដែលលាក់ទុកប្រាសាទបុរាណនេះ គឺជាកូនភ្នំមួយមានកម្ពស់ ទាបល្មមស្ថិតនៅដាច់ពីគេ ដែលមានស្រុកភូមិព័ទ្ធជុំវិញ។ បើតាម ប្រសាសន៍របស់អ្នក ដែលមានផ្ទះនៅជាប់នឹងជើងភ្នំនោះ បានមានប្រសាសន៍ឱ្យដឹងថា ប្រាសាទបុរាណនេះ អ្នកស្រុកភូមិនាំគ្នាហៅថា ប្រាសាទភ្នំខ្យង តាំងពីយូយារណាស់មកហើយ ដែលស្ថិតក្នុងល្អាងភ្នំងងឹតស្លុបមួយ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី Wing 016 85 63 66
ប្រាសាទនេះសង់ក្នុងសតវត្សរ៍ទី៦ នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ គ្រាន់តែដឹងថា សង់ឡើងក្នុង បំណងឧទ្ទិសចំពោះព្រហ្មញសាសនា ។ តួប្រាសាទមានកម្ពស់ ៤.៥ ម៉ែត្រ ទទឹង ២ ម៉ែត្រ បណ្តោយ ៣ ម៉ែត្រ មានរាងបួនជ្រុង កំពូលត្រួតជាថ្នាក់ បែរមុខទៅលិច ផ្នែកខាងក្រោយ អែបនឹងផ្ទាំងថ្ម។ អ្នកស្រុកបានឱ្យដឹង ទៀតថាប្រាសាទនេះ សង់ពីដីឥដ្ឋមានរាងដូចចេតិយបញ្ចុះអដ្ឋិធាតុ ហើយផ្នែកខាងក្នុងគ្មានតម្កល់អ្វីទេ។ កាលមុនសម័យ ប៉ុល ពត ពួក អ្នកស្រុកភូមិយកអដ្ឋិធាតុ អ្នកស្លាប់តម កម្កល់ទុកក្នុងប្រាសាទនេះ ហើយលុះដល់ រដូវបុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំ ខ្មែរ ពួកគាត់តែងនាំគ្នា មកជួបជុំធ្វើ បុណ្យទាន និង និមន្តព្រះសង្ឃ សូត្រមន្តឆាក បង្សុកូល ក្នុងល្អាងភ្នំនេះ ជារៀងរាល់ឆ្នាំ ។ តែ សម័យបច្ចុប្បន្ន ប្រាសាទក្នុង ល្អាងភ្នំនេះ ពុំមានតម្កល់ អដ្ឋិធាតុ ដូចសម័យមុនឡើយ ហើយទើបតែ នៅឆ្នាំ ២០០៨ មន្ទីរវប្បធម៌ ខេត្តកំពតបាន ដាក់ ប្រាសាទនេះ ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌ ខេត្តផងដែរ ។គេនិយាយ បន្តឱ្យ ដឹងទៀតថា “ ក្នុងមួយខែៗ តែងមានភ្ញៀវ ទេសចរបរទេស អ្នកនៅក្នុងស្រុកនិង ពី ៨ ទៅ ១០ នាក់ដែរ បានមកទស្សនា ប្រាសាទបាតភ្នំ នេះ” ។បើយើងចង់ចូល ក្នុងល្អាងភ្នំ ទស្សនាប្រាសាទ ត្រូវឡើងទៅលើភ្នំ កម្ពស់ប្រហែល ៣០ ម៉ែត្រ និង មានមាត់រូងមួយ ចុះទៅក្រោម តាមជណ្តើរ ឈើចំនួន ១៧ កាំ នឹងដល់ ល្អាងថ្មដ៏ធំមួយ ។ សូមចុចអានបន្ត....
«ប្រាសាទភ្នំខ្យង» ល្អាងដ៏អាថ៌កំបាំង នៅសតវត្សរ៍ទី ៦ «ប្រាសាទភ្នំខ្យង» ល្អាងដ៏អាថ៌កំបាំង នៅសតវត្សរ៍ទី ៦ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Wednesday, December 13, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.