មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

រមណីយដ្ឋាន​ ស្អាងភ្នំ ធម្មជាតិដ៏ស្រស់ស្អាត......

ផ្សាយថ្ងៃទី ០៤ វិច្ឆិកា ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
រមណីយដ្ឋាន​ស្អាងភ្នំ រមណីយដ្ឋាន​បែប​វប្បធម៌​ធម្មជាតិ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិ​ពាមសាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល។ រមណីយដ្ឋាន​នេះ ​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូ​ម៉ែត្រ​ពី​ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល ​និង​ប្រមាណ​ជា​ ៣០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន​ខាង​លើ​នេះ​ ត្រូវធ្វើ​ដំណើរ​តាម​​ផ្លូវ​លេខ​២១ ​កាត់​តាម​ទួល​ក្រសាំង ​ឬ​ក៏​តាម​ផ្លូវ​លេខ​២១A ស្រប​មាត់​ទន្លេ​ក្រុង​តាខ្មៅ​ក៏​បាន​ដែរ ​ព្រោះ​ផ្លូវ​ទាំង​ពីរ​នឹង​ទៅ​ជួប​គ្នា​ត្រង់​ចំណុច​វត្ត​មួយ​ឈ្មោះ​ថា ​វត្ត​ឈូង​លៀប​ ស្រុក​ស្អាង​។

កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

ធ្វើ​ដំណើរ​ហួស​ពី​វត្ត​ឈូង​លៀប​ប្រមាណ​ជាង ​៥​គីឡូ​ម៉ែត្រ ​នឹង​ទៅ​ដល់​ផ្សារ​ទី​រួម​ស្រុក​ស្អាង ​នៅ​ទី​នោះ​មាន​ផ្លូវ​បត់​ស្ដាំ​មួយ​ត្រង់​ចំណុច​ការ៉ាស់​សាំង ​រួច​ចូល​ទៅ​ក្នុង​ប្រមាណ​ជាង ​២​គីឡូ​ម៉ែត្រ​ទៀត ​នឹង​បាន​ឃើញ​ក្លោង​ទ្វារ​វត្ត​ស្អាង​ភ្នំ​នៅ​ខាង​ស្ដាំ​ដៃ ​ហើយ​បន្ត​ដំណើរ​ប្រមាណ​ជាង ​២​គីឡូ​ម៉ែត្រ​ទៀត នឹង​ទៅ​ដល់​រមណីយដ្ឋាន​ស្អាង​ភ្នំ​នោះ​ហើយ​។ រមណីយដ្ឋាន​ស្អាងភ្នំ ត្រូវ​បាន​កសាង​ឡើង​វិញ នៅ​អំឡុង​ឆ្នាំ​១៩៨៥-១៩៨៦ បន្ទាប់​ពី​កន្លែង​នេះ ​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ក្នុង​សម័យ​ប៉ុលពត​។ ហើយ​សព្វ​ថ្ងៃ​នេះ ស្អាង​ភ្នំ​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​កម្សាន្ត​បែប​វប្បធម៌​ធម្មជាតិ​មួយ​ដ៏​ពេញ​និយម សម្រាប់​ភ្ញៀវ​ជាតិ ទៅ​លំហែ​កាយ ​និង​ធ្វើ​បុណ្យទាន​ទៅ​ទី​នោះ​នា​រដូវ​កាល​បុណ្យ​ទាន​ផ្សេង​ៗ​ផង​ដែរ​។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
រមណីយដ្ឋាន​ ស្អាងភ្នំ ធម្មជាតិដ៏ស្រស់ស្អាត...... រមណីយដ្ឋាន​ ស្អាងភ្នំ ធម្មជាតិដ៏ស្រស់ស្អាត...... Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Monday, November 03, 2025 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.