មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ប្រវត្តិសាស្ត្រ ខេត្តសុខោទ័យ

ផ្សាយថ្ងៃទី ១៧ វិច្ឆិកា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ខេត្តសុខោទ័យ ជាអាណាខេត្តរបស់អាណាចក្រនគរភ្នំ ឬហ្វូណន បន្តមកដល់ អាណាចក្រចេនឡា រួចបន្តមកដល់ អាណាចក្រខ្មែរ លុះមកដល់ ចុងអាណាចក្រអង្គរ ក្រោយរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី ៨ ឆ្នាំ ១១៨១ ដល់ ១២១៨ នគរខ្មែរចាប់ផ្ដើមចុះខ្សោយ នៅក្នុងរាជ្យព្រះបាទព្រះបាទឥន្ទ្រវរ្ម័នទី ២ ក្នុងខណៈនោះសុខោទ័យចង់បំបែករដ្ឋមាន ស្រីឥន្ទ្រាទិត្យ ដែលថៃហៅថា ពុក ឃុន ជាអ្នកគ្រប់គ្រងនាគ្រានោះ។ បានឲ្យដឹងថា នៅក្នុងរវាងឆ្នាំ ១២៣០ មេទ័ពថៃម្នាក់ឈ្មោះ ហ្វា មឿង ដែលធ្លាប់ជាមេទ័ពក្នុងរាជ្យរបស់ព្រះមហាក្សត្រខ្មែរ គឺព្រះបាទព្រះបាទសូរ្យវរ្ម័នទី២ (១១១៣ – ១១៥០ នៃគ.ស) បានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីអភិបាលខេត្តខ្មែរ នៅស្រុកសុខោទ័យ ហើយបន្ទាប់មកទៀត មេទ័ពនេះក៏បានក្លាយជាស្តេចថៃដំបូងបង្អស់ នៅសុខោទ័យ ដោយយកគោរមងារតាមបែបខ្មែរ ហៅថាព្រះបាទឥន្ទ្រាទិត្យ ។ ក្រៅពីព្រះនាម ជាភាសាសំស្ក្រឹតនាគ្រាបឋមនៃប្រវត្តិសាស្ត្រ របស់ព្រះរាជាណាចក្រថៃ ព្រះមហាក្សត្រថៃ ក៏បានយកស័ព្ទខ្មែរមួយចំនួនមកប្រើប្រាស់ផងដែរ ដូចជាព្រះបាទរាមកំហែង និង ព្រះបាទ ឮថៃ ជាដើម ។ ពាក្យកំហែង គឺជាពាក្យខ្មែរកើតចេញពីពាក្យខែង សំដៅមហិទ្ធិឫទ្ធិរបស់ហនុមាន ។ រីឯពាក្យឮថៃ គឺមានន័យថា ថៃ មានឈ្មោះល្បីល្បាញ ឮរន្ទឺ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ថ្វី​ដ្បិតតែ ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​សំអាង​លើ​សិលាចារឹក​ជា​ចម្បង ព្រមទាំង​ការ​វិភាគ​ពី​សំណាក់​ប្រវត្តិវិទូ​អន្តរជាតិ​ជា​ច្រើន​ក្តី ក៏​អ្នកប្រវត្តិសាស្ត្រ​ថៃ នៅ​តែ​អះអាង​ថា សៀម​បាន​បង្កើត​ឡើង នៅ​ឆ្នាំ​១២៤៩ អំឡុង​រជ្ជកាល​របស់​ព្រះរាជា​ខ្មែរ​ព្រះ​នាម​ព្រះបាទឥន្ទ្រវរ្ម័នទី២ (១២២៣-១២៤៣) ។ នៅ​ឆ្នាំ​១២៤៩ មា​ន័យ​ថា ក្នុង​រាជ​ព្រះបាទ ព្រះបាទជ័យវរ្ម័នទី៨ (១២៤៣-១២៩៥)​ឯណោះ​ទេ ។ ?​?​?​. (..​នេះ​ជា​កំហុស​របស់​អ្នកប្រវត្តិសាស្ត្រ​ថៃ​) ។ ប្រវត្តិសាស្ត្រ​ថៃ បាន​សរសេរ​ថា ការ​កកើត​រាជាណាចក្រ​ថៃ ដោយ​ជន​ម្នាក់​ឈ្មោះ ពុក​ឃុន ដែល​មាន​នាម​ក្នុង​រាជ​ថា​ព្រះបាទ ស្រី​ឥន្ទ្រា​ទិ​ត្យ​។ រីឯ រាម​កំហែង ជា​បុត្រា​ទី​ពីរ ក្នុង​រាជ​ទី​បី​(​រាជ​បន្ទាប់​ពី​ព្រះ​ជេដ្ឋា​) ឯណោះ​ទៅ​វិញ​។ (​ម​.​ត្រា​ណេ​)។
នៅឆ្នាំ ១២៣៨ ដល់ឆ្នាំ ១២៥៧ សៀមទទួលស្គាស់ថា អាណាចក្រសុខោទ័យកកើតនៅចន្លោះឆ្នាំនេះ ហើយបានបង្កើតរដ្ឋនៅឆ្នាំ១២៣៨។​ ព្រះបាទជ័យវរ័្មនទី៧ សោយទិវង្គត បុត្ររបស់ព្រះអង្គព្រះបាទឥន្រ្ទវរ័្មនទី២ (គស ១២០១-១២៤៣) ឡើង​គ្រងរាជ្យ​សម្បត្តិ​បន្ត ប្រទេស​​ជាតិ​មាន​ការរីក​ចំរើន​រុងរឿង និង​គ្មាន​ព្រឹត្តិការណ៍​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទេ។ លុះ​ចូល​មក​​ដល់ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ (គ.ស​ ១២៤៣​-១២៩៥​) មាន​ការចលាចល​រង្គោះ​រង្គើ​នៃ​អាណាចក្រខែ្មរ ដោយ​សារ​ព្រះអង្គ​ប្រកាន់​លទ្ធិ​ព្រហ្មញ្ញសាសនា បញ្ជា​ឲ្យ​គេ​កំទេច​ព្រះពុទ្ធ​រូប​វត្តអារាម ដែល​បន្សល់​ទុក​ពី​សម័យ​មុនចោល​ទាំងអស់ ធ្វើ​ឲ្យ​នា​ម៊ឺន​សព្វ​មុខ​មន្រ្តី និង​រាស្រ្ត​មិន​សូវ​សប្បាយ​​ចិត្ត បង្កើត​ជាបក្សពួក ប្រឆាំង​ដោយកនែ្លង។ ចំណែក​ពួកថៃ ដែល​ខែ្មរ​ហៅថា សៀម​ធ្លាប់រស់នៅខេត្តយូណាន់ ប្រទេសចិន ហើយ​ដែលបានមកជ្រកកោន​លើទឹក​ដី​ខែ្មរ ក៏ផ្សំគំនិតគ្នា រួម​ដៃ​​ជា​មួយ​សេ្តចនាម៊ឺន​មុខមន្រ្តី មេទ័ពខែ្មរ រៀបចំជាកងទ័ពពលសេនា ធ្វើសង្រ្គាមប្រកាសឯករាជ្យ នៅរដ្ឋសុខោទ័យ ។ កាលពីសតវត្សទី៨ នគររបស់ជនជាតិថៃ ឈ្មោះ​ណាន់​ឆាវ​ស្ថិត​នៅ​ពាយ័ព្យ​នៃ​​ប្រទេសភូមា ដោយមាន សង្រ្គាមទប់ទល់នឹងកងទ័ពសេ្តចម៉ុងហ្គោលព្រះនាមយូប៊ីឡាយមិនបាន ក្រុមជនជាតិថៃបានធ្វើដំណើរ រំកិលចុះបន្តិចម្តងៗ ទៅទិសខាងត្បូង ដោយ​មួយ​ពួក​សំដៅ​មក​ប្រទេសភូមា និង​មួយ​ពួក​សំដៅ​មក​ស្រុកខែ្មរ ។ ដំណើរ​សន្សឹមៗ​វាតទី​របស់ថៃ​មក​លើ​ទឹកដីខែ្មរ និង​ភូមា​បាន​ចាប់ផ្តើម​ក្នុង​សតវត្សទី​១២ នៅ​ក្នុង ភូមិ​ភាគ​អាស៊ីអាគេ្នយ៍​នៅ​មាន​ដំណើរ​ចុះ​មក​ទិស​ខាងត្បូង​ទីបី​មួយ​ទៀត គឺ​ការវាត​ទី​ទឹកដី​របស់​យួន​សំដៅ យក​ប្រទេសចាម។ ដំណើរ​ថៃ​ចុះ​មក​វាត​ទី​លើ​ទឹកដី​ខែ្មរ មាន​សភាព​ដូច​ជាស៊ីសង្វាក់​គ្នា​រវាងជនជាតិថៃ និងជនជាតិខែ្មរ ហើយ ជនជាតិថៃ​បាន​ដាក់​ខ្លួនទទួល​យកវប្បធម៌‌ និង​អរិយធម៌‌ខែ្មរ មកធ្វើជាកេរមរតកសម្បតិ្ត​ជាតិសាសន៍ខ្លួន។ កាលនោះថៃមានឈ្មោះថា សៀម ឬស៊ីយ៉ាម។ ក្នុងសតវត្សទី១៣ សង្រ្គាម​ប្រយុទ្ធ​គ្នា​រវាង​ខែ្មរ និង​សៀមចាប់ផ្តើមជាញឹកញាប់ ធ្វើឲ្យមានការខូចខាតជាច្រើន ដល់ប្រទេសជាតិ ហើយកាលនោះសេ្តចខែ្មរ មួយអង្គព្រះនាមរាមាកំហែង បានផ្តាច់ទឹកដីខែ្មរយក ទៅបង្កើតនគរសៀម និង​បាន​យក​​ទីក្រុងខែ្មរសុខោទ័យ ធ្វើជារាជធានី ។ ម៉្យាងទៀតក្នុងរជ្ជកាលព្រះអង្គបុត្រី បានលួចព្រះខ័នរាជ្យធ្វើអំពីមាស ទៅប្រគល់ ឲ្យ​ស្វាមី​ជា​មេទ័ព​ដ៏​សំខាន់​ក្នុង​មហានគរ​ដែល​ព្រះខ័ន​តំណាង​ឲ្យ​អំណាច និងរាជ្យសម្បត្តិ ។
ដូចេ្នះរាជបុត្រ របស់ព្រះអង្គ ដែលត្រូវឡើងគ្រងរាជ្យបន្ត ដោយគ្មានព្រះខ័នសំរាប់សំគាល់អំណាច និងរាជបល្ល័ង្កក៏លែង មានសិទ្ធិគ្រប់គ្រងនគរដែរ ។ ចំណែក​បុគ្គល​មាន​​ព្រះខ័ន​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់ ហើយព្រះបាទជ័យវរ្ម័នទី៨​ក៏សំរេច​ព្រះទ័យ​ដាក់រាជ្យ​ក្នុង គ្រិស្តសករាជ​១២៩៥ រីឯបុត្រព្រះអង្គក៏បង្កទ័ពធ្វើសង្រ្គាម ដណ្តើមរាជ្យ តែ​ត្រូវ​បរាជ័យ​ដោយ​ត្រូវ​​​ព្រះបាទឥន្រ្ទវរ័្មនទី៣ ចាប់បានធ្វើទារុណកម្ម ។ ការប្រកាសឯករាជ្យរបស់ថៃនេះ បើតាមប្រវត្តិសាស្រ្តកម្ពុជារបស់លោកអាដេម៉ារ ឡឺគែ្លរ អតីតរ៉េស៊ីដង់ បារាំង​ប្រចាំ​ប្រទេសកម្ពុជា​បញ្ជាក់​​ថា មុនពេលដែលពួកម៉ុងហ្គោលមកដល់ វាហាក់ដូចជាមានព្រឹត្តិការណ៍ ធំៗមួយចំនួនបានកើតឡើង ពីព្រោះថា គេឃើញមានពួកថៃនេះចុះមកតាំងលំនៅឋាន នៅភាគខាងត្បូង ស្រុក​លាវ ត្រង់ហ្លួងប្រាបាង នៅម៉ង់ឈៀងម៉ៃបង្កើតជារដ្ឋសាវ និងរដ្ឋខ្លាំងមួយ នៅអាងទនេ្លមេណាម ខាងលើ។ ពីមុនពួកនេះជាសាមន្តរដ្ឋរបស់សេ្តចខែ្មរ មាន​រាជធានី​នៅ​ស័ង្ខ​លោក​នា​ពាក់​កណ្តាល សតវត្ស​ទី១១ បន្ទាប់មកបាននៅសុខោទ័យ រួចបន្តវាតទីទៅតំបន់កែ្បរៗនោះ ដែលជាទឹកដីរបស់ពួក មនខែ្មរ ឬឡាតាំង ។
ផ្តើមចេញពីរាជធានីសុខោទ័យនេះហើយ និងបន្ទាប់មក នៅ​អយុធ្យា​​ដែល​ពួកថៃ បង្កើតបានជាក្សត្រប្រទេសតូចៗមួយចំនួន កែ្បរអាងទនេ្លខាងលើ រួចបង្កើតជារាជាណាចក្រថៃ ឬសៀម លើកពីអយុធ្យាទៅបាងកកនៅសតវត្សទី១៨ ។ សៀមចាត់ទុក សេ្ដច រាមា កំហែង ជាស្ដេចដែលបានបង្កើតយុគមាសនៃរដ្ឋសុខោទ័យ និងបានបង្កើតព្យព្ជានៈនៃភាសាថៃ ដែលបានគ្រងរាជ្យពីឆ្នាំ១២៧៩ ដល់ ឆ្នាំ១២៩៩។ ជាពេលដែលខ្មែរបាត់បង់អាណាខេត្តសុខោទ័យ និងអំណាចចុះខ្សោយមិនអាចគ្រប់គ្រងខេត្តអយុធ្យា និង ប្រទេសចម្ប៉ា បានដូចមុន ហើយក៏មានការបោះបោរជាបន្តបន្ទាប់។ មកដល់ពេលបច្ចុប្បន្នប្រទេសថៃ(សៀម) នៅតែដាក់ឈ្មោះខេត្តសុខោទ័យ สุโขทัย ដដែល តែគ្រាន់តែប្ដូរចេញពីទីក្រុងបុរាណចំងាយ ១២គីឡូម៉ែត្រ។
សូមជំរាបជូនលោកអ្នកនាងជ្រាបថា គេហទំព័ត៌ www.erc-news.blogspot.com ត្រូវបានភ្ជាប់ជាមួយនឹងគេហទំព័រផ្លូវការ របស់កាសែតឯករាជ្យជាតិគឺ៖ www.kaset-ekreachcheat.com លោកអ្នកអាចអានបានទាំងពីរ.....
បើតាមពង្សាតាវសៀម មានស្ដេច ៤ សោយរាជ្យនៅអាណចក្រសុខោទ័យគឺ÷
ស្រីឥន្ទ្រាទិត្យ ពីឆ្នាំ១២៣៨ ដល់ ១២៥៧
រាមកំហែង ពីឆ្នាំ១២៧៩ ដល់ ១២៩៩
មហាធម្មារាជាទី១ ពីឆ្នាំ១៣៤៧ ដល់ ១៣៦៨
មហាធម្មារាជាទី៤ ពីឆ្នាំ១៤១៩ ដល់ ១៤៣៨ (រងចាំអាននៅលេខក្រោយទៀត) (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិសាស្ត្រ ខេត្តសុខោទ័យ ប្រវត្តិសាស្ត្រ ខេត្តសុខោទ័យ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Wednesday, November 15, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.