ផ្សាយថ្ងៃទី ២៧ វិច្ឆិកា ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
កាលពីយូរលង់ណាស់មកហើយ មុននឹងព្រះពុទ្ធត្រាស់ដឹងទៅទៀត មានពួកអ្នកសិក្សាយល់ពីផ្កាយនក្ខត្តប្ញក្ស ដែលមានទំនាក់ទំនង នឹងជីវិតរបស់សត្វលោកយើង ហើយបានរកឃើញពិធីសាស្ត្រមួយ ដើម្បីឲ្យមនុស្សមានសុខភាពល្អ មិនសូវមានរោគាព្យាធិ ដោយពិធីនោះ ទាក់ទងទៅនឹងផ្កាយព្រះចន្ទ ។ យើងបានដឹងហើយថា សមុទ្រយើងមានទឹកជោរទឹកនាច ដោយសារផ្កាយព្រះចន្ទនេះឯង មានការបូមស្រូបទំនាញគ្នារវាងផែនដីយើងនឹងផ្កាយព្រះចន្ទ ទើបធ្វើឲ្យមានចលនាទឹកជោរនិងទឹកនាច ។ ពួកអ្នកតារាវិទូសម័យនោះឃើញថា នៅថ្ងៃ ១៥ កើតពេញបូណ៌មី ខែកត្តិក កាលណាព្រះចន្ទឡើងពេញវង់ រះខ្ពស់ត្រដែតឮដ៏ខាងលើក្បាលយើង ហៅថា ខែត្រង់ ព្រះចន្ទមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងធាតុទឹក ជាពេលដែលព្រះចន្ទនៅជិតផែនដី ជាពេលវេលាដែលធាតុទឹកឡើងខ្ពស់ ក្នុងតម្រាហោរាថា ព្រះចន្ទ ជា ឧច្ច ។ ក្នុងថ្ងៃ ១៥ កើតខែកត្តិក ជាពេលវេលាដែលព្រះចន្ទមកកៀកជិតផែនដីជាងគេក្នុងមួយឆ្នាំ ។ ពេលនោះ បើមុជទឹកនឹងធ្វើឲ្យមានសុខភាពល្អរឹងមាំ ឯអ្នកមានសុខភាពមិនសូវល្អ បើបានមុជទឹកនឹងបានផលធ្វើឲ្យសុខភាពល្អប្រសើរឡើង មានរាងកាយមាំទាំ ។ មួយទៀត មាននិយាយក្នុងព្រះត្រៃបិដកព្រះពុទ្ធសាសនាយើង លេខ ១៤ថា ក្នុងថ្ងៃ ១៥ កើតពេញបូណមី ខែកត្តិក ប្រភេទផ្កាឈូកអាចរីកបានក្នុងពេលយប់ ដោយសារពន្លឺព្រះចន្ទនេះផងក៏មាន ។
ពួកមនុស្សសម័យនោះ ក៏ចេះតែនាំគ្នាមុជទឹកតៗគ្នា ពីជំនាន់មួយទៅជំនាន់មួយ អស់ពាន់នៃឆ្នាំ រហូតខាងក្រោយមកក៏ក្លាយទៅជារឿងយល់ខុសពេញទំហឹងថា ការមុជទឹកក្នុងថ្ងៃ ១៥ កើតនេះ ជាពិធីមុជទឹកលាងបាបទៅវិញ ដោយសន្មតពិធីនេះ មានឈ្មោះថា សិនានសុទ្ធិ សេចក្តីបរិសុទ្ធិដោយការមុជទឹកលាងបាប ។ ទើបកើតមានពិធីមុជទឹកលាងបាប ដែលមានក្នុងប្រទេសឥណ្ឌាសម័យបុរាណ ។ ឯអ្នករៀនតម្រាហោរា ផ្កាយនក្ខត្តប្ញក្សជំនាន់ក្រោយមិនថា នៅស្រុកខ្មែរ ស្រុកថៃនោះទេ ទោះជាបព្វជិត ជាឃរាវាសក៏ដោយ ឲ្យតែថ្ងៃ ១៥ ពេញបូណ៌មី ខែកត្តិក តែងនាំគ្នាមុជទឹកក្រោមពន្លឺព្រះចន្ទ ដើម្បីឲ្យរាងកាយ មានសុខភាពល្អ មិនមែនជាជំនឿមុជទឹកលាងបាបនោះទេ ជាការយល់រឿងលោកធាតុជាប់ទាក់ទងនឹងព្រះចន្ទជាមួយធាតុទឹក ។
ឯពិធីយល់ថា មុជទឹកលាងបាបនោះ ជាមិច្ឆាទិដ្ឋិ ដូចមានរឿងក្នុងសម័យពុទ្ធកាល ដូចខាងក្រោម : លុះមកដល់កាលព្រះពុទ្ធជាម្ចាស់ត្រាស់ដឹង មានព្រាហ្មណ៍មួយឈ្មោះថា សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានចូលទៅគាល់ព្រះពុទ្ធជាម្ចាស់ហើយយាង ព្រះអង្គទៅកំពង់ស្ទឹង ឈ្មោះពាហុកា ដើម្បីយាងព្រះពុទ្ធអង្គទៅស្រង់ទឹកលាងបាប ក្នុងថ្ងៃ ១៥ កើតពេញបូណ៌មី ដែរ ។ ព្រះអង្គត្រាស់សួរថា កិំ ព្រាហ្មណ ពាហុកាយ នទិយា ម្នាលព្រាហ្មណ៍ ប្រយោជន៍អ្វីដោយស្ទឹងពាហុកា ? កិំ ពាហុកា នទី ករិស្សតិ ស្ទឹងពាហុកានោះនឹងធ្វើអ្វីឲ្យ ? ព្រាហ្មណ៍បានក្រាបទូលព្រះអង្គពីការយល់ឃើញរបស់ខ្លួនក្នុងពិធីលាងបាបនោះ ។ ទើបព្រះពុទ្ធអង្គត្រាស់ថា ៖ ពាហុកំ អធិកក្កញ្ច, គយំ សុន្ទរិកំ មបិ,
សរស្សតិំ បយាគញ្ច, អថោ ពាហុមតិំ នទិំ,
និច្ចម្បិ ពាលោ បក្ខន្ទោ, កណ្ហកម្មោ ន សុជ្ឈតិ។
ជនពាលមានកម្មអាក្រក់ (ក្នុងសន្តាន) បើទុកជាចូលទៅកាន់ស្ទឹងពាហុកាក្តី កាន់កំពង់ឈ្មោះអធិកក្កៈក្តី កាន់កំពង់ឈ្មោះគយាក្តី កាន់ស្ទឹងឈ្មោះសុន្ទរិកាក្តី កាន់ស្ទឹងឈ្មោះសរស្សតីក្តី កាន់កំពង់ឈ្មោះបយាគៈក្តី ឬក៏កាន់ស្ទឹងឈ្មោះពាហុមតីក្តី អស់កាលជានិច្ច ក៏នៅតែមិនស្អាតឡើយ ។
កិំ សុន្ទរិកា ករិស្សតិ កិំ បយាគា កិំ ពាហុកា នទី
វេរិំ កតកិព្វិសំ នរំ ន ហិ នំ សោធយេ បាបកម្មិនំ។ ព្រោះថាស្ទឹងឈ្មោះសុន្ទរិកា នឹងធ្វើអ្វីឲ្យ កំពង់ឈ្មោះបយាគៈ នឹងធ្វើអ្វីឲ្យ
ស្ទឹងឈ្មោះពាហុកា នឹងធ្វើអ្វីឲ្យ ព្រោះថា ស្ទឹងឈ្មោះសុន្ទរិកាជាដើម មិនដែលលាង ជំរះសត្វមានពៀរ មានបាបកម្មដ៏ក្លៀវក្លា ដែលខ្លួនធ្វើហើយ មានកម្មដ៏លាមកនោះ ឲ្យស្អាតបានឡើយ ។
សុទ្ធស្ស វេ សទា ផគ្គុ សុទ្ធស្សុបោសថោ សទា
សុទ្ធស្ស សុចិកម្មស្ស សទា សម្បជ្ជតេ វតំ
ឥធេវ សិនាហិ ព្រាហ្មណ សព្វភូតេសុ ករោហិ ខេមតំ។
ផគ្គុនីនក្ខត្តប្ញក្សតែងមានសព្វ ៗ កាល ដល់បុគ្គលដែលមិនមានកិលេស (អដ្ឋកថា-និក្កិលេសស្ស និច្ចំ ផគ្គុនីនក្ខត្តំ) ឧបោសថ តែងមានសព្វ ៗ កាល ដល់បុគ្គលដែលបរិសុទ្ធ ការកាន់យកនូវវត្ត តែងសម្រេចសព្វ ៗ កាល ដល់បុគ្គលដែលបរិសុទ្ធ មានកម្មដ៏ស្អាត ។

សចេ មុសា ន ភណសិ សចេ បាណំ ន ហិំសសិ
សចេ អទិន្នំ នាទិយសិ សទ្ទហានោ អមច្ឆរី
កិំ កាហសិ គយំ គន្ត្វា ឧទបានោបិ តេ គយា។
ម្នាលព្រាហ្មណ៍ អ្នកចូរលាងជំរះខ្លួនក្នុងសាសនាតថាគតនេះវិញ អ្នកចូរធ្វើសេចក្តីក្សេមក្សាន្ត ចំពោះពួកសត្វទាំងពួងចុះ បើអ្នកមិននិយាយកុហក បើអ្នកមិនបៀតបៀនសត្វ បើអ្នកមិនកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មានចិត្តជឿហើយ មិនមានសេចក្តីកំណាញ់ អ្នកចាំបាច់ទៅកាន់កំពង់ទឹកធ្វើអ្វីទៀត អ្នកផឹកទឹក (ឬងូត) តែក្នុងកំពង់ទឹករបស់អ្នកឯង (បានហើយ)។ ប្រភព Facebook Vann Chansaren (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)

សិនានសុទ្ធិ ពិធីមុជទឹកក្រោមពន្លឺព្រះចន្ទ ១៥ កើតពេញបូណ៌មី ខែកត្តិក មួយឆ្នាំមានតែម្តង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Sunday, November 26, 2023
Rating:
No comments: