មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ប្រវត្តិសាស្ត្រខ្មែរ៖ ស្ដេចគម្លង់ ឬព្រះបាទស័ង្ខចក្រ (ភាគបញ្ជប់)

ផ្សាយថ្ងៃទី ០៨ ធ្នូ ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
តមកពីលេខមុន៖ គ្រានោះ ព្រះរាជបុត្រ ព្រះស័ង្ខចក្រដែលទើបតែបានអាយុ ១៤ វស្សា បានឡើងគ្រងរាជសម្បត្ដិបន្ដពីព្រះបិតា នៅថ្ងៃ១កើត ខែផល្គុន ឆ្នាំជូត ព.ស១៤៦០ ម.ស ៨៣៤ ច.ស ៦៧៨ ត្រូវជា គ.ស ៩១៦ ។ ព្រះអង្គមានព្រះបរមរាជនាមព្រះបាទសម្ដេចព្រះស័ង្ខចក្រព័ត្រ រាជាធិរាជ ។ ព្រះស័ង្ខចក្រជាក្សត្រខ្មែរទី ១៥ ដែលគេបានដាក់ឈ្មោះថា ស្ដេចគម្លង់ ព្រះអង្គបានលើកឋានៈព្រះនាងកើត ដែលជាព្រះរាជវង្ស ជាព្រះអគ្គមហេសី ដែលមានព្រះនាមថ្មីជាសម្ដេចព្រះភគវត្ដីស្រីចក្រព័ត្រ ក្នុង ច.ល ៣១៤ ជាមួយនឹងព្រះនាងកើត ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមចក្រពង្ស ។
ព្រឹត្ដិការណ៍ សំខាន់ ដែលពង្សាវតារខ្មែរបានកត់សម្គាល់ក្នុងរាជព្រះអង្គ បានកើតផ្ទុះឡើងក្រោយដែលព្រះអង្គសោយរាជ្យសម្បត្ដិបាន ៤៤ ឆ្នាំ។ កាលនោះព្រះអង្គមានព្រះជន្ម ៥២ វស្សា នេះបើតាមពង្សាវតារវត្ដទឹកវិល ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ដើមហេតុធំនោះគឺបណ្ដាលមកពីព្រះបាទស័ង្ខចក្រមិនបានគ្រប់គ្រង ផែនដី ដោយសុចរិតយុត្ដិធម៌ត្រឹមត្រូវតាមទសពិធរាជធម៌ ។ ដែលជាប្រភពធ្វើឲ្យប្រជាពលរដ្ឋ និងនាម៉ឺនមុខមន្ត្រីគ្រប់ជាន់ថ្នាក់រងទុក្ខវេទនា ក្ដៅក្រហាយមិនសប្បាយចិត្ដ ជាពិសេសនាម៉ឺនដែលមានដើមកំណើតជានាគ ។ នាម៉ឺននាគទាំងនេះ ដែលធ្លាប់ចូលមកបម្រើទឹកដីខ្មែរ តាំងពីសម័យរាជ្យព្រះថោងនាងនាគ សុទ្ធតែមានបុណ្យបារមីឬទ្ធិតេជៈខ្លាំងពូកែ ។ សូមចុចអានបន្ត....
ប្រវត្តិសាស្ត្រខ្មែរ៖ ស្ដេចគម្លង់ ឬព្រះបាទស័ង្ខចក្រ (ភាគបញ្ជប់) ប្រវត្តិសាស្ត្រខ្មែរ៖ ស្ដេចគម្លង់ ឬព្រះបាទស័ង្ខចក្រ (ភាគបញ្ជប់) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Thursday, December 07, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.