មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ រកឃើញសំបុកទីតាំងក្រុមចោរប្លន់ប្រដាប់អាវុធបាញ់ប្លន់បុរសម្នាក់យកម៉ូតូមួយគ្រឿងនៅខណ្ឌដង្កោ

ផ្សាយថ្ងៃទី ១២ មករា ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំពេញ-កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៦៖២៥នាទីព្រឹក មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកPCX ពណ៌ស មិនស្គាល់ផ្លាកលេខ បានធ្វើសកម្មភាពប្លន់ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-1087 ពីជនរងគ្រោះឈ្មោះ ក្រូច ផល្លា អាយុ៥២ឆ្នាំនៅចំណុចសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដង្កោ កំណត់បានទីតាំងផ្ទះរបស់ក្រុមជនសង្ស័យខាងលើ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ប៉ុន្តែក្រុមជនសង្ស័យមិនមានខ្លួននៅទីនោះឡើយ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានរួមមាន ម៉ូតូម៉ាកហុងដាឌ្រីម (របស់ជនរងគ្រោះ), ម៉ូតូម៉ាក PCX ពណ៌ស, ផ្លាកលេខ រថយន្ត&ម៉ូតូ ជាច្រើនសន្លឹក, អាវុធវែងម៉ាក ម៉ាត់តាយ៉ែត ចំនួន១ដើម និងម្ស៉ៅក្រាមពណ៌ស ចំនួន៣កញ្ចប់ (សង្ស័យសារធាតុញៀន)។ កម្លាំងជំនាញបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនល្មើស៕
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ រកឃើញសំបុកទីតាំងក្រុមចោរប្លន់ប្រដាប់អាវុធបាញ់ប្លន់បុរសម្នាក់យកម៉ូតូមួយគ្រឿងនៅខណ្ឌដង្កោ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ រកឃើញសំបុកទីតាំងក្រុមចោរប្លន់ប្រដាប់អាវុធបាញ់ប្លន់បុរសម្នាក់យកម៉ូតូមួយគ្រឿងនៅខណ្ឌដង្កោ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Saturday, January 11, 2025 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.