មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ប្រវត្តិសាស្ត្រខ្មែរ៖ ដែនដីសុខោទ័យ (ត-មកពីលេខមុន ភាគបញ្ចប់)

ផ្សាយថ្ងៃទី ០៥ ធ្នូ ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
អ្នកប្រាជ្ញជាតិ-អន្តរជាតិនានាអះអាងថាព្រះបាទជ័យវរ្ម័នទី៧ ជាមហាវីរក្សត្រដ៏អង់អាច ក្លាហានគួរឲ្យ គោរពស្រលាញ់ ហើយក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេស​ជាតិ​មាន​ការរីកចំរើន​រុងរឿង​ដល់​កំរិត​​កំពូល នា​សម័យមហានគរ​​ដែល​គ្រងរាជ្យ​សម្បត្តិ​ពី​គស ១១៨១​ដល់​១២២០។ ប៉ុនែ្ត​លោកអតីតសាស្រ្តាចារ្យ កេង វ៉ាន់សាក់ ក្នុង​បទ​សំភាសន៍​តាម​វិទ្យុអាស៊ីសេរី​ថា​ ព្រះបាទជ័យវរ័្មនទ៧បាន​ប្រគល់​ដីសុខោទ័យឲ្យ​សៀម លុះ​ពេល​ព្រះអង្គ​សោយ​ទិវង្គត ដែនដី​នេះ​ក៏​ប្រកាស​ផ្តាច់ខ្លួន​ចេញពីកម្ពុជា​តែម្តង ។ បញ្អានេះ បើ​ផែ្អក​ទៅ​តាម​សៀវភៅ​ប្រវត្តិសាស្រ្ត​​របស់​លោក​រស់ ចន្រ្តាបុត្រ បញ្ជាក់ថា បន្ទាប់​ពី​ព្រះបាទជ័យវរ័្មនទី៧សោយទិវង្គត បុត្រារបស់ព្រះអង្គគឺព្រះបាទឥន្រ្ទវរ័្មនទី២ (គស ១២០១-១២៤៣) ឡើង​គ្រងរាជ្យ​សម្បត្តិ​បន្ត ប្រទេស​​ជាតិ​មាន​ការរីក​ចំរើន​រុងរឿង និង​គ្មាន​ព្រឹត្តិការណ៍​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទេ ។ លុះ​ចូល​មក​​ដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ (គស​១២៤៣​-១២៩៥​) មាន​ការចលាចល​រង្គោះ​រង្គើ​អាណាចក្រខែ្មរ ដោយ​សារ​ព្រះអង្គ​ប្រកាន់​លទ្ធិ​ព្រហ្មញ្ញសាសនាជ្រុលពេក រហូតបញ្ជា​ឲ្យ​គេ​កំទេច​ព្រះពុទ្ធ​រូប​តាមប្រាសាទនិងវត្តអារាម ដែល​បន្សល់​ទុក​ពី​សម័យ​មុនចោល​ ធ្វើ​ឲ្យ​នា​ម៊ឺន​សព្វ​មុខ​មន្រ្តី និង​រាស្រ្ត​មិន​សូវ​សប្បាយ​​ចិត្ត បង្កើត​ជាបក្សពួក ប្រឆាំង​ដោយកនែ្លង ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ចំណែក​ពួកថៃ ខែ្មរ​ហៅថាសៀម​ ដែលធ្លាប់រស់នៅខេត្តយូណាន់ប្រទេសចិន ហើយ​ដែលបានមកជ្រកកោន​លើទឹក​ដី​ខែ្មរ ក៏ផ្សំគំនិត រួម​ដៃ​​ជា​មួយ​នាម៊ឺន​មុខមន្រ្តី និងមេទ័ពខែ្មរខ្លះ រៀបចំជាកងទ័ពក្បត់ ធ្វើសង្រ្គាមប្រកាសឯករាជ្យនៅសុខោទ័យ ។ កាលពីសតវត្សទី៨ នគររបស់ជនជាតិថៃ ឈ្មោះ​ណាន់​ឆាវ​ស្ថិត​នៅ​ពាយ័ព្យ​នៃ​​ប្រទេសភូមា ដោយមានសង្រ្គាមទប់ទល់នឹងកងទ័ពសេ្តចម៉ុងហ្គោលព្រះនាមយូប៊ីឡាយមិនបាន ក្រុមជនជាតិថៃក៏បានធ្វើដំណើរចុះបន្តិចម្តងៗទៅទិសខាងត្បូង ដោយ​មួយ​ពួក​សំដៅ​មក​ប្រទេសភូមា និង​មួយ​ពួក​សំដៅ​មក​ប្រទេសខ្មែរ ។ ដំណើរ​សន្សឹមៗ​វាតទី​របស់ថៃ​មក​លើ​ទឹកដីខែ្មរ និង​ភូមា​បាន​ចាប់ផ្តើម​ក្នុង​សតវត្សទី​១២ ។ សូមចុចអានបន្ត......
ប្រវត្តិសាស្ត្រខ្មែរ៖ ដែនដីសុខោទ័យ (ត-មកពីលេខមុន ភាគបញ្ចប់) ប្រវត្តិសាស្ត្រខ្មែរ៖ ដែនដីសុខោទ័យ (ត-មកពីលេខមុន ភាគបញ្ចប់) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Monday, December 04, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.