មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ប្រវត្តិរឿង នៃកោះជ្វា

ផ្សាយថ្ងៃទី ០៩ តុលា ២០២៤

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
កោះជ្វា ជាកោះមួយនៅប្រទេសឥណ្ឌូនេស៊ី ដែលរដ្ឋធានីចាការតាតាំងនៅ។ កោះជ្វាជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត (១៣០លាននាក់ក្នុងឆ្នាំ២០០៦)។ កោះជ្វាក៏ជាតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេលើលោកផងដែរ។ វាមានផ្ទៃដី ១២៦.៧០០គ.ម២ ធំជាងគេលំដាប់ទី ១៣។ កោះជ្វាកកើតពីពំនើងផ្នត់នៃភ្នំភ្លើង។ ជួរភ្នំភ្លើងមួយបង្កើតជាទ្រនុងពីខាងកើតទៅខាងលិចនៃកោះ។ កោះជ្វាមានភាសាសំខាន់ៗ ៣ ដែលប្រជាជនភាគច្រើនអាចនិយាយ ២ ភាសា ដោយមានភាសាឥណ្ឌូនេស៊ីជាភាសាទី ២។ ប្រជាជនភាគច្រើនលើសលប់ជាមូស្លីម។ កោះជ្វាប្រជុំដោយវប្បធម៌ ជំនឿសាសនាដ៏សំបូរបែប។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
កោះជ្វាស្ថិតនៅចន្លោះកណ្ដាលរវាងកោះស៊ូម៉ាត្រាដែលនៅខាងលិច និងកោះបាលី នៅខាងកើត។ វាជាកោះធំជាងលើលំដាប់ទី ១៣ លើលោក។ វាមានផ្ទៃដី ១៣២ ០០០.២ គ.ម។ កោះជ្វាមានដើមកំណើតពីភ្នំភ្លើងស្ទើរទាំងស្រុង។ វាមានភ្នំមិនតិចជាង ៣៨ ទេ ដែលធ្លាប់ជាភ្នំភ្លើងរស់ បង្កើតបានជាទ្រនុងរត់ពីកើតទៅលិច។ ភ្នំភ្លើងដែលខ្ពស់ជាងគេនៅកោះជ្វាគឺភ្នំសេមេរូ (៣៦៧៦ម)។ ភ្នំភ្លើងដែលមានសកម្មភាពខ្លាំងជាងគេនៅកោះជ្វាក៏ដូចជានៅឥណ្ឌូនេស៊ីគឺភ្នំមេរ៉ាពី (២៩១៤ម)។ ភ្នំនិងខ្ពង់រាបទាំងឡាយខ័ណ្ឌចែកកោះជាតំបន់ដាច់ដោយឡែកពីគ្នាជាច្រើន ដែលអនុគ្រោះដល់ការដាំដុះស្រូវលិចទឹក។ ទន្លេដែលវែងជាងគេនៅកោះជ្វាគឺទន្លេបេងហ្គាវ៉ាន់សូឡូ (៦០០គ.ម)។ ទន្លេនេះមានប្រភពមកពីភ្នំភ្លើងឡាវូនៅភាគកណ្ដាលកោះ ហើយហូរទៅខាងជើងនិងខាងកើតចូលទៅក្នុងសមុទ្រជ្វា។
វត្តរតនៈសិរីមង្គល ហៅវត្តទំនប់តាកួន Takoun Pagoda សូមអំពាវនាវរកសប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ដើម្បីចូលរួមជាបច្ច័យកសាងកុដិមួយខ្នងទំហំ ១២ម X ៩ម មានសេចក្តីដូចខាងក្រោម៖
កោះជ្វាជាកោះដែលមានប្រជាជនច្រើនជាងគេនៅឥណ្ឌូនេស៊ី(ប្រមាណ៦២%នៃប្រជាជនសរុប) និងជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេលើពិភពលោក។ វាមានប្រជាជនរស់នៅជាង១៣០លាននាក់ និងមានដង់ស៊ីតេប្រជាជន ១០២៦នាក់/គ.ម២។ ប្រហែល៤៥%នៃប្រជាជនឥណ្ឌូនេស៊ីជាជនជាតិជ្វា។ តាំងពីទសវត្សរ៍ឆ្នាំ៧០ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដំនើរការកម្មវិធីប្ដូរទីលំនៅប្រជាជនកោះជ្វាទៅកាន់កោះផ្សេងៗទៀត​ដែលមិនសូវមានមនុស្សរស់នៅ។ កម្មវិធីផ្ដល់លទ្ឋផលចំរុះ រួមមានជំលោះរវាងអ្នកស្រុកនិងអ្នកចូលមកតាំងទីលំនៅថ្មីផងដែរ។
ខុសពីកោះធំៗដទៃទៀតនៅឥណ្ឌូនេស៊ី ទោះបីជាវាមានប្រជាជនច្រើនកុះករក្ដី កោះជ្វាហាក់ដូចជាមានភាពស្មើសាច់នៃជាតិសាសន៍។ មានតែជនជាតិ២ទេដែលជាជនជាតិដើមរបស់កោះនេះ គឺជនជាតិជ្វានិងជនជាតិស៊ុនដា។ ជនជាតិទី៣ដែលមករស់នៅកោះជ្វាភាគខាងកើតតាំងពីសតវត្សរ៍ទី១៨គឺជនជាតិម៉ាឌូរ៉ា ដែលដើមឡើយរស់នៅកោះម៉ាឌូរ៉ានៅទិសឦសានកោះជ្វា។ ជនជាតិជ្វាមានប្រមាណ២ភាគ៣នៃប្រជាជនលើកោះ ខណៈជនជាតិស៊ុនដាមាន២០% និងជនជាតិម៉ាឌូរ៉ាមាន១០%។
ភាសាសំខាន់ៗទាំង៣គឺ ភាសាជ្វា ភាសាស៊ុនដា និង ភាសាម៉ាឌូរ៉ា។ ភាសារាយរងដទៃទៀតមាន ភាសាបេតាវី (ជាគ្រាមភាសាម៉ាឡេមួយ) ភាសាអូស៊ីងនិងភាសាតេងហ្គើ (ប្រហាក់ប្រហែលនឹងភាសាជ្វា) ភាសាបាឌ្វី(ប្រហាក់ប្រហែលនឹងភាសាស៊ុនដា) ភាសាកាងហ្គៀន(ប្រហាក់ប្រហែលនឹងភាសាម៉ាឌូរ៉ា) និង ភាសាបាលី។ ប្រជាជនមួយភាគធំក៏និយាយភាសាឥណ្ឌូនេស៊ីជាភាសាទី២ផងដែរ។
ច្រើនជាង៩០%នៃប្រជាជនកោះជ្វាជាមូស្លីម។ មានក្រុមអ្នកកាន់ព្រហ្មញ្ញសាសនាតូចៗនៅទូទាំងកោះផងដែរ ដែលសហគមន៍ធំរបស់ពួកគេមាននៅឆ្នេរភាគខាងកើតក្បែរកោះបាលី។ ក្រុមអ្នកកាន់គ្រឹស្តសាសនាច្រើនមាននៅទីក្រុងធំៗ។ អ្នកកាន់គ្រឹស្តសាសនានិកាយរ៉ូម៉ាន់កាតូលិកតឹងរឹងមាននៅភាគខាងត្បូងនៃកោះ។ អ្នកកាន់ព្រះពុទ្ឋសាសនាមាននៅទីក្រុងធំៗផងដែរ ដែលភាគច្រើនជាជនជាតិឥណ្ឌូនេស៊ីដើមកំនើតចិន។ រដ្ឋធម្មនុញ្ញរបស់ឥណ្ឌូនេស៊ីបានទទួលស្គាល់សាសនាផ្លូវការចំនួន៦។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
កោះជ្វាធ្លាប់ជាទីប្រជុំនៃសាសនានិងវប្បធម៌។ ឥទ្ឋិពលពីឥណ្ឌា បាននាំមកនូវព្រហ្មញ្ញសាសនានិកាយសិវៈ និងព្រះពុទ្ឋសាសនា ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងសង្គមកោះជ្វា លាយឡំជាមួយប្រពៃណីនិងវប្បធម៌ដ៏សំបូរបែប។ ឥស្លាមសាសនាដែលមកក្រោយជាបណ្ដើរៗបានជំនួយទីកន្លែងរបស់សាសនា​ទាំង២មុននេះ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិរឿង នៃកោះជ្វា ប្រវត្តិរឿង នៃកោះជ្វា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Tuesday, October 08, 2024 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.