ផ្សាយថ្ងៃទី ១៣ មេសា ២០២៥
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ឆ្នាំនក្សត្រ គឺ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច កុរ ព្រោះឆ្នាំនក្សត្រនេះជាប់ទាក់ទងជាមួយចន្ទគតិ មិនជាប់ទាក់ទងនឹងសុរិយគតិចូលឆ្នាំសង្ក្រាន្តនៅខែមេសានោះទេ ។
ព្រោះហេតុនោះ ទើបក្នុងព្រះបរមរាជវាំង ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំនក្សត្រ និងពិធីសូធ្យធម៌ភាណយក្ស គឺអាដានាដិយបរិត្ត នៅថ្ងៃ ១២- ១៣ -១៤-១៥ រោច ខែផល្គុន ។ លោកអ្នកដឹងទេ ក្នុងថ្ងៃនេះតាមប្រពៃណីក្នុងព្រះរាជវាំងរបស់ខ្មែរ និងរាជវាំងរបស់ប្រទេសថៃ ត្រូវចាប់ផ្តើមសូធ្យធម៌ភាណយក្ស ផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីរបស់នក្សត្រ ដូចឆ្នាំនេះ ជាឆ្នាំរោង មកដល់ថ្ងៃ ១ កើត ខែ ចេត្រ ជាថ្ងៃចូលឆ្នាំម្សាញ់ ទោះមិនទាន់ចូលឆ្នាំសង្ក្រាន្តនៅខែមេសាក៏ដោយ ។
សេចក្តីអធិប្បាយ
នៅថ្ងៃ ១២ - ១៣ -១៤-១៥ រោច ខែផល្គុន រៀងរាល់ឆ្នាំ ក្នុងព្រះបរមរាជវាំងនៃប្រទេសកម្ពុជា តែងធ្វើព្រះរាជពិធីមួយដ៏ឱឡារិក ហៅថា ព្រះ រាជពិធីត្រស្តិសង្ក្រាន្ត ។ ព្រះរាជពិធីនេះ តែងធ្វើនៅក្នុងព្រះទីនាំង ទេវាវិនិច្ឆ័យ និងក្នុងរោងមណ្ឌលទាំង ៥ ខាង ក្រៅកំពែងព្រះបរមរាជវាំង ជាកិច្ចជូនដំណើរឆ្នាំចាស់ដែលត្រូវចេញទៅ ទទួលឆ្នាំថ្មីដែលត្រូវចូលមក នឹងបំបាត់ឧបទ្រព្យចង្រៃក្នុងឆ្នាំចាស់ឲ្យអស់ទៅ អញ្ជើញទេវតាឆ្នាំថ្មីឲ្យចូល មកចម្រើន សិរីសួស្តីជ័យមង្គលមហាប្រសើរ ចំពោះព្រះរាជបល្ល័ង្ក និងដល់ ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជពិធីនេះ មានឈ្មោះហៅច្រើនយ៉ាង គឺហៅថា ព្រះរាជពិធីត្រស្តិសង្រ្កាន្តក៏បាន ថាព្រះរាជពិធីបញ្ជាន់ត្រស្តិក៏បាន ថាព្រះរាជពិធី សម្ពច្ឆរច្ឆិន្ទក៏បាន ថាព្រះរាជពិធីសូត្រភាណយក្សក៏បាន, តែក្នុងផ្លូវការ ហៅថា ព្រះរាជពិធីត្រស្តិសង្ក្រាន្ត ។
ពាក្យថា ត្រសិ្ត ឬ ត្រុដិ ប្រែថា ការកាត់ ការផ្តាច់ ពាក្យថា សម្ពច្ឆរច្ឆិន្ទ ប្រែថា ការផ្តាច់ឆ្នាំ គឺការជូនដំណើរឆ្នាំចាស់ ទទួលដំណើរឆ្នាំថ្មី, ឯពាក្យថា សូត្រភាណយក្ស គឺសូត្រអាដានាដិយបរិត្តបណ្តេញយក្ស ខ្មោចបិសាច ហើយនឹងពាក្យថា បញ្ជាន់ត្រស្តិ គឺបញ្ជាន់បណ្តេញខ្មោចបិសាចឆ្នាំចាស់ឲ្យ បរវៀសជៀសឆ្ងាយទៅ ។ រួមពាក្យទាំងអស់នេះ បានសេចក្តីថា ព្រះរាជពិធី ដែលធ្វើនៅថ្ងៃ ១២ - ១៣ - ១៤ - ១៥ រោច ខែផល្គុន ជាព្រះរាជពិធីជូន ដំណើរឆ្នាំចាស់ ដែលត្រូវផុតទៅនៅថ្ងៃ ១៥ រោចខែផល្គុន ទទួលដំណើរ ឆ្នាំថី្ម ដែលត្រូវធ្វើដំណើរចូលមកនៅថ្ងៃ ១ កើត ខែចេត្រ ព្រោះថា តាំងពីថ្ងៃ ១ កើត ខែចេត្រទៅ លោករាប់ថាជាឆ្នាំថ្មីហើយ គ្រាន់តែមិនទាន់ឡើងស័ក ប៉ុណ្ណោះ ។ ឯព្រះរាជពិធីត្រស្តិសង្រ្កាន្ត មានគ្រឿងបរិក្ខារ នឹងវិធានការដូចរៀបរាប់ខាងមុខនេះ ៖ ខាងក្រៅកំពែងព្រះបរមរាជវាំង មានរោងមណ្ឌល ៥ ខ្នង គឺនៅ ចម្ងាយប្រហែល ៥០ ម៉ែត្រអំពីកំពែង ខាងទិសបូព៌ ២ ខ្នង នៅប្របកំពែង ខាងទិសទក្សិណ ១ ខ្នង ខាងទិសបស្ចឹម ១ ខ្នង ខាងទិសឧត្តរ ១ ខ្នង ។ រោងទាំង ៥ ខ្នងនោះ សុទ្ធតែប្រក់ស្លឹកត្នោតទាំងអស់ សសរ ៥ ហត្ថ ធ្នឹម ៤ ហត្ថ មានហប់មុខ មានទ័ពទាយព័ទ្ធជុំវិញ មានគែ្រមួយ ៗ គ្រប់រោង ក្នុង ១ រោងសម្រាប់ព្រះសង្ឃ ៨ អង្គ គង់សូត្រភាណយក្ស មានរានទេវតា ១ គ្រប់ រោងទាំង ៥ មានឆត្ររួត ១ គូ ៗ គ្រប់រាន ។ ខាងក្នុងកំពែងព្រះបរមរាជវាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ មានគែ្រ ព្រះរាជពិធី ២ កំពស់ ៥០ ហត្ថ សង្ទីម៉ែត្រ សណ្ឋាន ៤ ជ្រុង ដំបូលខ្ពស់ ពាសសំពត់ស តម្កល់ខាងជ្រុងអាគ្នេយ៍ព្រះមហាសេ្វតឆត្រ ១ ជ្រុងឦសាន្ត១ គ្រែជ្រុងអាគ្នេយ៍សម្រាប់ព្រះសង្ឃ ៤ អង្គ គង់សូត្រធម្មចក្រ មហាសម័យ គ្រែជ្រុងឦសាន្តសម្រាប់ព្រះសង្ឃ ៤ អង្គ សូត្រភាណយក្ស ។ ចំមុខ ព្រះមហាសេត្វឆត្រ មានគ្រែតូច ១ កំពស់ ៥០ សង្ទីម៉ែត្រ សណ្ឋាន ៤ ជ្រុង ឥតដំបូល សម្រាប់ព្រះសង្ឃ ១ អង្គ ឈរសូត្រប្រកាសទេវតាក្នុងព្រះរាជពិធី នេះ ។ ខាងកើតគ្រែសូត្រប្រកាសទេវតា មានស៊ុំ ១ កំពូលស្រួច ថ្នាក់ក្រោម កំពស់ ១ ម៉ែត្រ ពីជើងក្រោមដល់ចុងកំពូល កំពស់ ១ ទទូង ជញ្ជាំងកញ្ចក់ ជុំវិញ ជាស៊ុំតម្កល់ទៀនជ័យ ១ ដើមធំ សម្រាប់ព្រះរាជាទ្រង់ប្រារព្ធ ( អុជ ) ជាមួយសម្តេចព្រះសង្ឃនាយក តាំងពីថ្ងៃចូលព្រះរាជពិធីដំបូង រហូតដល់ ថ្ងៃបង្ហើយព្រះរាជពិធីទ្រង់លត់ជាមួយព្រះសង្ឃនាយកទៀត ។ ក្បែរជញ្ជាំងខាងត្បូងនៃព្រះទីនាំងទេវាវិនិច្ឆ័យ មានអាសនៈ ១ ធំវែង កំពស់ ៥០ សង្ទីម៉ែត្រ សម្រាប់ព្រះសង្ឃ ១០ អង្គ គង់សូត្រព្រះបរិត្ត ។ មានខ្សែសីមាស្បូវភ្លាំង នឹងខ្សែសីមាអំបោះព័ទ្ធជុំវិញកំពែងព្រះបរម-រាជវាំង នឹងព័ទ្ធទៅគ្រប់រោងមណ្ឌលទាំង ៥ ដែលនៅខាងក្រៅកំពែងហើយ បញ្ចូលខ្សែអំបោះទៅក្នុងកំពែងតាមទ្វារខាងទិសបូព៌និងទិសទក្សិណនៃព្រះ បរមរាជវាំង បញ្ចូលទៅភ្ជាប់គ្រប់គ្រែពិធី នឹងស៊ុំទៀនជ័យខាងក្នុងព្រះទីនាំង ទេវាវិនិច្ឆ័យ, ចុងអំបោះនោះ សម្រាប់ប្រគេនព្រះសង្ឃកាន់សូត្រព្រះបរិត្ត ទាំង ៣ ថ្ងៃ ។
ក្រៅអំពីនេះមានអំបោះក្លុក ២ បែប បែបទី ១ យកអំបោះឆៅច្រើនសរសៃរុំព័ទ្ធជារង្វង់មូលសម្រាប់ព្រះរាជាទ្រង់នៅព្រះសិរ្ស នឹងសម្រាប់នា-ហ្មឺនសព្វមុខមន្ត្រីពាក់នៅសិរសា, បែបទី ២ វេញអំបោះឆៅ ៨សរសៃចូលគ្នា ហើយចៀរស្លឹកកំពូលត្នោតប៉ុនម្រាមដៃបត់ជា ៤ ជ្រុងចងជា ៥ អន្លើ សរសេរអក្សថា អភិសមរ ៗ ហៅថា ខ្សែអភិសមរ ជាខ្សែសម្រាប់ព្រះរាជា ទ្រង់ឈៀងព្រះអង្សាម្ខាង និងសម្រាប់នាហ្មឹនសព្វមុខមន្រ្តីពាក់ឈៀងស្មា ម្ខាងបង្ការខ្មោចបិសាច ហើយមានដំបងពេជ្រដែលយកស្លឹកកំពូលត្នោត ១ ទ្រនុង មានសន្លឹក ២ មកកួចចុងសន្លឹកមានសណ្ឋានដូចចំពុះក្អែក សន្លឹក ម្ខាងសរសេរថា សព្វេ យក្ខា បិសាចេវ អាឡវកាទយោបិ ច ខគ្គំ តាលបត្តំ ទិស្វា សព្វេ យក្ខា បលាយន្តិ សន្លឹកម្ខាងទៀតសរសេរថា នេកប្បត្តោ នេកប្បត្តា សព្វេ យក្ខា បលាយឹសុ សម្រាប់ព្រះរាជាទ្រង់ និងសម្រាប់នាហ្មឹនសព្វមុខមន្រ្តីកាន់ នៅវេលាព្រះសង្ឃសូត្រភាណយក្យ ចប់លើកទី ១ បណ្តេញយក្យខ្មោចបិសាចឲ្យបរវៀសចៀសឆ្ងាយទៅ ។ អំបោះក្លុកខ្សែអភិសមរ និងដំបងពេជ្រ តម្កល់លើតុតូចវែង ១ ខាងមុខ អាសនៈព្រះសង្ឃសូត្រព្រះបរិត្ត ។
មួយទៀត ខ្មែរកាលពីមុន ប្រើអំបោះក្លុកពាក់ក្បាល ដូចក្នុងពិធីសូធ្យភាណយក្សនេះឯង ហើយឥឡូវអ្នកខ្លះនាំគ្នាទៅប្រើក្រមា ជូតក្បាលក្នុងពិធីក្បាច់គុនអីំណា អីណីទៅវិញ ប្រយ័ត្នសៀមថា របស់គេ ទើបនាំគ្នាស្តាយក្រោយ។ (ប្រភព Facebook Vann Chansaren)(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119 ឯកសារយោង ព្រះរាជពិធីទ្វាទសមាស

ខ្មែរឡើងឆ្នាំនក្សត្រថ្មី នៅថ្ងៃ ១ កើត ខែចេត្រ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Saturday, April 12, 2025
Rating:

No comments: