ផ្សាយថ្ងៃទី ២០ វិច្ឆិកា ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះបាទស្រីសុរិយោពណ៌ទី២ រឺ បរមរាជាទី១ រឺ ពញាយ៉ាត (គ.ស ១៣៩៦-? រឺ ១៣៤៩-១៤២៧) រជ្ជកាល (គ.ស ១៤១៧-? រឺ ១៣៨០-១៤២៧) បើតាមឯកសារផ្សេងៗព្រះអង្គបានទទួលព្រះរាជាភិសេកយ៉ាងឱឡារិក គគ្រឹកគគ្រេងអស្ចារ្យ នៅថ្ងៃ ១១កើត ខែពិសាខ ឆ្នាំរកា ព.ស ១៩៦១, ម.ស ១៣៣៩, ច.ស ៧៧៩, គ.ស ១៤១៧។ កាលនោះព្រះអង្គ ព្រះជន្មបាន ២១ វស្សា។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី៣៤ ដែលឡើងសោយរាជសម្បត្តិ ដោយមានគុណបំណាច់ បានវាយយកជ័យជំនះ កម្ទេចកម្ចាត់សត្រូវ និងរំដោះជាតិ។ ព្រះបាទពញាយ៉ាតបានទទួលព្រះបរមនាម ជាព្រះមហាក្សត្រថា ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះបរមរាជាធិរាជ រាមាធិបតី ព្រះស្រីសុរិយោពណ៌ ធម្មិក មហារាជាធិរាជបរមបពិត្រ។ ព្រះនាមព្រះអង្គត្រូវអ្នកប្រវត្ដិវិទូជំនាន់ថ្មី ដាក់ឈ្មោះថាព្រះបរមរាជាទី១ ដើម្បីកុំឲ្យច្រឡំនឹងព្រះមហាក្សត្រជំនាន់ក្រោយ ដែលមានឈ្មោះបរមរាជាដែរ។ ព្រះអង្គគង់នៅព្រះបរមរាជវាំងមហានគរដដែល។ ទ្រង់ជាព្រះរាជ្យបុត្ររបស់ព្រះបាទស្រីសុរិយោវង្សដែលជាព្រះមហាក្សត្រដែលបានកំចាត់សៀមចេញពីព្រះនគរលើកទី១។ ចៅពញាយ៉ាតបានត្អូញត្អែរទៅកាន់អធិរាជយ៉ុងឡឹ នៅឆ្នាំ ១៤០៨ ហើយនិងនៅឆ្នាំ ១៤១៤ មានការវាយឆ្មក់របស់ស្ដេចចាម្ប៉ាជយសិម្ហវម៌្មទី៥។
កងទ័ពសៀម វាយប្រហារ ដណ្ដើមយកបានខេត្ដខ្មែរមួយម្ដងៗ ជាប់តាមផ្លូវរហូតដល់ទីក្រុងមហានគរ។ ស្ដេចសៀមបានបញ្ជាឲ្យមេទ័ពពលសេនា ឡោមហ៊ុំព័ទ្ធជិតជុំវិញមហានគរ។ ព្រះបាទធម្មាសោករាជ រឺ ព្រះបាទបរមសោករាជ (ឯកសារពង្សាវតារផ្សេង) ព្រះចៅក្រុងកម្ពុជា បានទ្រង់ជ្រាប ថាទ័ពសៀមលើកមកចោម ក្រុងមហានគរគ្រប់ទិសហើយ ទ្រង់ក៏ចាត់ពល ឲ្យឡើងរក្សាទីបន្ទាយ ឲ្យពញាកែវ ជានាយកងទ័ព រក្សាទិសខាងលិច ពញាទ័យ ត្រួតទិសខាងជើង (ពង្សាវតារវត្ដទឹកវិលបានសរសេរ ម្ដងថា ពញាកែវ និងពញាទ័យ ជាកូនព្រះបាទធម្មសោករាជ ម្ដងទៀតថាជាកូនព្រះបាទស្រីសុរិយោវង្ស) ពញាយ៉ាតត្រួតទិសខាងត្បូង ចៅហ្វាទឡ្ហៈ ត្រួតទិសខាងកើត។ ព្រះបរមរាជាវង្សទាំង បីព្រះអង្គ និងសម្ដេចចៅហ្វាទឡ្ហៈ ក៏ចេញយកព្រះទ័យ យកចិត្តទុកដាក់ ត្រួតត្រាតាមនាទីមាំមួន គ្រប់ព្រះអង្គគ្រប់គ្នា ពុំមានធ្វេសប្រហែសឡើយ។ ព្រះចៅ បរមរាជា"ស្ដេចសៀម" ឲ្យលើកដីខ្ពស់ស្មើនឹងកំពែងបន្ទាយខ្មែរ ហើយឲ្យអូសកាំភ្លើងធំ ឡើងបាញ់ចូលទៅខាងក្នុងបន្ទាយខ្មែរ។ ទ័ពខ្មែរក៏បាញ់ចេញពីខាងក្នុងបន្ទាយ មកត្រូវរេហ៍ពលសៀម ស្លាប់ជាច្រើនដែរ។ ទ័ពសៀមបាញ់ត្រូវ ទ័ពខ្មែរក៏ស្លាប់ច្រើនដែរ តែពុំបែកបាននគរឡើយ។ ព្រះចៅបរមរាជា ដេញឲ្យទាហានពាន (ពាន = ឡើងពាររំលងលើ) បន្ទាយមកទៀត ទ័ពខ្មែរក៏បាញ់កាប់ចាក់ ពីលើភាគបន្ទាយ និង ចោលដោយ ដុំថ្មទៅលើទ័ពសៀម ស្លុតស្លាប់ជាច្រើន។ សៀមយកព្រះមហានគរពុំបាន។
គិតតាំងពីទ័ពសៀម ចូលចោមព្រះមហានគរ ក្នុងខែមិគសិរ មកដល់ខែជេស្ឋ ត្រូវជា ៧ខែ តែយកមហានគរពុំបាន។ ក្រោយនោះមក មានទាហានសៀម ៦នាក់ ឈ្មោះនាយអឿន ១ នាយលាន ១ នាយឆាន់ ១ នាយដេត ១ នាយកៅ ១ នាយឌី ១ គិតកលយល់ឧបាយព្រមគ្នាស្រេច ក៏ចូលក្រាបទូលព្រះបរមរាជាថា: "ទ័ពសៀម ដែលនិងគិតការវាយយកមហានគរនោះ តាមដោយកម្លាំងយុទ្ធសាស្ត្រ ឃើញថាពុំងាយនឹងយកបានឡើយ។ ទូលព្រះបង្គំជាខ្ញុំ ទាំង ៦ នាក់ សុំយកអាសានឹងទៅស្លង់កាំភ្លើងធំ របស់ មហានគរ ដែលដាក់មុខចាំផ្លូវថ្នល់ទាំងប៉ុន្មាននោះឲ្យបានសិន។ ថាបើស្លង់កាំភ្លើងនោះបានហើយទំនើង (ទំនើង, ធ្វើបានតាមចិត្ត , ស្រេចនូវចិត្តចង់ធ្វើអ្វីក៏ ធ្វើបានឥតទើសទាស់ឡើយ) តែកាំភ្លើងរបស់យើង បាញ់ចូលទៅ សេនាទាហានអាវុធខ្លីរបស់យើង ក៏នឹងចូលពានបន្ទាយខ្មែរលុះបានដោយងាយ។ ព្រះចៅរាមា ស្ដេចសៀមបានទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់មានព្រះអំណរណាស់។
ទ្រង់ត្រាស់ថា បើចៅទាំង ៦នាក់ ទទួលអាសាទៅស្លង់កាំភ្លើងបាននោះ សម្រេចការសង្គ្រាមកាលណាយើងនឹងឲ្យរង្វាន់ ដល់ចៅឲ្យពេញចិត្ត, ត្រាស់តែម៉្លោះហើយ ក៏ក្លែងធ្វើជាទ្រង់ព្រះពិរោធណាស់ ហើយមានបន្ទូលថា : ម្សិលមិញអញឲ្យឯង ឡើងវាយបន្ទាយមហានគរ ម្ដេចក៏ឯងនាំពលរេហ៍រត់ថយក្រោយមកវិញ។ កំហុសរបស់ឯងនេះ ត្រូវអញយកទោស ឲ្យពេញច្បាប់។ តមកទើបទ្រង់ត្រាស់ឲ្យចងរ៉ាវ (ចងរ៉ាវ = ឲ្យមនុស្សដែលមានទោសដេកផ្កាប់មុខ រួចចងដៃទាំងពីរ ជើងទាំងពីរ ហើយទាញសន្ធឹងឲ្យតឹងភ្ជាប់នឹងស្នឹងទាំងបួនទិស) វាយខ្នងទាហានទាំង ៦នាក់នោះ ៥០ខ្វាប់ម្នាក់ ហើយឲ្យលាក់ថ្ងាស ជាជើងក្អែក គ្រប់ទាំង ៦នាក់។ ទ្រង់ត្រាស់បង្គាប់ឲ្យលែងវាចោលទៅ ដើម្បីជាបំរាម ដល់ទាហានទាំងឡាយតទៅ។ លុះដល់ជិតនឹងអាធ្រាត្រ ទាហានទាំង ៦នាក់នោះ ក៏លបលួចរត់ទៅជួបនឹងកងល្បាតខ្មែរ ដែលកំពុងតែល្បាត។ កងល្បាតខ្មែរចាប់ដាក់ក្ដី ហើយយកទៅជូនសម្ដេចចៅហ្វាទឡ្ហៈ ដែលនៅត្រួតទ្វារកំពែងខាងកើត។ សម្ដេចចៅហ្វាទឡ្ហៈ បានសួរទៅទាហានទាំង ៦នាក់នោះ តាមដំណើរ។ ទាហានទាំង ៦នាក់ ឆ្លើយថា: ខ្លួនជាទាហានសៀម រត់មកសុំចុះចូលនឹងទ័ពខ្មែរ សម្ដេចចៅហ្វាទឡ្ហៈ ឮហើយ ក៏នាំខ្លួនទាំង ៦នាក់ ទៅក្រាបទូលថ្វាយព្រះបរមបពិត្រ សូមស្ដេចទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រត្រាស់សួរ ថាហេតុអ្វី បានជាឯងបែកខ្នង បែកថ្ងាស ហើយចូលមកក្រាបយំ យ៉ាងដូច្នេះ។ ទាហានទាំង ៦នាក់នោះ ក្រាបទូលថា៖ "ទូលព្រះបង្គំជាខ្ញុំ បានយកអាសាព្រះចៅសៀមមកច្រើនគ្រាហើយ តែពុំបានបំណាច់អ្វីសោះ។ លុះដល់ថ្ងៃម្សិលមិញនេះ ទ្រង់ដាក់អាជ្ញាថា ឲ្យទូលព្រះបង្គំទាំង ៦នាក់នេះ វាយបន្ទាយប៉ែកខាងត្បូងឲ្យបែក។ លុះទូលព្រះបង្គំធ្វើការថ្វាយពុំបានដូចព្រះបង្គាប់ ទើបព្រះបរមរាជា ទ្រង់ត្រាស់ឲ្យធ្វើទោសវាយខ្នងសាប់ថ្ងាស់យ៉ាងនេះ។
មិនតែប៉ុណ្ណោះសោត ទ្រង់មានព្រះតម្រាស់ថា: ព្រឹកនេះ ទ្រង់នឹងឲ្យសម្លាប់ទូលព្រះបង្គំទាំង ៦ នាក់នេះទៀត។ អាស្រ័យហេតុនេះហើយ ទើបបានជាទូលព្រះបង្គំទាំងឡាយភិតភ័យណាស់ ហើយរត់មកសូមជ្រកក្រោមព្រះបារមី នៃ ព្រះបរមបពិត្រ ជាអម្ចាស់"។ កាលទាហានសៀមទាំង ៦នាក់ កំពុងក្រាបបង្គំទូលនោះ មានមន្ត្រីខ្មែរម្នាក់ ចូលមកពីទិសខាងលិច ហើយមកក្រាបបង្គំទូលថា: ទូលព្រះបង្គំ បានឃើញទាហានសៀម ១៥ នាក់ នាំយកភូឃុំ ១៥នាក់មកសម្លាប់នៅទ្វារបន្ទាយខាងលិច។ ទូលព្រះបង្គំសាកសួរទៅ ទាហានទាំងនោះប្រាប់ថា: នាយភូឃុំទាំងនេះ បានឲ្យរួចមនុស្សទាំង ៦នាក់នេះ។ ព្រះបរមបពិត្រ និង សេនាបតី ពិនិត្យសេចក្ដីរបស់មន្ត្រីខ្មែរនេះសព្វគ្រប់ទៅ ឃើញថា ត្រូវនឹងពាក្យទាហានទាំង ៦នាក់នោះមែន, ដូច្នេះ ទ្រង់ក៏ជឿ ចម្លើយរបស់ទាហានទាំង ៦នាក់នោះណាស់ ទើបទ្រង់ឲ្យដោះក្ដី ឲ្យនៅមើលជំងឺខ្លួនឲ្យបានសះជា។ បណ្ដាទាហានទាំង ៦នាក់នោះ ទាហានពីរនាក់ស្លាប់ដោយជំងឺបែកខ្នងនោះទៅ នៅសល់តែ ៤ នាក់មិនស្លាប់ទេ។
