ផ្សាយថ្ងៃទី ០៤ ធ្នូ ២០២៤
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ៦(សៀមរាប- ភ្នំពេញ) ត្រង់បង្គោលគីឡូម៉ែត្រលេខ ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រាសាទលលៃកសាងនៅចុងសតវត្សទី៩ នៃគ.ស៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ តាមសិលាចារឹករបស់ប្រាសាទនេះ បានលម្អិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើង ដើម្បីប្រារព្ធពិធីឆ្លងពេលដែលព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃនេះប្រហែលជាព្រះអង្គចាប់ផ្តើមអនុវត្តគម្រោងផ្លាស់រាជធានីពី “ហរិហរាល័យ” (តំបន់រលួសសព្វថៃ្ង) ទៅជា “យសោធរ” (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ។
ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ “ឥន្រ្ទតាដាក” ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះវិហារវត្តលលៃ។ តាមសិលាចារឹកដដែលឲ្យដឹងដែរថាទឹក នៅក្នុងបារាយណ៍នេះ គឺសម្រាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសម្រាប់ធ្វើស្រែចំការនៅតំបន់នេះ បច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទ បាត់អស់ហើយក្លាយទៅជាវាលស្រែ។ ប្រាសាទលលៃជាប្រាសាទមួយដែលស្ថិតនៅក្នុងចំណោមក្រុមទេវស្ថាន ក្រុងហរិហរាល័យៈ។ អាចដោយហេតុថាមិនអាចពង្រីកអាណាចក្ររបស់ព្រះអង្គ នៅឯក្រុងហរិហរាល័យឲ្យធំជាងនេះបាន ព្រះបាទឥន្រ្ទវរ្ម័នទី ១ បានផ្លាស់រាជធានីនេះទៅឯ យសោធរវិញ។ ដូច្នេះហើយបានជាឈ្មោះរបស់ក្រុងហរិហរាល័យៈ ត្រូវបានរលាយបាត់ តាំងពីពេលនោះមក ។ ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយនៅលើជើងគ្រឹះ ដែលមានទទឹង ៨០ ម្រ៉ែត បណ្តោយ៩0ម៉្រែត ស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ ដោយមានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមានទ្វារបពោ្ឆតបីទិស ទ្វារចូលមួយនៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។
ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍។ តួប៉មនីមួយៗមានតម្កល់សិវលិង្គ មិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ។ នៅពេលបច្ចុប្បន្ន មានប៉មប្រាសាទមួយបានដួលរលំជិតអស់ហើយ គឺនៅសល់តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ ចំពោះរូបចម្លាក់នៅប្រាសាទលលៃ ទោះបីជាមានការទ្រុឌទ្រោមខ្លាំងក៏ដោយ ក៏យើងឃើញមាននូវក្បាច់ចម្លាក់ដ៏រស់រវើកតាមស៊ុមទ្វារ និង ចម្លាក់ថ្មភក់នៅលើផ្តែរ ដែលគេអាចសន្និដ្ឋានបានថា ប្រាសាទដែលនៅទិសខាងកើតមានហោងជាងរូបព្រះឥន្រ្ទគង់លើ ដំរីឯរាវ័ណ ។ ផ្នែកខាងឆ្វេង និងខាងស្តាំរបស់ក្បាលដំរីឯរាវ័ណមានកម្រងផ្កា។
នៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបសទាំងអស់ដែលមាន ៨ អង្គ កំពុងតែអង្គុយសមាធិតាំងសិល្ប៏ ។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រងផ្កា។ ទោះបីជាចម្លាក់ភាគច្រើនត្រូវបានរលាយបាត់ និងត្រូវបំផ្លិចបំផ្លាញក៏ដោយក៏គេនៅតែចាត់ទុកថាសិល្បៈដ៏ស្អាត វិចិត្រក្នុងទម្រង់សិល្បៈសម័យព្រះគោ ឬ ក្នុងយុគសម័យអាណាចក្រហរិហរាល័យ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)

ប្រាសាទលលៃ នៃរាជធានីបុរាណហរិហរាល័យ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Tuesday, December 03, 2024
Rating:
No comments: