រឿងមហាភារតយុទ្ធ
ផ្សាយថ្ងៃទី ១៥ ធ្នូ ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ត-មកពីទំព័រទីមួយ៖ កាលដំណឹងទិវង្គតនៃព្រះចៅ បណ្ឌុ ឮទៅដល់ព្រះនគរ អ្នកនគរបានពាក់គ្រឿងកាន់ទុក្ខថ្វាយតាមប្រវេណី នឹងនាំគ្នាយំសោកសម្ដែងអាការស្ដាយព្រះអង្គ ហាក់បីដូចជាញាតិរបស់គេម្នាក់ស្លាប់ទៅដូច្នោះ ព្រះញាតិវង្សព្រមដោយរាជបរិពារបាននាំគ្នាទៅអញ្ជើញព្រះនាងដ៏ជាវិធរា និង បាណ្ឌពកុមារ ទាំង ៥ អង្គ ត្រឡប់ចូលមកកាន់ក្រុងហស្ដិនបុរវិញ ឲ្យសំណាក់នៅក្នុងវាំងព្រះចៅ ធ្ឫតរាស្ត្រ (ក្សត្រិយ៍ខ្វាក់) ចំណែកឯឱរសទាំង ៥ របស់ព្រះនាង ធ្ឫតរាស្ត្រ ជាបិតុលា ក៏ទ្រង់ឧបត្ថម្ភឲ្យរៀនសូត្រសិល្បសាស្ត្រផ្សេង ៗ ជាមួយនឹងឱរសរបស់ព្រះអង្គ មាន ទុរយោធន៍ ជាដើម ។
កាលរាជកុមារបងប្អូនទាំង ៥ អង្គ ចម្រើនវ័យធំឡើង រូបរាងសក្ដិសម ទ្រូងសាយ អវៈយវៈ ទាំងពួងបានលក្ខណៈគ្រប់យ៉ាងទាំងដំណើរយាត្រា និងកិរិយាមារយាទក៏ល្អមានរាសី ជាហេតុធ្វើឲ្យអ្នកនគរនឹកសង្ឃឹមក្នុងព្រះរាជកុមារទាំង ៥ ទ្វេរចំនួនច្រើនឡើងដោយលំដាប់ គុណសម្បត្តិជាទីនិយមនៃប្រជុំអនេកនិករជន ក្នុងព្រះរាជបិតា បានឆ្លាក់មកជាមត៌កដល់ព្រះរាជកុមារទាំង ៥ ពេញបន្ទុក យ៉ាងព្រះវររាជបិតា តែគុណសម្បត្តិទាំងនេះត្រឡប់ទៅជារបស់ស្លែង ធ្វើឲ្យ ទុរយោជន៍ ព្រមទាំងបងប្អូន និងបក្សពួករបស់ ទុរយោជន៍ នាំគ្នាឫស្យាក្នុង បាណ្ឌពកុមារ ដែលជាបងប្អូនជីដូនមួយផងគ្នាជាយ៉ាងក្រៃពេក ។
ព្រះកុមារទាំង ៥ បានសិក្សាការប្រើអាវុធផ្សេង ៗ រាល់ថ្ងៃក្នុងរាជសេដ្ឋាវិជ្ជា គឺការប្រើធ្នូសរ ការប្រើរថសឹក ការកាប់ដាវនិងដាវ ពួយ លំពែង គុន ដាល់ និងហាត់វិជ្ជាយ៉ាងដទៃទៀតជាច្រើនយ៉ាង ដែលជាភាគនៃរាជវត្ត ឬការហាត់សម្រាប់ ក្សត្រិយ៍ជាតិអ្នកចម្បាំងក្នុងសម័យនោះយ៉ាងស្ទាត់ គ្រូអ្នកបង្វឹកបង្ហាត់រាជកុមារ អំបាល ជាព្រាហ្មណ៍មានត្រកូលនាម ទោណ អាចារ្យជាប្រាជ្ញមានគុណគួររាប់អាន មានមុខងារជាអ្នកប្រិតប្រៀនវិជ្ជាទាហាន ដល់ក្សត្រិយ៍គ្រប់អង្គក្នុងត្រកូលនោះ ។
