មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

អ្នកជំនាញពន្យល់ពីកម្មវិធីជាតិជំនួយសង្គម និងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ផ្សាយថ្ងៃទី ០៩ មេសា ២០២៤

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ត-មកពីទំព័រទី ១៖ លោកថ្លែងបន្តថា ប្រព័ន្ធគាំពារសង្គម មានសមាសភាពធំចំនួនពីរគឺ៖ ជំនួយសង្គម និងផ្នែកគាំពារសន្តិសុខសង្គម(ប.ស.ស)ដែលបច្ចុប្បន្នសន្តិសុខសង្គម (ប.ស.ស) កំពុងធ្វើប្រតិបត្តិការ ដោយប្រតិបត្តិករទោលឈ្មោះថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) National លោកថ្លែងបន្តថា សន្តិសុខសង្គម(ប.ស.ស) មានលក្ខណៈសម្គាល់ចំនួន២គឺ៖ ១/ សន្តិសុខសង្គម៖ មិនមានកំណត់ក្រុមគោលដៅ បានន័យថា យើងចង់ធ្វើការពង្រីកគ្របដណ្តប់ផ្នែកសន្តិសុខសង្គម(ប.ស.ស)ឲ្យបានច្រើនជាអតិបរិមាបែបសកល(ច្រើនបំផុត ឬគ្រប់គ្នា)។ ២/ សន្តិសុខសង្គម៖ ស្ថិតក្រោមការគ្របដណ្តប់របបវិភាគទានជាប្រចាំខែចូលទៅក្នុងបេឡារួម ដើម្បីទទួលបានអត្ថប្រយោជន៍សេវារបបសន្តិសុខសង្គមចំនួន៣គឺ : ផ្នែកថែទាំសុខភាព , ផ្នែកហានិភ័យការងារ និងសោធននិវត្តន៍។ Social Security Fund។ ពាក់ព័ន្ធជំនួយសង្គមលោកពន្យល់ថា ថវិកាដែលត្រូវជួយជាថវិកាជាតិទាំងស្រុង ដែលបានមកពីថវិកាប្រមូលពន្ធរបស់រដ្ឋ និងត្រូវផ្តល់ទៅដល់ក្រុមគោលដៅជាក់លាក់ នៅក្នុងកាលៈទេសៈជាក់លាក់ បានន័យថា ការកំណត់លើគោលដៅចម្បងគឺ ត្រូវឈរលើមូលដ្ឋានកម្រិតជីវភាពក្រីក្រ ឬមិនក្រីក្រ ហើយបើសិនជាគ្រួសារទាំងនោះត្រូវបានវាយតម្លៃថាក្រីក្រ រដ្ឋនឹងចេញបណ្ណជូន ដែលបណ្ណនោះមានឈ្មោះថា បណ្ណសមធម៌។
បើតាមការលើកឡើងពីមន្ត្រីជំនាញបានឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨០មុឺនគ្រូសារ ឬស្មើប្រមាណ ៣,៥០០,០០០នាក់ (៣លាន ៥សែននាក់) បានទទួលបណ្ណសមធម៌ ហើយរហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានចំណាយថវិកាជាតិប្រមាណ ១,៣៣១ លានដុល្លារអាមេរិក ក្នុងការរ៉ាប់រងលើជំនួយសង្គម ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើងនាពាក់កណ្តាលឆ្នាំ២០២០មក៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អ្នកជំនាញពន្យល់ពីកម្មវិធីជាតិជំនួយសង្គម និងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) អ្នកជំនាញពន្យល់ពីកម្មវិធីជាតិជំនួយសង្គម និងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Monday, April 08, 2024 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.