ផ្សាយថ្ងៃទី ០២ មេសា ២០២៤
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
វត្តភ្នំខ្លែងជាវត្តបុរាណតាំងពីសតវត្សទី១៨ ដែលសង់នៅទីកំពូលភ្នំដែលពលរដ្ឋជាច្រើនជំនាន់ល្បីមានបារមីពូកែស័ក្ដិសិទ្ធិ។
បារមីជាច្រើននៅគ្រងរក្សាទីសក្ការដ៏ចំណាស់នេះដូចជាបារមីព្រះអង្គបញ្ចគីចំនួន ២១ អង្គ សម្រាប់អ្នកដែលចង់បន់ស្រន់មុខរបររកស៊ីចម្រុងចម្រើន បារមីយាយរំដួលសម្រាប់អ្នកផ្សងរកគូស្នេហ៍ បារមីលោកតាដំបងដែក បារមីព្រះគោព្រះកែវ បារមីអណ្ដូងទឹកដែលមានកុមារពេជ្រ កុមារទេពថែរក្សា សម្រាប់អ្នកបន់ស្រន់សុំបុត្រ ប្រុស-ស្រី សមតាមបំណងប្រាថ្នា។ វត្តភ្នំខ្លែង ក្រៅជាទីសក្ការដ៏ស័ក្ដិសិទ្ធិដែលពលរដ្ឋខ្មែរគ្រប់ទិសទីមានជំនឿ វត្តនេះក៏ជាកន្លែងកម្សាន្តដ៏ពេញនិយមមួយ ដោយសារលក្ខណៈអំណោយផលនៃធម្មជាតិ និងស្ងប់ស្ងាត់ដែលធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្តទទួលបានអារម្មណ៍ស្រស់ថ្លា និងស្ងប់សុខនៅក្នុងចិត្ត។ វត្តភ្នំខ្លែង មានទីតាំងស្ថិតនៅក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានចម្ងាយ ១០០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និងមានចម្ងាយជាង ១៥ គីឡូម៉ែត្រពីក្រុងដូនកែវខេត្តតាកែវ។

វត្តភ្នំខ្លែង ជាទីបុរាណនៅកំពូលភ្នំ ល្បីស័ក្កសិទ្ធជាច្រើនជំនាន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Monday, April 01, 2024
Rating:

No comments: