ផ្សាយថ្ងៃទី ២៩ វិច្ឆិកា ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ជ័យវរ្ម័នទី៤ (ប្រ.ស|គ.ស ០០០-៩៤២) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់មានបុត្រា ២អង្គព្រះនាម ហស៌វរ្ម័នទី២ ជាបុត្រច្បង និង រាជេន្ទ្រវរ្ម័នទី២ ។ ក្នុងឆ្នាំ ៩២១ នៃគ.សករាជ ព្រះបាទជ័យវរ្ម័នទី៤ បានភៀសព្រះកាយ ពីក្មួយរបស់ទ្រង់គឺព្រះបាទ ឥសានវរ្ម័នទី២ ទៅបោះបន្ទាយថ្មីមួយនៅភាគខាងជើងចម្ងាយពីទីក្រុង យសោធរៈបុរៈ ប្រមាណជាជាង ១០០ គីឡូម៉ែត្រ ក្នុងតំបន់ "ឆកគគី" ដើម្បីស្ថាបនាទីក្រុងថ្មីមួយឡើងឈ្មោះថា "រាជធានីកោះកេរ្តិ៍" ដើម្បីយកទីនោះធ្វើមូលដ្ឋានរបស់ខ្លួន ក្នុងការដណ្ដើមរាជ្យពីព្រះបាទឥសានវរ្ម័នទី២ ។
រាជធានីកោះកេរ្តិ៍ (កោះកេរ្តិ៍ អានថា៖ កោះកេតិរៈ) បានកសាងឡើងក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៤ ក្នុងឆ្នាំ៩២៨ នៃគ.សករាជ ដែលមានទីតាំងស្ថិតនៅ នៅភូមិស្រយ៉ង់ជើង ឃុំស្រយង់ ស្រុកគូលេន មានចម្ងាយ៧៤ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ និង មានចម្ងាយ ១២០ គីឡូម៉ែត្រ ពីរាជធានី យសោធរៈបុរៈ នៃតំបន់អង្គរ ។ ក្រុមប្រាសាទ នៃរាជធានីកោះកេរ្តិ៍ ដែលរកឃើញសព្វថ្ងៃមានចំនួន ៩៦ ប្រាសាទ ដែលសាងសង់លើផ្ទៃដី ៩ គីឡូម៉ែត្របួនជ្រុង ប៉ុន្តែប្រាសាទទាំងនោះ ពុំបានសង់ជិតៗគ្នាទេ គឺនៅដាច់ៗពីគ្នា ១ គីឡូម៉ែត្រ ទៅ ៤គីឡូម៉ែត្រ បា្រសាទទាំងនេះក៍បានខូចខាតបាត់រូបរាង និងខ្លះបានកប់នៅក្នុងដី ហើយបច្ចុប្បន្នបានក្លាយទៅជារមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៍ល្បីល្បាញមួយរបស់ខេត្ត ព្រះវិហារ ។ នៅក្នុងរាជធានីកោះកេរ្តិ៍ មានប្រាសាទមួយឈ្មោះថា "ប្រាសាទកោះកេរ្តិ៍" ដែលសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងឆ្នាំ ៩២៨ នៃគ.សករាជ ដើម្បីឧទ្ទិសថ្វាយ ដល់អាទិទេព៣អង្គ ព្រះវិស្ណុ ព្រះព្រហ្ម និង ព្រះសិវៈ ដែលត្រូវបាន ទ្រង់ប្រសិទ្ធនាម ជាឈ្មោះតែមួយថា "ត្រីភូវនាស្វារៈ" ហើយបានសាងរូបសំណាក "លិង្គៈបុរៈ" មួយដាក់ដម្កល់នៅលើប្រាសាទមួយនេះ ហើយនៅផ្ទាំងសិលាចរឹក បានសរសេរទទ្ទិសថ្វាយជូនដល់ "កម្រៈតេងជ័យកុដ្តរាជ" ដែលជាឈ្មោះមរណៈនាមរបស់ព្រះបាទ ជ័យវរ្ម័នទី៣ ផងដែរ ដូចនេះទ្រង់ត្រូវបានគេសន្មត់ថាជាសន្តិវង្សដែលមានពង្សាវតាជាមួយព្រះបាទ ជ័យវរ្ម័នទី៣ ដែលទ្រង់ត្រូវបានប្រវត្តិវិទូលើកឡើងថា ទ្រង់មានព្រះមហេសី ត្រូវជាប្អូនស្រីរបស់ព្រះបាទ "យសោវរ្ម័នទី១" ទើបការឡើងសោយរាជសម្បត្តិរបស់អង្គគឺស្របច្បាប់ ។
រចនាបថ គឺសំដៅទៅលើសិល្បៈក្នុងការសាងសង់ ឬតាក់តែងលំអរតាមគំនិតរបស់ព្រះមហាក្សត្រក្នុងការស្ថាបនាប្រាសាទបុរាណ ដែលយើងហៅថា "ស្តាយ" (Style) ក្នុងរចនាបថនីមួយៗ មានការកសាងនិងផ្ដោតទៅលើលក្ខណៈពិសេសខុសគ្នាៗ ទៅតាមការប្រែប្រួលនាសម័យកាលដែលស្ដេចមួយចំនួនបានគ្រប់គ្រង ។ រចនាបថ ក្នុងសិល្បៈស្ថាបត្យកម្ម នៃក្រុមប្រាសាទកោះកេរ្តិ៍ មានការរចនាមូដ ដោយភាពបុិនប្រសប មានទំហំធំៗ ដែលត្រូវបានបានបង្ហាញថា ជាកម្រិតនៃការរចនាសិល្បៈ ដ៏លេចធ្លោក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ប្រវត្តិសាស្ត្រខ្មែរ៖ ព្រះបាទជ័យវរ្ម័នទី ៤ (ភាគ ១ នៅមាន-ត)
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Tuesday, November 28, 2023
Rating:

No comments: