មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

សុភាសិត «របងដំរី នៅចាញ់រាំងសាប»

ផ្សាយថ្ងៃទី ២៧ ឧសភា ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ឃ្លាថា «របងដំរី»
កុំច្រឡំថា របងនោះធ្វើសម្រាប់ឃុំសត្វដំរី តាមពិតជារបងដែលមាំហើយធំ ទើបហៅកាត់ថា «របងដំរី»។ របងនេះធៀបមកច្បាប់ទម្លាប់ ប្រពៃណី ឬ ប្រព័ន្ធអប់រំផ្សេងៗ មិនថាជាច្បាប់គតិបុរាណ បណ្ដិប បណ្ដាំ ឬសីលធម៌ការរស់នៅដែលអាណាព្យាបាលគ្រប់រូបលោកតែងប្រាប់ក្រើនរំឭក និងស្ដីប្រដៅគ្រប់កូនចៅប្រុសស្រី។ ទាំងអស់នេះហើយប្រៀបដូចជា «របងដំរី» គឺទាំងគុណតម្លៃ ទាំងវិសាលភាព សុទ្ធសឹងតែជាការហាមប្រាម ជារនាំងបាំង រាល់យុវជនកូនប្រុសស្រី កុំឱ្យហក់លោតហែករបងរំលងហួស ហួសដែនវប្បធម៌ប្រពៃណី ហួសតម្លៃស្ត្រីនិងបុរស ហួសរហូតបាត់បង់អស់សេចក្ដីថ្លៃថ្នូរនៃព្រលឹងជាតិខ្មែរ។
ចុះបើរបងដំរីមាំយ៉ាងហ្នឹង ធំយ៉ាងហ្នឹង ហេតុអ្វីនៅតែឃុំមិនជាប់ ឃុំមិនជាប់ក៏ព្រោះតែ «ចាញ់រាំងសាប»។
ឃ្លាថា «ចាញ់រាំងសាប»
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
កុំច្រឡំថា ដើមរាំងនោះវាមានរសជាតិសាប តាមពិតឈ្មោះដើមរបស់វាហៅថា «រាំងបន្សាប» ជាប្រភេទរុក្ខជាតិម្យ៉ាងដែលចាស់បុរាណលោកជឿថា វាអាចបន្សាបរាល់អ្វីផ្សេងៗដែលជារបស់ស័ក្ដិសិទ្ធ ឬផ្លូវងងឹតជាដើម។ លក្ខណ:សម្គាល់នៃដើមរាំងមួយនេះហើយ ធៀបមករាល់ទំនោរនិយមរបស់យុវជនសម័យនេះ ឬធៀបមកការលំហូរចូលនៃរូបភាពអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់ពីប្រទេសជិតខាង គឺវាហូរចូលមកបន្សាបរបងដំរី ឬបន្សាបវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ តាមរយ:កូនៗឬតាមរយ:យុវជន ដែលពួកគេប្រឹងច្បាម ប្រឹងអនុវត្តតាម ប្រឹងក្រសោបយកមកសាបព្រោះពេញសង្គមខ្មែរ នាំគ្នាលលាមឆ្កួតឡប់ឡែ រលត់ទាំងកេរ្ដិ៍ម៉ែ ប្រែទាំងកេរ្ដិ៍ឪ។ អត្ថន័យទាំងនេះហើយទើបឃ្លានេះពោលថា «របងដំរី នៅចាញ់រាំងសាប»។ (អត្ថបទប្រភព Facebook) (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
សុភាសិត «របងដំរី នៅចាញ់រាំងសាប» សុភាសិត «របងដំរី នៅចាញ់រាំងសាប» Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Monday, May 26, 2025 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.