ផ្សាយថ្ងៃទី ១៩ តុលា ២០២២
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទអារាមរោងចិនបានស្ថាបនាឡើងនៅដើមសតវត្សរ៍ទី ៩ ស្ថិតនៅអតីត ភ្នំមហេន្ទ្របវ្វ៌ត ហៅភ្នំគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវ្ម័នទី២ សព្វថ្ងៃស្ថិតនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជំនឿដោយភ្ជាប់ទៅនឹងអាទិទេព និងព្រះមរណនាម ភ្ជាប់ទៅនឹងឈ្មោះអាទិទេពដែលបានគោរព។ ការកំណត់នៃនាមព្រលឹងសាមព័ន្ធ ឬឈ្មោះរបស់ព្រះសិវៈដោយភ្ជាប់ឈ្មោះដ៏ឧត្តុងឧត្តមដល់សិវៈនូវបច្ច័យឈ្មោះអាទិទេពដែលលោកគោរព ជាពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ២ នៅសតវត្សរ៍ទី ៩ (៨០២-៨៥០) នៅក្នុងពិធីសាសនារបស់រាជ្យមានធ្វើលទ្ធិ កម្រតេង ជគត តរាជនៅលើភ្នំគូលែន។ ព្រះបាទជ័យវរ្ម័នទី២ បានស្ថាបនាព្រះសិវៈ ប្ឬដួងព្រលឹងសាមព័ន្ធសម្រាប់រាជវង្ស ដោយមានធ្វើពីធីទេវរាជ្យនៅតួកណ្តាលប្រាសាទអារាមរោងចិន ដើម្បីភ្ជាប់នឹងចក្រវាល ប្រហែលជាថ្វាយដួងព្រលឹងសាមព័ន្ធនៅទីនោះឈ្មោះថា កម្ពីរេស្វរៈ ដែលមានសិលាចារឹកនៅលើមេទ្វារមានស្រាប់។ នៅក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី២ បានស្ថាបនាដួងព្រលឹងសាមព័ន្ធមួយឈ្មោះថា ជយេស្វរៈ ដែលបានតាំងសនៅក្នុងប្រាសាទអារាមរោងចិននេះ។

ប្រាសាទអារាមរោងចិន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Tuesday, October 18, 2022
Rating:
No comments: