ទើបស្គាល់គ្នារយៈពេលខ្លី ណាត់ជួបគ្នា រួចដឹកខាងស្រីទៅរំលោភបូកមិនបានសម្រេច ត្រូវនគរបាលវាយខ្នោះ នៅខណ្ឌកំបូល
ផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៥
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
(ភ្នំពេញ)៖ នគរបាលប៉ុស្តិ៍ចោមចៅទី១បានឃាត់ខ្លួនបុរសម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបន្ទាប់ពីពួកគេបានណាត់នារីម្នាក់ដែលទើបស្គាល់គ្នាតាម Telegram នៅម្តុំស្ទឹងមានជ័យរួចក៏ឌុបនាងទៅកន្លែងស្ងាត់ដើម្បីរួមរក្សតែត្រូវបាននាងមិនយល់ព្រមទើបមានការប្រតាយប្រតបតែសំណាងល្អនាងបានរត់ចូលដីឡូត៍ក្បែរនោះរួចខ្លួន និងបានខលអោយបងប្អូនមកយកនាងទៅវិញក៏ស្រាប់តែជួបជនសង្ស័យនៅតាមផ្លូវវេងស្រេងក៏ចាប់ឃាតខ្លួនជូនសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចបានអោយដឹងថា ហេតុការខាងលើបានកើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០២ នឹង ៣០នាទី រំលងអធ្រាត្រនៅចំណុច ស្ថិតនៅភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងទៀតថា ជនសង្ស័យមានឈ្មោះ ហ ស ក ដ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរអ្នកលក់អនឡាញ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ ឃាត់ខ្លួន និងជនសង្ស័យម្នាក់ទៀតមិនស្កាល់ឈ្មោះ ហៅក្រៅអាអូន គេចខ្លួន។ ចំណែកជនរងគ្រោះឈ្មោះ ស គ ហ អាយុ ២២ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ ២ ភូមិឫស្សីស្រស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ភ្នំពេញ ។ សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1KC-7614 ទូរស័ព្ទ៣គ្រឿង ម៉ាកIPHONE XS MAX ពណ៌ស ម៉ាកTECON ពណ៌ខ្មៅ និង ម៉ាកOPPO ពណ៌ខៀវ។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ម៉ោង ២ ៖ ៣០ នាទីទាបភ្លឺ មុនកើតហេតុ ជនសង្ស័យ បានឆាតតាមតេឡេក្រាមទៅជនរងគ្រោះ ដែល ជាមនុស្សទើបស្កាល់គ្នា ណាត់ជួបគ្នានៅម្ដុំស្ទឹងមានជ័យ បន្ទាប់មកជនសង្ស័យ បានជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី មានគ្នា ២នាក់ ទៅដឹកជនរងគ្រោះ ដើម្បីយកមក រួមរក្សគ្នា ។
លុះដល់ចំណុចខាងលើ ក៏កើតជាជម្លោះ ដោយខាងស្រីមិនព្រមរួមរក្ស ជាមួយ ហើយរត់ចូលដីឡូត៍ ដែលនៅក្បែរនោះស្រែកអោយគេជួយ ភ្លាមៗនោះជនសង្ស័យបានជិះម៉ូតូគេចទៅបាត់ ចំណែកជនរងគ្រោះ បានទាក់ទងទៅបងប្អូនមកយក ត្រឡប់ទៅផ្ទះវិញ លុះជិះដល់ចំណុចផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែជួប ជនសង្ស័យខាងលើ ក៏ឃាត់ខ្លួននាំទៅប៉ុស្តិ៍ ចោមចៅទី១ ម្ដង ។ ក្រោយពីសាកសួររួច ប៉ុស្តិ៍ចោមចៅបានប្រគល់មកប៉ុស្តិ៍រដ្ឋបាលស្នោរ ចាត់ការបន្ត បច្ចុប្បន្នជនសង្ស័យខាងត្រូវបាននគរបាលនៃអធិការដ្ឋានខណ្ឌកំបូលកំពុងកសាងនិតិវិធីចាត់ការតាមផ្លូវច្បាប់៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Sunday, February 09, 2025
Rating:

No comments: