មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

បុរសម្នាក់បានសំរេចចិត្តលេបថ្នាំបញ្ចប់ជិវិតខ្លួនឯងចោលម្តាយចាស់ជរាដែលកំពុងរស់នៅតែពីរនាក់ជាមួយគ្នា

ផ្សាយថ្ងៃទី ២០ ឧសភា ២០២៥
ភ្នំពេញ- បុរសម្នាក់បានលេបថ្នាំសម្លាប់ខ្លួន ចោលម្តាយវ័យចំណាស់ ខណៈម្តាយដើរមិនរួចដេកនៅនិងកន្ទេល ដោយហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥. ស្ថិតនៅផ្ទះល្វែងមួយកន្លែងមុខផ្សារសឡា ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពបុរសដែលបានលេបថ្នាំសម្លាប់ខ្លួនឯងខាងលើនេះមានឈ្មោះ អុប សុវណ្ណសត្យា អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ (មានជំងឺប្រចាំកាយ )
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ គេឃើញបុរសខាងលើនេះបានដើរសំពះលាអ្នកជិតខាង និងបានផ្តែផ្តាំឲ្យបងប្អូនជួយមើលម្តាយគាត់ផង គាត់លាហើយ លុះស្អែកឡើងក៏ប្រទះឃើញរូបគាត់បានលេបថ្នាំសម្លាប់ខ្លួននៅក្នុងផ្ទះ ដោយស្ត្រីវ័យចំណាស់ដែលត្រូវជាម្តាយបង្កើតដែលរស់នៅជាមួយគ្នាអត់ដឹងថា កូនប្រុសរបស់គាត់លេបថ្នាំសម្លាប់ខ្លួននោះឡើយ ខណៈពេលឃើញសមត្ថកិច្ចចូលទៅសាកសួទើបដឹងថាកូនប្រុសរបស់គាត់បានស្លាប់បាត់ទៅហើយ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌមានជ័យ និងកម្លាំងការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការពិនិត្យសពនៅទីតាំងកើតហេតុខាងលើ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើពិតជាបានលេបថ្នាំធ្វើអត្តឃាត សម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
បុរសម្នាក់បានសំរេចចិត្តលេបថ្នាំបញ្ចប់ជិវិតខ្លួនឯងចោលម្តាយចាស់ជរាដែលកំពុងរស់នៅតែពីរនាក់ជាមួយគ្នា បុរសម្នាក់បានសំរេចចិត្តលេបថ្នាំបញ្ចប់ជិវិតខ្លួនឯងចោលម្តាយចាស់ជរាដែលកំពុងរស់នៅតែពីរនាក់ជាមួយគ្នា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Tuesday, May 20, 2025 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.