មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

រថយន្ត​កូរ៉ូឡា​ឆ្លង​ចរន្ត​ឆេះ​ផ្នែក​ខាងមុខ​ខ្ទិច​


រថយន្ត​កូរ៉ូឡា​១​គ្រឿង​ពេល​កំពុង​បើកបរ​ស្រាប់តែ​ឆ្លង​ចរន្ត​ខ្សែភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​កណ្តាលផ្លូវ​តែ​ត្រូវបាន​ម្ចាស់​និង​អ្នកភូមិ​នាំគ្នា​យក​ទឹក​ទៅ​ជួយ​ពន្លត់​បាន​មួយសន្ទុះ​ទើប​រលត់​។​ ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃទី​១៤​ខែកញ្ញា​នេះ នៅ​ចំណុច​ជិត​អ​ង្តែ​ន ទូរស័ព្ទ ០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិតនៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​។​
​ប្រព​ភ​ពី​អ្នកឃើញ​ហេតុការណ៍​បាន​ប្រាប់ថា ឃើញ​រថយន្ត​ខាងលើ​បើកបរ ក្នុង​ល្បឿន​មធ្យម មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ឃើញ​ផ្សែង​ចេញពី​ក្នុង​ឡាន​ផ្នែក​ខាងមុខ មួយសន្ទុះ​ក៍មាន​អណ្តាតភ្លើង ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ភ្លាមនោះ​ក៍មាន​មនុស្ស​ចេញពី​ឡាន​ចំនួន​៣​នាក់​។​ ប្រភព​បាន​បន្តទៀតថា​អ្នកភូមិ​ដែល​នៅ​ជិត​នោះ​ឃើញ​ដូច្នេះ​ក៍​នាំគ្នា​យក​ទឹក​ទៅ​ជះ មួយ​សន្ទះ​ក៍​រលត់​ស្របពេលនោះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ក៍​ទៅដល់​ដែរ តែ​មិនបាន​បាញ់​ទេ​ព្រោះ​ភ្លើង​បាន​រលត់​ហើយ​។​ ​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា អ្នកជិះ​ក្នុង​រថយន្ត​មាន​គ្នា​៣​នាក់​បើកបរ ពី​ក្រុងប៉ៃលិន​សំដៅទៅ​ព្រំដែន ដោយ​អ្នកបើកបរ មានឈ្មោះ​ខែម សួន​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង​សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ចំណែក​រថយន្ត​ដែល​ឆេះ​ម៉ា​កកូ​រ៉​ឡា​ផលិត​នៅ​ឆ្នាំ​១៩៩៥ ពណ៌​ស្ករ​ចង្កូត​ឆ្វេង ខូ​ត​ខាង​ផ្នែក​ខាងមុខ​ទាំងស្រុង ។ ​ដោយ​ករណី​ខាងលើ​មិន​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ឫ​មិនមាន​មនុស្ស​រងរបួស ខាង​សមត្ថកិច្ច​ក៍​អនុញាតិ​ឱ្យ ម្ចាស់​រថយន្ត​ខាងលើ ហៅ​រថយន្តស្ទូច មក​ស្ទូច​ដើម្បី​យកទៅ​ជួសជុល​នៅឯ​ក្រុងប៉ៃលិន​៕



ត្រឡប់ក្រោយ
រថយន្ត​កូរ៉ូឡា​ឆ្លង​ចរន្ត​ឆេះ​ផ្នែក​ខាងមុខ​ខ្ទិច​ រថយន្ត​កូរ៉ូឡា​ឆ្លង​ចរន្ត​ឆេះ​ផ្នែក​ខាងមុខ​ខ្ទិច​ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Wednesday, September 17, 2014 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.