ផ្សាយថ្ងៃទី ១៨ វិច្ឆិកា ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះនាងនាគទី២ រជ្ជកាល (គ.ស ៥៦០-៦២១) ទ្រង់មានស្វាមីគឺព្រះបាទបទុមវរវង្ស បានទទួលព្រះនាមថា ព្រះទេវត្តីសេរីរតន៍កញ្ញាមហាក្សត្រី។
ថ្ងៃមួយ ព្រះបាទបទុមវរវង្សបាននាំអស់ពលរេហ៍សេនាមុខមន្ដ្រីតូចធំ យាងទៅប្រពាតព្រៃកំសាន្ដនៅតាមដងទន្លេក្នុងតំបន់បាសាន្ត ដែលស្ថិតនៅក្នុងតំបន់ស្រីសន្ធរសព្វថ្ងៃ ត្រង់ចន្លោះទន្លេមេគង្គ និងទន្លេតូច។ ទីនោះមានទេសភាព និងដីខ្សាច់សក្បុសល្អណាស់។ ខណៈនោះព្រះអង្គបានជួបប្រទះឃើញនាងនាគមួយអង្គ ដែលដំណែងខ្លួនជានារីយ៉ាងល្អឥតខ្ចោះស្រស់ប្រិមប្រិយ មានសម្ផស្សសោភ័ណភាព លើសផុតអស់ស្រីទាំងពួង នាងមានសាច់សម្បុរពណ៌សស្អាត។
នាងនាគបានធ្វើដំណើរចេញពី ស្ថានភុជង្គនាគ មកកំសាន្ដលេងត្រង់ឆ្នេរខ្សាច់នោះដែរ គ្រាន់តែបានយល់ឃើញនាងនាគភ្លាម ព្រះបាទបទុមវរវង្សពុំអាចទប់ចិត្ដ មិនប្រតិព័ទ្ធស្នេហាព្រះនាងបានឡើយ ព្រះអង្គក៏ស្ទុះយាងចូលទៅសុំសេចក្ដីស្នេហា ហើយសួរស្ដីដណ្ដឹងរៀបចំអភិសេកព្រះនាងជាអគ្គមហេសី។ នាងនាគក៏យល់ព្រម សុខចិត្ដសុខកាយ លុះទៅដោយសេចក្ដីស្នេហាលួងលោមរបស់ព្រះមហាក្សត្រ។ បន្ទាប់មក ព្រះអង្គក៏នាំនាម៉ឺនមន្ដ្រីបរិវារពលសេនា វិលត្រលប់ចូលព្រះមហានគរវិញ ព្រះអង្គបានប្រទានឋានៈជាព្រះអគ្គមហេសី ធំខ្ពស់លើសអស់ស្រីស្នំទាំងពួង។
នាងនាគបានទទួលព្រះនាមថា ព្រះទេវត្តីសេរីរតន៍កញ្ញាមហាក្សត្រី។មិនតែប៉ុណ្ណោះ ព្រះបទុមវរវង្សបានចេញបញ្ជាឲ្យរាជការមុខមន្ដ្រី និងប្រជានុរាស្ដ្រទាំងអស់ក្នុងព្រះរាជអាណាចក្រ ដាក់ឈ្មោះ និងហៅកន្លែងដែលព្រះអង្គបានជួបស្នេហានាងនាគថា ស្រីសឈរ។ ឈ្មោះកន្លែងនេះបានក្លាយបន្ដិចម្ដងៗទៅជា ស្រីសន្ធរ រហូតមកដល់សព្វថ្ងៃ។ ក្នុងកាយវិការនេះ ព្រះបទុមវរវង្សចង់លើកទុកអនុស្សាវរីយ៍ស្នេហាព្រះអង្គចំពោះនាងនាគ ឲ្យស្ថិតនៅជាអមតៈជានិច្ច។ បើតាមពង្សាវតារសម្ដេចវាំងជួន គឺក្មួយស្រីរបស់ព្រះកេតុមាលាទេ។ យូរថ្ងៃខែកន្លងមក ព្រះនាងនាគក៏ទ្រង់គភ៌ គម្រប់គ្រប់ ១០ ខែ ព្រះនាងប្រសូតបានពងមួយ។ ដោយភ័យខ្លាចមានការអាម៉ាស់មុខអាប់កិត្ដិយស និងខ្លាចមានចលាចលក្នុងព្រះនគរ ព្រះមហាក្សត្រ និងព្រះអគ្គមហេសីក៏សម្រេចចិត្ដយកពងនោះទៅកប់ចោលក្នុងឆ្នេរខ្សាច់នាតំបន់គីរិន្ដបូរ គឺស្រុកបរិបូណ៌ ក្នុងខេត្ដកំពង់ឆ្នាំង (កាលពីមុនស្រុកបរិបូណ៌គឺជាស្រុកចំណុះខេត្តពោធិ៍សាត់) សព្វថ្ងៃ។
នាសម័យកាលនោះនៅ ក្នុងស្រុកខ្មែរ មានសៀមម្នាក់ឈ្មោះគង់ ដោយគាត់មានពុកចង្កាស្រមូវ អ្នកផងទាំងពួងនាំគ្នាដាក់ឈ្មោះឲ្យគាត់ថា គង់ស្រមូវ (បើតាមពង្សាវតារវត្ដកោកកាក សៀមមេក្រុមកំណែនមានឈ្មោះ គង់ដែរ តែគេបានដាក់ឈ្មោះឲ្យថាគង់ពុកចង្កាអង្កាញ់។ ពង្សាវតារព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរថា គង់នេះត្រូវហៅគង់ស្រមូវ ឬគង់ក្រៅ)។ គាត់ជាមេក្រុមពួកកំណែនសៀម ដែលរៀងរាល់ឆ្នាំ ត្រូវតែដឹកនាំសួយសារអាករ តាមរទេះ មានទឹក និងត្រីកន្ធរហាលមកថ្វាយស្ដេចខ្មែរ។ ថ្ងៃមួយ បំពេញភារកិច្ចផ្នែកកំណែនរួចហើយ គង់ស្រមូវរៀបចំឥវ៉ែឥវ៉ាន់គ្រប់បែបយ៉ាងសព្វសារពើរ ផ្ទុកដាក់ក្នុងរទេះ សម្រាប់យកទៅលក់ដូរឯស្រុកភូមិវិញ ក្បួនរទេះសៀមគង់ស្រមូវ បានធ្វើដំណើរឆ្លងកាត់តាមតំបន់បរិបូណ៌ នៅតាមផ្លូវ កន្លែងមួយដែលមានដីទួលខ្ពស់ខុសអំពីធម្មតា បានធ្វើឲ្យគាត់មានការមន្ទិលសង្ស័យចាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់ក៏ចុះពីរទេះស្ទុះទៅជីកដីទួលនោះ។ ជីកបានមួយសន្ទុះគាត់សង្កេតក្រឡេកមើលទៅ ឃើញច្បាស់ជាពងមួយដ៏ធំអស្ចារ្យខុសប្លែកពីធម្មតា គង់ស្រមូវខំលើកបីពងនោះដោយថ្នមៗ ហើយលើកដាក់រទេះដឹកជញ្ជូនយកទៅស្រុកភូមិជាមួយ គាត់ថែរក្សាទុកដាក់ពងនោះដោយប្រុងប្រយ័ត្នជាទីបំផុត (បើតាមពង្សាវតារវត្ដកោកកាក នៅពេលទៅដល់ម្ដុំស្រុកបរិបូណ៌ គង់ស្រមូវបានឃើញពងនោះកំពុងតែញាស់រួចស្រេចទៅហើយ)។
គ្រប់ កាលគ្រប់វេលាកាលណា ពងនោះញាស់ចេញជាទារកប្រុសមួយ មានរូបរាងស្រស់ល្អស្អាតសក្ដិសម ដែលគង់ស្រមូវដាក់ឈ្មោះឲ្យថានាយរង។ គាត់ស្រឡាញ់ថ្នាក់ថ្នមបីបាច់ថែរក្សាចិញ្ចឹមទំនុកបម្រុងទារកនោះ ដូចជាកូនបង្កើត។
នឹងថ្លែងអំពីព្រះបាទបទុមវរវង្ស និងព្រះអគ្គមហេសីនាគវិញ ដែលគង់នៅព្រះមហានគរព្រះអង្គបានព្រះរាជបុត្រមួយអង្គទៀត ព្រះនាមព្រះបទុមសុរិយវង្ស (ឯកសារពង្សាវតារខ្លះទៀត បានបញ្ជាក់ថា ព្រះបទុមសូរ្យវង្សត្រូវជាបងពញារោង) គឺនៅក្នុងឆ្នាំខាល ព.ស១១៥០ ត្រូវជា គ.ស៦០៦ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

រជ្ជកាល ព្រះនាងនាគទី ២ (គ.ស ៥៦០-៦២១)
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Friday, November 17, 2023
Rating:
No comments: