ផ្សាយថ្ងៃទី ០៣ ធ្នូ ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
កាលនៅឯនគរផាងរិ ផាងរ៉ាង (បណ្ឌុរង្គ) ជានគរចាមដែលខ្មែរហៅថា បាញ់តិក បាញ់ត្រាង ដែលយួនហៅថា ជិបថាញ់ ជានគរទិសខាងកើត ក្រុងនគរកម្ពុជាធិបតីវិញ។ កាលអំពីដើមរៀងមក នគរនេះមានស្ដេចសោយរាជ្យសម្បត្តិតព្រះវង្ស ជាច្រើនតំណ ហើយជាចំណុះក្រុងកម្ពុជាតាំងអំពីបុរាណក្រស័ត្ររៀងមក។ លុះដល់ពូជបោសោម នគរនេះក៏លែងដាច់ជាចំណុះក្រុងកម្ពុជា ហើយតាំងខ្លួនជានគរឯករាជ្យត្រកូល បោ ជាលំដាប់រៀងៗមកជាច្រើនអង្គ។ ស្ដេចចាមក៏ដាច់ពុំជាចំណុះប្រទេសណាឡើយ។ លុះដល់ ពស.២០៨២, គស.១៥៣៨, មស.១៤៦០, ចស.៩០០ ឆ្នាំច អដ្ឋស័ក ស្ដេចចាមជាន់នោះឈ្មោះ បោភិកស័ក ជាស្ដេចសោយរាជ្យក្នុងនគរចាមនោះ ស្ដេចយួនឱ្យ អុងខាំតាន់កាន់ជាមេទ័ពលើកពល ៣០០០០ នាក់ ដើរជើងទឹកចូលច្បាំងវាយនគរចាមតាមផ្លូវមាត់សមុទ្ទ។ ទ័ពយួនសំលាប់បោភិនស័កស្លាប់ទៅ។ ស្ដេចចាមដែលសោយរាជ្យតៗមកបានធ្វើសង្គ្រាមនឹងយួនច្រើនរាជ្យច្រើនគ្រាណាស់។ ទីបំផុតទ័ពយួន វាយយកបាននគរចាមហើយអុងខាំតាន់ក៏តាំងបោអិនភិរៃឱ្យឡើងសោយរាជ្យ ស្ដេចចំណុះនគរយួន។ លុះដល់ក្រោយមកបោរាត ជាពូជព្រះវង្សចាមគិតនិងលាកស្មើណាជ្វា (លក្ឝ្មណ៍) ក្បត់យួន យួនដឹងទាន់ក៏ ដេញចាប់បោរាតចាម និង លាក់ស្មើណាជ្វា។ អ្នកទាំងពីរនេះ ក៏ផាត់កៀរគ្រួនាំគ្នាមកតាំងនៅត្រើយខាងលិចទន្លេបាសក្ដិ ដែលក្នុងខេត្តស្បៀងជិត ប្របដែនក្រុងកម្ពុជាធិបតី ហើយទទួលជាចំណុះ ពញាអរជូន ចៅហ្វាយស្រុកត្បូងឃ្មុំទៅ។ សម្ដេចព្រះបរមិន្ទរាជាជាបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបហើយទ្រង់ប្រោស ឱ្យពញាអរជូនទទួលចាមជ្វាទាំងនោះជាខ្ញុំ នៅក្នុងខណ្ឌសីមាចុះ។ សម្ដេចព្រះបរមិន្ទរាជា បរមបពិត្រជាអម្ចាស់ ស្ដេចសោយរាជសម្បត្តិជាសុខសាន្ត បរិបូណ៌ទៅដោយស្បៀងអាហារឥតខ្វះឡើយ។ ក្រុងកម្ពុជាធិបតី ខេមរាប្រទេស កាលជាន់នោះប្រកបដោយសេចក្ដី សុខសប្បាយអស់អាណាប្រជានុរាស្ត្រ ក្នុងព្រះនគរប្រកបទៅដោយគ្រឿងល្បែង ភ្លេងរាំជាសុខក្សេមក្សាន្ត សប្បាយណាស់។
លុះកន្លងមកដល់ ពស.២១១៤, គស.១៥៧០, មស.១៤៩២, ចស.៩៣២ ឆ្នាំមមី សំរឹទ្ធិស័ក ព្រះបាទសម្ដេចព្រះបរមិន្ទរាជាធិរាជជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះតំរិះអំពីការសង្គ្រាមស្រុកសៀម លាវទើបព្រះអង្គចេញគង់ចុងព្រះរាជរោងរម្យជួបជុំព្រះបរមរាជវង្សានុវង្ស អង្គអគ្គសេកោព្រឹន្ទាមាត្រ ក្រាបបង្គំគាល់តាមយសសក្ដិតាមតំណែងធំ តូច ទើបមានព្រះរាជឱង្ការថា ក្រុងស្រីអយុធ្យា និង នគរសៀមទាំង ៧ នោះធ្លាប់ចំណុះក្រុងកម្ពុជារៀងមក តែដល់មកផែនដី ព្រះបាទអាទិត្យវង្ស ព្រះអង្គមានព្រះកាណ៌ទិព្វ ព្រះនេត្រាទិព្វនោះ ទ្រង់មានព្រះរាជបុត្រាមួយ និងនាងនាគជាពងនោះកើតឡើងជាពញារោង មានមាត់ទិព្វ ហើយខ្ចាត់ទៅនៅស្រុកណោងស្នោ និង សុខោទ័យ។ ព្រះអង្គមានព្រះរាជបុត្រាមួយអង្គទៀតជាមនុស្ស ទ្រង់ព្រះនាម ព្រះបាទបទុមសូរ្យវង្ស ទ្រង់មានព្រះនេត្រ ជាទិព្វទាំងអស់ទ្រង់ ជ្រាបថា: ពញារោងជាសម្ដេចព្រះជេដ្ឋា ខ្ចាត់ទៅនៅស្រុកសុខោទ័យ ដូច្នោះទ្រង់ប្រោសលើកស្រុកនោះ ថាឯករាជ្យ ឱ្យលែងនាំសួយសារផ្កាមាស ប្រាក់មកថ្វាយក្រុងកម្ពុជាទៅ។ ពញារោងមានបុណ្យវាយនគរសៀម បានជាចំណុះទាំង ៧ នគរ និងស្រុកលាវខ្លះផង។ លុះដល់ ពញារោងសុគតទៅ ពញាឝ្រីសុពណ៌ (ស៊ីសុភ័ណ) ជាព្រះរាជបុត្រា ឡើងសោយរាជ្យស្នងដឹងខ្លួនថាជាព្រះភាគិនេយ្យោនៃព្រះមហាក្សត្រខ្មែរ ក៏ឱ្យនាំសួយសារផ្កាមាសប្រាក់ មកថ្វាយព្រះបុទមសូរ្យវង្ស ជាសម្ដេចព្រះបិតុលារៀងរាល់រដូវ។ លុះដល់ព្រះបាទបទុមសូរ្យវង្សសុគតទៅ ក្រុងស្រីអយុធ្យានោះ ត្រូវព្រះចៅសិរីវិជ័យ ស្រុកជៀងសែនមានបុណ្យមានអំណាចប្រាបប្រាមពូជពញារោង បានជាស្ដេចធំក្នុងនគរសៀមទៅ។ ដល់ចៅឧទងកុមារបានសោយរាជ្យ ស្ដេចនោះឱ្យលើកទ័ពមកវាយក្រុងកម្ពុជាធិបតីម្ដងហើយឱ្យកូនសោយរាជ្យម្ដង។ ដល់មករាជ្យ សម្ដេចព្រះអយ្យកោ ទូតស្ដេចដេញសៀមចេញហើយយកបានព្រះនគរវិញ។ ដល់មករាជ្យសម្ដេច ព្រះវររាជបិតា សៀមលើកទ័ពមកដល់នគរវត្តម្ដងទៀត និងឱ្យពញាអុង លើកទ័ពមកដល់ស្រុកពោធិ៍សាត់ម្ដងទៀត តែសម្ដេចព្រះវររាជបិតា ស្ដេចមានតេជៈបារមីណាស់ ដូច្នេះសៀមក៏បរាជ័យចាញ់ទាំងពីរលើកទៅ។ វាធ្វើយើងច្រើនគ្រាណាស់ហើយ ក្រុងកម្ពុជាយើងឥតមានទោសអ្វីនឹងវាសោះ។ ឥឡូវផែនដីរបស់អញគួរតែគិតសងសឹកសៀមខ្លះទើបបាន តែបើអញសំងំស្ងៀមយូរទៅ មុខជាសៀមយកកូនខ្មែរទៅធ្វើជាខ្ញុំពុំខានឡើយ។
កាលទ្រង់ព្រះតំរិះដូច្នេះហើយព្រះករុណាស្ដេចទ្រង់ឱ្យកេណ្ឌកងទ័ពបាន ៣៣០០០ នាក់មកជួបជុំនៅព្រះរាជធានីលង្វែក។ ទ្រង់ប្រោសឱ្យសម្ដេច ព្រះរាជបុត្រ និង មន្ត្រីក្រុមស្រុកនៅចាំព្រះនគរ។ ទ្រង់ត្រាស់ ព្រះវង្សចម្បាធិរាជជាមេទ័ពមុខឱ្យមុខមន្ត្រីក្រុមទាហានរៀបពលជាក្បួនទ័ពពិជ័យសង្គ្រាម។ លុះដល់ថ្ងៃ ១ កើត ខែបុស្ស ឆ្នាំមមី សំរឹទ្ធិស័ក ព.ស.២១១៤, គ.ស.១៥៧០, មស.១៤៩២, ចស. ៩៣២ ជាថ្ងៃសុភមង្គលបានឫកល្អហើយ ស្ដេចទ្រង់គ្រឿងប្រដាប់សំរាប់ខត្តិយាវង្ស ទ្រង់សុវណ្ណបញ្ចង្គសំរាប់ រណយុទ្ធរួចជាស្រេច ស្ដេចឡើងគង់ ព្រះទីនាំងគជេន្ទ្រចងសុវណ្ណមណ្ឌប គ្រឿងប្រដាប់សំរាប់គជាគ្រប់គ្រឿង។ លុះបានវេលាឫក្សពារល្អហើយ ព្រះហោរាធិបតី ក៏គោះគងទូងភេរី ផ្លុំត្រែ ផ្លុំស័ង្ខប្រគុំភ្លេងតូរ្យតន្ត្រី ស្ដេចព្រឹន្ទាពលាពល បូរាណអានថា : ព្រឹន្ធា។ បើជាគុណនាមពាក្យនេះប្រែថា ច្រើន ទាំងអស់ បើជានាមវិញប្រែថា ពួកចំនួនច្រើន។ ក្នុងទីនេះ ព្រឹន្ទាពលាពល ប្រែថា លើកពលទៅទាំងអស់។ ព្រមទៅដោយគ្រឿងមង្គលចាមរ បៃមន ក្លស់ក្លំ អភិរម្យសែនត្វាន់បាំងសែងព្រះសុរិយាត្រៀបត្រាទង់ជ័យប្រពៃទៅដោយចតុរង្គ ព្យូហៈ គជសារ ពាជិរឹទ្ធិពលសឹកសន្ធឹកទៅដោយទាហានថ្មើរជើង កាន់នូវគ្រឿងអាវុធស្រេច ស្ដេចត្រាប់ដោយមាគ៌ាជាលំដាប់ផ្លូវទៅបស្ចឹមទិស។ ឯព្រះចម្បាធិរាជវង្សធំ ជាមេទ័ពមុខលើកទ័ពស្រួចរត់ដល់ស្រុកបស្ចឹមបុរី ជាដែននគរសៀមហើយ ក៏ដេញទ័ពមុខឱ្យចូលវាយលុកបែកបានស្រុកនគរនាយកមួយវាយស្រុកតូចៗរៀងតាមផ្លូវទៅរហូតឥតឈប់ឈរឡើយហើយចាប់បានឈ្លើយសៀមជាច្រើនទៀត។ ឯទ័ពហ្លួងក៏ស្ដេចតាមលំដាប់ទ័ពមុខរៀងៗទៅ។ ចៅហ្វាយស្រុក និងក្រមការខេត្តខាងសៀមដែលបរាជ័យ ចាញ់ដៃព្រះចម្បាធិរាជ ហើយដែលរត់ចូលទៅនោះក៏ខំស្រូតទៅដល់ក្រុងស្រីអយុធ្យា រួចក៏នាំគ្នាចូលទៅក្រាបបង្គំទូលសម្ដេចព្រះមហាព្រះចៅធម៌រាជា ស្ដេចសៀមឱ្យទ្រង់ជ្រាបគ្រប់ប្រការ។
ស្ដេចសៀមជ្រាបហើយទ្រង់ភ័យបារម្ភណាស់ ទ្រង់ប្រជុំអស់សេនាបតីធំតូចប្រឹក្សាគ្នាថា : ទ័ពខ្មែរលើកមកម្ដងនេះ យើងនឹងគិតដូចម្ដេច ខណៈនោះ ចៅពញាឥន្ទ្រានគរបាល និងសេនាបតីមន្ត្រីសៀមក្រាបទូលព្រះចៅមហាធម៌រាជាធិរាជថា : ព្រះមហានគរស្រីអយុធ្យា យើងនេះទើបនឹងខូចខាតអន្តរាយថ្មីៗ។ មនុស្សទាំងឡាយនិងកាំភ្លើងតូចធំគ្រឿងសាស្ត្រាវុធនោះសម្ដេច ព្រះចៅ**ហង្សាវតីស្ដេចយកអស់ទៅហើយ យើងគង់នៅឡើយតែមនុស្សសំណល់គ្រួមួយម៉ឺន និង មនុស្សដែលសេសសល់នៅស្រុកក្រៅក៏ច្រើនមែន តែបើយើងនឹងកេណ្ឌឱ្យចូលមកក្នុងពេលឥឡូវនេះក៏ពុំបាន។ មួយវិញទៀតកាំភ្លើង គ្រាប់រំសេវ យើងក៏មានតិចឃើញថា យើងតទល់នឹងទ័ពខ្មែរពុំបានឡើយ។ ដូច្នេះសូមអញ្ជើញព្រះចៅយូហួ ស្ដេចគេចថយទៅស្រុកពិស្ណុលោកឱ្យផុតពីទ័ពខ្មែរសិនចុះ។ ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់សណ្ដាប់ហើយទ្រង់ព្រមនឹងរៀបចំព្រះរាជដំណើរនិងរត់ទៅស្រុកពិស្ណុលោកតាមសេចក្ដីអញ្ជើញពីអង្គប្រជុំហើយប៉ុន្តែកាលនោះមានមន្ត្រីម្នាក់ឈ្មោះពង្សពេជ្ររ័ត្ន ជាចៅហ្វាយស្រុកពេជ្របូរីខុស នឹង សម្ដេចព្រះចៅសៀម។ មន្ត្រីនេះគិតក្បត់លើកទ័ពមកវាយស្ដេចក្រុងសៀមកុំឱ្យស្ដេចសៀមរត់ទៅបាន។ ព្រះចៅមហាធម៌រាជា ជ្រាបថាទ័ពខ្មែរកាន់តែមកជិតណាស់ហើយខាងមន្ត្រីសៀម ឯណេះក៏ក្បត់រាំងផ្លូវរកយាងទៅមិនរួចទ្រង់វិតក្កពុំដឹងជាថា នឹងដោះដៃទៅខាងណាឱ្យរួចបាន។ ខណៈនោះទើប ព្រះចៅទ្រង់ត្រាស់សួរ ឃុនទេវរៈជូនថា : ទ័ពខ្មែរម្ដងនេះយើងទៅ រឺ នៅ។ ឃុនទេវរៈជូនក្រាបទូលថា : សូមព្រះមេត្តាប្រោស ទ័ពខ្មែរនេះជាបុណ្យព្រះបារមីនៃព្រះករុណាជាអង្គម្ចាស់ណាស់ហើយ ព្រោះខ្មែរមិនបានកេណ្ឌពលមកច្រើនទេ ព្រោះនគរយើងសោត ក៏មានទឹកទន្លេព័ទ្ធជុំវិញ បើពលខ្មែរតិចសូមស្ដេចកុំចេញពីបន្ទាយឡើយ។ បើពលយើងតិចមិនពេញបន្ទាយទេ ពលខាងខ្មែរក៏តិចដែរ គួរតែស្ដេចគង់នៅទើបល្អពុំគួរស្ដេចទៅចោលព្រះនគរឡើយ បើកាលណាព្រះអង្គស្ដេចយាងទៅ ហើយការណ៍នេះ ជ្រាបដល់ព្រះចៅក្រុងហង្សាវតីហើយ ព្រះចៅទ្រង់ នឹងនិន្ទាបានជាមិនខាន។ ព្រះមហាធម៌រាជា ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ព្រះសណ្ដាប់ឮដូច្នោះហើយទ្រង់យល់ថា: សេចក្ដីដែលឃុនទេវរៈជូនទូលនេះត្រូវ ទើបទ្រង់ឱ្យចាត់ពល រាយពលរក្សាការពារព្រះនគរគ្រប់ជ្រុងគ្រប់ទិស។ ទីណាដែលមានទឹកព្រែកតូច ពុំបានធំជាទន្លេនោះឱ្យពលបនហង្សាវតីរក្សាទីនោះ។
នេះនឹងស្រដីពីទ័ពខ្មែរវិញ។ សម្ដេចព្រះបរមនាថ ព្រះបាទអ្នកជាអម្ចាស់ជីវិតតំកល់លើត្បូង ស្ដេចព្រះរាជដំណើរទ័ពហ្លួងទៅដល់ក្រុងស្រីអយុធ្យានៅក្នុងខាងខ្នើតខែមាឃ។ ទ្រង់ដាក់ទ័ពនៅភូមិមួយធំ ហើយទ្រង់ឱ្យតែងព្រះរាជសារប្រគល់ឱ្យឈ្លើយសៀមនាំយកទៅថ្វាយព្រះចៅក្រុងស្រីអយុធ្យា។ ក្នុងរាជសារបានសូមឱ្យស្ដេចសៀមប្រគល់ស្រុក នគររាជសីមាជួរខាងកើតទៅដល់ បស្ចឹមរហូតទៅដល់សមុទ្រ ជាដែនដីខ្មែរពីដើមដែលសៀម លើកទ័ព ត្រឡប់ទៅវិញមួយរំពេច។ ស្ដេចសៀមបានបដិសេធដោយយកលេសថា ខ្លួនជាស្រុកនៅចំណុះព្រះចៅហង្សាវតីដែរ មិនអាចប្រគល់ស្រុកទាំងនោះមកឱ្យខ្មែរបានឡើយ។
លុះវេលាព្រឹកព្រាងភ្លឺច្បាស់ ព្រះអរុណោទ័យ ទ្រង់ត្រាស់ឱ្យព្រះចម្បាធិរាជជិះដំរីចំលងសឹកឃុំទ័ព ៧០០០ នាក់ ជាមេទ័ពមុខ ឱ្យព្រះបរិនាយក នឹងនាយរងលើកព្យូហចតុរង្គសេនា រៀបតាមក្បួនពិជ័យសង្គ្រាមស្រេច ទើបស្ដេចរៀបព្រះរាជដំណើរ ចេញក្បួនទ័ពចូលវាយក្រុងស្រីអយុធ្យាមហានគរ។ កាលទ័ពលើកទៅដល់ហើយស្ដេចទ្រង់ បញ្ឈរព្រះទីនាំងនៅ វត្តសាមវិហារ។ ទ្រង់ឱ្យរាយដំរីសឹករៀងទៅដល់ តុត្ថីថោងហួសចូលទៅវត្តឆោង។ ទ្រង់ត្រាស់ឱ្យ ព្រះចម្បាធិរាជយកទូកដែលចាប់បានប្រមាណជា ១៥ ចំលងសឹកទៅមុខវត្តមេរុរាជ្ជីការាមឱ្យពល ៤០០០ នាក់ទៀតជិះ ទូកចូលទៅច្បាំងវាយបន្ទាយនគរនៅជ្រុងចៅសនុក រួចឱ្យទ័ពខាងជើងគោក បាញ់កាំភ្លើងធំ តូចជាកោលាហល។ សម្ដេចព្រះធម៌រាជា ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ឡើងគង់ព្រះរាជយានលើកពលទាហានឡើងក្បាលបន្ទាយទទួលច្បាំងបាញ់គ្នាដោយកាំភ្លើងធំតូចការពារនគរ។ លុះច្បាំងគ្នាដល់ថ្ងៃប្អូនត្រង់សៀមបាញ់ត្រូវទូកខ្មែរលិចអស់ច្រើន។
កងទ័ពខ្មែរជើងគោកដែលទៅជាមួយគ្នាក៏ទៅជួយពុំរួចព្រោះទើសនឹងទឹក ទ័ពទាំង ៤០០០ នាក់ក៏ថយវិលមកវិញ។ ព្រះចម្បាធិរាជ ខឹងណាស់ក៏បរដំរីដេញពល ទៅបញ្ឈរនៅមាត់ច្រាំង តាំងបាញ់ចំរុះ។ លុះព្រឹកឡើងព្រះចៅក្រុងកម្ពុជា ទ្រង់មានព្រះរាជឱង្ការ ត្រាស់ឱ្យកេស្សធិកាបុស្សរាជ ដែលជាជំនួយព្រះចម្បាធិរាជ នោះជាមេទ័ពមុខ ជំនួសព្រះចម្បាធិរាជ។ ស្ដេចឱ្យកេណ្ឌពលធ្វើស្ពានចងក្បូនចំលងទ័ពចូលទៅវាយសៀមម្ដងទៀត។ ខាងសៀម ក៏បាញ់កាំភ្លើងធំតូចមកលើក្បូន លើស្ពានទ័ពស្រុកខ្មែរយើង ទ័ពខ្មែរយើងឆ្លងពុំបាន។ លុះដល់ថ្ងៃ ក្រោយមកទ្រង់ត្រាស់ ឱ្យលើកទ័ពធំទៅកជាប៉មដាក់កាំភ្លើងធំបាញ់តំរង់ទ្វារបន្ទាយ ហើយទ្រង់ឱ្យចងក្បូនធ្វើស្ពាន កេណ្ឌទូកចំលងទ័ពចូលច្បាំងទៀតតែសៀមវារក្សាបន្ទាយយ៉ាងមាំមួនវាយពុំបាន។ ទ័ពខ្មែរ ក៏ថយមកបន្ទាយវិញ។
ខណៈនោះ ព្រះរាជាអ្នកជាអម្ចាស់ផែនដីកម្ពុជា មានព្រះរាជឱង្ការ និងអស់នាម៉ឺនមុខមន្ត្រីថា: នគរសៀមមានទឹកព័ទ្ធជុំវិញ ហើយយើងលើកទ័ពជើងគោកមកនេះមានពលក៏តិចយើងបន្តសង្គ្រាមទៅទៀតពុំបាន។ ដូច្នេះទ្រង់ត្រាស់ឱ្យកងទ័ពមួយម៉ឺននាក់លើកទ័ពចេញហើយបំបែកគ្នាចូលទៅក្នុងស្រុកតូច-ធំ និគមជនបទចាប់កៀរគ្រួសៀមចាប់ដំរីសេះ យកអស់សម្បត្តិទ្រព្យ ស្បៀងអាហារបានមកជាឈ្លើយច្រើនណាស់។ ទ្រង់មាន ព្រះរាជឱង្ការឱ្យទ័ពក្រោយ ផាត់កៀរគ្រួមក មុនទ័ពហ្លួង ១៥ ថ្ងៃ។
លុះដល់ខ្នើត ខែផល្គុន ស្ដេចលើកទ័ពវិលចូល ក្រុងកម្ពុជាធិបតីវិញ។ ព្រះចៅ ក្រុងស្រីអយុធ្យា កាលបើបានឃើញទ័ពខ្មែរដកថយត្រឡប់មក ក្រុងកម្ពុជាវិញហើយក៏ឱ្យចៅហ្វាយស្រុកប្រមូលរាស្ត្រដែលនៅសេសសល់នោះឱ្យចូលមកនៅតាមស្រុកដើមវិញ។ ឯអម្ចាស់ផែនដី ព្រះនគរក្រុងកម្ពុជា ទ្រង់ត្រាស់ឱ្យផាត់កៀរគ្រួសៀម ដែលនៅខេត្តខាងជើង ខេត្តខាងកើតនាំវិលត្រឡប់ចូលមកប្រទេសកម្ពុជាបានចំនួនច្រើនណាស់។ ទ្រង់ត្រាស់ឱ្យរំសាយកងទ័ព ឱ្យចេញទៅនៅតាមទីលំនៅ រៀងៗខ្លួន ហើយទ្រង់មានព្រះរាជកំណត់ឱ្យត្រួតត្រៀមពល អាហារសាស្ត្រាវុធដាក់កំណត់ពេលថា: ដល់ពេលចេញវស្សា ឆ្នាំក្រោយ ទ្រង់នឹងលើកទ័ពចូលទៅវាយក្រុងស្រីអយុធ្យាម្ដងទៀត។
(សាស្ត្រាវត្តកំពង់ត្រឡាចក្រោម): ចូលដល់ឆ្នាំថ្មី ពស. ២១១៥, គស. ១៥៧១, មស. ១៤៩៣, ចស. ៩៣៣ ឆ្នាំមមែ ឯកស័កខាងឯនគរលាវ។ ព្រះចៅក្រុងលានជាងបូរី "ស្ដេចលាវ" ស្ដេចចេញប្រឹក្សា និង សេនាបតីមន្ត្រីក្លាវ "ប្រែជាខ្មែរថា : នាម៉ឺនធំតូច" មានពញាឧបរាជ ពញារាជសូរវង្សជាដើមថា: ព្រះចៅក្រុងហង្សាវតីវាយបាននគរដទៃមកជាចំណុះច្រើន ខាងស្ដេចអណ្ណាមកុក (ស្រុកយួន) ក៏វាយយកនគរចាមបានជាចំណុះដែរឥឡូវ នគរខ្មែរក៏នៅជាឯករាជ្យ យើងលើកទ័ពទៅវាយយកជាចំណុះយើង ក៏ មុខជានឹងលំបាកដល់សេនាទាហានដែរ បើដូច្នេះ យើងគិតយកដំរីគុជសារសឹកធំរបស់យើងដែលកំពុងចុះប្រេងទៅបបួលនគរខ្មែរប្រជល់ភ្នាល់គ្នាដោយដាក់នគរជាក្រយាតំណាំងថាបើខ្មែររកដំរីមកប្រជល់នឹងដំរីយើងពុំបានទេ ខ្មែរត្រូវយកនគររបស់ខ្លួនមកជាចំណុះយើង យ៉ាងនេះ ហើយយើងនឹងបាននគរខ្មែរមកជាចំណុះយើងដោយងាយ។ ខណៈនោះពញាឧបរាជសូរិវង្សក្លាវខ្លាសេនាលាវក្រាបទូលថា: ព្រះតំរិះនេះពេញ ជាប្រសើរសមគួរណាស់។ ទូលព្រះបង្គំឃើញស្របថា : បើនគរខ្មែរគ្មានដំរីទេនោះ យើងនឹងបាននគរខ្មែរ ជាចំណុះមួយដ៏ងាយមែន។
ស្ដេចលាវកាលបានឮ អស់សេនាលាវក្លាវខ្លាំង និងព្រះរាជវង្សានុវង្សយល់ព្រមល្មមតាមព្រះទ័យអស់ហើយក៏ ត្រេកអរណាស់ ទើបទ្រង់ត្រាស់ឱ្យ អាល័ក្សតែង ព្រះរាជសារលើផែនមាសដាក់បំពង់ប្រាក់ច្រកស្រោម ស្រោមព្រែរបស់លាវ សំរាប់រាជ្យនូវសំណៅ ហើយឱ្យមន្ត្រីពីរនាក់ជាចៅហ្វាយស្រុកចម្បាសក្ដិជារាជទូតឱ្យចៅហ្វាយស្រុកបោងចាំឃុំពល ១១០០ នាក់ឱ្យនាំដំរី មួយធំខ្ពស់ កំពស់ ៨ ហត្ថមួយចំអាម ដែលកំពុងចុះប្រេងនិងគ្រឿងបណ្ណាការគឺភ្លុកដំរី ៤ ក្បាលកុយរមាស ២ ក្បាលប្រអប់មាសដាក់ ក្បាលមួយ ពានមាស ផ្តិលមាស សំរាប់ស្រពមួយសំរាប់ ដីសកែវ ៥ ដុំកន្ទុយចាមរី ១០ ប្រគល់ឱ្យរាជទូតឱ្យនាំមកដល់ក្រុងកម្ពុជាធិបតីលង្វែករាជធានី។ មន្ត្រីលាវទាំងនេះនាំមកជួបនិងសេនាបតីខ្មែរហើយសូមឱ្យសេនាបតី ខ្មែរនាំសេចក្ដីឡើងក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ ព្រះករុណាទ្រង់បានជ្រាបហើយទ្រង់ត្រាស់ឱ្យរៀបព្រះទីនាំងចន្ទឆាយាមហាប្រាសាទ និងចុងព្រះរាជរោងសុវណ្ណវិមាន ហាមប្រាមអស់ ខ្ញុំរាជការធំតូច ឱ្យតែងខ្លួនតាមតំណែងបណ្ដាសក្ដិរៀងខ្លួនមកក្រាបបង្គំគាល់។ លុះព្រឹកឡើងស្ដេចទ្រង់គ្រឿងសំរាប់ក្សត្រចេញចុងព្រះរាជរោងរម្យ ប្រជុំអស់ព្រះរាជវង្សានុវង្សសេនាមាត្រ នាយកចតុមុខមន្ត្រីធំ-តូចគាល់ក្រោមព្រះបាទម្កុដមាសលើមល្លិការួចទ្រង់ព្រះរាជានុញ្ញាតឱ្យនាំរាជទូតលាវ និង រាជសារគ្រឿងបណ្ណាការចូលក្រាបបង្គំថ្វាយ។
ខណៈនោះ ទ្រង់ត្រាស់ឱ្យភ្នាក់ងារប្រែមើលមានសេចក្ដីថា : រាជសារ សម្ដេចមហាក្សត្រ ព្រះចៅក្រុងស្រីសត្តនាគនហុត សុខមកណជបាលវតី មហានគរជាធំក្នុងមាលានប្រទេសទិសឧត្តរាសូមចំរើនផ្លូវព្រះរាជមេត្រីមក សម្ដេចព្រះមហាក្រស័ត្រសោយរាជសម្បត្តិក្នុងក្រុងកម្ពុជាធិបតីសិរីយសោធរបវរឥន្ទបត្តកុរុរាជធានីបុរីរម្យឧត្តមរាជនិវេសន៍វិសេសមហាស្ថានសូមទ្រង់ជ្រាប។ ដ្បិតព្រះនគរយើងទាំងពីរជាឯករាជ្យដូចគ្នាមានទំនៀមខត្យាវតានុវត្តក្រស័ត្រក៏ដូចគ្នា ហើយជាប់ជាយដែនអាណាចក្រគ្នាទៀត។ ឥឡូវនេះយើងចង់រំលាយ ព្រះនគរទាំងពីរជានគរតែមួយ។ ដូច្នេះបើថាយើងចង់នឹងលើកយោធាពលាជ័យ កងទ័ពលាវមកវាយយកស្រុកខ្មែរ ក៏យកបានតែការនេះនឹងនាំឱ្យតែលំបាកដោយផ្លូវគីរីបុព្វតាអារញ្ញ វារុក្ខាទូរេសឆ្ងាយហើយឱ្យជាទុក្ខលំបាកដល់អស់រេហ៍ពលថែមទៀតផង។ ឥឡូវនេះយើងឱ្យនាំគជសារមកប្រជល់ភ្នាល់គ្នានឹងគជេន្ទ្រក្រស័ត្រក្រុងកម្ពុជាយកនគរខ្មែរ និង នគរលាវដាក់ជាក្រយាតំណាំង។ ថាបើដំរីខ្មែរបរាជ័យនោះឱ្យព្រះចៅក្រុងកម្ពុជាធិបតី រៀបសុវណ្ណហិរញ្ញបុប្ផាបណ្ណាការឱ្យយកទៅចំណុះនគរលាវ។ ថាបើដំរីលាវ បរាជ័យយើងនឹងរៀបសុវណ្ណហិរញ្ញមាលាបណ្ណាការយកនគរលាវមកជាចំណុះព្រះនគរខ្មែរ។ ដូច្នេះបើរាជទូតយើងបានមកដល់ហើយសូមព្រះចៅក្រុងកម្ពុជាធិបតី អនុកូលចិត្តទទួលប្រជល់កុំបីឱ្យបង់ព្រះរាជមេត្រីឡើយ។ ព្រះបរមរាជាធិរាជ ជាអម្ចាស់ផែនដី "ព្រះរាជាខ្មែរយើង" ទ្រង់ជ្រាបហើយ ទ្រង់មានព្រះរាជឱង្ការបរិហារនឹងខ្ញុំ រាជការធំ-តូច និង រាជទូតលាវថា: ព្រះចៅក្រុងស្រីសតនាគនហុតគិតការកំសាន្តព្រះរាជហឫទ័យ យកដំរីមកប្រជល់គ្នាដាក់ព្រះនគរយ៉ាងដូច្នេះឃើញថាពុំសមរម្យសោះ។ ប្រសិនបើព្រះនគរទាំងពីរបានប្រជល់ដំរីភ្នាល់គ្នាមែន ហើយព្រះនគរខាងណាឈ្នះក្ដី ចាញ់ក្ដីសុខចិត្តញ៉មតាមសំដីរបស់ខ្លួននោះព្រះនគរទាំងពីរក៏បានសុខដោយសារនោះផងទៅ។
ប្រសិនបើនគរណាមួយប្រាសចាកហិរិឱត្តប្បបង់សុចរិតសត្យវាចានោះ ព្រះនគរលាវ និង ព្រះនគរខ្មែរ ក៏គង់តែពុំសុខមុខជានឹងកើតទុក្ខដល់សមណជីព្រាហ្មណ៍ ប្រជារាស្ត្រ លាវ និង រាស្ត្រខ្មែរទៀតពុំលែងឡើយ។ យើងគិតយល់ថាព្រះនគរលាវ និង ក្រុងកម្ពុជាធិបតីពុំដែលបានចងពៀរជាបច្ចាមិត្រ នឹងគ្នាបានម្ដងសោះទេ ឥឡូវបើព្រះនគរលាវចង់ប្រជល់ដំរីភ្នាល់ នឹងព្រះនគរកម្ពុជាដោយដាក់នគររៀងខ្លួនជាតំណាំង ដូច្នេះយើងក៏មិនរួញរាអ្វីដែរ។ ទ្រង់មានព្រះរាជបន្ទូលតែប៉ុណ្ណេះហើយ ទើបស្ដេចព្រះរាជដំណើរចេញទៅមុខព្រះលានទត ដំរីលាវ ទ្រង់ព្រះរាជបញ្ជាឱ្យយកកំពស់ទៅឃើញ ៨ ហត្ថ ១ ចំអាមឃើញរូបរាងក៏មាំមួន សមជាដំរីសឹកមែន ទើបទ្រង់ត្រាស់ប្រាប់ទៅរាជទូតលាវថា : ខ្មែរព្រមប្រជល់ដំរីហើយ តែសន្មត ៧ ថ្ងៃទើបចាប់ប្រជល់គ្នា។ ឥឡូវនេះឱ្យទាហានលាវនាំដំរីទៅរក្សាដោយសមគួរចុះ។ តមកទ្រង់ត្រាស់ឱ្យឧកញ៉ាចក្រីយកដំរីសឹកព្រះទីនាំងក្នុងរោងមកថែទុកបំរុងនឹងប្រជល់។
លុះដល់ថ្ងៃជាពេលាកំណត់ប្រជល់ហើយស្ដេចទ្រង់ព្រះរាជដំណើរចេញពីសុវណ្ណមហាប្រាសាទខ្ពស់ ព្រមទាំងព្រះរាជវង្សានុកូលខត្តិយា និងធីតាសុរង្គរាជនារីរម្យស្នំ ក្រមសមុហៈទាហាន មានមាត្យា ក្រុមនិវេសន៍មហាស្ថានគាល់ត្រៀបត្រា ទើបទ្រង់មានព្រះរាជឱង្ការឱ្យយកព្រះទីនាំងគជេន្ទ្រសឹក កំពស់ ៧ ហត្ថចុះប្រេងមុខក្រោយឱ្យចងគ្រឿងសុវណ្ណវិចិត្រព័ទ្ធខ្នង មានមន្ត្រីជិះក្បាល ជិះកន្សៃ។ ខាងដំរីលាវវិញ ដែលមានកំពស់ ៨ ហត្ថ មួយចំអាមនោះក៏មានគ្រឿងប្រដាប់រចនាយ៉ាងសោភាណាស់ដែរ។ មន្ត្រីលាវជិះក្បាល ជិះកន្សៃ ចុះប្រេងមុខក្រោយ មកដល់នាព្រះទីនាំង។ ទើបទ្រង់យកកុណ្ឌីមាសច្រូចទឹកស្នោទក បើកព្រះរាជឱង្ការត្រាស់ថា : សូមទេវតាទាំងឆកាមាវចរសួគ៌ ដែលរក្សាព្រះនគរគ្រប់ទិសទីមកជាសាក្សីពេជ្រញ្ញាណ។ ថាបើព្រះនគរខាងណាមានបុញ្ញាធិការបារមីច្រើនសេសព្រះនគរម្ខាងខ្ញុំសូមឱ្យមានជ័យជំនះឈ្នះដំរីខាងម្ខាងនោះឱ្យបានដូចប្រាថ្នា។ លុះមានព្រះរាជឱង្ការដូច្នេះហើយ ទើបទ្រង់ត្រាស់ឱ្យគោះគង ទូងស្គរលេងភ្លេងសំរាប់យុទ្ធដំរីទាំងពីរ។ មួយរំពេចនោះដំរីទាំងពីរក៏លែងឱ្យចូលប្រជល់គ្នា។ ដំរីលាវឃើញដំរីខ្មែរតូចក៏ស្ទុះមកចាក់ត្រូវព្រះទីនាំងគជេន្ទ្រមុន។
ឯព្រះទីនាំងគជេន្ទ្រក៏ស៊ូចាក់ជល់ទៅវិញ ជាកោហលដល់ទៅប្រមាណច្រើននាឡិកា។ កាលនោះប្រជានុរាស្ត្រផ្អើលមកមើលពាសពេញត្រៀបត្រាជាមហាវិសេសភ្នែកណាស់។ បើដំរីខ្មែរចាក់ត្រូវដំរីលាវម្ដងៗសូរសព្ទវាចាសារធិការ ក៏បន្លឺគឹកកងរំពងស្ទើរភ្លូកភ្លឹកផែនដី។ បើដំរីលាវចាក់ត្រូវដំរីខ្មែរម្ដងៗ ពួកលាវទាំង ១០០០ នាក់ក៏ត្រេកអរស្រែកបន្លឺសូរសព្ទយ៉ាងសន្ធឹករាល់កាយដូចគ្នា។ លុះព្រះទីនាំងគជេន្ទ្រនៃសម្ដេចព្រះបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូងទទួលជ្រងចាក់ដំរីលាវពីក្រោមត្រូវយ៉ាងដំណំបានចំណាប់ហើយក៏រុញទៅពេញទំហឹង។ ខណៈនោះដំរីលាវក្រឡះពីខ្លួន រួចហើយទៅជល់ដំរីខ្មែរវិញម្ដងទៀត ដំរីខ្មែរលើកនេះត្រូវស្នាប់មុខបុកកណ្ដាលភ្លុក ដំរីលាវយ៉ាងខ្លាំង បណ្ដាលឱ្យដំរីលាវប្រាស់ស្ទុះសុំយកតែអាយុប៉ុណ្ណោះ។ ដំរីខ្មែរដេញចាក់ថែមទៀតត្រូវលោកខាងក្រោយ ដំរីលាវស្រែករោទិ៍យ៉ាងខ្លាំងរត់កណ្ដាលទី។
អស់ពួកខ្ញុំរាជការខ្មែរក៏ស្រែកហ៊ោកញ្ជ្រៀវកក្រើកអំពើកបីដូចផែនដីញាប់ញ័ររន្ធត់។ ព្រះបាទសម្ដេចក្សត្រាធិរាជ ជាអម្ចាស់ជីវិតលើត្បូង "ព្រះរាជាខ្មែរ" ទ្រង់ព្រះបីតិសោមនស្សប្រជាភិរម្យណាស់។ ស្ដេចមានព្រះរាជឱង្ការ ត្រាស់ទៅកាន់ព្រះរាជទូតលាវថា : អម្ចាស់ឯង សន្យាថាបើដំរីឯងចាញ់ដំរីអញ អម្ចាស់ឯងនឹងឱ្យនាំរាជបណ្ណាការមកទទួលជាចំណុះព្រះនគរអញ ឥឡូវនេះ ដំរីឯងចាញ់ដំរីអញហើយដូច្នេះ ចូរឯងនាំដំរីទៅថ្វាយស្ដេចឯងវិញចុះហើយឱ្យអម្ចាស់ឯងធ្វើតាមសត្យសញ្ញារបស់ខ្លួនចុះ។ ឯពលមួយពាន់និងបាវព្រាវយើងត្រូវអូសទុកសិន។ ថាបើស្ដេចលាវនាំសុវណ្ណបណ្ណាការមកដល់ថ្ងៃណាអញក៏នឹងបើកបាវទាំងនោះឱ្យទៅវិញក្នុងថ្ងៃនោះដែរ។
កាលទ្រង់ត្រាស់យ៉ាងនេះចប់ហើយទ្រង់ត្រាស់ឱ្យមន្ត្រីខ្មែរឃុំពលលាវទុកមួយអន្លើសិនទើប ស្ដេចយាងចូលព្រះរាជនិវេសន៍ មហាស្ថានវិញរួចទ្រង់ត្រាស់បញ្ជាឱ្យធ្វើព្រះរាជសារ ច្រកក្នុងបំពង់ភ្លុកស្រោម ព្រែកបោះត្រាព្រះវលញ្ជកររូប ព្រះមហាប្រាសាទ សំរាប់ផែនដីមួយ ព្រះវលញ្ជករ រូបព្រះឥសូរថ្លែងសមួយដួង រូបព្រះព្រហ្មប្លែងរឹទ្ធីគង់លើនាគបើកពពារសំរាប់រាជ្យមួយដួងដាក់ស្រោម ស្រេចទើបទ្រង់ចាត់ផ្លែក្រវាញ ៤ ហាបពានព្រះស្រីមាសធំមួយ សំរាប់គ្រឿង និងព្រែសូត្រ ២០ កី ថ្មកែវ ២០ ដុំ សាក្លាត ២០ ជាប់កំរងផ្កាមាសមួយកីប្រគល់ឱ្យរាជទូតលាវ។ រាជទូតលាវក៏ថ្វាយបង្គំលា នាំដំរីនិងគ្រឿងតបព្រះរាជបណ្ណាការទៅនគរវិញ។ ដល់នគរលាវហើយ រាជទូតលាវក៏នាំរាជសារ និងរាជបណ្ណាការចូលទូលថ្វាយស្ដេចសព្វតាមដំណើរ។ ខណៈនោះព្រះចៅក្រុងស្រីសតនាគនហុត ព្រះស្រីសុរិយោពណ៌ធម្មចក្ររាជ ព្រះបរមនាថ បរមបពិត្រប្រថាប់ជាឥសូរកំពូលកម្ពុជាធិបតី សិរីយសោធរបវរឥន្ទបត្តកុរុរដ្ឋ រាជធានីបុរីរម្យឧត្តម ព្រះរាជនិវេសន៍ វិសេសមហាស្ថាន ចំរើនព្រះរាជមេត្រី មកសម្ដេចព្រះចៅ ក្រុងស្រីសតនាគនហុត ឧត្តមរតននិវេសន៍វតី មហានគរឱ្យបានជ្រាប។ យើងបានទទួលរាជសារប្ដេជ្ញាថា ប្រជល់គជេន្ទ្រយុទ្ធឥឡូវយើងមានជ័យជំនះហើយ។ ដូច្នេះសូមព្រះចៅស្រីសតនាគនហុតនាំរាជសុវណ្ណ បណ្ណាការថ្វាយយើងតាមសតិបដិសញ្ញាចុះយើងនឹងប្រគល់ពលទាំង ១០០០ នាក់ឱ្យមកវិញ។
(ព្រះរាជពង្សាវតារនៃរាជបណ្ណាល័យ) ត្រង់នេះព្រះរាជពង្សាវតាររបស់ព្រះបណ្ណាល័យភាគ៣ ទំព័រ ២១០ មានសេចក្ដីថា: កាលមន្ត្រីលាវ នាំដំរីមក សុំប្រជល់នឹងដំរីខ្មែរនោះ ព្រះរាជសារស្ដេចលាវ មានសេចក្ដីប្លែកគ្នា ពីព្រះរាជសារក្នុងសាស្ត្រា វត្តកំពង់ត្រឡាចក្រោម ដូចតទៅនេះ: ថ្ងៃក្រោយស្ដេច "ព្រះករុណាអម្ចាស់ផែនដីកម្ពុជាយើង" ស្ដេចឱ្យនាម៉ឺន សព្វមុខមន្ត្រីទាំងពួង តែងខ្លួនពេញយសសក្ដិ ចូលគាល់វេលាម៉ោង ៩ ព្រឹករួចស្រេចឱ្យហ្លួងទិព្វសេនា "តូច" នាំព្រះរាជសារស្ដេចលាវ និង មន្ត្រីលាវទាំង ២ នាក់ចូលគាល់នៅចុងព្រះរាជរោងជាមួយនិងសេនាបតីទាំងពួង។ មន្ត្រីលាវថ្វាយបង្គំតាមទំនៀមលាវ ៦ ដងហើយក្រាបគាល់នៅទីនោះ។ ទើបសម្ដេច ព្រះបាទបរមិន្ទរាជា ជាអម្ចាស់ទ្រង់សួរពីសុខទុក្ខក្នុងព្រះនគរ មន្ត្រីលាវក៏ក្រាបបង្គំទូលតាមដំណើរសព្វគ្រប់ហើយ ទ្រង់ព្រះរាជបញ្ជាព្រះទេពចិន្តា "សោ" ដែលចេះភាសាលាវឱ្យសូត្រព្រះរាជសារថ្វាយសេចក្ដីថា : ព្រះរាជសារ ព្រះចៅស្រីសតនាគនហុត ដ៏ជាមោលីនៃនគរជានជាតិម៉ាឡាន ប្រទេសលានជាង (អានតាមសំដីលាវថា ឡានឆាង ប្រែថាប្រទេសមួយលានដំរី) ចំរើនផ្លូវព្រះរាជមេត្រីមកសម្ដេចព្រះបរមិន្ទរាជា រាមាធិបតី ក៏ប្រកបដោយកិត្យាភិនិហារក្នុងខេមរាប្រទេស។ សូមជ្រាប។ យើងទាំងពីរជាក្រស័ត្រ ប្រសើរប្រកបដោយមន្ត្រីរតន៍ ដំរីរតន៍ សេះរតន៍ សេនា ទាហានរតន៍ជាច្រើន។ ត្បិតមានឮកិត្តិយស កិត្តិសព្ទទៅដល់ម៉ាឡាប្រទេសថា : ក្រុងកម្ពុជាធិបតីមានដំរីច្រើន ឥឡូវខ្ញុំចាត់មន្ត្រី ២ នាក់ និងពល ១០០០ នាក់ឱ្យនាំដំរីមួយមកប្រជល់គ្នា ភ្នាល់ដាក់ព្រះនគរជាក្រយាតំណាំង។ ថាបើដំរី ព្រះចៅក្រុងកម្ពុជាធិបតី បរាជ័យចាញ់ដំរីយើង ព្រះចៅត្រូវនាំព្រះរាជសារដំបារមាសទៅថ្វាយយើងជាចំណុះយើងជាព្រះចៅ ក្រុងស្រីសតនាគនហុត។
ថាបើដំរីយើងចាញ់ ត្រូវយើងនាំព្រះរាជសារដំបារមាសមកថ្វាយជាចំណុះក្រុងកម្ពុជាធិបតីវិញដែរ។ ថាបើក្រុងកម្ពុជាធិបតីគ្មានដំរីប្រជល់នឹងដំរីយើងទេឱ្យ ព្រះចៅនាំ ព្រះរាជសារដំបារមាស ទៅថ្វាយជាចំណុះនគរលាវដោយស្រួលតែម្ដងកុំឱ្យលំបាកដល់សេនាទាហានឡើយ។ ព្រះបរមនាថ បរមបពិត្រ អ្នកជាអម្ចាស់ ដែនកម្ពុជាទ្រង់បាន ព្រះសណ្ដាប់សេចក្ដី ព្រះរាជសារចប់ហើយត្រង់នឹកពិរោធក្នុងព្រះទ័យថា : ស្ដេចលាវនេះ វាមើលងាយអញជា មហាក្រស័ត្រប្រកបដោយ បុញ្ញឫទ្ធិដ៏ប្រសើរផងដូច្នេះ គួរតែអញលើកទ័ពទៅលំអិតស្រុកលាវឱ្យល្អិតដើម្បីឱ្យសម និង គំនិតដែលវាមើលងាយអញហើយ ក្នុងពេលឥឡូវនេះអញ ល្មមតែចាប់អាលាវរាជទូតនេះ ទៅសំលាប់ក៏បានប៉ុន្តែការធ្វើដូច្នេះនឹងនាំឱ្យខូចបង់បុរាណរាជ ប្រវេណីព្រោះស្រុកយើងក៏ នៅជាប់ធ្វើសង្គ្រាមនឹងសៀមផង។
ឯលាវថ្វីបើវាព្រហើយយ៉ាងនេះ វាក៏គង់តែនឹងបរាជ័យ ជាមិនខានដែរ។ ទើបទ្រង់ មានព្រះតំរាស់ និង មន្ត្រីលាវធ្វើហាក់ដូចជាមិនខ្ញាល់ថា : យើងអរណាស់ និង ព្រះចៅស្រីសតនាគនហុត ដែលបានឱ្យនាំដំរីមកប្រជល់នឹងដំរីយើងនេះណាស់ហើយ ហើយទ្រង់ត្រាស់ បង្គាប់ឱ្យឧកញ៉ាចក្រីនូវបញ្ជូនមន្ត្រីលាវទាំងពីរនាក់និងពល ១០ នាក់ឱ្យទៅនាំដំរីមករង់ចាំស្ដេចនៅភ្នំសន្ទុក។ ថ្ងៃក្រោយស្ដេចឱ្យរើសដំរីក្នុងរោងមួយឈ្មោះ គជវែហានក្លាកំពស់ ៧ ហត្ថពូកែធ្លាប់ដល់ក្នុងការសង្គ្រាម ហើយដែលកំពុងតែចុះប្រេងផងឱ្យតាំងស្នាមហាត់ជល់នៅមុខព្រះលានយ៉ាងស្ទាត់ជំនាញ។ នៅថ្ងៃ ១០ កើត ខែផល្គុន ឆ្នាំវក ចត្វាស័ក ស្ដេចព្រមដោយសេនាបតី មន្ត្រីគ្រប់ក្រុម ខ្ញុំរាជការលើកព្យូហយាត្រាចេញពីរាជវាំងលង្វែកទៅប្រថាប់នៅកំពង់ ទ្រង់ឱ្យចំលងសេះ ដំរីពលទៅដាក់ខាងត្រើយនាយ។ ឯគជវៃហានក្លា ស្ដេចឱ្យធ្វើដាក់ទឹក យោងទាញទៅត្រើយនាយ។ ទ្រង់ចំលងរួចហើយ ស្ដេចលើកព្យូហយាត្រាតាមរយៈផ្លូវរហូតដល់ភ្នំអាសន្ទុក។
ស្ដេចទ្រង់សំរាកព្រះកាយពល ២ យប់ក្រោយនោះទើបស្ដេចកំណត់ពេល និងទីប្រជល់ នឹងដំរីលាវ។ ដំរីលាវមកនៅទីនេះដោយខុស ភេទ ទឹក ស្មៅ ក៏ថយកំលាំងច្រើន។ ពស.២១១៥, គស.១៥៧១, មស.១៤៩៤, ចស. ៩៣៣ ថ្ងៃ ៧ រោច ខែផល្គុន ឆ្នាំមមែ ឯកស័កគ្រប់ថ្ងៃសន្មតហើយ មន្ត្រីលាវទាំងពីរនាក់ ក៏នាំដំរីមកឈប់នៅវាលខាងត្បូងភ្នំអាសន្ទុក។ វេលាដែលនឹងប្រជល់នោះ ស្ដេចទ្រង់សុវណ្ណភិង្គា (កុណ្ឌីមាស) ច្រូចទឹកស្នោទកលើផែនប្រឹថពីអធិដ្ឋានព្រះបារមីថា: សូមអរគុណ ព្រះរតនត្រ័យ និង ទេវតាដែលរក្សាក្រុងកម្ពុជា ដ៏ទ្រង់នូវមហិទ្ធិរឹទ្ធីជួយជាបន្ទាលសាក្សីខ្ញុំ ការភ្នាល់នេះខ្ញុំនឹងរំលោភទៅលើស្ដេចលាវក៏ទេគឺស្ដេចលាវពុំប្រកបដោយ ទសពិធរាជធម៌រំលោភចង់យកព្រះនគរខ្ញុំនេះឱ្យជាចំណុះនគរខ្លួន។ ថាបើខ្ញុំមានជ័យជំនះលើស្ដេចលាវសូមឱ្យឃើញច្បាស់ជាអស្ចារ្យ ក្នុងគ្រានេះកុំបីខាន។ ដោយអំណាចព្រះរាជអធិដ្ឋាន ក៏បណ្ដាលឱ្យព្រះទីនាំងគជវៃហានក្លាបញ្ចេញសំរែកកោញ្ចនាទ ហាក់ដូចជានឹងបោលចូល។
សម្ដេចព្រះបរមបពិត្រជាអម្ចាស់ទ្រង់ទតឃើញហើយ ទ្រង់ឱ្យប្រគុំត្រែស័ង្ខ គោះគង ទូងភេរី តូរ្យតន្ត្រី ព្រះគជេន្ទ្រនាយកកែបទាមក ព្រះមហាឧទេនរតន៍ទាមកន្សៃ។ លុះឮសូរតូរ្យតន្ត្រីហើយ ហ្មក៏ទទោកដំរីចេញទៅ។ លាវទាំងពីរនាក់ក៏ទទោកដំរីខ្លួនចូលកអួតដាក់គ្នា ៣ ជុំ។ គជវៃហានក្លាក៏បញ្ជូចកោញ្ចនាទចូលរះចុងភ្លុកដៃនិងដៃមួលច្របាច់គ្នា។ លុះចូលជល់គ្នាអស់ពេលយ៉ាងយូរមកគជវៃហានក្លាដែលមានភ្លុកវែងជាងចាក់ត្រូវក្រោមស្នាប់ភ្លុកដំរីលាវ។ ដំរីលាវដកថយបរទៅខាងកើតគជវៃហានក្លាដេញចាក់ ត្រូវផ្នោះក្រានពីអន្លើទៀតដំរីលាវក៏ស្រែករោទ៍រំពងព្រៃមន្ត្រីលាវកាវ ក្បាលបញ្ចូលមកទៀត តែដំរីលាវពុំព្រមចូលហើយបោលចូលព្រៃទៅ។ ខណៈនោះ ទ្រង់មានអំណរណាស់ ស្ដេចឱ្យសេនាទាហានទះដៃស្រែកហ៊ោទ្រហឹងអឹងកង ទើបស្ដេចឱ្យមន្ត្រីលាវចូលគាល់។ ទ្រង់សួរពីរាជសារស្ដេចលាវដែលសន្យាមន្ត្រីលាវក្រាបទូលថា : សូមថយទៅក្រាបបង្គំទូលស្ដេចលាវវិញ ស្ដេចក៏ព្រមហើយឱ្យមន្ត្រីលាវទាំងពីរនាក់នឹងពល ១០ នាក់នាំដំរីទៅវិញឱ្យស្ដេចលាវបានឃើញស្នាមរបួស។
ទ្រង់ព្រះរាជបណ្ដាំនឹងមន្ត្រីលាវថា : ឱ្យទូលស្ដេចលាវផងថា : ឱ្យនាំរាជសារដំបារមាសមកឡើងតាមសន្យាចុះ។ ថាពលសល់ពីនោះទាំងប៉ុន្មាន ទ្រង់ឱ្យឃាត់ទុកប្រគល់ឱ្យទៅចៅមឿង ខេត្តអាសន្ទុក រក្សាហើយស្ដេចយាងទៅខេត្តកំពង់ស្វាយទ្រង់ឱ្យចៅហ្វាយស្រុកធ្វើបន្ទាយរក្សាខេត្តស្រេចស្ដេចយាងចុះកំពង់គង់លើព្រះទីនាំងនាវាយាងមកព្រះបរមរាជវាំងវិញ។ លុះទ្រង់ព្រះសណ្ដាប់ព្រះរាជសារចប់ហើយព្រះចៅក្រុងស្រីសតនាគនហុត ទ្រង់សួររាជទូតបញ្ជាក់ថែមទៀត។ លុះបានទ្រង់ជ្រាបសព្វ គ្រប់ប្រការហើយ ព្រះចៅលាវ ទ្រង់ព្រះពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ស្រែកដោយសំឡេងខ្លាំងៗប្រាប់ព្រះឧបរាជ ព្រះសូរវង្សសេនាបតី មន្ត្រីទាំងពួងថា ព្រះចៅលង្វែកនេះ ចិត្តពាលកាចខូចបង់ធម្មរាជបវេណី ខ្លាំងណាស់។ យើងមានសត្តប្បដិញ្ញាហើយ ម្ដេចឡើយក៏នៅតែមកអូសពលយើងទុកឱ្យបាក់មុខ អប្បយសខ្មាស អស់ប្រទេសទាំងពួងទៀតយ៉ាងនេះ។ បើដូច្នេះ ត្រូវតែយើងធ្វើឱ្យខ្មែរដឹងដៃយើងម្ដង។ ទ្រង់ត្រាស់ដូច្នេះចប់ហើយ ព្រះចៅលាវក៏បញ្ជាឱ្យកេណ្ឌទ័ពគ្រប់ស្រុកធំ-តូចរៀបទូកក្ដារស្បៀងអាហារគ្រឿងសាស្ត្រាវុធ ហើយលើកទ័ពសំដៅមកប្រទេសកម្ពុជាធិបតី។ (ស្រដៀងនឹងរឿងនិទានព្រះគោព្រះកែវ ប្រហែលរឿងព្រះគោព្រះកែវដកស្រង់ពីពង្សាវតារក៏មិនដឹង)។ (ដោយសង្ខេប)(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

សង្គ្រាមខ្មែរ-សៀមលើកទី១ ១៥៧០ នៃ គ.ស រាជបរមិន្ទរាជា ( ភាគបញ្ចប់ )
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Saturday, December 02, 2023
Rating:
No comments: