ផ្សាយថ្ងៃទី ១៦ វិច្ឆិកា ២០២៤
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ទ្រខ្មែរ ឬទ្រខ្សែ ៣ គឺជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទដែលមានអាយុកាលដ៏យូរលង់មកហើយ។ គ្រូបង្រៀនតូរ្យតន្រ្តីផ្នែកបុរាណនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ លោក សយ សារេត ឱ្យដឹងថា បើទោះបីជាពុំមានឯកសារបញ្ជាក់ពីប្រវត្តិទ្រខ្មែរនេះ តែបើតាមការដំណាលតៗគ្នា ឧបករណ៍ទ្រខ្មែរនេះមានអាយុរាប់ពាន់ឆ្នាំមកហើយគឺមានតាំងពីសម័យព្រះថោងនាងនាគមកម្លេះ។
លោក សយ សារេត ឱ្យដឹងដែរថា ទ្រនេះមានឈ្មោះហៅថាទ្រខ្សែ ៣ ព្រោះវាមានខ្សែសំនៀង ៣ ខុសពីទ្រដទៃទៀតនៅក្នុងកម្ពុជាដែលមានខ្សែសំនៀងតែ ២។ ចំណែកមូលហេតុដែលគេហៅថា ទ្រខ្មែរពីព្រោះតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះគេឃើញជនជាតិខ្មែរជាអ្នកប្រើប្រាស់ទ្រនេះ។
សៀវភៅឧបករណ៍តន្រ្តីបុរាណកម្ពុជាបោះពុម្ពដោយអង្គការអប់រំវិទ្យាសាស្រ្ត និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) សរសេរថា ទ្រខ្មែរមានដងរាងមូលត្រង់ តូចក្រោមធំលើ មានក្រឡឹងក្បាច់ផ្សេងៗជាគ្រឿងលម្អ។ ដងទ្រខ្មែរច្រើនធ្វើពីឈើរឹងដូចជាឈើនាងនួន ឈើគ្រញូង ឬឈើខ្មៅ មានបញ្ចុះភ្លុកដំរី ឆ្អឹងឬឈើដៃខ្លាពណ៌សជាកង់ៗ ដើម្បីឱ្យកាន់តែប្រណីត។
សៀវភៅដដែលសរសេរថា ទ្រខ្មែរមានព្រលួត៣ ធ្វើពីប្រភេទឈើរឹង ដូចដងដែរ មានទំហំនិងប្រវែងប៉ុនគ្នា ជួនកាលមានបញ្ចុះភ្លុកឬឆ្អឹង ឬឈើពណ៌សនៅចុងដើម ហើយមានក្បូរក្បាច់ជាគ្រឿងលម្អ។ ចំណែកប្រអប់សំនៀងធ្វើពីត្រឡោកដូងរាងដូចក្បាលដំរី ដោយយកមួយចំហៀងបញ្ឈរមកធ្វើ។ នៅផ្នែកខាងខ្នងប្រអប់សំនៀងមានចោះរន្ធតូចៗជាក្បាច់ផ្សេងៗ សម្រាប់បញ្ចេញសំនៀងមកក្រៅ។
លោកគ្រូ សយ សារេត រៀបរាប់ពីលក្ខណៈពិសេសរបស់ទ្រខ្មែរយ៉ាងដូច្នេះថា៖ «ព្រោះឆាកមិនកូតដូចទ្រសោ មិនកូតដូចទ្រអ៊ូទេ។ ឆាកគាត់ដូចវីយូឡុងអ៊ីចឹងកូតពីខាងក្រៅ។ ខ្សែ ៣ ខ្សែកណ្តាលហ្នឹងខ្ពស់ជាងគេ ខ្សែ ២ សងខាងទាប ទំនូលគឺកណ្តាលទូលឡើងខ្ពស់ ដល់ពេលកូតហ្នឹងយើងផ្អៀង ផ្អៀងតាមដើម្បីតម្រូវសំឡេង ផ្អៀងតាមខ្សែមួយៗ ឬក៏គេប៉ះ កាត់ទាំង២ ប៉ះម្តង២ហ្នឹងឱ្យរ៉ែ ព្រោះខ្មែរយើងថា ទ្រខ្មែរសំឡេងរៃ»។
គ្រូតូរ្យតន្ត្រីវ័យជាង ៦០ ឆ្នាំ រូបនេះបន្ថែមថា ទ្រខ្មែរមានជើងខាងក្រោមត្រឡោក ប្រវែងមួយតឹក ទ្រនេះមិនកូតដាក់លើភ្លៅដូចទ្រផ្សេងៗទៀតទេ ដែលចាស់បុរាណនិយមហៅទ្រនេះថា ទ្រស៊ីកន្ទេល ដោយសារគេត្រូវដាក់វាលើកន្ទេសមូលទៅមូលមក។ តន្ត្រីករជើងចាស់រូបនេះឱ្យដឹងទៀតថា ទ្រខ្មែរមានមុខងារសំខាន់បំផុតនៅក្នុងវង់ភ្លេងអារក្ស និងនៅក្នុងវង់ភ្លេងការបុរាណ។ អតីតនិស្សិតសម្បុរសណ្តែកបាយរូបនេះបន្ថែមថា បើក្រឡេកមកមើលទីផ្សារវិញហាក់មានការគាំទ្រពីប្រជាពលរដ្ឋគួរឱ្យកត់សម្គាល់ទាំងពិធីមង្គលការ ហើយពិធីអារក្សនៅមានលេងតាមតំបន់ខ្លះ។ លោកបន្ថែមថា ពិធីមង្គលការបុរាណដែលមានពិធីបុកល័ក្ខ ដែលការតាមប្រពៃណីបុរាណគេប្រើភ្លេងខ្មែរវង់ធំ។
អតីតនិស្សិតរូបនេះបន្ថែមថា សម្រាប់ឧបករណ៍ភ្លេងវិញមានការហូរចូលទៅវិញទៅមកពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែអ្វីដែលខុសគ្នាគឺបច្ចេកទេសនៃការលេងនិងសំឡេង។
គ្រូតូរ្យតន្ត្រីជើងចាស់លោក សយ សារេត លើកឡើងថា បើទោះបីជាទ្រនេះជាទ្ររបស់ខ្មែរ តែកូនខ្មែរក៏ដូចជា ប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់មិនទាន់ស្គាល់វានៅឡើយទេ។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរសិក្សាឱ្យបានច្បាស់ពីប្រវត្តិសាស្រ្តរបស់ខ្មែរនិងងាកមកថែរក្សាកេរ្តិ៍តំណែលរបស់ដូនតាខ្មែរ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ឧបករណ៍ភ្លេង តើលោកអ្នកនាងស្គាល់ទេ? ទ្រខ្មែរខ្សែរ ៣
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Friday, November 15, 2024
Rating:
No comments: