មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

រមណីយដ្ឋាន សេកសក

ផ្សាយថ្ងៃទី ២៣ តុលា ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
បាត់ដំបង៖ រមណីយដ្ឋានសេកសកបានក្លាយជាតំបន់ទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវមក កម្សាន្តពីគ្រប់ទិសទី ដែលមានសម្រស់ធម្មជាតិ គួរអោយគយគន់ ដោយភ្ជាប់ទៅនឹងចម្រៀងលោក សុីន ស៊ីសាមុត មួយបទ មានចំណងជើងថា អនុស្សាវរីយ៌សេកសក ដែលយើងធ្វើដំណើរពីខេត្តបាត់ដំបងឆ្ពោះ ទៅទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ ៥៧ ចម្ងាយប្រមាណជា ៥០ គីឡូម៉ែត្រ យើងនឹងទៅដល់ទីប្រជុំជនមួយដែលមានឈ្មោះថា ផ្សារ ជៀវ ។ ពេលនោះយើងមើលទៅឆ្វេងដៃនឹងឃើញប៉ាណូមួយ ដែលរំលេចអក្សរធំៗថា “រមណីយដ្ឋានទឹកធ្លាក់សេកសក” ។ បន្តដំណើរតាមផ្លូវកៅស៊ូសំដៅទៅស្រុកសំឡូតប្រហែលជា ១៣ គីឡូម៉ែត្រ យើងនឹងឃើញស្លាកសញ្ញាមួយទៀត នៅជាប់ នឹងដងផ្លូវដែលសរសេរថា “រមណីយដ្ឋានសេកសក សូម ស្វាគមន៍” ។ តំបន់ព្រៃភ្នំនៃឃុំផ្លូវមាស អតីតធ្លាប់ជាសមរភូមិ ប្រយុទ្ធដ៏ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និង ពួកខ្មែរក្រហម បច្ចុប្បន្នប្រែក្លាយជារមណីយដ្ឋានដ៏ ស្រស់ត្រកាល និង ជាកន្លែងលួងលោមបបោសអង្អែលអារម្មណ៍ដែលស្មុគស្មាញ ឱ្យប្រែក្លាយជាភ្លឺ ថ្លាជ្រះស្រឡះផុតក្តីមួហ្មង ។ ស្នូរគ្រាប់កាំភ្លើងផូង ផាងដ៏គួរឱ្យព្រឺខ្លាចប្រែក្លាយជាសំឡេងតន្ត្រី ធម្មជាតិ យ៉ាងពីរោះរណ្តំលន្លង់លន្លោចគួរឱ្យជក់ចិត្តដិតអារម្មណ៍ក្រៃលែង ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ពិសេសរដូវចូល ឆ្នាំ និង ភ្ជុំបិណ្ឌមនុស្សម្នាគ្រប់មជ្ឈដ្ឋានគ្រប់ភេទ គ្រប់ វ័យ តែងនាំគ្នាមកកម្សាន្តនៅរមណីយដ្ឋាសេកសក នេះយ៉ាងច្រើនកុះករ ។
រមណីយដ្ឋានសេកសកបានរំលេចខ្លួនឡើង លើផ្ទៃដីរាប់ហិ់កតារដ៏ធំល្វឹងល្វើយនាតំបន់មាត់ស្ទឹង សង្កែ ។ ក្រៅពីក្បូរក្បាច់រចនាដែលធម្មជាតិផ្តល់ឱ្យ នៃទឹកស្ទឹងហូរបត់បែនមកប៉ះផ្ទាំងថ្មដាតូចធំប្រគំជា សូរឈូឆរហើយនោះ ក៏នៅមានទេសភាពប្លែកៗជា ច្រើនទៀតសម្រាប់កម្សាន្តផងដែរ ។ ញសពេញផ្ទៃឧទ្យានទាំងមូល គេដាំដើមឈើ ជាច្រើនប្រភេទ នៅក្រោមម្លប់ឈើនីមួយៗគេបានដាក់បង់សម្រាប់ភ្ញៀវអង្គុយ លេង សម្រាកលម្ហែកាយយ៉ាងត្រជាក់ចិត្ត ។
នៅចំពីមុខមានស្រះមួយដែលមាន ទឹកថ្លាឈ្វេង និង មានប៉េដាឡូរូបទា រូបក្ងាន រូបសេះសិប្បនិមិត្ត សម្រាប់ភ្ញៀវជិះ កម្សាន្ត ។នៅតាមចន្លោះដើមឈើគេបានសាងរូបចម្លាក់ជាច្រើនប្រភេទប៉ុន្តែក្នុងចំណោមរូបទាំងនោះមានរូបមួយ ដែលភ្ញៀវចាប់អារម្មណ៍ជាងគេ គឺរូបសេកញី ឈ្មោលមួយគូនៅចំកណ្តាលឧទ្យាន ជាស្នាដៃដ៏វិចិត្ររបស់ជាងចម្លាក់ ដៃឯក ដែល រំឭកទៅដល់ស្នេហាដែលបានរៀបរាប់ដោយលោក ស៊ិន ស៊ីសាមុត ។ ម៉្យាង វិញទៀត រូបនេះជានិមិត្តរូបតែមួយគត់របស់រមណីយដ្ឋានសេកសកនេះ ។

កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

នៅចុងខាងជើងនៃសួនឯណោះវិញ គេសង់រោងមួយយ៉ាងវែងចែកជាពីរ ខណ្ឌមួយខណ្ឌដាក់រថយន្តអគ្គិសនី សម្រាប់ភ្ញៀវជិះកម្សាន្ត ឬ ដែលញក្យធម្មតា ហៅថា “ឡានបុកគ្នា” ។ ចំណែកមួយខណ្ឌទៀតគេដាក់គ្រឿងបំពងសំឡេង ពីរោះរងំសម្រាប់រាំកម្សាន្ត ។ រីឯនៅមាត់ស្ទឹងសង្កែ ក្រុមយុវវ័យនាំគ្នាងូតទឹក លេងយ៉ាងរីករាយ ខ្លះមុជចាប់គ្នា ខ្លះបណ្តែតខ្លួនលេងតាមខ្សែទឹកហូរយ៉ាង សប្បាយរីករាយ ។
រមណីយដ្ឋាន សេកសក រមណីយដ្ឋាន សេកសក Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Wednesday, October 22, 2025 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.