មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

នគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវ នៅចំណុចគល់ស្ពានអ្នកលឿង

ផ្សាយថ្ងៃទី ២៩ មេសា ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ខេត្តព្រៃវែង÷ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ព្រមទាំងកងកម្លាំងក្រោមឱវាទបានអន្តរាគមន៍ធ្វើការជួយសង្គ្រោះដល់ស្ត្រីមានផ្ទៃពោះឆ្លងទន្លេកើតតាមផ្លូវបានទារកចំនួន ១ នាក់ ភេទប្រុស នៅវេលាម៉ោង ៤.៤៥ នាទី រសៀល នៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរកខេត្តព្រៃវែង ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
គួរបញ្ជាក់ថា ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើតនោះមានឈ្មោះថា ឌី ចន្ធូ អាយុ ២៨ ឆ្នាំ មានមុខរបរជាមេផ្ទះ ប្ដីឈ្មោះ ហឿន រ៉ាវី អាយុ ៣៤ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែងយករថយន្ត សុឺរ៉ែនរបស់អធិការដ្ឋាន ដឹកនាំនិងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដោយសុវត្ថិភាពទាំងម្ដាយនិងកូន បានទាន់ពេលវេលា ៕
នគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវ នៅចំណុចគល់ស្ពានអ្នកលឿង នគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវ នៅចំណុចគល់ស្ពានអ្នកលឿង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Monday, April 28, 2025 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.