ផ្សាយថ្ងៃទី ៣០ វិច្ឆិកា ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះចៅបរមរាជា ទ្រង់ជ្រាបតាមសំបុត្រនោះហើយ ក៏លើកទ័ពធំប្រជុំចូលមករោមព្រះមហានគរទាំង ៤ទិស។ ទាហាន កាលឃើញទ័ពសៀម ចោមព្រះមហានគរគ្រប់ទិសហើយ ក៏អុជកាំភ្លើងធំបាញ់សំដៅទៅទ័ពសៀម តែបាញ់ពុំចេញ ទើបទទួលច្បាំងតែនឹងកាំភ្លើងតូច និងធ្នូ ស្នា សស្ត្រាវុធផ្សេងៗ។ ទ័ពសៀមស្លុតស្លាប់វិនាសពាសពេញសងខាងថ្នល់ទាំង ៤ទិស។ សៀមចូលវាយតាំងអំពីព្រឹក លុះដល់រសៀល ក៏នៅតែវាយទំលាយព្រះមហានគរពុំបាន ទើបសៀមទាំង ៤នាក់ លាក់ខ្លួនពួនអាត្មា លួចបើកទ្វារបន្ទាយទិសខាងលិច។ មួយរំពេចនោះ ទាហានខ្មែរឃើញហើយ ក៏ស្ទុះទៅកាប់សៀមទាំង ៤នាក់នោះស្លាប់ភ្លាមមួយរំពេច។ ទ័ពសៀមឃើញទ្វារបន្ទាយរបើក ក៏ស្ទុះចូលទៅក្នុងមហានគរ។ លុះបានចំណាប់ហើយ ក៏បោះបាញ់ កាប់ចាក់គ្នា ច្រឡំបល់ក្នុងព្រះនគរ គ្រប់ទិសទាំង៤។ សម្ដេចព្រះធម្មាសោករាជ ជាអម្ចាស់ផែនដី ព្រះអង្គដល់នូវកាលទិវង្គតទៅ ទ័ពខ្មែរក៏បាក់បែកខ្ចាត់ខ្ចាយខ្លះក៏ទទួលសាពិភ័ក្ដិនឹងទ័ពសៀម។ សៀមមានជ័យជំនះ វាយបែកព្រះមហានគរ ក្នុងឆ្នាំវក ទោស័ក ព.ស ១៩២៤, គ.ស ១៣៨០, ម.ស ១៣០២, ច.ស ៧២៤។ បើតាមឯកសារពង្សាវតារផ្សេង ទ័ពសៀមនៅតែមិនទាន់មានលទ្ធភាពអាចយកជ័យជំនះ វាយបំបែកចូលដណ្ដើមយកមហានគរបាន។ ប្រហែលជាក្នុងឱកាសនេះហើយដែលក្រុមក្បត់ពញាកែវ និងពញាទ័យបាននាំគ្នាធ្វើឃាតព្រះបាទព្រះបរមសោករាជ។ ព្រឹត្ដិការណ៍នេះ បានធ្វើឲ្យមានការច្របូកច្របល់ ខ្វល់ខ្វាយ ចលាចលវិលវក់ជាខ្លាំងក្នុងមហានគរ គ្មានអ្នកត្រួតត្រាគ្រប់គ្រងចាត់ចែងកិច្ចការផែនដី ដឹកនាំការពារប្រទេសជាតិ។
ក្នុងគ្រាដ៏សែនលំបាកនេះ មេទ័ពខ្មែរមួយចំនួន ដែលដឹង និងយស់យ៉ាងជាក់ច្បាស់ថា ស្ថានការណ៍មិនអនុញ្ញាតឲ្យទ្រាំទ្រ ប្រយុទ្ធតតាំងតទៅមុខទៀតបាន បាននាំគ្នាប្រមូលផ្ដុំកងកំលាំងទ័ពដែលនៅសេសសល់ ហើយចាប់ផ្ដើមវាយបំបែកញែក សំរុកបុកបើកផ្លូវ ដង្ហែការពារ នាំយកព្រះចៅពញាយ៉ាត ព្រះរាជបុត្រព្រះបាទស្រីសុរិយោវង្ស ព្រះមហាក្សត្រទី៣២ រត់ចេញពីព្រះមហានគរ។ មេទ័ព និងនាម៉ឺនមន្ដ្រី ដែលបានវាយប្រយុទ្ធបំបែកទ័ពសៀម រំដោះការពារអមដំណើរព្រះចៅពញាយ៉ាត ក៏បាននាំទៅជាមួយដែរ ព្រះខ័នរាជ្យ លំពែងជ័យ បញ្ចក្សត្រ និងព្រះបដិមាករស័ក្ដិសិទ្ធផ្សេងៗជាច្រើនទៀត។ ប្រជាពលរដ្ឋខ្មែរមួយភាគធំ បានរត់រួចគេចវេះទៅពួនលាក់ខ្លួន រស់នៅតាមព្រៃភ្នំដែរ។ លុះបានជ័យជំនះហើយ ព្រះបរមរាជា ស្ដេចសៀម ក៏លើកអស់សេនា យោធា ទាហាន ចូលក្នុងនគរចាប់ ពញាកែវ ពញាទ័យ ដែលជាព្រះរាជបុត្រ នៃ ព្រះបាទធម្មាសោករាជ និង មន្ត្រីសេនាទាហានច្រើន។ អស់ប្រជានុរាស្ត្រ រត់រួចបានមួយសួន គេចាប់បាន៣សួន។
នេះជាលើកទី២ហើយ ដែលសៀមវាយប្រហារឈ្លានពានលុកលុយដណ្ដើមយកបានព្រះមហានគរ (ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា មហានគរត្រូវសៀមវាយដណ្ដើមយកបានជាលើកទី២នៅក្នុងគ.ស ១៤១៦។ ចំពោះឯកសារខ្មែរខ្លះទៀត មានពង្សាវតារសម្ដេចសង្ឃនាយកប៉ាន់ និងវត្ដទឹកវិលជាដើម គឺនៅក្នុងគ.ស ១៣៧៣។ ចំណែកឯអ្នកស្រាវជ្រាវអាមេរិកាំង ឈ្មោះ L. P. Briggs មហានគរបានធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមក្នុងគ.ស ១៤៣១។ តែអ្នកប្រវត្ដិវិទូម្នាក់ទៀតឈ្មោះ O. W Wolter អះអាងថា នៅក្នុងគ.ស ១៣៨៩)។ ស្ដេចសៀមបង្គាប់ឲ្យប្រមែប្រមូលលួចប្លន់ ដឹកជញ្ជូនយកទ្រព្យសម្បត្តិខ្មែរ មានមាសប្រាក់ ពេជ្រកែវកងពិទូរ្យសូរ្យកាន្ដ ដែលមានច្រើនឥតឧបមាក្នុងនគរ។ រូបចំលាក់ជាច្រើន មានព្រះគោ ដែលក្នុងពោះ អ្នកប្រាជ្ញ គ្រូអាចារ្យបាធ្យាយបូរម្យបូរាណខ្មែរ ធ្លាប់បានតម្កល់ទុកនូវព្រះត្រៃបិដក ត្រៃវេទ និងក្បួនគម្ពីរសិល្ប៍សាស្ដ្រវិជ្ជាវេទមន្ដគ្រប់បែបយ៉ាង និងព្រះបដិមាករជាច្រើននៅនគរវត្ដ ក៏ត្រូវស្ដេចសៀមលួចប្លន់ដឹកជញ្ជូនយកទៅក្រុងស្រីអយុធ្យាដែរ។ គ្រួសារខ្មែរជាច្រើនម៉ឺនសែននាក់ ត្រូវសៀមសង្កត់សង្កិនជិះជាន់ ធ្វើបាបវាយដំច្រំធាក់ កាប់ចាក់សម្លាប់ ចាប់ចងដាក់ច្រវាក់ខ្នោះឃ្នាង ចោះត្រចៀកបង្ហូតខ្សែដោតជាជួរ កេណ្ឌកៀរយកទៅធ្វើជាឈ្លើយ ជាទាសាទាសី។
បន្ទាប់មក ព្រះបរមរាជា ស្ដេចសៀម ទ្រង់ក៏អភិសេក ព្រះឥន្ទរាជា "ពញាក្រែក" ជាព្រះរាជបុត្រ ឲ្យសោយរាជ្យសម្បត្តិ ក្នុងប្រទេស ក្រុងកម្ពុជាធិបតី។ កាលនោះព្រះអង្គមានព្រះជន្ម ២៥ វស្សា។ ព្រះឥន្ទរាជា បានខំស៊ើបរកវត្ថុស័ក្ដិសិទ្ធជាច្រើនទៀត ដូចជា ព្រះខ័នរាជ្យ និងបញ្ចក្សត្រជាដើម ដើម្បីដឹកជញ្ជូនយកទៅស្រុកសៀម។ គោលបំណងសៀម ដើរលួចប្លន់ប្រទេសខ្មែរ បានធ្វើឲ្យវត្ថុស័ក្ដិសិទ្ធទាំងឡាយ មានការក្ដៅក្រហាយ បង្កបង្កើតឲ្យមានអភូតហេតុ ដ៏សែនអស្ចារ្យកើតចេញជាភ្លៀងខ្យល់ព្យុះសង្ឃរាបោកបក់ខ្លាំងក្លាទៅ លើគ្រប់ទិសទី លាយឡំទៅដោយផ្គររន្ទះ បាញ់លាន់ឮកងរំពងពេញអស់នភាល័យ គួរឲ្យតក់ស្លុតរន្ធត់អនេកកប្បការ អស់រយៈពេលច្រើនយប់ច្រើនថ្ងៃ។ យប់មួយ កំពុងតែនិទ្រាលង់លក់ ស្ដេចសៀមព្រះឥន្ទរាជា យល់សប្ដឃើញព្រះមហាក្សត្រខ្មែរមួយអង្គជំនាន់ដើម យាងមកឈរចំលើក្បាលដំណេក ព្រមានថា ព្រះអង្គនឹងមកយកជីវិតជាមិនខាន។ ស្ដេចសៀមភ្ញាក់ដឹងខ្លួនកាលណា ភ័យញាប់ញ័រតក្កមា សឹងលែងហ៊ាននៅក្នុងព្រះបរមរាជវាំងមហានគរ។ ទោះបីជាសៀមបានជ័យជំនះលើខ្មែរ កាន់កាប់មហានគរ និងខេត្ដខណ្ឌខ្មែរមួយភាគក៏ដោយ ក៏សៀមមិនទាន់បង្ក្រាបខ្មែរបានទាំងអស់ដែរ។ ទោះបីជាសៀមបានជ័យជំនះលើខ្មែរ កាន់កាប់មហានគរ និងខេត្ដខណ្ឌខ្មែរមួយភាគក៏ដោយ ក៏សៀមមិនទាន់បង្ក្រាបខ្មែរបានទាំងអស់ដែរ។
ទោះបីជាសៀមបានជ័យជំនះលើខ្មែរ កាន់កាប់មហានគរ និងខេត្ដខណ្ឌខ្មែរមួយភាគក៏ដោយ ក៏សៀមមិនទាន់បង្ក្រាបខ្មែរបានទាំងអស់ដែរ។ មិនទាន់បានប៉ុន្មានខែផង ភាពរំជើបរំជួលបះបោរតស៊ូរំដោះជាតិ បានផ្ទុះកើតមានឡើងនៅគ្រប់ទិសទីក្នុងប្រទេស ប្រឆាំងនឹងវត្ដមានសៀម។
ឯសម្ដេចចៅពញាយ៉ាត ជាក្សត្រខត្តិយវង្ស ដែលស្ដេចទ្រង់ចេញរួចពីចំណោមសៀមហើយរត់ចាកព្រះនគរទៅនោះ ព្រះអង្គទៅតាំងបញ្ចុះបញ្ចូលមន្ត្រីរាស្ត្របានជាច្រើន។ ទ្រង់ព្រះចិន្តា រកទីជ័យភូមិ ដែលនឹងតាំងជាក្បួនទ័ព សព្វទីកន្លែង តែមិនបានសោះ។ ក្រោយមកទ្រង់ឃើញថា ស្រុកកោះបាសាន "ស្រីសន្ធរ" សព្វថ្ងៃនេះ មានជ័យភូមិល្អ គួរឲ្យតាំងជាបន្ទាយមាំមួនបាន។ ទ្រង់ជ្រាបថា កាលព្រះបាទគម្ដែង អញប្រដាញ់រាជបក្សីចាំក្រុង ក៏ស្ដេចមកតាំងព្រះអង្គនៅស្រុកនេះដែរ។ លុះមន្ត្រីគ្រប់ក្រុម យល់ព្រមហើយ ស្ដេចក៏លើកទ័ពទៅតាំងបន្ទាយជាមាំមួន នៅខេត្តកោះបាសាននោះ។ ឯអស់អាណាប្រជានុរាស្ត្រ ខេត្តក្រៅទាំងប៉ុន្មាន ដែលបានឮដំណឹងថា សម្ដេចចៅពញាយ៉ាត ស្ដេចយាងមកតាំងទីបន្ទាយ នៅខេត្តកោះបាសានហើយ ក៏នាំគ្នាមកចុះចូលគ្រប់ៗខេត្ត។ ចំណេរខាងក្រោយមក ព្រះបរមបពិត្រ ស្ដេចត្រាស់ប្រឹក្សា រកមនុស្សឯណាឲ្យបន្លំចូលទៅនៅធ្វើជាខ្ញុំរាជការ ព្រះឥន្ទរាជា "ស្ដេចសៀម" ដើម្បីនឹងគិតការលុកស្ដេចសៀមនោះឲ្យបាន។ ខណៈនោះ មានអាមាត្យពីរនាក់ ឈ្មោះ ពេជ្រ ១ ពៅ ១ ជាបងប្អូនបង្កើតនឹងគ្នា កាលបានឮព្រះតម្រាស់នេះហើយ ក៏ចូលថ្វាយបង្គំសុំខ្លួនទទួលអាសា ធ្វើការថ្វាយតាមបន្ទាល់។ សម្ដេចចៅពញាយ៉ាត ទ្រង់មានព្រះអំណរណាស់ ទើបទ្រង់ចាត់ប្រើទៅ អាមាត្យទាំងពីរនាក់ក៏ថ្វាយបង្គំលា នាំស្ម័គ្រប័ក្សពួក ១០នាក់ ចូលទៅដល់មហានគរ។
ដល់ហើយ ក៏រកពឹងមន្ត្រីសៀម ឲ្យនាំខ្លួនទាំងពីរនាក់ និង ស្ម័គ្រប័ក្សពួក ១០ នាក់ទៀត ជា ១២ នាក់នោះ ឡើងក្រាបបង្គំទូលថា: ខ្មែរទាំង ១២នាក់នេះ មានចិត្តសាពិភ័ក្ដិ (សាពិភ័ក្ដិ = ការត្រឡប់សះសានឹងគ្នា ហើយទំនុកបំរុងគ្នាទៅ។ ឧ.- មនុស្សពីរនាក់នេះពីដើមទាស់គ្នា ឥឡូវវាមានសាពិភ័ក្ដិ នឹងគ្នាវិញហើយ។) ស្ម័គ្រមកសុំចូលធ្វើរាជការ ស្នងព្រះតេជគុណលុះអស់ជីវិតរៀងៗខ្លួន។ ព្រះឥន្ទរាជា ពេលនោះស្ដេចកំពុងប្រថាប់នៅមុខប្រាសាទ លើថ្មជាទីកណ្ដាលវាល លុះទ្រង់បានព្រះសណ្ដាប់ពាក្យនេះហើយ ក៏សព្វព្រះទ័យណាស់ ទើបត្រាស់ថា: តាំងអំពីយើងមកឈរស្រុកខ្មែរនេះ ជិត ៣ ខែហើយ គ្មានឈ្មោះណាឡើយស្ម័គ្រចិត្តចូលមកនៅផង។ ទើបតែថ្ងៃនេះ យើងឃើញចៅទាំង ១២ នាក់ មកសាពិភ័ក្ដិជាមុនគេ គួរយើងឲ្យរង្វាន់ចៅ ឲ្យដល់ចិត្ត។
ទ្រង់ត្រាស់ហើយ ទ្រង់ព្រះសម្រួល បង្គាប់មុខងារព្រះឃ្លាំង ឲ្យយកសំពត់ខោអាវ មកប្រទាន។ ឯនាយមហាមាត្រទាំងពីរនាក់ ពេលនោះក៏ក្រាប ថ្វាយបង្គំខិតចូលទៅជិត ហើយហូតកាំបិតស្នៀត ដែលចងនៅផ្នួងសក់នោះ ស្ទុះទៅចាក់ ព្រះឥន្ទរាជា ត្រូវព្រះឱរាមួយកាំបិត។ ព្រះចៅឥន្ទរាជា ស្រែកថាឲ្យចាប់ បានតែមួយព្រះឱស្ឋប៉ុណ្ណោះ ក៏ដួលចុះហើយ សុគត ក្នុងឆ្នាំរោង បញ្ចស័កនោះទៅ។ ខណៈនោះ អស់ពួកទាហាន រក្សាព្រះអង្គ ស្ទុះព្រមគ្នាចូលចោមចាប់ កាប់សម្លាប់មហាមាត្យពីរនាក់ និង ស្ម័គ្រប័ក្សពួក ១០នាក់នោះ។ មហាមាត្យទាំង ១២នាក់ ក៏ស្ទុះទៅចាប់យកព្រះសែង និង គ្រឿងអាវុធ ពីក្រុមរក្សាព្រះអង្គនោះ ចូលតដៃប្រថុយជីវិត កាប់សម្លាប់មន្ត្រី និងសេនាទាហានសៀមបានប្រមាណមួយរយប្លាយនាក់។ មហាមាត្យទាំង ១២នាក់នោះ រោយដៃអស់កម្លាំង ដោយហេតុថាទាហានសៀមច្រើន លើសលប់កម្លាំងពេក និង តស៊ូទៅទៀតពុំបាន សៀមក៏សម្លាប់ទាំង ១២ នាក់នោះក្នុងខណៈនោះទៅ។ មន្ត្រីសៀមទាំងនោះ ក៏រៀបចំព្រះសពដាក់ក្នុងព្រះកោដ្ឋស្រេច ចាត់ឲ្យបម្រើទៅក្រាបទូល ព្រះចៅក្រុងស្រីអយុធ្យា តាមផ្លូវរាជការ។ ឯសម្ដេចចៅពញាយ៉ាតរាជា ព្រះអង្គត្រៀមពលរួចជាស្រេច។ ក្រោយមហាមាត្យទាំង ១២ នាក់ចេញទៅនោះ ព្រះអង្គក៏លើកទ័ពបណ្ដោយតាមក្រោយមក។ លុះមកដល់ហើយ ស្ដេចឃើញមន្ត្រី និង ទាហានសៀម កំពុងជ្រើមជ្រួលរមួលគ្នា ដូច្នេះ ក៏ទ្រង់ចូលចោមវាយ ព្រះមហានគរភ្លាមមួយរំពេច។ ពួករាស្ត្រខ្មែរ ក្នុងព្រះនគរ ក៏កាប់សម្លាប់សៀម គ្មានញញើតដៃឡើយ ហើយបើកទ្វារចេញមកទទួលកងទ័ពព្រះអង្គ។ ខណៈនោះ សម្ដេចចៅពញាយ៉ាត ព្រះអង្គក៏លើកក្បួនទ័ព ចូលក្នុងព្រះនគរកាប់សម្លាប់ទ័ពសៀម និង ចាប់បានទុកជាឈ្លើយ ជាច្រើន។ បន្ទាប់មក ស្ដេចចូលប្រាសាទ ទតព្រះនេត្រទៅយល់ស្ត្រីសៀមម្នាក់ ជាអ្នកម្នាង ព្រះឥន្ទរាជា មានរូបឆោមលោមពណ៌យ៉ាងល្អ កំពុងក្រាបយំ ទៀបកោដ្ឋស្ដេចសៀម ទើបសម្ដេចព្រះពញាយ៉ាត ក៏ទ្រង់សួរថា : ឯងឈ្មោះអី ជាកូនចៅអ្នកណា? នាងស្រីនោះ ក្រាបថ្វាយបង្គំ ឱនចោលកន្ទុយភ្នែកមើលព្រះអង្គ ហើយដាក់មុខក្រាបទូលថា : ខ្ញុំម្ចាស់ឈ្មោះ ស៊ីសាងាម ជាកូនឃុនទ្រង់ដាន់មុន ដែលត្រូវជាជីដូនមួយនឹងពញាតេជោ ក្រុងទេព។ ព្រះឥន្ទរាជា ជាព្រះរាមជីដូនមួយ បានសុំខ្ញុំម្ចាស់មកធ្វើជាព្រះម្នាង។ បើតាមពង្សាវតារផ្សេង ថានាងឈ្មោះស៊ីសៈងាម ត្រូវជាកូនរបស់ ឃុនទ្រង់ព្រះឥន្ទ។ ព្រះបរមបពិត្រ ជាអម្ចាស់ ស្ដេចទ្រង់ជ្រាបពីវង្សត្រកូល និង ពីរូបរាងលោមពណ៌ ម្នាងស្រីសៀមនេះហើយ ក៏សព្វព្រះទ័យនឹងអ្នកស៊ីសាងាមនោះណាស់។ ស្ដេចទ្រង់យកអ្នកម្នាងនោះ ទុកជាព្រះស្នំឯក កាលសម្ដេចព្រះចៅ ពញាយ៉ាតរាជា ស្ដេចបង្ក្រាបរាជសត្រូវសៀម បានរាបទាបហើយ ព្រះអង្គក៏ចាត់ទាហាន ឲ្យចេញទៅរក្សាគ្រប់ខេត្តទីទៃៗ ជាមាំមួន។ ខណៈនោះ សម្ដេចព្រះសុគន្ធា រាជាគណៈឋានានុក្រមបម្រុងរាជគ្រូ បុរោហិត និង ព្រះបរមរាជវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី មន្ត្រីតូច ធំខ្ញុំរាជការ ជំនុំព្រមទាំងអញ្ជើញ សម្ដេចចៅពញាយ៉ាត ដែលគ្រងរាជ្យ ឲ្យឡើងសោយរាជ្យជាលំដាប់មក។
សម្ដេចព្រះពញាយ៉ាត ឡើងសោយរាជសម្បត្តិ ក្នុងឆ្នាំច ចត្វាស័ក ព.ស ១៩២៦, គ.ស ១៣៨២, ម.ស ១៣០៤, ច.ស ៧៤៤ ក្នុងព្រះជន្មាយុ ៥១ វស្សា ព្រះអង្គទ្រង់ព្រះនាមជា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមយ៉ាត រាជាធិរាជ ព្រះអង្គទ្រង់ទសពិធរាជធម៌ ទំនុកបំរុងព្រះពុទ្ធសាសនាណាស់។ អាណាប្រជានុរាស្ត្រ បានសេចក្ដីសុខឥតសឹកសត្រូវរៀងមក។ ឯកសារពង្សាវតារផ្សេងទៀត ព្រះបរមនាម ព្រះអង្គគឺ ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះបរមរាជាធិរាជ រាមាធិបតី ព្រះស្រីសុរិយោពណ៌ ធម្មិក មហារាជាធិរាជបរមបពិត្រ។ ព្រះនាមព្រះអង្គត្រូវអ្នកប្រវត្ដិវិទូជំនាន់ថ្មី ដាក់ឈ្មោះថាព្រះបរមរាជាទី១ ដើម្បីកុំឲ្យច្រឡំនឹងព្រះមហាក្សត្រជំនាន់ក្រោយ ដែលមានឈ្មោះបរមរាជាដែរ។ ព្រះអង្គគង់នៅព្រះបរមរាជវាំងមហានគរដដែល។
លុះដល់មកឆ្នាំថោះ នពស័ក ព.ស ១៩៣១, គ.ស ១៣៨៧, ម.ស ១៣០៩, ច.ស ៧៤៩ ព្រះអង្គឋិតនៅក្នុងសុវណ្ណរតន៍ សិលាមហាប្រាសាទ គិតតាំងពីព្រះអង្គគ្រងរាជ្យ ២ ឆ្នាំ សោយរាជ្យ ៥ ឆ្នាំត្រូវជា ៧ ឆ្នាំ។ ពង្សាវតារផ្សេង ព្រះអង្គបានទទួលព្រះរាជាភិសេកយ៉ាងឧឡារិក គគ្រឹកគគ្រេងអស្ចារ្យ នៅថ្ងៃ ១១កើត ខែពិសាខ ឆ្នាំរកា ព.ស ១៩៦១, ម.ស ១៣៣៩, ច.ស ៧៧៩, គ.ស ១៤១៧។ កាលនោះព្រះអង្គ ព្រះជន្មបាន ២១ វស្សា។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី៣៤ ដែលឡើងសោយរាជសម្បត្តិ ដោយមានគុណបំណាច់ បានវាយយកជ័យជំនះ កម្ទេចកម្ចាត់សត្រូវ និងរំដោះជាតិ។ សម័យថ្ងៃមួយ ព្រះអង្គចេញគង់ក្នុងព្រះរាជរោងរម្យ ព្រមទាំងព្រះបរមរាជវង្សានុវង្ស សេវកាមាត្យ សេនាបតី មន្ត្រីតូច ធំ ខ្ញុំរាជការ ក្រាបបង្គំគាល់ត្រៀបត្រា ទើបព្រះអង្គ មានព្រះរាជឱង្ការ ត្រាស់ថា៖ ក្រុងកម្ពុជាមហានគរ ជាគូសត្រូវនឹងក្រុងទេពនគរ តាំងពីដើមរៀងមក មិនមានស្រុះស្រួលគ្នាឲ្យបានមាំមួនសោះ។ ក្រោយមក សៀមកៀរយកគ្រួខ្មែរទៅជាច្រើនខែត្រ ខែត្រដែលនៅជាផែនដីរបស់យើង ក៏វាផាត់កៀរគ្រួយកអស់ទៅជាច្រើនដែរ អាណាប្រជានុរាស្ត្រដែលសល់នៅ ក៏ពុំធួនល្មមនឹងភូមិ ស្រុកសោះ ប្រជាជន ក្នុងមហានគរ ក៏មានចំនួនតិច។ បើយើងនឹងគិតលើកទ័ពទៅវាយយកខែត្រទាំងនោះមកវិញ ក៏ពុំបាន ដ្បិតគេតែងតាំង រក្សាបន្ទាយមាំមួនណាស់ ជាយូរមកហើយ។ ខាងយើងទៀត ក៏យើងទើបនឹងរួចពីធ្វើសឹកសង្គ្រាម សេនាទាហានក៍កំពុងនឿយហត់។ ស្បៀងអាហារ ក៏ពុំទាន់មានបរិបូរណ៍។ បើសៀមលើកមក យើងនឹងយកខែត្រណាជារបាំងខាងក្រៅ ក៏គ្មានដែរ។
នៅក្នុងក្រុងនេះ កំពែងក៏មាននាទីធំទូលាយ តែប្រជារាស្ត្រ ស្ដើងស្ដួច ពុំធួននឹងការរាជការ នៃព្រះមហានគរហ្លួងឡើយ។ បើសៀមដឹងហើយ នឹងលើកមកយាយីយើង ក៏យើងពិបាកនឹងទប់ទល់ដែរ ដែលជាទីលំបាកដល់សមណៈ ជី ព្រាហ្មណ៍។ ដូច្នេះ គួរតែយើងនឹងថយពីទីនេះ ទៅតាំងព្រះនគរ នៅខែត្របាសានវិញទើបគួរ។ បើសៀមវាលើកមក យើងនឹងបានទ័ពចេញទៅទទួល តាមរយៈ តាមវត្តដោយខែត្រ ទម្រាំតែដល់ទៅទីក្រុង យើងក៏ល្មមប្រុងប្រៀបសេនាទាហានចេញទាន់ មិនបង់ការទេ។ សេចក្ដីនេះ តើអស់អ្នករាល់គ្នា យល់ថាដូចម្ដេច? អស់ខ្ញុំរាជការធំ - តូច ក្រាបថ្វាយបង្គំទូលថា: បពិត្រព្រះសម្មតិទេវាវង្ស សេចក្ដីដែលទ្រង់ព្រះតម្រិះនេះ ឃើញថា គួរដូចព្រះរាជបរិហារណាស់។ ព្រះបរមបពិត្រ ព្រះអង្គទ្រង់ព្រះសណ្ដាប់ អស់មុខមន្ត្រី យកសេចក្ដីក្រាបបង្គំទូលយ៉ាងនេះហើយទើបមានព្រះរាជឱង្ការ ព្រះរាជទាន ព្រះរាជកំណត់ឲ្យអស់សេនាបតី មន្ត្រីគ្រប់ក្រសួង កេណ្ឌពួកពល កសិករ ទាំងជើងទឹក ទាំងជើងគោក ទៅរៀបចំនាំព្រះរាជទ្រព្យ នូវអស់គ្រួប្រជានុរាស្ត្រ ទាសកម្មករទាំងអស់។
លុះដល់មកឆ្នាំថោះ នពស័ក ព.ស. ១៩២៦, គ.ស. ១៣៨២ កាលបានឫក្សមង្គលល្អហើយ ព្រះបាទសម្ដេចព្រះបរមបពិត្រ ស្ដេចចេញចាកព្រះមហាប្រាសាទ រតនសីលាមហាឋាន ស្ដេចចុះទៅប្រថាប់លើព្រះទីនាំងនាវា រាជពាហនៈ។ ព្រះហោរាធិបតី គោះគងទូងរាជភីរី ថ្វាយបង្គំឫករាជព្យូហៈអគ្គមហានោនិករ ទូកយោង ទូកបោ ពលជើងទឹក ជើងគោក ក៏ស្រែកព្យោមា តាំងហ៊ោយកជ័យ លើកចេញចាកមហានគរ ភ្នាក់ងារក៏បើកបាំងមហា ស្វេតច្ឆ័ត្រ អភិរមរាជ (អភិរម ឬ អភិរំ = ឆត្ររួតមានរំភាយដូចក្លស់ សម្រាប់ប្រើជាគ្រឿងរុងរឿង ក្នុងក្បួនហែនៃព្រះរាជពិធីណាមួយ) សម្រាប់ព្រះមហាក្សត្រ កំចាត់ព្រះសូរ្យឆាន ឧត្តមពណ្ណរាយ ព្រមដោយនូវទូកយោង ទូកព្រះសង្ឃ ទូកព្រះរាជវង្ស និង ទូកព្រះទីនាំងអគ្គមហេសីស្រីស្នំ ព្រហ្មចារី សេនាបតី មន្ត្រីតូច - ធំ ខ្ញុំព្រះរាជការ អាមាត្យ សេវកា ព្រាហ្មណ៍ព្រឹទ្ធ បណ្ឌិត កវី និង ទូកជំទាវ នាងខុនណាង ហែបណ្ដោយក្រោយតាមលំដាប់ ទៅដោយវិថី លុះទៅដល់ខែត្របាសានហើយ ស្ដេចទ្រង់ត្រាស់បង្គាប់ឲ្យបោះយុថ្កា គង់នៅកោះបាសាន ឲ្យខ្ញុំព្រះរាជការ តាំងកសាង ព្រះរាជនិវេសន៍ ព្រះរាជរោង ព្រះរាជមន្ទីរ និង រោងព្រះរាជរថ រោង សេះ ដំរី និង កំពែងខ្វាត់ខ្វែង បែរមុខព្រះរាជវាំងទៅខាងកើត យកទន្លេធំមុខព្រះរាជវាំង ទុកជាកំពង់មួយ។ អស់នាម៉ឺនសព្វមុខមន្ត្រី អាណាប្រជានុរាស្ត្រ ទាសកម្មករ ក៏តាំងសង់រោង សង់ផ្ទះ នៅទីនោះតែរាល់ខ្លួន លុះរួចស្រេចហើយ ស្ដេចឡើងគង់ក្នុងព្រះរាជវាំងថ្មី តាំងនាមព្រះនគរ ហៅថា ព្រះវាំងថ្ម។
នេះនឹងនិយាយពីក្រុងលាវ (អានថា:ឡាវ) វិញ ក្នុងឆ្នាំមមី សំរិទ្ធិស័ក ព.ស. ១៩២២, គ.ស. ១៣៧៨, ម.ស. ១៣០០, ច.ស. ៧៤០ មានទឹកជោរជន់ នៅប្រទេសលាវជាធំ។ ទឹកហូរខ្លាំងរបេះមាត់ច្រាំង បាក់ដើមគគីរ មួយធំក្រៃលែង និងដើមគគីរទាំងពួងជាច្រើន។ ក្នុងដើមគគីរធំនោះ មានព្រះពីរព្រះអង្គ មានព្រះភក្ដ្រឈមជាបួនទិស ជាប់នឹងដើមគគីរនោះ ហូរចុះមកទន្ទឹមនឹងព្រែកពាក់ព្រ័ត្រ (ព្រែកពាក់ព្រ័ត្រ គឺព្រែកលាភសព្វថ្ងៃនេះ) រសាត់ច្រាសទឹកទៅលើ រួចរសាត់បណ្ដោយទៅក្រោមវិញ។ រសាត់ទៅរសាត់មក ៧ថ្ងៃ។ ក្នុងគ្រានោះមានស្ត្រីម្នាក់ ជាអ្នកមានធំ ជាឧបាសិកា ក្នុងវត្តលង្កា ឈ្មោះដូនពេញ។ កាលដឹងសេចក្ដីនេះហើយ ដូនពេញក៏ហៅបរិវារចុះទូក ឆ្លងទៅពិនិត្យមើល។ លុះពិនិត្យទៅឃើញដូចថ្មកែវពរ មានព្រះពីរព្រះអង្គជាប់នឹងដើមនោះ។ ដូនពេញ និង បរិវារ នាំគ្នាលើកថ្មកែវនោះចេញពីដើមគគីរ តែលើកមិនរួចទើបនាំគ្នាអន្ទងយកដើមគគីរនោះ ឲ្យមកចតភ្ជាប់នឹងមាត់ច្រាំង រួចបបួលគ្នា លើកថ្មកែវនោះទៀត តែលើកនៅតែពុំបាន។
ដូនពេញ និងបរិវារ ចង់បានព្រះទាំងពីរព្រះអង្គនោះណាស់ តែលើកអស់ចំណេះ អស់កម្លាំងហើយ ទាំងបរិវារ នឹងធ្វើការនោះក៏ពុំកើត ទើបទៅពិតទូលព្រះថេរ វត្តព្រះធម្មលង្កា។ ព្រះចៅអធិការអង្គនេះ ក៏ទទួលយកអាសា ហើយទៅតាំងពិធី ៧ថ្ងៃ យកសរសៃអម្បោះ អន្ទង ដើមគគីរនោះ យោងទៅជាប់នឹងព្រែកបង្កង។ ខណៈនោះ លោកព្រះធម្មលង្កា យកព្រះពុទ្ធ រូបនោះបានហើយ លោកឲ្យព្រះដែលមានព្រះភក្ដ្របួននោះ មួយព្រះអង្គទៅ ដូនពេញ ឲ្យនាំមកកោះឫស្សីកែវ (គឺក្រុងភ្នំពេញយើងសព្វថ្ងៃនេះ)។ លោកព្រះធម្មលង្កា ទុកមួយព្រះអង្គ ដើម្បីសាងព្រះអារាមមួយនៅព្រែកបង្កង។ ព្រះបួនមុខដែលបានមកដូនពេញនោះ ហៅថា ព្រះបង ព្រះដែលតម្កល់នៅព្រែកបង្កង ហៅថា ព្រះប្អូន។ ដូនពេញ តាំងតែពីបានព្រះបួនមុខនោះមក ក៏តាំងនាំស្ម័គ្រប័ក្សពួកជិតឆ្ងាយ ជញ្ជូនដីលើកជាភ្នំកជាព្រះអារាមមួយ តម្កល់ព្រះចតុមុខនោះ អស់រាស្ត្រទាំងពួងដឹងឮហើយ ក៏ចុះចូលមកជួយជញ្ជូនដីនោះជាអចិន្ត្រៃយ៍។
ព្រះបាទបរមបពិត្រ ពញាយ៉ាត ព្រះអង្គគង់នៅព្រះរាជវាំងថ្ម។ ក្នុងគ្រានោះទឹកលិចរាជធានីជ្រៅក្រៃលែង។ អស់ខ្ញុំរាជការ និង ព្រះបរមរាជវង្សានុវង្ស មានក្ដីលំបាកជាច្រើន នឹងសាងជាព្រះនគរពុំបាន។ លុះទឹកស្រកក្នុងឆ្នាំនោះអស់ ព្រះបរមបពិត្រ ព្រះអង្គនាំរាជសេវកាមាត្យ មកសាងព្រះរាជវាំង នៅភូមិឫស្សីកែវ។ ទ្រង់ត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទង ឲ្យកេណ្ឌរាស្ត្រលើកដី ទៅចាក់បំពេញក្នុងរាជវាំង។ ទីដែលចៅពញាតេជោ ឲ្យរាស្ត្រជីកដីនោះ ធំជ្រៅទូលាយណាស់ ទើបបានជាមានឈ្មោះ ហៅបឹងតេជោ រៀងមក។ ទ្រង់ត្រាស់បង្គាប់ ចៅពញារាជាមេត្រីផ្លុង ចៅហ្វាយស្រុកកោះឫស្សីកែវ (តាមព្រះរាជពង្សាវតារ ដែលតម្កល់ទុកនឹងព្រះរាជបណ្ណាល័យក្រុងភ្នំពេញ មានសេចក្ដីថា : ឧកញ៉ាផ្លុង នេះជាចៅហ្វាយស្រុកខេត្តបាទី ដែលមានងារជាឧកញ៉ាវង្សាអនុជិត ទៅវិញទេ) ឲ្យជីកព្រែកទំលាយទឹក ពីបឹងពោងពាយមក កុំឲ្យនៅឆ្អេះឆ្អាបស្អុយល្អក់។ ព្រោះហេតុនេះហើយ បានជាមានពាក្យ ហៅថា ព្រែកពាមផ្លុង រៀងមក។
រួចហើយទ្រង់ត្រាស់ឲ្យធ្វើស្ពាន រៀបផ្លូវក្រាលថ្មល្អស្រេច ទើបទ្រង់តាំងព្រះរាជពិធី ស្ថាបនាព្រះរាជវាំង សង់ប្រាសាទ ព្រះរាជមន្ទីរត្រឡែងកែង ខ្វាត់ខ្វែងទាំងក្នុងក្រៅ ព្រមទាំងដំណាក់តូចធំ សម្រាប់ស្នំស្រឹង្ការស្រាប់ស្រេច។ ទ្រង់ឲ្យតាំងមុខ ព្រះរាជវាំង បែរទៅបូព៌ាទិស ហើយទ្រង់ឲ្យលើកដីទប់ តាំងជាសើនជាបន្ទាយក្រៅទៅទិសឧត្តរ តាំងពីមាត់ទន្លេនៅខាងលិច។ ទ្រង់ឲ្យជីកជាអូរ ជាអូរអមប៉មកំពែង ហើយឲ្យលើកបន្ទាយព័ទ្ធជាវង់ ខាងទិសបស្ចិម ត្រឹមតែទិសទក្សិណ។ ទ្រង់ឲ្យទុកបឹងតេជោជាទីធ្វើស្រែ ក្នុងព្រះនគរ តទៅដល់ទិសនិរតី ហើយកាត់ត្រង់ទៅឯកើតដល់មាត់ទន្លេ ត្រឹមព្រែកតាកែវ។ ទ្រង់ឲ្យលើកដីជាបន្ទាយ តាមឆ្នេរមាត់ទន្លេ ជាកំពែងព្រះនគរជុំវិញទល់នឹងមុខព្រះលាន។
ឯទីព្រះវិហារទាំងប៉ុន្មាន ទ្រង់ឲ្យបូកកំបោររៀបឥដ្ឋ ព្រមទាំងសាងព្រះវិហារ ចេតិយ កុដិ សាលា បានជាច្រើន ទ្រង់ឲ្យកសាងខ្លោងមឿងមួយ (ខ្លោងមឿង គឺអ្នកតាចាំស្រុក។ យើងសព្វថ្ងៃច្រើននិយាយថា ឃ្លាំងមឿង) ឈ្មោះអ្នកតាប្រាជ្ញ តាំងនៅជាអគ្នេយ៍ព្រះរាជវាំង ខាងវត្តពាមផ្លុង។ លុះស្រេចការហើយ ស្ដេចឡើងគង់លើព្រះរាជនិវេសន៍ថ្មី តាំងនាមទន្លេបួនមុខ ហៅថា ទន្លេចតុមុខ។ លុះសម្រេចការកសាងហើយ ទ្រង់តាំងប្រទាននាមព្រះនគរ ជាក្រុងចតុមុខសកលកម្ពុជាធិបតី ជាខត្តិយាមហានគរ។ អស់សមណជីព្រាហ្មណ៍ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រីប្រជានុរាស្ត្រ និង ឈ្មួញជួញប្រែក្នុង ក្រៅប្រទេស ក៏ចូលមកជាក្រាស់ក្រួន មួនមាំសមដោយភោគសម្ប័ទ ជាសុខសប្បាយ ទាំងស្បៀងអាហារសព្វសារពើ ក៏បរិបូរណ៍ មិនអត់ឃ្លាន។ ព្រះពុទ្ធសាសនាក៏រុងរឿង ដោយព្រះបរមពោធិសម្ភារព្រះបារមី ដែលស្ដេចទ្រង់ នូវព្រះមហាសុចរិត ទសពិធរាជធម៌ មហាប្រសើរ។ អស់អរិន្ទរាជសត្រូវពាលោចោរកំណាច ក៏កោតក្រែងស្ញប់ស្ញែងខ្លាចព្រះបារមី ឥតបីនឹងកម្រើកឡើយ។
ប្រទេសចិន យួន ចាម ជ្វា ក៏នាំគ្រឿងបណ្ណាការ មកក្រាបទូលថ្វាយ សូមពឹងព្រះបុណ្យបារមីជាច្រើន។ ព្រះបាទសម្ដេច ព្រះបរមរាជាពញាយ៉ាត រាជាធិរាជ មានព្រះរាជបុត្រ បី ព្រះអង្គ សម្ភពនឹងអ្នកម្នាងទេវី ទ្រង់ព្រះនាមនរាយណ៍រាជាទី១ សម្ភពនឹងអ្នកម្នាងបទុមកេសរ ទ្រង់ព្រះនាមព្រះសេរីរាជា សម្ភពនឹងព្រះមេនាង ស៊ីសៈងាម ទ្រង់ព្រះនាមព្រះធម្មរាជា។ ព្រះអង្គទ្រង់ព្រះករុណាប្រោស ព្រះរាជទាន ព្រះរាជឥស្សរិយយស ដល់ព្រះរាជបុត្រទាំង បី ព្រះអង្គ ស្មើគ្នា តាមលំដាប់ បង និងប្អូន។ ព្រះអង្គគ្រងរាជ្យ ក្នុងពេលធ្វើសង្គ្រាម មួយឆ្នាំ ទ្រង់សោយរាជ្យក្នុងព្រះមហានគរ ១៥ឆ្នាំ ទ្រង់ចតគង់ក្នុងព្រះរាជវាំងបាសាន មួយឆ្នាំ ទ្រង់មកគង់ក្នុងព្រះនគរដែលសាងថ្មី៣០ឆ្នាំ បូករួមទាំងអស់ត្រូវជា ៤៧ឆ្នាំ ព្រះជន្ម ៧៨ឆ្នាំ ក៏ទ្រង់ដល់នូវជរារោគ ហើយសុគតទៅ។ ព្រះរាជបុត្រ និង មន្ត្រីលើកព្រះសពតម្កល់ក្នុងព្រះកោដ្ឋស្រេចហើយ ទើបអញ្ជើញព្រះនរាយណ៍រាជាទី១ ជាព្រះរាជបុត្រច្បង ឲ្យសោយរាជសម្បត្តិ ជាតំណព្រះរាជវង្សមក។ ឆ្នាំជូត ចត្វាស័ក ព.ស. ១៩៧៦, គ.ស. ១៤៣២, ម.ស. ១៣៥៤, ច.ស. ៧៩៤ ព្រះបរមបពិត្រ ស្ដេចសាងព្រះចេតិយមួយ នៅចង្កេះភ្នំពេញ រួចហើយធ្វើបុណ្យសង្គាយនា ៧ថ្ងៃ បញ្ចុះព្រះបរមធាតុ សម្ដេចវររាជបិតា (ព្រះបាទពញាយ៉ាត)។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ស្រីសុរិយោពណ៌ទី ២ (គ.ស ១៣៤៩-១៤២៧) តមកពីលេខមុន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Wednesday, November 29, 2023
Rating:
No comments: