ផ្សាយថ្ងៃទី ០៤ កុម្ភៈ ២០២៥
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះអង្គជាព្រះរាជបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី ២ និងព្រះនាងស្រីជ័យរាជចូឌាមណី ។ ព្រះអង្គមានព្រះមហេសីធំចំនួន ៣ អង្គ គឺមហេសីទី ១ ព្រះនាងរាជេន្ទ្រទេវី មហេសីទី ២ ព្រះនាងជ័យរាជទេវី មហេសីទី ៣ ព្រះនាងឥន្ទ្រទេវី អ្វីដែលនាំឲ្យកាន់តែដឹងច្បាស់ពីប្រវត្តិរបស់ក្សត្រអង្គនេះ អាស្រ័យសិលាចារឹកដែលបុត្រាបង្កើតរបស់ទ្រង់គឺព្រះអង្គម្ចាស់សូរ្យកុមារបានចារចារឹកនៅប្រាសាទប្រាសាទតាព្រហ្ម និងសិលាចារឹកដែលព្រះអង្គម្ចាស់វីរកុមារជាបុត្រាបង្កើតព្រះអង្គមួយទៀត បានចារនៅប្រាសាទព្រះខាន់ ។
បើយើងនិយាយទៅ ព្រះមហាក្សត្រដែលបានចំណាយទ្រព្យធនធានបូជាចំពោះព្រះពុទ្ធសាសនា ដូចព្រះបាទអសោក ស្តេចរាជវង្សមោរ្យ័ន នៃដែនមគធៈ ប្រទេសឥណ្ឌា, ស្តេចកនិស្កៈ រាជវង្សកុសាណៈ (ពូជពង្សជនជាតិក្រិក) នៃដែនកស្មីរ ឥណ្ឌាខាងជើង, ស្តេចទុដ្ឋគាមិនីអភ័យ នៃប្រទេសស្រីលង្កា, ស្តេចអនោរធា សម័យបុក្កាមនៃប្រទេសភូមាជាដើម សុទ្ធតែមិនអាចលះបង់ទ្រព្យធនច្រើនបូជាចំពោះព្រះពុទ្ធសាសនា ដូចព្រះបាទជ័យវរ្ម័នទី ៧ ជាជនជាតិខ្មែរនេះឡើយ ។ យើងពិនិត្យមើលទ្រព្យធនដែលទ្រង់ជ័យវរ្ម័នទី ៧ កសាងសាកលវិទ្យាល័យនគរិន្ទ្រ គឺនៅប្រាសាទព្រះខាន់ ដែលមានផ្ទៃដីទំហំ ៥៦ ហិចតា ។ បើនិយាយពីមាសជាដើម ដូចមានក្នុងបញ្ជីចំណាយនៅប្រាសាទព្រះខាន់ថា ៖ ចំនួនមាសសម្រាប់កសាងគ្រឿងប្រដាប់ ៣០០ ភារៈ (២៨,៨០០kg), ១២ តុលា (៥៧.៦kg) , ៣ កដ្ដិកា (៣៧៥g), ១៤ បណៈ ; ១ បាទៈ ; ២ មាឞៈ ; ២ ពិម្ពកៈ ។ សរុបជា ទម្ងន់មាស ២៨,៨៩៥,១kg ។ ប្រាក់ៈ ១៣៧ ភារៈ (១៣,១៥២ kg), ២ កដ្ដិកា (២៤០kg) ។ សរុបជាប្រាក់ ១៣,៣៩២kg ។
ពេជ្រ ៣៥.៨៣៧ គ្រាប់ ។
កែវពៃទូរ្យ ; មុក្ដា ; គជ ១១២.៣០០ គ្រាប់ ។
ស្ពាន់ ៧៣ ភារៈ (៧០០៨kg); ១ តុលា (៤.៨ kg ; ៣ កដ្ដី (៣.៦០០g) ។
សម្រឹទ្ធ ១៦.០១០ ភារៈ (១.៥៣៦.៩៦០kg) ; ២ តុលា (៩.៦kg) , ១ កដ្ដី (១២០០g) ; ១០ បណៈ ។
ចានមាស ២០០ ភារៈ (១៩.២០០kg) ៣ តុលា (១៤.៤g) ៣ កដ្ដី (៣.៦០០g)។
សំណ ៩០០ ភារៈ (៨.៦៤០០kg) ; ២ តុលា (៩.៦kg), ៥ កដ្ដី (៦.០០០g) ។
សំណសុទ្ធៈ ៩២៤ ភារៈ (៨៨.៧០៤kg) ។
ដែក ៤៦០ ភារៈ (៤៤.១៦០kg) ; ៤ តុលា (១៩.២kg), ៣ កដ្ដី (៣.៦០០g) ។
ស្តូបមានជាន់ទាំងអស់ៈ ១០២ ។ សំណង់ថ្ម ៤៨៥ ក្រុម, ប្រាការថ្មបាយក្រៀមៈ ២.២៣៨ ព្យាម ; ៥ កន្លែង ២.០៧៥ ព្យាម. ផ្លូវថ្មបាយក្រៀមគ្រប់កន្លែង ; បន្ទប់ទាំងអស់ ៤៣៩ ។ ប្រភព Facebook (vann chansaren) (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)

ព្រះបាទជ័យវរ្ម័នទី ៧ ទ្រង់ជាព្រះមហាវីរក្សត្រខ្មែរដ៏ល្បីល្បាញបំផុតនៃចក្រភពអង្គរ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Monday, February 03, 2025
Rating:
No comments: