មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

អាថ៌កំបាំងភ្នំគូលែន៖ តើមានអ្វីខ្លះដែលយើងមិនទាន់ដឹង? (ត-បញ្ចប់)

ផ្សាយថ្ងៃទី ១២ វិច្ឆិកា ២០២៤

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ឧទ្យានជាតិភ្នំគូលែនជាតំបន់ការពារធម្មជាតិមួយនៅលើភ្នំនេះ។ វាមានឈ្មោះជាផ្លូវការថា "ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន" ដែលមានទីស្ថិតនៅក្នុងស្រុកស្វាយលេង និងស្រុកវ៉ារិន។ ភ្នំគូលែនគ្របដណ្តប់ដោយព្រៃស្រោង ដែលជាប្រភពធនធានដល់សំខាន់មួយក្នុងការទាក់ទាញទឹកភ្លៀង។ អ្នកស្រាវជ្រាវជនជាតិបារាំងមួយឈ្មោះ ហ្សង ប៊ូបេ ដែលបានសិក្សាអំពីភូមិសាស្រ្តភ្នំគូលែនកាលពីពាក់កណ្តាលសតវត្សរ៍ទី២០ បានបញ្ជាក់ថា ភ្លៀងចាប់ផ្តើមធ្លាក់នៅតំបន់ភ្នំគូលែនមុនតំបន់វាលរាបនៃខេត្តសៀមរាប ដោយចាប់ផ្តើមនៅរវាងខែមិនា ឬខែមេសា។ ការសិក្សាខាងលើបានបញ្ជាក់ឱ្យយើងឃើញថាតំបន់ភ្នំគូលែងបានទទួលបានទឹកភ្លៀងច្រើនក្នុងមួយឆ្នាំៗ។ ទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំនៅតំបន់ភ្នំគូលែនមាន២០០០មីលីម៉ែត្រ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ហេតុនេះភ្នំគូលែនជាប្រភពទឹកធម្មជាតិដ៏សំខាន់សំរាប់ចិញ្ចឹមតំបន់វាលរាបខាងក្រោម។ តាមការសិក្សាស្រាវជ្រាវរបស់លោក វ៉ាន់ លីអែរ កាលពីឆ្ណាំ២០១២ កន្លងទៅតំបន់ភាគខាងត្បូថនៃខ្នងភ្នំគូលែនមានសណ្ធានជារាងបាទខ្ទះប្រៀបដូចជាអាងស្តុកទឹកដ៏ធំមួយដែលបើកចំហមកទិសពាយព្យ។ ទឹកភ្លៀងត្រូវបានស្ថិតនៅមួយរយៈនៅក្នុងអាងទឹកធម្មជាតិនោះ ដែលអ្នកស្រុកហៅថាអន្លុង់។ បន្ទាប់មកក៏ហូរចុះមកក្រោមតាមប្រព័ន្ធផ្លូវទឹកធម្មជាតិតូចៗជាច្រើននៅលើខ្នងភ្នំ ដែលប្រមូលទឹកមកចាក់បំពេញឱ្យបណ្តាញផ្លូវទឹកធំៗខាងក្រោមមុនហូរចាក់ទៅបឹងទន្លេសាប។
ម្យ៉ាងទៀតទឹកដែលហូរធ្លាក់ពីប្រព័ន្ធផ្លូវទឹកខាងលើនោះ បានប្រមូលផ្តុំបង្កើតជាតំបន់ទឹកធ្លាក់ដ៏សែនមនិរម្យមួយ ដែលទាក់ទាញភ្ញៀវទេសចជាតិ និងអន្តរជាតិ។ ប្រព័ន្ធផ្លូវទឹកធម្មជាតិដែលមានពីភ្នំគូលែនបាននាំមកទឹកហូរធ្លាក់ចុះស្របទៅតាមសណ្ឋានដី ដែលមានលក្ខណៈជម្រាលដោយខ្ពស់ពីទិសឦសាន និងធ្លាក់ចុះទាបនៅទិសនិរតីរហូតដល់បឹងទន្លេសាប ក្នុងនោះមានស្ទឹងសៀមរាប ស្ទឹងពួក និងស្ទឹងរលួស។ ចំណែកនៅតំបន់ប៉ែកខាងក្រោមនៃតំបន់ភ្នំគូលែនគឺជាវាលទំនាបលាតសន្ធឹងល្វឹងល្វើយ ដែលអំណោយផលដល់ការធ្វើកសិកម្្ម និងតាំងទីលំនៅ។ ចាប់តាំងពីសម័យបុរាណរៀងមក ប្រជារាសរ្តខ្មែរបានតាំងទីលំនៅយ៉ាងច្រើនកុះករនៅតមាតំបន់វាលទំនាបជិតបឹងទន្លេសាប។ ដោយការពឹងផ្អែកលើប្រព័ន្ធទឹកផ្លូវទឹកទាំងឡាយខាងលើ ដែលមានប្រភពពីភ្នំគូលែន។ ភ្នំគូលែនមានឈ្មោះដើមថា មហិន្រ្ទព៌ត ដែលត្រូវបានគេចាត់ទុកជាទីតាំងកំណើតនៃអាណាចក្រអង្គរ។ វាជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រភពខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូងនេះហៅថារលួស។
តាមរយៈការសិក្សាស្រាវជ្រាវ និងរុករកនៅលើភ្នំគូលែនចាប់តាំងពីចុងសតវត្សរ៍ទី១៩មក ប្រាសាទបុរាណជាច្រើនត្រូវបានកត់ត្រា និងចុះក្នុងបញ្ចីរសារពើភណ្ឌប្រាសាទបុរាណ។ ប្រាសាទបុរាណទាំងនោះភាគច្រើនត្រូវបានកសាងក្នុងរជ្ជព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សរ៍ទី១៩។ ពិនិត្យជារួមប្រាសាទបុរាណ ដែលត្រូវបានរកឃើញរហូតមកដល់សព្វថ្ងៃ ភាគច្រើនត្រូវបានកសាងឡើងអំពីឥដ្ឋ ជាប្រភេទសំណង់ទោល ដែលមានតួប៉មតែមួយនៅលើខឿនសង់អំពីថ្មបាយក្រៀម និងមានកំពែងសង់អំពីឥដ្ឋ និងប្រាសាទមួយចំនួនទៀតជាប្រភេទសំណង់ ដែលមានតួប៉មច្រើនស្ថិតនៅជាជួរ ព័ន្ធជុំវិញដោយកំពែងថ្មបាយក្រៀម។
កាសែត ឯករាជ្យជាតិ គ្មានអ្នកឧបត្ថម្ភ ដូច្នេះការផ្សាយព័ត៌មានរាល់ថ្ងៃ គឺតាមលទ្ធភាព អាចអាក់ខានថ្ងៃណាមួយ....
ចំណែកប្រាសាទក្រោលរមាសជាប្រភេទសំណង់អំពីថ្មបាយក្រៀមទាំងតួប៉ម ថែវ និងកំពែងព័ន្ធជុំវិញ លើកលែងតែគ្រឿងលម្អស្ថាបត្យកម្ម ដែលរចនានៅលើថ្មភក់។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១៣។ នៅអំឡុងដើមសតវត្សរ៍ទី២០ ប្រាសាទមួយចំនួនត្រូវបានរកឃើញនៅលើភ្នំគូលែនមានដូចជា ប្រាសាទដំរីក្រាប ប្រាសាទអូផ្អុង ប្រាសាទអ្នកតា ប្រាសាទក្រហមជាដើម។ លុះរហូតមកដល់ឆ្នាំ១៩៣៦ ប្រាសាទបុរាណមួយចំនួនទៀតត្រូវបានរកឃើញមានដូចជា ប្រាសាទបួសនាគ ប្រាសាទរោងចិន ប្រាសាទរោងអារក្ស ប្រាសាទខ្លាឃ្មុំជាដើម។ តាមរយៈសំណង់ស្ថាបត្យកម្មទាំងនោះ អ្នកសិក្សាស្រាវជ្រាវជនជាតិបារាំងឈ្មោះ ហ្វីលីប ស្ទែន បានកំណត់រចនាបទបន្ថែមមួយទៀត ក្នុងចំណោមរចនាបទសិល្បៈខ្មែរសម័យមុនអង្គរគឺរចនាបទគូលែន។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អាថ៌កំបាំងភ្នំគូលែន៖ តើមានអ្វីខ្លះដែលយើងមិនទាន់ដឹង? (ត-បញ្ចប់) អាថ៌កំបាំងភ្នំគូលែន៖ តើមានអ្វីខ្លះដែលយើងមិនទាន់ដឹង? (ត-បញ្ចប់) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Monday, November 11, 2024 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.