ទោណអាចារ្យ ត្រូវជាមាព្រះ ធ្ឫតរាស្ត្រ កំណត់ទុកថា កាលរាជកុមារ អំបាល នេះ រៀនយុទ្ធវិទ្យាចេះស្ទាត់ហើយ នឹងបានជាកម្លាំងជួយធ្វើសង្គ្រាមនឹងព្រះចៅ ទ្រុបទ ព្រះចៅផែនដីបញ្ចាលនគរ ដែលជារាជសត្រូវនឹងព្រះអង្គមកអំពីថ្ងៃមុន ។ ទោណអាចារ្យ យកចិត្តទុកដាក់ប្រៀនប្រដៅ ហើយស្រឡាញ់ប្រណី បាណ្ឌកុមារ ទាំង ៥ ជាសិស្សច្រើន ការរៀនគ្រានោះ អរជុនមានចំរឿនលឿនទៅមុខបងប្អូនពោះមួយ និងបងប្អូនជីដូនមួយទាំងអស់ ក្នុងផ្លូវវិទ្យាអ្នកចម្បាំង មានសតិបញ្ញាស្រួចជាងគេ ហើយជាអ្នកធ្ងន់ក្នុងហិរិឱត្តប្ប ប្រដៅជឿស្ដាប់ងាយជាងបងប្អូនទាំងពួង ការុណ្យចិត្តដែល ទោណអាចារ្យ សម្ដែងចេញមកខាងក្រៅដូច្នេះ ធ្វើឲ្យ ទុរយោជន៍ ទ្វេរសេចក្ដីឫស្យាក្នុងកុមារទាំង ៥ ថែមឡើងទៀតជាច្រើនហើយនិងឫស្យាស្អប់ អរជុន ដែលមានថ្វីដៃពូកែជាបំផុត ។
លុះកុមារ អំបាល នោះ រៀនវិជ្ជាទាហានចេះចប់បរិបូណ៌ហើយ បានមានការប្រឡងថ្វីដៃកុមារអ្នកចម្បាំងអំបាលនោះ មានបណ្ដាជនជាច្រើននាំគ្នាមកកាន់ទីប្រជុំ ដើម្បីមើលការប្រឡង បានទះដៃសម្ដែងសេចក្ដីត្រេកអរ ឮ សូរសព្ទទ្រហឹងអឺងកង ពួកអ្នកប្រឡង ក៏ចូលប្រឡង តាំងចិត្តប្រឹងប្រែងសម្ដែងថ្វីដៃយ៉ាងពេញកម្លាំង តែមិនយូរប៉ុន្មានការប្រឡងនោះ មិនត្រឹមតែសាកចំណេះវិជ្ជា ឬ សម្ដែងឲ្យល្អមើល ទាំងសងខាងបណ្ដាលទោសខ្លាំងឡើង ក៏ស៊ូគ្នាតែមែនទែន ទុរយោជន៍ ចាប់តស៊ូគ្នានឹង ភិម គូបដិបក្សទាំងពីរនេះ បានចូលប្រឡូកតយុទ្ធគ្នាយ៉ាងពេញថ្វីដៃទាំងសងខាងក៏រឹតតែបណ្ដាលទោសខ្លាំងឡើង ៗ ស្ទើរតែនឹងហុតឈាមទៅវិញទៅមក គ្រានោះមានមនុស្សចូលទៅ ហាមដោយទទួលបញ្ជាពីព្រះរាជា និង ទោណអាចារ្យ ជាគ្រូធំ ទើបក្រោកចេញទៅ វេលារសៀលថ្ងៃនោះ មានអ្នកចម្បាំងប្លែកមុខ ចូលមកក្នុងទីប្រឡងម្នាក់ទៀតឈ្មោះថា កណ៌ តែជាត្រកូលដូចម្ដេចគ្មានអ្នកណាដឹងស្គាល់ បានចូលមកចាប់គូរតស៊ូគ្នានិង អរជុន ដែលជាអ្នកក្លៀវក្លាសំខាន់សម្ដែងស្នាដៃឲ្យអ្នកមើលទាំងឡាយឃើញថា ខ្លួនគេជាគូគួរគ្នានឹង អរជុន ទុរយោជន៍ ឃើញកម្លាំងស្នាដៃ កណ៌ ហើយក៏សព្វព្រះហឫទ័យណាស់ ឲ្យនាំខ្លួនចូលទៅគាល់ឯវាំង ប្រទានរង្វាន់ជាច្រើន ហើយទ្រង់ជប់លៀងទុកជាទាហានរបស់ព្រះអង្គ ។
ការប្រឡងថ្វីដៃគ្រានេះជាហេតុរុករុញ ទុរយោជន៍ ឲ្យកើតសេចក្ដីឫស្យាក្នុង បោណ្ឌកុមារ ណាស់ឡើង ដោយហេតុដែលទទាក់ទទួលមនុស្សមានជាតិដ៏ថោកទាប ដូចយ៉ាង កណ៌ ទុកនេះក៏ស្មើដូចជាយកឲ្យមកបង់ចុះក្នុងគំនរភ្លើង ឬថែមចំណីឲ្យភ្លើងក៏ប្រហែលគ្នា រមែងពោលអួតខ្លួន ហើយញុះញង់បងប្អូន ឬ មិត្តសម្លាញ់របស់គេឲ្យបែកគ្នា ។
កុមារទាំង ៥ បងប្អូនជាអ្នកកំព្រាបិតា បានសេចក្ដីចង្អៀតចង្អល់ក្ដៅក្រហាយជារាល់ថ្ងៃ តែក៏ទ្រាំអត់សង្កត់សេចក្ដីប្រមាទ និងសេចក្ដីមើលងាយគ្រប់ប្រការ ទាំងក្នុងព្រះរាជស្ថាន ទាំងក្នុងទីប្រជុំ មានកណ្ដាលថ្នល់ជាដើមមិនតតបវិញ មើលទៅមិនខុសអីនឹងឆ្កែ ឬ ឆ្មា ដែលជាសត្វតិរច្ឆាននោះឡើយ ធ្ឫតរាស្ត្រ ទ្រង់ជ្រាបការប្រមាទព្យាបាទ មើលងាយរបស់ ទុរយោជន៍ ដោយប្រាជ្ញាញាណ ដ៏ជាអ្នកឆ្លាសក្នុងរដ្ឋប្រសាសនោបាយ ហើយទ្រង់ក៏ឲ្យបន្លែងឋានក្មួយទាំង ៥ ឲ្យទៅនៅឯវារណាវ័ត ទោះបីម្លឹងហើយ ទុរយោជន៍ ជាមនុស្សប្រកបដោយ ប្រទុស្តចិត្តជាប្រក្រតី ក៏មិនបណ្ដាលឲ្យកុមារទាំង ៥ នៅជាសុខបានឡើយ នៅតាមទៅបៀតបៀនទៀត គឺទ្រង់ឲ្យសាងវាំង ១ ធំ ប្រកបដោយក្រមួនជ័រស្រល់ ជ័រទឹក និងវត្ថុដទៃទៀតដ៏ជាចំណីភ្លើង ហើយយកកំបោរបូកពីក្រៅយ៉ាងស្និទ្ធ ឲ្យមើលឃើញដូចយ៉ាងឥដ្ឋនិងសិលា ដើម្បីអញ្ជើញកុមារទាំង ៥ ឲ្យទៅនៅ ដេលសាងឡើងដូច្នេះ ដោយចេតនាបំណងនឹងបំផ្លាញ បោណ្ឌកុមារ ដោយអគ្រនី តែនៅមានអ្នកអាណិតគឺវិទូរ (ជាឱរសនៃគុរុ) ជាអ្នកមានសតិបញ្ញាវាងវៃ បានខ្សឹបប្រាប់ដំណឹងនេះឲ្យកុមារទាំង ៥ ដឹងខ្លួនជាមុន លុះសាងមន្ទីរស្រេច ទុរយោជន៍ ក៏អញ្ជើញកុមារទាំង ៥ ភាតា ឲ្យទៅអាស្រ័យនៅក្នុងវាំងថ្មីនោះ ដោយអាងហេតុថា ក្នុងព្រះមហារាជវាំងគ្មានដំណាក់នឹងនៅឲ្យគ្រប់គ្នា ។
វេលាគ្រោះអាក្រក់មកដល់ ក្នុងរាត្រីកាល ១ នោះយប់ងងឹតពពកខ្មៅមីរដេរដាស បិទបាំងអាកាសមើលមិនយល់អ្វី អ្នកស្រុកកំពុងដេកលក់សព្វរាល់ផ្ទះសម្បែងស្ងាត់ច្រៀប គ្មានមនុស្សដើរទៅមក តាមថ្នល់ហ្វូងដល់ម្នាក់ឡើយ ខណៈនោះវាំងធំដែលសាងឡើងថ្មី ក៏ស្រាប់តែលេចអណ្ដាតភ្លើងភ្លឺសន្ធោឡើង ឮ សន្ធឹកផូងផាំង ៗ មួយស្របក់ វាំងថ្មីនោះ ក៏ទ្រោមទៅជាផះអស់ បោណ្ឌកុមារ ក៏មិនឥតគំនិត ឬ ធ្វេសប្រហែសក្នុងរឿងនេះ បានទ្រង់ជ្រាបរហស្សកម្មមកយូរថ្ងៃជាមុនហើយ ទើបបលាយនាការគេចវះ អំពីអគ្គីភ័យទៅតាមផ្លូវក្នុងដី ផុតភ្នែក ទុរយោជន៍ និងអ្នកដទៃ គ្មានអ្នកណាដឹងយល់គ្រានោះ ទុរយោជន៍ ក៏រីករាយសប្បាយក្នុងចិត្តណាស់ ដែលបានទម្លាយគូសត្រូវបានសម្រេចដូចប្រាថ្នា ទំនងដូចគ្នានឹងពាលរាជា ១ អង្គទៀត ក្នុងបុរាណសម័យបានទ្រុងខ្លុយឆ្វេក ៗ ក្រសាលលេងជាទីរីករាយកោមលហឫទ័យក្នុងខណៈដែលភ្លើងកំពុងឆេះផូងផាំងនោះឯង ។
កម៌ មុខគួរស្ញែង ដែរ ទុរយោជន៍ បានធ្វើទៅដោយប្រទុស្តចិត្តគ្រានេះ ជាគ្រឿងសម្ដែងបំភ្លឺឲ្យបណ្ដារាស្ត្រទួទៅដឹងបានយ៉ាងច្បាស់ថា គិតនឹងដុត បោណ្ឌកុមារ ច្បង គឺ យុធិស្ឋិរ ដើម្បីយករាជសម្បត្តិជាសិទ្ធិដាច់ខាត មកជារបស់ខ្លួនទាំងមូល ទុរយោជន៍ បានគិតបិទបាំងរហស្សកម៌ ការសម្ងាត់នេះទុកយ៉ាងសំខាន់ តែបុរាណលោកតែងថា សេចក្ដីសម្ងាត់ដែលប្រឹងបិទបាំងណាស់ រមែងលេចចេញបាន សូម្បីកំបាំងនៅក្នុងដួងហឫទ័យរបស់បរមក្សត្រិយ៍ ព្រោះធម្មតាអណ្ដាតមិនចេះស្ងៀម រមែងរលាស់បញ្ចេញសូរសព្ទជាដំណឹងទៅខាងក្រៅជាអាចិនដំបូង ក៏គញរាន់តែខ្សឹបខ្សៀវគ្នា លុះកន្លងទៅបន្តិចមិនយូរប៉ុន្មាន ក៏លាន់ ឮ ចេញមកខ្លាំង ៗ យ៉ាងដែលសន្ទនាគ្នាធម្មតា គ្រប់ផ្ទះសម្បែង គ្រប់កន្លែងថ្នល់ផ្សារ ឥតមានកោតក្រែងស្ដេច ឬ ចៅហ្វាយនាយណាឡើយ ហេតុដែលកើតមកទាំងនេះ ជារឿងមុខគួរខ្ពើមរអើមណាស់ ហេតុនោះកាលកន្លងមកមិនយូរប៉ុន្មាន រហស្សកម៌នោះ ក៏លេចជ្រួតជ្រាបទួទៅ សម្លេងនិន្ទានិងផរុសវាទក៏ធ្លាក់មកត្រូវ ទុរយោជន៍ កលបីដូចជាគ្រាប់ភ្លៀងដែលធ្លាក់អំពីនភាកាស ។
ចំណែកឯកុមារទាំង ៥ ភាតា ព្រមដោយព្រះជននីក៏នាំគ្នាលីលាចាកព្រះនគរ បែរមុខឆ្ពោះសំដៅអារញ្ញប្រទេស យកព្រៃព្រឹក្សាជាទីពឹង ក្នុងរវាងដែលពនេចរទៅ បានត្រូវកំដៅថ្ងៃត្រូវភ្លៀង និងសេចក្ដីនឿយលំបាកស្រេកឃ្លានសព្វទិវារាត្រី មានតែសេចក្ដីអំណត់អត់ធន់ គឺអធុវាសនខន្តីនេះឯង ជាគ្រឿងការពារក្ដៅរងារ និងសេចក្ដីស្រេកឃ្លាន ជួនកាលម្ដាយនិងកូនអស់កម្លាំងណាស់ ក៏នាំគ្នាឈប់សម្រាកកាយខាងមាគ៌ា កាលល្ហែហើយក៏នាំគ្នា ត្រេចពនេចរតទៅ ជួនកាលក៏ត្រូវឆ្លងគង្គា នាំគ្នាព្យាយាមហែលទៅកាន់ត្រើយនាយ ខ្សែទឹកផាត់ផាយផ្កាប់ផ្ងារទំរាំតែដល់ត្រើយជលសារ ដែលឆ្ងាយលន្លឹមលន្លោច ក៏អស់កម្លាំងទៀបដាច់ខ្យល់ បានរួចអំពីគ្រោះថ្នាក់ទៅម្ដង ៗ ហាក់ដូចបានកើតឡើងជាថ្មី កាលរួចទៅហើយនឹងរកទីសំណាក់អាស្រ័យក៏មិនបាន តោងនាំគ្នាដើរកាត់ភូមិប្រទេសដ៏ដាច់សង្វែងនោះសង្សឹម ៗ ទៅ ទាល់តែមាតាស្ងួតកស្រេកទឹកខ្លាំងណាស់ ក៏ប្រះប្រាណលើប្រថពី ភីម អាណិតម្ដាយក៏ខំត្រេចរកវារី តែក៏គ្មានអ្វីនឹងដួសដង ទើបដោះសំពត់ឆ្នួតមកជ្រលក់ទឹក ឲ្យជោកហើយ ក៏ម្នីម្នាយកមកពូតបន្តក់សម្រក់ចូលក្នុងមាត់មាតា ជួយជីវិតមាតាឲ្យរួចបានទៅ ១ គ្រា តែទឹកក្នុងសំពត់នោះតិច មិនល្មមនឹងរំលេមបំពង់កបងប្អូន ៤ នាក់ទៀតដែលនឿយលំបាកមកជាមួយគ្នាទាំងឃ្លានអាហារក៏សែនឃ្លាន គ្មានប្រទះផលាផលឯណានីមួយ ដែលគួរនឹងបរិភោគក្នុងថ្ងៃនោះ ម្ដាយនិងកូនមិនអាចនិងដើរផ្លូវទៅបាន ក៏ឈប់សម្រាកកាយក្រោមដើមព្រៃព្រឹក្សា តែកាយនិងចិត្ត ភីម មិនបានសម្រាកសម្រាន្តឡើយ ។
ដោយអំណាចឈឺចាប់ក្ដួលក្ដៅក្នុងចិត្ត និយាយរអ៊ូតែម្នាក់ឯងថា អ្នកណាមួយ នឹងជៀសវាងលិខិតព្រះជាម្ចាស់លើស្ថានសួគ៌បាន ឱកម្មអើយកម្ម កម្មដែលបងប្អូនយើង មកទ្រាំរងវេទនាគ្រានេះ ចិត្តយើងក្ដៅអីក្ដៅម្ល៉េះ ទៅខាងមុខគ្រោះកាច នឹងមានមកដល់យើងជាច្រើនទៀត ឬ យុធិស្ឋិរ ជាអ្នកគួរបានរាជសម្បត្តិ ក្នុងប្រទេសកុរុរដ្ឋ ឥឡូវនេះមកដេក នៅកណ្ដាលដី កណ្ដាលខ្សាច់ នឹងរកកម្រាលក្រាលដេកប៉ុនបាតដៃក៏គ្មាន ចំណែកឯ ទុរយោជន៍ អ្នកដណ្ដើមរាជសម្បត្តិ គេដេកអង្គុយលើកម្រាល ក្រាលលាតស្អាតព្រមពាសពេញដោយគ្រឿងតម្កើងកិត្តិយសនិងអានុភាព ព្រះរៀមរបស់យើង ជាមនុស្សចិត្តទន់ មិនសូវចេះប្រកាន់ទោស ក្រោធខឹងនឹងអ្នកឯណា ចេះតែឲ្យអភ័យដល់គេងាយ ៗ កុំអី ..... ម្ល៉េះគេសោយសុខសម្បត្តិត្រេកត្រអាល ចិត្តគេរីករាយស្ទើរនឹងអណ្ដែតទៅជាប់នឹងស្ថានសួគ៌ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Tuesday, December 05, 2023
Rating:

No comments: