មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ព្រះបាទសូរ្យវរ្ម័នទី ២ (ឆ្នាំ ១១១៣-ឆ្នាំ ១១៥០ នៃ គ.ស)

ផ្សាយថ្ងៃទី ១៩ ធ្នូ ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះអង្គត្រូវជាចៅរបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី១។ ព្រះអង្គកសាងរាជធានីអង្គរទី ៣ ត្រង់ប្រាសាទអង្គរវត្ត។ ព្រះអង្គបានបង្រួបបង្រួមអាណាចក្រអង្គរ និងកសាងប្រាសាទអង្គរវត្ត ប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្តក ប្រាសាទវត្តភូ ប្រាសាទព្រះវិហារ ប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរែ ប្រាសាទបឹងមាលា ប្រាសាទខ័នកំពង់ស្វាយ វាយពង្រីកទឹកដីនិងអភិវឌ្ឍន៍ប្រទេសជាតិ។ អ្នកស្រាវជ្រាវជាច្រើនរួមមាន អ្នកស្រីហ្គីប៊ើតដឺ កូរ៉ាល់រ៉េមុយសាត ដែលមានចំនាញខាងសិល្បៈខ្មែរបានរកឃើញថា ប្លង់ប្រាសាទបេងមាលា ជាប្លង់គំរូនៃប្រាសាទអង្គរវត្ត[៣] ដោយសំអាងថា ទីមួយប្រាសាទទាំងពីរមានរោងទង(ថែវ)បីជាន់ព័ន្ធជុំវិញជារាងកាកបាទនៅពីខាងមុខដូចគ្នា ទី២មានរោងទងមានដំបូលអំពីថ្មភក់រាងកោងទ្រដោយសសរជាច្រើន។ ទី៣ ធ្នឹមឈើបន្សកចូលចូលដំណាប់ថ្ម និងទី៤គឺជាការបង្កើតឱ្យមានអាគាររាងកាកបាទ ឬលានហាលនៅប្រាសាទបេងមាលា ឬប្រាសាទប៉ាលីល័យ និងប្រាសាទភ្នំរុង។ លើសពីនេះទាំងប្រាសាទភ្នំវ័ន ប្រាសាទភិម៉ាយ ផ្នែកខ្លះនៃប្រាសាទវត្តភូ និងកំពូលកណ្តាលនៃប្រាសាទបាគង។ ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ថាបនិក អ្នកចំបាំង និងវិស្ណុ ឬព្រះនរាយណ៍បរិស័ទដ៏ឆ្នើម។ ប្រាសាទដែលរាប់បញ្ចូលក្នុងរចនាបទអង្គរវត្តក្នុងដំណាក់កាលទី២ តាមរយៈការសិក្សាប្រៀបធៀបមានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះប៉ាលីល័យ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរែ ប្រាសាទវត្តអធ្វា ប្រាសាទបន្ទាយអំពិល និងប្រាសាទខ្លះនៅប្រាសាទព្រះខ័នកំពង់ស្វាយ[៦]។ ព្រះបាទសូរ្យវរ្ម័នទី២ មានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទធូលីជើងព្រះកម្រតេងអញស្រីសូរ្យវរ្ម័នទេវៈ។
ព្រះបាទសូរ្យវរ្ម័នទី ២ (ឆ្នាំ ១១១៣-ឆ្នាំ ១១៥០ នៃ គ.ស) ព្រះបាទសូរ្យវរ្ម័នទី ២ (ឆ្នាំ ១១១៣-ឆ្នាំ ១១៥០ នៃ គ.ស) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Monday, December 18, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.