ផ្សាយថ្ងៃទី ៣០ មិថុនា ២០២៥
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
(ព្រៃវែង)៖ ជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកពារាំង ឃាត់ខ្លួន ក្រោយផឹកស៊ីស្រវឹង ទាញកាំបិទប៉័ងតោកាប់ដៃគូទំនាស់ ម្ខាងទៀត បណ្ដាលឱ្យរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើង ត្រង់ចំណុចផ្ទះឈ្មោះ សុន ចិត្រ ស្ថិតនៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង កាលពីយប់ទី២៩ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុន ចិត្រ ភេទប្រុសអាយុ ៣៥ឆ្នាំ នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង(ឃាត់ខ្លួន) រីឯជនរងគ្រោះឈ្មោះ ហម ឆេងហេង(ហៅចយ)ភេទ ប្រុស អាយុ ១៩ ឆ្នាំ នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង.របួសចំក្បាល.ត្រចៀកខាងឆ្វងដាច់សាច់ហូរ ឈាមស្រោចពេញខ្លួន។ ប្រភពបានបន្តថា នៅមុនពេលកើតហេតុ កាលពីល្ងាចទី ២៩-០៦-២០២៥ ជនរងគ្រោះឈ្មោះ ហម ឆងហេង(ហៅចយ)បានទូរស័ព្ទទៅជនសង្ស័យឈ្មោះ សុន ចិត្រ ដើម្បីឱ្យមកផឹកស៊ីជាមួយខ្លួន មួយសន្ទុះក្រោយមកឈ្មោះ សុន ចិត្រ ក៏បានមកដល់ និងផឹកស៊ីជាមួយជនរងគ្រោះតែ ២នាក់ នៅកន្លែងកើតហេតុ។ ក្នុងនោះ ពួកគេបន្តផឹកស៊ីរហូតដល់យប់ជ្រៅអស់ស្រាចំនួន ២លីត្រ និងស្រវឹងរៀងខ្លួន ទើបឈានដល់ទំទាស់ពាក្យសម្ដី ហើយជនរងគ្រោះ ក៏ចូលទៅក្នុងបន្ទប់ទឹក លុះចេញមកវិញ ស្រាប់តែជនដៃដល់ឈ្មោះ សុន ចិត្រ ទាញកាំបិតប៉័ងតោដែលនៅលើគ្រែ ។ មកកាប់ទៅលើជនរងគ្រោះ ចំក្បាល ត្រចៀកខាងឆ្វងដាច់សាច់ហូរឈាមស្រោចខ្លួន ខណៈនោះជនរងគ្រោះក៏បានរត់ចេញមកផ្លូវ និងស្រែកអោយអ្នកជិតខាងជួយ.!!។ បន្ទាប់មក ក៏ផ្អើលឆោរឡោជួយសង្គ្រោះជនរងគ្រោះ និងឈានដល់ឃាត់ខ្លួនជនដៃដល់បានផងដែរ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងជំនាញនាំយកទៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕

ហៅមកផឹកស៊ីជាមួយ ដូចហៅមកកាប់ក្បាលខ្លួនឯង បណ្ដាលឱ្យរបួសធ្ងន់នៅស្រុកពារាំង!
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Sunday, June 29, 2025
Rating:

No comments: