មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

មហិន្រ្ទប្រាវ៉ាតា”គឺរាជធានីដើមនៃអាណាចក្រអង្គរលាក់ខ្លួននៅក្នុងព្រៃ

ផ្សាយថ្ងៃទី ២០ វិច្ឆិកា ២០២៤

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
អតីតរាជធានីបុរាណរបស់អាណាចក្រខ្មែរ លាក់ខ្លួនច្រើនសតវត្សនៅភូមិសាស្រ្ដព្រឹក្សព្រៃនៅកម្ពុជា។ក្រុងបុរាណដែលអ្នកវិទ្យាសាស្រ្ដចាត់ទុកថាជាទីក្រុងដែលបាត់មានឈ្មោះថា មហិន្រ្ទប្រាវ៉ាតាដែលជារាជធានីដំបូងគេនៅក្នុងសម័យកាលដ៏រុងរឿងរបស់ខ្មែរគឺអាណាចក្រអង្គរពីសតវត្សទី៩ដល់ទី១៥។
អ្នកបុរាណវិទ្យា និង អ្នកប្រវត្តិសាស្រ្ដបានដឹងពីអត្ថិភាពនៃរាជធានីមហិន្ទ្រប្រាវ៉ាតានៃជាច្រើនទសវត្សមកហើយ។ក៏ប៉ុន្ដែភស្ដុតាងដែលរកបានមិនទាន់សមល្មមនឹងប្រកាសពីភាពច្បាស់លាស់ថាជារាជធានីដើមនៃអាណាចក្រអង្គរឡើយ។រហូតដល់អ្នកវិទ្យាសាស្រ្ដបានពិសោធន៍ដោយប្រព័ន្ធបាញ់ពន្លឺស្កេនបាតដី ដែលគេហៅថា Airborne Laser ឬ Lidar ។បច្ចេកវិទ្យានេះប្រើរយៈពេលស្រាវជ្រាវយូរណាស់នៅលើទឹកដីបុរាណដែលបានកាប់ខ្លួនក្នុងព្រៃស្ដុកទៀតផង។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
នៅក្នុងទំនាក់ទំនងនៃការវាស់ស្ទង់បាតដីសម័យអង្គរក្រុមអ្នកស្រាវជ្រាវបានធ្វើផែនទីមើលពីប្រព័ន្ធរៀបចំក្រុងនៃសម័យនោះដែលស្ថិតនៅលើភ្នំគូលែនភាគអាគ្នេយ៍នៃតំបន់អង្គរ។
ជាអ្នកនិពន្ធម្នាក់និងជាអ្នកជំនាញបុរាណវិទ្យាមួយរូបផងលោក Jean-Baptiste Chevanceមកពីវិទ្យាស្ថានបុរាណវិទ្យានិងការអភិវឌ្ឍនៅចក្រភព អង់គ្លេសបានពន្យល់ក្នុងអត្ថបទស្រាវជ្រាវរបស់ក្រុមពួកគាត់ថា តំបន់ភ្នំគូលែនដើមឡើងពុំសូវមានអ្នកបុរាណវិទ្យាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលវាស្ទើរតែបាត់ចេញពីផែនទីបុរាណវិទ្យាលើកឡើងតែភស្ដុតាងតិចតួចនៃថ្មប្រាសាទបាកបែកជាការបញ្ជាក់ប៉ុណ្ណោះ។
ការរុករករបស់អ្នកវិទ្យាសាស្រ្ដនឹងបច្ចេកវិទ្យាដ៏ទំនើបស្កេននេះចាប់ផ្ដើមតាំងពីឆ្នាំ២០១២ និងបញ្ចប់ក្នុងឆ្នាំ២០១៧ ហើយក្រុមក៏បានធ្វើការចងក្រងនឹងប្រកាស ពីភាពជោគជ័យរបស់ខ្លួនក្នុងការរកឃើញទីក្រុងដែលបាត់នៅក្នុងឆ្នាំ២០១៩នេះ។ រូបភាពនិងវីឌីអូដែលបានមកពីការស្កេននោះរកឃើញថារាជធានីបុរាណនោះមាន វិមាន ព្រះបរមរាជវាំង អាងស្ដុកទឹក ផ្លូវ ប្រាសាទ វាលស្រែវាសស្រូវ ប្រឡាយទឹកខ្វាត់ខ្វែង ផ្ទះប្រជាពលរដ្ឋ ប្រកបដោយរចនាសម្ព័ន្ធប្លង់ស្អាតនៃ នគរូបនីយកម្មគឺជាទីក្រុងដ៏ស្មុគស្មាញតែលក្ខណៈពិសេសនៃទីក្រុងនេះគឺត្រូវបានរចនាឡើងជារាងក្រឡាចត្រង្គនៃអ័ក្សលីនេអ៊ែរនិងមានទំហំរហូតដល់ ៥០ គីឡូម៉ែត្រក្រឡាគិតជាសរុប។ក៏ប៉ុន្ដែតំបន់ដែលមានព្រៃឈើក្រាស់ៗពិតជាពិបាកក្នុងការស្កេនវាខ្លាំងណាស់។តែជាការសោកស្ដាយរាជធានីត្រូវបានបោះបង់ចោលហើយមានការរើមូលដ្ឋានទៅស្ថាបនានៅតំបន់អង្គរទៅវិញ។ការសន្និដ្ឋានតាមបែបវិទ្យាសាស្រ្ដបានបញ្ជាក់ថាការផ្លាស់ប្ដូររាជធានីប្រហែលមកពីកត្តាចាំបាច់នូវការប្រសើរឡើងនូវកសិកម្មដែលត្រូវរើចេញពីតំបន់ភ្នំនិងការទប់ទល់នឹងធម្មជាតិ។ក៏ប៉ុន្ដែអ្នកវិទ្យាសាស្រ្ដទាំងនោះបានអបអរសាទរចំពោះការរើមករាជធានីថ្មីបានជម្រុញឱ្យអាណាចក្រអង្គរក្លាយជាយុគសម័យដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្រ្ដកម្ពុជា ហើយវប្បធម៌អស់ទាំងនោះត្រូវបានផ្សព្វផ្សាយនិងពេញចិត្តទាញយកពីប្រទេសនៅជុំវិញកម្ពុជាមកទល់សព្វថ្ងៃមានថៃ ឡាវ ភូមា ជាដើម។
តាមពង្សាវតាខ្មែរ ភ្នំគូលែននេះមានឈ្មោះដើមថា មហិន្រ្ទព៌ត ជាកន្លែងដែលព្រះបាទ ជ័យវរ្ម័នទី២ ស្ថាបនិកសម័យអង្គរ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពី ប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្ស មុនពេលប្តូរទៅហិហរាល័យ។ នៅលើភ្នំនេះគេរកឃើញមានប្រាសាទបុរាណចំនួន២០ភាគច្រើនធ្វើពីថ្មភក់ហើយ ត្រូវបានអ្នកវិទ្យាសាស្រ្ដនិងបុរាណវិទ្យាថា ថ្មភក់ជាច្រើនត្រូវបានកាប់រលីងពីភ្នំនេះបណ្ដែតតាមទឹកនិងអូសដោយដំរីទៅធ្វើប្រាសាទនៅតំបន់អង្គរប្រមាណជា៤០គីឡូម៉ែត្រ។ភ្នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ភ្នំគូលែនលាតសន្ធឹងប្រវែង ៤០គម ពីប៉ែកខាងលិចឈាងខាងជើង ទៅខាងកើតឈាងខាងត្បូង ហើយដែលមានចម្ងាយប្រហែល ៤៨គមនៅខាងជើងក្រុងសៀមរាប។ កំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម មានផ្ទៃដីសរុប ៣៧៥០០ហិកតា ។ កំពូលដែលខ្ពស់បំផុតគឺមានកំពស់ ៤៨៧ម។ភ្នំគូលែនបានប្រែក្លាយខ្លួនជាឧទ្យានជាតិភ្នំគូលែននិងមិនត្រឹមតែជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបានទេថែមទាំងជាតំបន់ ជាបេតិកភណ្ឌពិភពលោកចុះបញ្ជ ីនៅអង្គការយូនីស្កូក្នុងថ្ងៃទី១ ខែតុលាឆ្នាំ១៩៩២។
កាសែត ឯករាជ្យជាតិ គ្មានអ្នកឧបត្ថម្ភ ដូច្នេះការផ្សាយព័ត៌មានរាល់ថ្ងៃ គឺតាមលទ្ធភាព អាចអាក់ខានថ្ងៃណាមួយ....
ថ្មីៗនេះផងដែរដើម្បីលើកកម្ពស់តម្លៃទេសចរណ៍ជាតិបន្ថែមទៀត ព្រមទាំងដើម្បីទាក់ទាញភ្ញៀវទេសចរទន្ទឹមការមើលឃើញពីសក្តានុពលរបស់ភ្នំគូលែន សម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និងបុរាណដ្ឋានដ៏ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាល​ លក្ខណៈអំណោយផលនេះ ក្រសួងទេសចរណ៍នឹងជំរុញរៀបចំតំបន់ភ្នំគូលែន ខេត្តសៀមរាប ទៅជា«តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» និង«ទេសចរណ៍បែបផ្សងព្រេង»៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
មហិន្រ្ទប្រាវ៉ាតា”គឺរាជធានីដើមនៃអាណាចក្រអង្គរលាក់ខ្លួននៅក្នុងព្រៃ មហិន្រ្ទប្រាវ៉ាតា”គឺរាជធានីដើមនៃអាណាចក្រអង្គរលាក់ខ្លួននៅក្នុងព្រៃ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Tuesday, November 19, 2024 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.