ផ្សាយថ្ងៃទី ០៥ មិថុនា ២០២៤
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានមានប្រសាសន៍នៅក្នុងវេទិកាសារព័ត៌មាន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពូជា កាលពីថ្ងៃទី ០២ ខែ មិថុនា គ.ស ២០២៤ ថា កាអភិវឌ្ឍគឺមាន ៤ ចំណុចសំខាន់ៗ គឺការលើកកំពស់គុណភាព របស់ប្រជាជនតាមជនបទ ទាំងផ្នែកសេដ្ឋកិច្ចសង្គម និងវប្បធម៌ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ និងសុខមាលភាពរបស់ប្រជាជន ដែលផ្តល់ឧិកាសការងារ ធ្វើដំណើរបានលឿន។
ឯកឧត្តមមានប្រសាសន៍បន្តថា ការផ្គត់ផ្គង់ទឹកស្អាត ធ្វើបង្គន់អនាម័យ និងជីកអណ្តូងស្នប់ នៅតាមជនបទ ព្រមទាំងបណ្តុះបណ្តាលជំនាញ ក្រៅពីរបរកសិកម្ម ឲ្យបង្កើតសិប្បកម្មផ្សេងៗ។ ការរៀបចំបណ្តុះបណ្តាលធនធានមនុស្ស ប្រព័ន្ធផ្លូវជនបទ ពីស្រុក ទៅស្រុក ភ្ជាប់ពីឃុំទៅស្រុក ពីឃុំទៅឃុំ និងពីភូមិ ទៅភូមិ សរុបប្រហែល ៥០.០០០គីឡូម៉ែត្រ ផ្លូវកៅស៊ូមាន ១៧ភាគរយ ប្រហែល ១០.០០០គីឡូម៉ែត្រ។ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ និងប្រាក់ចំណូល។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើត ភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិកម្មនៅតាមសហគមន៍ជនបទ ។
នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមបញ្ជាក់ថា ក្រសួងអភិវឌ្ឍជនបទផ្តោតទៅលើ ការពង្រឹងគុណភាព ៧០ភាគរយនិងពង្រីកវិសាលភាព ៣០ភាគរយ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ក្រសួងអភិវឌ្ឍជនបទ កំពុងសកម្មក្នុងការស្ថាបនាផ្លូវថ្នល់ នៅតាមជនបទ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Tuesday, June 04, 2024
Rating:
No comments: