ផ្សាយថ្ងៃទី ១៥ វិច្ឆិកា ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
នគរចម្ប៉ា មានរាជធានី ៣គឺ
ឥន្ទ្របុរៈ នៅអំឡុងឆ្នាំ៨៧៥ ដោយសោយរាជ្យដោយព្រះបាទឥន្ទ្រវរ្ម័នទី២ ជាញាតិវង្សរបស់ខ្មែរ រួចយួនដាយវៀត ក៏កែប្រវត្តិរបស់ស្តេចខ្លួន ដុង ដួង រួចចាត់ទុកស្ដេចអង្គនេះ គ្រងរាជ្យនៅ ខេត្តដាណាង ប្រទេសវៀតណាមខាងជើង ហើយមិនពេញចិត្តការដឹកនាំរបស់ ព្រះបាទឥន្ទ្រវរ្ម័នទី២ ដែលកាន់ ព្រះពុទ្ធសាសនាមហាយាន្ដ ដែលធ្វើអោយជំលោះរវាង ស្ដេចនគរចម្ប៉ា មានខ្សែស្រឡាយខ្មែរ និងស្ដេចនគរចម្ប៉ា មានខ្សែស្រឡាយយួន។ ហើយក៏ដាក់ប្រាសាទមួយដែលកសាងនៅសម័យនោះ ថាកសាងតាមរចនាបថ ម៉ាយ សាន់។ វិជ័យ ចាប់ពីស.ត.វទី១២ ដល់ស.ត.វទី១៣ ព្រះបាទសូរ្យវរ្ម័នទី២ គ្រប់គ្រងនគរចម្ប៉ា ក្រុងវិជ័យ នៅឆ្នាំ១១៤៥
កៅធរៈ
មណ្ឌរង្គ
នៅឆ្នាំ១១៤៩ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានដាក់នគរចម្ប៉ាជាអាណាខេត្តចំណុះអោយខ្មែរ
ប៉ាន់ឌូរ៉ាន់ហ្គា
តុងកឹង
អណ្ណាម
កូសាំងស៊ីន
ព្រះរាជា ជយឥន្ទ្រវម៌្មទី៤ គ្រងរាជ្យពីឆ្នាំ១១៧៧ ដល់ ១១៨១ ដែលជាឆ្នាំដែល ប្រទេសចម្ប៉ា បានប្ដូរឈ្មោះទៅជា ចាម និងឈ្លានពានខ្មែរ។
ឆ្នាំ១៤៧១ កងទ័ពឡេដឹកនាំដោយស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) បានចូលលុកលុយចាម្ប៉ា ជាការឈ្លានពានរបស់វៀតណាមនៅចាម្ប៉ាឆ្នាំ១៤៧១ និងកាន់កាប់បានរាជធានីចាម វិជ័យ ។ ព្រឹត្តិការណ៍នេះ បានបញ្ចប់ឥទ្ធិពលចាម្ប៉ាដែលជានគរមានអំនាច ទោះបីជានគរចាម ដែលនៅសល់តូចៗនៅតែបន្តអស់រយៈពេលពីរបីសតវត្សទៀតក៏ដោយ ។ វាជាដើមហេតុ នូវការរប៉ាត់រប៉ាយបែកខ្ញែកប្រជាជនចាមទូទាំងអាស៊ីអាគ្នេយ៍ ។ ដោយនគរចាម្ប៉ាបានខ្ទេចខ្ទីភាគច្រើនហើយ និងប្រជាជនចាមបានត្រូវនិរទេសបំបង់ រឺ ត្រូវសង្កត់សង្កិន ការដាក់អាណានិគមរបស់វៀតណាម នូវអ្វីដែលឥលូវជាភាគកណ្ដាលនៃប្រទេសវៀតណាមបានបណ្ដាលឲគ្មានការតស៊ូណារឹងមាំទៀតឡើយ ។ ក៏ប៉ុន្តែ ការយាយីព្យាបាទបានកើនឡើងយ៉ាងខ្លាំងដោយអ្នកតាំងលំនៅថ្មី គិញ (Kinh) (វៀត) ហើយនិងការធ្វើសមាហរណកម្មនៃដែនដីចាមដើមទៅជាជាតិវៀតណាម ភាគច្រើននៃប្រជាជនចាមថ្វីត្បិតនៅមានក្នុងប្រទេសវៀតណាម ហើយនិងឥលូវពួកគេបានចាត់ទុកថាជាជនជាតិមួយ ក្នុងចំណោមជនជាតិភាគតិចដ៏សំខាន់ៗនៅក្នុងប្រទេសវៀតណាមសម័យទំនើបនេះ ។
ទីក្រុង ហ៊ូ បានស្ថាបនិក ក្នុងឆ្នាំ១៦០០តាំងនៅក្បែរៗជិតនឹងរាជធានីចាម្ប៉ានៃ ឥន្ទ្របុរៈ ដែលស្ថិតនៅទីនោះយូរហើយ ។ ឆ្នាំ១៤៧៩ ស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) ក៏បានធ្វើយុទ្ធនាការតទល់នឹង ប្រទេសឡាវដែរ ហើយបានកាន់កាប់រាជធានីហ្លួងព្រះបាង។ ទ្រង់បានធ្វើការលុកលុយបន្ថែមឆ្ពោះទៅខាងត្បូងទៅ ក្នុងតំបន់ទន្លេអិរ៉ាវ៉ាឌី ប្រទេសភូមាសព្វថ្ងៃនេះ មុនពេលដកទ័ពថយមកវិញ ។
ចម្ប៉ា ជាដែនដីដំបូងគេមួយដែរនៅអាស៊ីអាគ្នេយ៍។ អតីតប្រទេសរបស់ជនជាតិចាមមួយនេះ មានឥទិ្ធពលឈានដល់កំពូលដូចសម័យអង្គរដែរ នៅសតវត្សទី៨-៩-ដល់ទី១១ ។ អាណាចក្របាត់ឈ្មោះប្រទេសលើផែនទីពិភពលោកនេះ បានចូលលុកលុយអង្គរ រយៈពេល ៤ឆ្នាំ នៅរវាង ឆ្នាំ១១៧៧-១១៨១។ ប៉ុន្តែមុន ចូលលុកលុយអង្គរ គឺ ចម្ប៉ា មានទំនាក់ទំនង ល្អជាមួយអាណាចក្រខ្មែរ ដែលអាចទប់ទល់បានការឈ្លានពានពីដាយវៀត(អណ្ណាម)ទៀតផង។
ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ អាណាចក្រខ្មែរនិង អតីតអាណាចក្រចម្ប៉ា មានទំនងល្អជាមួយគ្នា ហើយចេះជួយគ្នាទៀតផង។ តែចម្ប៉ា បានភ្លេចនូវ ការសាមគ្គីជាមួយខ្មែរ បែរជាលុកលុយអង្គរទៅវិញ ។ ការលុកលុយអង្គរ មិនបានយូរឡើយ ក៏ត្រូវបាន ព្រះបាទជ័យវរ្មនទី ៧ វាយបណ្ដេញចេញ ធ្វើឱ្យកងទ័ពចម្ប៉ាវិនាស រត់ខ្ចាត់ខ្ចាយ ហើយ មហាកំពូលស្ដេចខ្មែរអង្គនេះ បានចូលលុកលុយ ចម្ប៉ាទៀតផង។តាមការបកស្រាយរបស់ លោកសាស្ត្រាចារ្យ ដៀប សុផល ចម្ប៉ា ចាប់ផ្ដើមចុះខ្សោយអំណាច គឺដោយសារអតីតដែនដីនេះ រងការលុកលុយពីសំណាក់ដាយវៀត។ ការចុះខ្សោយនិងបាត់រូបរាងរបស់អតីតរាជាណាចក្រនេះគឺចាប់ ពីសតវត្សទី ១៤ ,១៥, ១៦ និងទី១៧។
តាមការស្រាវបានពន្យល់ថា ដើមចមធ្វើឱ្យចម្ប៉ាចុះខ្សោយ គឺដោយសារអតីតរាជាណាចក្រនេះ មានស្ដេចក្រាញ ការចង់ធ្វើស្ដេចលើស្ដេច បណ្ដាលឱ្យបែងចែកដែនដីនេះជា៣ ភូមិសាស្ត្រ។ ទីបំផុត បាត់បង់កម្លាំង បាត់បង់ការសាមគ្គីគ្នា ធ្វើឱ្យ ដាយវៀត កាន់កាប់ ទឹកដី របស់ចម្ប៉ា ជាបណ្ដើរៗ ហើយដែនដីនេះចាប់ផ្ដើម រួចតូច រហូតបាត់ឈ្មោះលើ ផែនទី ពិភពលោក តែម្ដងដោយនៅសល់តែឈ្មោះក្នុងសៀវភៅប្រវត្តិសាស្ត្រប៉ុណ្ណោះ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ប្រទេសចម្ប៉ា (ក្រោមការឈ្លានពានរបស់យួន) (តមកពីលេខមុន)
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Monday, November 13, 2023
Rating:
No comments: