មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ភ្នំយ៉ាត ជារមណីយដ្ឋាន ដ៏ស្រស់ស្អាត និងជាតំបន់ដ៏ស័ក្តសិទ្ធ

ផ្សាយថ្ងៃទី ៣១ តុលា ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំយ៉ាត ជាឈ្មោះនៃរមណីយដ្ឋានប្រវត្តិសាស្ត្រ មួយស្ថិតនៅក្នុងទឹកដីខេត្តប៉ៃលិន ក្នុងភូមិ និងស្រុកប៉ៃលិន ស្ថិតនៅចំណុចកណ្តាលទីប្រជុំជនក្រុងប៉ៃលិន កៀកកិតនឹងផ្សារប៉ាហ៊ី ដោយចេញដំណើរពីក្រុងបាត់ដំបងតាមបណ្តោយ ផ្លូវលេខ ១០ ភ្ញៀវទេសចរត្រូវចំណាយ ពេលប្រមាណជា ២ម៉ោងប៉ុណ្ណោះ ក្នុងចម្ងាយ ផ្លូវប្រហែលជាជាង ៨០គីឡូម៉ែត្រ ហើយទៅ កៀកនឹងកូនភ្នំដែលជាតំបន់ទេសចរណ៍បេះដូង របស់ទីប្រជុំជនប៉ៃលិន លោកអ្នកជាភ្ញៀវទេសចរណ៍ ដោយសម្លឹងទៅមុខត្រង់នឹងបានឃើញព្រះពុទ្ធ បដិមាអង្គធំមួយអង្គកម្ពស់ ២៦ម៉ែត្រ ខណៈ ៥ ម៉ែត្រ ជាបល្ល័ង្គ កំពុងឈរទ្រឹងបែរព្រះភ័ក្ត្រទៅកាន់ ទិសខាងលិច ស្ថិតនៅចំកណ្តាលកំពូលភ្នំ ជាសញ្ញា ប្រាប់ថា ភ្ញៀវទេសចរបានចូលមកកាន់តែកៀកនឹង រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំយ៉ាតហើយ។
នៅឯជើងភ្នំឯណោះវិញ ក្រោយពីបានរំកិលខ្លួន ចូលមកដល់ហើយ ភ្ញៀវទេសចរប្រាកដជាឃើញ យ៉ាងច្បាស់នូវរូបសំណាកតំណាងលោកយាយយ៉ាត ដ៏ធំមួយដែលទើបនឹងបានសាងសង់ឡើងក្នុងអំឡុង ឆ្នាំ២០១០នៅកំពង់ធំ និងដឹកយកមកដាក់នៅ ជើងភ្នំនេះ ក្នុងឆ្នាំ២០១១ព្រមទាំងបានធ្វើពិធី បើកភ្នែកនៅថ្ងៃទី១៨ ខែមេសា នេះប៉ុណ្ណោះ ដោយ ឯកឧត្តម អ៊ី ឈាន អភិបាលខេត្តប៉ៃលិន និងជាអ្នកផ្តួចផ្តើមគំនិតបង្កើតសំណាកនេះ ទុក សម្រាប់ភ្ញៀវទេសចរគោរពបូជា និងបន់ស្រន់សុំ សេចក្តី សុខសប្បាយ ដែលកាយវិការនេះ មិន ត្រឹមតែភ្ញៀវទេសចរទេដែលអនុវត្តន៍បែបនេះ ប៉ុន្តែអ្នកដំណើរឆ្លងកាត់ ក៏មិនភ្លេចឆៀងចូលអុជ ធូបសុំសេចក្តីសុខដែរ ព្រោះថានៅទីនេះ នៅបាន គ្របដណ្តប់ដោយបារមីយ៉ាងស័ក្តិសិទ្ធិនៅឡើយ។ ដោយឡែក នៅត្រើយម្ខាងនៃផ្លូវគឺជាលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ ដែលមានភាគច្រើនបានបើកអាជីវ កម្មផ្សេងៗមានដូចជា ហាងបាយជាដើម ពិសេស គឺអាជីវកម្មលក់ត្បូងប៉ៃលិន ដែលឃើញមាន ច្រើនជាងគេ ក៏ព្រោះទីនោះ ជាទឹកដីដ៏ពិសិដ្ឋដែល ត្រូវបានគេដឹងច្បាស់ថា សម្បូរដោយត្បូង ពេជ្រ និងហ៊ុំព័ទ្ធដោយ អបិយជំនឿ តួយ៉ាងរមណីយ ដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាតនេះតែម្តង ដែលបាន ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិរាប់ពាន់ម៉ឺន នាក់ក្នុង១ឆ្នាំៗ ឱ្យចូលមកសិក្សាស្វែងយល់ រួម ទាំងកម្សាន្តលំហែ និងបន់ស្រន់សុំសេចក្តីសុខ ឬការងារ មុខរបររកទទួលទានបានសមប្រកប។ ហើយបើតាមការសាកសួរទៅលើតាអាចារ្យ រួម នឹងយាយជី ដែលប្រចាំការនៅជើងភ្នំ ចង្កេះ និង កំពូលភ្នំបានឱ្យដឹងថា មួយថ្ងៃៗរមណីយដ្ឋាននេះ បានទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តខ្ទង់ រយនាក់ មិនថាថ្ងៃធម្មតា សៅរ អា៍ទិត្យ ឬថ្ងៃបុណ្យ ជាតិធំៗនោះឡើយ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ជាក់ស្តែងក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលទើបនឹងកន្លងផុត ទៅថ្មីៗនេះ គេឃើញមានភ្ញៀវទេសចររាប់ពាន់ នាក់ បានសម្រុកមកកម្សាន្តនៅរមណីយដ្ឋាននេះ បើទោះជាអាកាសធាតុ រាងក្តៅបន្តិចជាការរំខាន ក៏ដោយ។ ហើយពួកគេទាំងនោះ មិនថាថ្ងៃធម្មតា ឬបុណ្យជាតិនោះឡើយ គឺគោលបំណងធំបំផុត មកលំហែ និងបន់ស្រន់ នេះសម្រាប់ភ្ញៀវទេសចរ ក្នុងស្រុក ដែលគេមើលច្បាស់ថា ផ្សែងធូបរមែងហុយ ទ្រលោមលើកំពូលភ្នំ មានហេដ្ឋារចនា សម្ព័ន្ធស្ទើរ១០០% ដូចជា រូបព្រះពុទ្ធបដិមា វត្ត អារាម ចេតីយចៅចិត្ត នាងឃុននារី ជាដើម បានផ្សារភ្ជាប់ ក៏ដូចជាឆ្លុះបង្ហាញពីព្រះពុទ្ធសាសនា ដែលប្រជារាស្ត្រខ្មែរតែងគោរពបូជា។ ហើយថានៅ ទីនេះមានបារមីស័ក្តិសិទ្ធិណាស់ ព្រោះក្រោយបន់ ផ្សងហើយ រមែងឃើញម្ចាស់បំណន់មកលាបំណន់ តាមរូបភាពផ្សេងៗគ្នា ឥតដាច់រយៈ។ ដោយឡែក ភ្ញៀវទេសចរអន្តរជាតិវិញ គឺមកដើម្បីសិក្សាស្វែង យល់តែម៉្យាងប៉ុណ្ណោះ ទៅលើប្រវត្តិ និងសក្តានុ ពលផ្សេងៗ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
រំឮកទៅដល់ប្រវត្តិសាស្ត្រនេះដែរ តាមការ និទានរបស់លោកយាយជី ដែលចាំនៅអាស្រម យាយយ៉ាតចាស់ ស្ថិតនៅជើងភ្នំ ដែលលោក យាយអះអាងថា ដឹងឮតៗគ្នា ដោយមិនបានដក ស្រង់ពីឯកសារផ្លូវការណាមួយនោះ បានឱ្យដឹងថា “យ៉ាត” គឺជាឈ្មោះរបស់មេទ័ពស្រីដ៏អង់អាចមួយ របស់ខ្មែរក្នុងសម័យសង្គ្រាមទប់ទល់នឹងការឈ្លាន ពានរបស់ចោរសៀម ដែលមានចរិតចង់លេប ទឹកដីរបស់ខ្មែរម្តងហើយម្តងទៀតមិនបោះបង់នោះ។ ហើយក្នុងវេលាកាលនោះ ដោយហាក់ដូចជាចាញ់ ប្រៀបកម្លាំងរបស់ចោរនោះ មេទ័ពស្រីឈ្មោះយ៉ាត ក៏ព្រោះមិនចង់ឱ្យបង់ជីវិតក្រោមស្នាដៃពួកចោរ បានសម្រេចធ្វើអត្តឃាដខ្លួនឯងនៅលើភ្នំនេះ។ ហើយក្រោយពីមេទ័ពស្រីឈ្មោះយ៉ាតស្លាប់ទៅ អភិនីហារដូចជាបានកើតឡើង ក៏ព្រោះតែទ័ព របស់ចោរសៀម មិនអាចវាយបំបាក់ពលទ័ពខ្មែរ ដែលជាកូនចៅរបស់មេទ័ពយ៉ាត ដែលនៅក្រាញ ននៀលការពារទឹកដីនោះឡើយ ពោលគឺមកប៉ុន្មាន បង់ជីវិតអស់ប៉ុណ្ណឹងម្តងជាពីរដង លុះទីបំផុតត្រូវ ទ័ពខ្មែរកូនចៅមេទ័ពយ៉ាត វាយបំបាក់ឱ្យរត់ខ្ចាត់ ខ្ចាយទៅស្រុកវិញអស់ទាំង អាម៉ាសតែម្តង។ ហើយតាំងពីនោះមក ភ្នំនេះ ត្រូវបានគេហៅថា “ភ្នំយ៉ាត” រហូតមក ខណៈនៅលើកំពូលភ្នំ ហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗត្រូវបានសាងសង់ឡើងជាបន្ត បន្ទាប់ ហើយចុងក្រោយនេះ គឺរូបព្រះពុទ្ធបដិមា ដ៏ ធំមួយអង្គបែរព្រះភ័ក្ត្រទៅទិសខាងលិច ដែល មើលពីចម្ងាយខ្ពស់ផុតព្រឹក្សព្រៃនេះ គឺដើម្បីផ្ចាញ់ មា(ចោសៀម) ដែលតាំងពីដើមរហូតមកមិន ចោលមាយាទជាចោរចង់បានទឹកដីដ៏ពិសិដ្ឋរបស់ ខ្មែរទាំងឥតអៀនខ្មាសនេះឯង...។

កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

ភ្នំយ៉ាត ជារមណីយដ្ឋាន ដ៏ស្រស់ស្អាត និងជាតំបន់ដ៏ស័ក្តសិទ្ធ ភ្នំយ៉ាត ជារមណីយដ្ឋាន ដ៏ស្រស់ស្អាត និងជាតំបន់ដ៏ស័ក្តសិទ្ធ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Thursday, October 30, 2025 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.