ទាហានសៀមទាំង ៤នាក់នោះ កាលបើមើលជំងឺខ្លួនបានសះជាហើយ ក៏សំដែងខ្លួនជាអ្នកក្លាហាន ចេញជួយទាហានខ្មែរ ច្បាំងនឹងទាហានសៀមរឿយៗ។ កាលទ្រង់ទតឃើញទាហានទាំង ៤នាក់នោះ មានចិត្តក្លាហានណាស់ ទ្រង់ក៏ប្រទានយសសក្ដិ ប្រាក់រង្វាន់ជារឿយៗ ហើយទុកព្រះទ័យលើទាហានសៀមទាំងនោះរៀងមក។ ទាហានសៀមទាំង ៤នាក់ដែលគិតកលនោះ លុះយល់ថា បានការណ៍ហើយ ក៏សរសេរសំបុត្រចងនឹងព្រួញ បាញ់ចេញទៅទូលថ្វាយ ព្រះចៅបរមរាជា តាមដំណើរដែលខ្លួនបានធ្វើការណ៍មកនោះ។ តមកទាហានទាំង៤នាក់នោះ ក៏លបយកដែកគោលទៅស្លង់កាំភ្លើងធំទាំងអស់។ គ្រានោះ បើតាមពង្សាវតាសម្ដេចវាំងជួន ព្រះមហាក្សត្រខ្មែរទី៣៣ ព្រះបរមសោករាជមានជំងឺជាទម្ងន់ ដោយសារអាក់អន់ស្រពន់ព្រះហឫទ័យ តូចចិត្ដនឹងក្រុមអ្នកជិតស្និទមុខមន្ដ្រីខ្លះដែលក្បត់ទៅឃុបឃិត ផ្សំគំនិត ចូលដៃចូលជើងជាមួយនឹងសត្រូវ។ ពង្សាវតារវត្ដកោកកាកបានបញ្ជាក់ថា ជនក្បត់ទាំងនោះ គឺពញាកែវ និងពញាទ័យ។
ជនក្បត់ទាំងពីរនាក់ជាអ្នកដៃដល់ធ្វើឃាតព្រះមហាក្សត្រ។ ព្រះបាទបរមសោករាជ ចូលទិវង្គតនៅឆ្នាំវកដដែល ក្នុងព្រះជន្ម ៣២ វស្សា ក្រោយដែលសោយរាជសម្បត្តិប្រទេសខ្មែរបាន ៤ ឆ្នាំ។ ការក្បត់លក់ជាតិរបស់ព្រះញាតិវង្សស្ដេច និងមន្ដ្រីខ្មែរ ជាមូលហេតុមួយដែលធ្វើឲ្យមហានគរត្រូវបែកបាក់រលំរលាយ សៀមយកបាន។ យុទ្ធវិធីសៀមទី១ គឺបញ្ចុះបញ្ចូល បញ្ជាទិញបំបែកបំបាក់អ្នកដឹកនាំខ្មែរនៅខាងក្នុង។ និងទី២ សៀមបញ្ជូនមនុស្សឲ្យទៅបង្កប់ខ្លួនផ្ទៃក្នុង ចាំស្ដាប់លបលួចយកការណ៍ និងធ្វើវិទ្ធង្សនាផ្សេងៗ។
សៀមប្រើជានិច្ចនូវគ្រប់មធ្យោបាយ ល្បិចកិច្ចកល ដើម្បីលួចប្លន់ដណ្ដើមយកទឹកដីខ្មែរ។ ពង្សាវតាវត្ដទឹកវិល បានសរសេរគូសបញ្ជាក់ថា ឧបាយកលដែលស្ដេចសៀមយកមកប្រើនោះ គឺគេយកមេទ័ពស្មោះត្រង់ប្រាំមួយនាក់ ឲ្យមកដើរតួជាជនក្បត់ ហើយរត់ទៅសុំចុះចូលនៅបម្រើស្ដេចខ្មែរ។ ស្ដេចសៀមបានសន្យាអះអាងប្រាប់មេទ័ពស្មោះត្រង់ទាំងនោះថា បើវាយយកមហានគរបានដូចក្ដីបំណងមែននោះ ព្រះអង្គប្រទានរង្វាន់បុណ្យស័ក្ដិខ្ពង់ខ្ពស់ និងទ្រព្យសម្បត្តិសម្បូរហូរហៀរតាមចិត្ដប្រាថ្នា។
មេទ័ពសៀមទាំង៦នាក់មានឈ្មោះ នាយអៀន នាយសាន នាយច័ន្ទ នាយដេត នាយកៅ និងនាយឌី។ ដើម្បីរៀបចំគម្រោងការណ៍ ឆាកល្ខោនក្បត់ឲ្យសមរម្យល្អ មើលទៅឃើញពិតជារឿងក្បត់មែនទែន ព្រះមហាក្សត្រសៀមបានចោទប្រកាន់មេទ័ពទាំង ៦ នាក់ថា មិនបាននាំទ័ពចេញទៅប្រយុទ្ធតាមបទបញ្ជាទេ ហើយបែរជាខ្លាចសត្រូវនាំកូនទ័ពរត់ដកថយទៅវិញ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ស្រីសុរិយោពណ៌ទី ២ (គ.ស ១៣៤៩-១៤២៧) ភាគ ១
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Friday, November 17, 2023
Rating:

No comments: