មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

រាជព្រះបាទយសោវរ្ម័នទី ១ (ឆ្នាំ ៨៨៩-៩០០ នៃគ.ស)

ផ្សាយថ្ងៃទី ១៨ វិច្ឆិកា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះអង្គជាព្រះរាជបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ និងព្រះនាងឥន្ទ្រទេវី។ ព្រះអង្គជាស្តេចសឹកសង្គ្រាមខ្លាំងពូកែទាំងជើងគោកនិងជើងទឹក។ ព្រះអង្គជារាជអាចារ្យ សាស្រ្តចារ្យ កសាងអាស្រមចំនួន ១០០(យសោធរាស្រម)។ ព្រះអង្គកសាងរាជធានីយសោធរបុរៈលើភ្នំបាខែង យសោធរតដាក (បារាយណ៍ខាងកើត) កសាងព្រះវិហារឧទ្ទិសដល់អាទិទេពសិខរិស្វរៈ(ភ្នំព្រះវិហារ) ប្រាសាទប្រាង្គបី។ ព្រះអង្គវាយពង្រីកវិសាលភាពទឹកដី និងរៀបចំរដ្ឋបាល និងវណ្ណៈសង្គមជាដើម។ ព្រះបាទយសោវរ្ម័នទី ១ បានឡើងសោយរាជសម្បត្តិនៅឆ្នាំ ៨៨៩ ហើយបានកសាងរាជធានីអង្គរ បន្ទាប់ពីបានសោយរាជសម្បត្តីប៉ុន្មានឆ្នាំប៉ុណ្ណោះ។ រាជធានីនេះមានឈ្មោះថា យសោធរបុរៈ។ ព្រះអង្គបានឡើងសោយរាជបន្តពីព្រះរាជបិតាព្រះនាមព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលមានព្រះមាតាព្រះនាមឥន្ទ្រទេវីបានផ្តល់នូវសិទ្ធស្របច្បាប់ពីព្រះរាជាណាចក្រដើមពីរ គឺអាណាចក្រភ្នំ និងចេនឡា ដើម្បីបន្តរាជសម្បត្តិ។ បន្ទាប់ពីព្រះរាជបិតាសោយទីវង្គត ព្រះបាទយសោវរ្ម័នទី ១ សោយរាជនៅរាជធានីហរិហរាល័យ។ បន្ទាប់ពីព្រះអង្គបំពេញកាតព្វកិច្ចសម្រាប់រាជវង្សានុវង្សហើយព្រះអង្គសព្វព្រះទ័យយាងចាកចេញពីរាជធានីហរិហរាល័យ ដើម្បីកសាងរាជធានីថ្មី។ រាជធានីថ្មីនេះមានចម្ងាយប្រមាណ ២០គីឡូមែត្រពីរាជធានីហរិហរាល័យ ដែលមានទីតាំងនៅរាជធានីអង្គរស្ថិតនៅកំពូលភ្នំនៃវាលរាប ដែលលាតសន្ធឹងនាច្រាំងខាងជើងនៃបឹងទន្លេសាបគឺភ្នំកណ្តាល(ភ្នំបាខែង) ដែលមានភ្នំពីរទៀតគឺភ្នំក្រោម និងភ្នំបូក។ ម្យ៉ាងទៀតនេះមានស្ទឹងចំនួនពីរគឺស្ទឹងសៀមរាប និងស្ទឹងរលួស។ ព្រះអង្គបានកសាងប្រាសាទដូចជា ប្រាសាទព្រះវិហារ ប្រាសាទភ្នំបាខែង ប្រាសាទភ្នំបូក ប្រាសាទភ្នំក្រោម និងប្រាសាទលលៃ។ ព្រះបាទយសោវរ្ម័នទី១ មានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទធូលីជើងព្រះកម្រតេងអញស្រីយសោវរ្ម័នទេវៈ។
រាជធានីយសោធរបុរៈ
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ព្រះបាទយសោវរ្ម័នទី ១ បានជ្រើសរើសយកភ្នំបាខែង ជាចំណុចកណ្តាលនៃរាជធានីរបស់ព្រះអង្គ ដោយសារភ្នំបាខែងមានកម្ពស់មិនខ្ពស់ពេក និងទំហំមិនធំពេក ដែលអាចដាក់ចូលទៅក្នុងរាជធានី។ ម៉្យាងទៀតភ្នំបូកមានចម្ងាយឆ្ងាយពីបឹងទន្លេសាបពេក ចំណែកភ្នំក្រោមមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាបពេក ដែលជាហេតុធ្វើឱ្យមានទឹកជំនន់។ ភ្នំបាខែងមានទីតាំងល្អប្រសើរដោយសារនៅជិតបឹងទន្លេសាប តែស្ថិតនៅក្រៅតំបន់លេចទឹកជំនន់។ រាជធានីស្ថិតនៅក្បែរស្ទឹងសៀមរាប ដែលប្រើសម្រាប់ធ្វើជាកំពែងរាជធានី និងការពារពីទឹកជំនន់ ម្យ៉ាងទៀតស្ទឹងនេះបានជួយក្នុងការបង្ហូរចូលស្រែនិងសម្បូរទៅដោយមច្ចារជាតិផងដែរ។ តាមរយៈសិលាចារឹកស្តក់កក់ធំបាននិយាយពីកសាងរាជធានីយសោធរបុរៈថា ព្រះរាជាបានកសាងភ្នំកណ្តាល និងមានព្រះរាជគ្រូឈ្មោះព្រាហ្មណ៍វាមសិវៈបានកសាងដួងព្រលឹងសាមព័ន្ធរាជនៅចំកណ្តាល។ ព្រះរាជគោលបំណងរបស់ព្រះបាទយសោវរ្ម័នទី១ ដើម្បីបង្កើតនិវាសដ្ឋានពិសិដ្ឋជានិមិត្តរូបនៃការស្នាក់នៅរបស់អាទិទេពលើផែនដី ដើម្បីផ្សាយឥទ្ធិពលគ្រប់ទីកន្លែងនៃអាណាចក្រ។ នៅក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជាមានទំហំធំទូលាយណាស់ គឺខាងជើងទល់នឹងខេត្តយ៉ន់ណាន ប្រទេសចិន ខាងលិចទល់នឹងប្រទេសភូមា ខាងកើតទល់នឹងប្រទេសចម្ប៉ា និងខាងត្បូងទល់នឹងសមុទ្រ។ នៅក្នុងសិលាចារឹកប្រាសាទអ្នកបួស (ខ្លះហៅនាគបួស) ដែលស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចុះបញ្ជីលេខ K.៣៤៦។ យកតែ ២ ស្លោកមកនិយាយប៉ុណ្ណោះ គឺស្លោកទី១៦ និង១៨ ព្រោះសិលាចារឹកនេះវែងខ្លាំងណាស់ ដែលមានរហូតដល់ ៥០ ស្លោក ស្មើនឹង ១០០ បន្ទាត់ ចារឹកជាភាសាសំស្រឹ្កត។ សេចក្តីចារឹកនៃស្លោកទី១៦ និង១៨ មានដូចខាងក្រោមនេះ៖
តេនៃតស្យាំ អវនិបតិនា ឝ្រីន្ទ្រទេវ្យាំ មហិស្យាំ និឝ្ឝេឞាឝាវិតតយឝសា តេជសាំ ឯករាឝិះ ភូភ្ឫត្បុត្រ្យាំ ឥវ បុរភិទោត្បាទិតះ កាត៌ិ្តកេយឝ៑ ឝក្តីម៑ ពិភ្រទ៑ រិបុកុលភិទំ ឝ្រីយឝោវម៌្មទេវះ។ ប្រែសម្រួលអត្ថន័យជាខ្មែរទំនើបថា៖ ស្លោកទី១៦៖ មានស្តេចផែនដីមួយអង្គ ដែលមានកិត្តិនាមល្បីរន្ទឺគ្រប់ទិសទី ហើយទ្រង់មានព្រះអគ្គមហេសីព្រះនាម "ស្រីឥន្រ្ទទេវី" ដែលប្រសូត្រមកប្រៀបបាននឹងព្រះនាងកាត៌ិកេយដែលជាបុត្រីនៃភ្នំ និងជាអ្នកបំផ្លាញបន្ទាយ (ទុគ៌ា និងសិវ) ហើយប្រសិនអ្នកអស្ចារ្យទាំងពីររួមគ្នាតែមួយ មានឥទ្ធិពលប្រៀបដូចជាលំពែងដែលអាចសម្លាប់សត្រូវបាន នោះគឺ "ស្រីយសោវរ្ម័ន"។
គុរុស៑ សូរិវរៃស៑ សវ៌្វៃរ៑ វរស្ត្រីភិរ៑ ម្មនោភវះ មហេន្ទ្រោ ធរណីនាថៃរ៑យ្យ ឯកោប្យ ឯវំ ឦរិតះ។ ប្រែសម្រួលអត្ថន័យជាខ្មែរទំនើបថា៖ ស្លោកទី១៨៖ មានតែទ្រង់មួយអង្គគត់ ដែលសាកសមទទួលព្រះនាមចំនួនបី គឺ៖ អ្នកដែលកាន់ធម៌ហៅទ្រង់ជា "ព្រះគ្រូ", ស្រីស្អាតទាំងឡាយហៅទ្រង់ថា "បុរសសម្បណ៌ស្នេហ៍", ហើយក្សត្រទាំងឡាយហៅទ្រង់ថា "មហេន្រ្ទ" (អាទិទេពចម្បង ឬធំ)។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
សិលាចារឹកស្តុកកក់ធំមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ ពីទិសពាយ័ព្យនៃស្រុកស៊ីសុផុននៅកន្លែងមួយ ហៅថាស្តុកកក់ធំមានថ្មគោលមួយចារឹកជាភាសាសំស្រ្កឹត និងភាសាខ្មែរបុរាណហើយមានសេចក្តីល្អៗជាច្រើនគោលនោះចាប់ផ្តើមធ្វើក្រោយសករាជ ៩៧៤ បន្តិច គឺនៅក្នុងឆ្នាំ ១០៥២ នៃ គ.ស មានឈ្មោះសទាសិវជាបុរោហិតរបស់ព្រះមហាក្សត្រជាអ្នកសរសេរ បុរោហិតនេះជាតំណតមកពីបុរោហិតមុន ហើយដែលកាន់កាប់ការតាមដំណែងមុខក្រសួងអំពីឱពុកគឺជាពង្សាវតារនៃពួកបុរោហិតក្នុង ២៥០ឆ្នាំពីសករាជ ៧២៤ ទៅដល់៩៧៤ ត្រឹវនឹងឆ្នាំ៨០២ ដល់ឆ្នាំ១០៥២នៃគ.ស ពង្សាវតារនេះមានឈ្មោះបុរោហិតធំៗទាំងអស់ ដែលបានគោរពប្រតិបត្តិក្នុងការរាជការ មាននាមស្តេច ដែលបុរោហិតណាធ្វើរាជការ និងទ្រព្យរបស់ដែលបានទទួលភូមិ និងប្រាសាទដែលបានកសាង។ មន វ្រះបរមសិវលោក ចតនគរស្រីយសោធរបុរ នាំគម្រតេងជគតរាជ អំវីហរិហរាលយយកទុកនគរនោះ មនវ្រះបរមសិវលោក ស្ធាបនាវ្នំកន្តាល គម្រងតេងសិវាស្រម ស្ធាបនាលិង្គអារ្យកន្តាល។ ប្រែថាព្រះបាទបរមសិវលោកកសាង(ចត)ក្រុងយសោធរបុរហើយនាំយកលិង្គរាជចេញរាជធានីយសោធរបុរទៅតម្កល់ទុកក្នុងក្រុងនោះ រួចពីនោះព្រះបរមសិវលោកបានកសាងភ្នំកណ្តាល ដើម្បីយកលិង្គរាជទៅដាក់នៅកណ្តាល។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
រាជព្រះបាទយសោវរ្ម័នទី ១ (ឆ្នាំ ៨៨៩-៩០០ នៃគ.ស) រាជព្រះបាទយសោវរ្ម័នទី ១ (ឆ្នាំ ៨៨៩-៩០០ នៃគ.ស) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Friday, November 17, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.