មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ម្ដាយ​មិនសូវគ្រប់ទឹកសម្លាប់កូនស្រី​អាយុ​ ២ ខួប ហើយញាត់ ក្នុងទូរទឹកកក

ផ្សាយថ្ងៃទី ១៥ កុម្ភៈ ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
បាត់ដំបង៖ ក្មេងស្រី អាយុ​ ២ ខួប​ម្នាក់ ត្រូវ​ម្ដាយ​របស់​នាង​បានកាប់នឹងកាំបិតវប៉័ងតោ​ បណ្ដាល​ឲ្យ​ស្លាប់​ កាលពី​វេលា​ម៉ោង​ ១​ នឹង​ ៤០​នាទី​រសៀល ថ្ងៃ​ទី ១៤ កុម្ភៈ ២០២៥ ស្ថិត​នៅភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ។
ក្រោយ​សម្លាប់​កូនស្រី​នៅ​ក្នុងផ្ទះ​យ៉ាង​ស្ងាត់ស្ងៀម ស្ត្រី​ជា​ម្ដាយ​មិន​បាន​រត់គេច​ខ្លួន​ទេ ហើយ​ត្រូវ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ឃាត់ខ្លួន​យក​ទៅ​កាន់​អធិការ​ក្រុង ភ្លាម​ៗ​ដែរ​ដើម្បី​សួរនាំ ។ ម្តាយជាឃាតក ឈ្មោះ សួ សុភា អាយុ​ ៣០​ ឆ្នាំ រីឯ​កូនស្រី​ ដែល​ស្លាប់​ឈ្មោះ ហឿ​ម ស្រី​ម៉ាច អាយុ​ ២ ឆ្នាំ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
សមត្ថកិច្ច​បាន​ប្រាប់​ថា ពេល​កើតហេតុ ម្ដាយ​និង​កូនស្រី​រង​គ្រោះ​កំពុង​សំងំ​នៅ​ក្នុងផ្ទះ ហើយ​ប្ដី​របស់​គាត់​កំពុង​ទៅ​ស៊ីឈ្នួល​បូមទឹក​ដាក់​ស្រែ​ឲ្យ​គេ​នៅ​ឆ្ងាយ​ពី​ផ្ទះ ។ ក្នុង​ករណី​នេះ មាន​តែ​សាច់ញាតិ​ជនសង្ស័យ​ទេ​ដែល​បានដឹង​ភ្លាម​ៗ ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ប្ដី​ឲ្យ​មក​ជួយ តែ​កូនស្រី​ត្រូវ​ម្ដាយ​កាប់​ដាច់​ក​ស្លាប់​បាត់​ទៅ​ហើយ ។ បើ​តាម​សាច់ញាតិ​ដែល​បានដឹង​ពី​ដំបូង​បាន​ប្រាប់​សមត្ថកិច្ច​ថា ម្ដាយ​បាន​សំងំ​នៅ​ក្នុងផ្ទះ​ជាមួយ​កូនស្រី ហើយ​ពេល​នោះ​គេ​ឮ​កូនស្រី​យំ ។ ពេល​ឮ​កូន​យំ ជីដូន​នៅ​ក្បែរ​នោះ​ក៏​រត់​ទៅ​មើល​តាម​ប​ង្អូ​ច ឃើញ​ស្ត្រី​ជា​ម្ដាយ​កំពុង​ច្របាច់​.កកូន​ស្រី ហើយ​បាន​ស្រែក​គំរាម​គាត់ (​ ជីដូន​កុមារី​ ) មិន​ឲ្យ​ចូល​ក្បែរ ។ ឃើញ​សភាព​បែប​នេះ ជីដូន​ក៏​បាន​ទូរស័ព្ទ​ទៅ​ហៅ​ប្ដី​ដែល​កំពុង​បូមទឹក លុះ​ពេល​មក​ដល់​ឃើញ​កូនស្រី​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ប្ដី​គាស់​ទ្វារ​ចូល​ឃើញ​ប្រពន្ធ​អង្គុយ​កាន់​កាំបិត រីឯ​សព​កូនស្រី​ត្រូវ​ម្ដាយ​ដៃដល់​ញាត់​ចូល​ក្នុង​ធុង​ទឹកកក ។ ជុំវិញ​អំពើ​ឃាតកម្ម​ម្ដាយ​កាប់សម្លាប់​កូនស្រី​បង្កើត​ខាង​លើ​នេះ បើ​តាម​ក្រុម​គ្រួសារ និង​ប្ដី ជន​ដៃដល់​បាន​ប្រាប់​ថា ស្ត្រី​ដៃដល់​ធ្លាប់​កើតរោគ​សរសៃប្រសាទ និង​ធ្លាប់​ប្រើ​ថ្នាំ​ស​សៃ​រ​ប្រសាទ​ផង​ដែរ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ជា​ទម្លាប់​ស្ត្រី​រូប​នៅ​សំងំ​នៅ​តែ​ក្នុងផ្ទះ​មិនសូវ​និយាយ​ស្ដី​ជាមួយ​ក្រុម​គ្រួសារ​ឬ​អ្នក​ជិតខាង​ទេ ។ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ មិនដឹង​យ៉ាងម៉េច​បានជា​ស្ត្រី​រូប​មាន​ចរិត​កាច​សាហាវ រហូត​ទាញ​កាំ.បិ.តប៉័ងតោ​កា.ប់សម្លា.ប់​កូន​ស្លា.ប់​យ៉ាង​រន្ធត់ ។ មន្ត្រី​បច្ចេកទេស​ដែល​កំពុង​ពិនិត្យ​សព​បាន​បញ្ជាក់​ថា ស្ត្រី​ជា​ម្ដាយ​បាន​ប្រើប្រាស់​កាំបិតប៉័ងតោ​កាប់​ដាច់​កកូន​ស្រី សល់​តែ​ស្បែក​ប៉ុណ្ណោះ​ ។ ពេល​នេះ​កម្លាំង​អធិការ​ក្រុង​បាត់​ បាន​នាំ​ខ្លួន​ជនសង្ស័យ​ ទៅ​កាន់​អធិការ​ក្រុង ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ម្ដាយ​មិនសូវគ្រប់ទឹកសម្លាប់កូនស្រី​អាយុ​ ២ ខួប ហើយញាត់ ក្នុងទូរទឹកកក ម្ដាយ​មិនសូវគ្រប់ទឹកសម្លាប់កូនស្រី​អាយុ​  ២ ខួប ហើយញាត់ ក្នុងទូរទឹកកក Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Friday, February 14, 2025 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.