មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ប្រាសាទចៅសាយទេវតា

ផ្សាយថ្ងៃទី ២៦ តុលា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទចៅសាយទេវតាស្ថិតនៅខាងត្បូងទល់មុខប្រាសាទធម្មនន្ទ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី ២ នៅចុងសតវត្សទី ១១ និង ដើមសតវត្សទី ១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះនិងប្រាសាទធម្មនន្ទមានរូបរាងប្រហាក់ប្រហែលគ្នា។ ឈ្មោះចៅសាយទេវតាមានប្រភពបញ្ជាក់ច្បាស់លាស់ទេ។ តែបើតាមការសន្និដ្ឋានរបស់អ្នកស្រុក ឈ្មោះនៃប្រាសាទនេះជាឈ្មោះរបស់មេទ័ពម្នាក់ដែលមានស្នាដៃល្អ ក្នុងការធ្វើសឹកសង្រ្គាម ឬ ក៏ឈ្មោះដែលមានស្នាដៃក្នុងការធ្វើអ្វីមួយ។ ឈ្មោះនៃប្រាសាទនេះ អ្នកស្រុកហៅសព្វថ្ងៃនេះថា ចៅសាយៗ មិនមានពាក្យទេវតានៅខាងចុងទេ នេះគឺជាទំលាប់របស់ខ្មែរដែលច្រើនប្រើឈ្មោះខ្លី មិនចូលចិត្តឈ្មោះវែងៗ។ ប្រាសាទនេះមានទំហំបណ្តោយប្រវែង ៥០ ម៉ែត្រ និងទទឹងប្រវែង ៤០ ម៉ែត្រ។ ប្រាសាទមានទីតាំងស្ថិតនៅប្រហែល ៥០០ ម៉ែត្រ ពីក្លោងទ្វាររាជធានីអង្គរធំខាងត្បូង។ ប្រាសាទនេះ និងប្រាសាទមានទីតាំងក្បែរប្រាសាទធ្មនន្ទ ដែលនៅចំហៀងផ្លូវ និងមានលក្ខណៈស្រដៀងគ្នា តែប្រាសាទចៅសាយទេវតាកសាងមុនប្រាសាទធម្មនន្ទ។ ប្រាសាទនេះស្ថិតលើអក្សត្រង់ ដែលមានបួនគោបុរៈ បណ្ណាល័យ (ហោត្រ័យ)មានចំនួន ២ និងប៉មសំខាន់មួយ។ ប្រាសាទបែរមុខទៅទិសខាងកើត ដែលផ្លូវដើមខាងកើតឆ្ពោះទៅកាន់ស្ទឹងសៀមរាប។ ប្រាសាទនេះមានភាពទ្រុឌទ្រោមយ៉ាងខ្លាំងរហូតដល់ឆ្នាំ ១៩៦០ នៅពេលគោបុរៈ ឬក្លោងទ្វារខាងលិចបានជុសជុសដោយសាលាបារាំងចុងបូព៌ាប្រទេស និងបន្ទាប់មកត្រូវបានជុសជុលឡើងវិញដោយអ្នកជំនាញប្រទេសចិនបានចប់រួចរាល់នៅឆ្នាំ ២០០៩។
ប្រាសាទចៅសាយទេវតា ប្រាសាទចៅសាយទេវតា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Tuesday, October 25, 2022 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.