មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

«ប្រាសាទភ្នំខ្យង» ល្អាងដ៏អាថ៌កំបាំង នៅសតវត្សរ៍ទី ៦

ផ្សាយថ្ងៃទី ១៤ ធ្នូ ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ត-មកពីទំព័រទី ១ ៖ បន្ទាប់មក ត្រូវបន្តចុះទៅ មាត់រូង មួយទៀតតាម ជណ្តើរឈើ ១១ កាំ នឹងដល់ទីតាំងប្រា-សាទ ។ ល្អាងភ្នំដែលមាន ប្រាសាទបុរាណនេះ ងងឹតទាំងថ្ងៃ ទាំងយប់ មើលអ្វី ពុំឃើញទេ លុះត្រាមាន ពិលបំភ្លឺ ទើបមើលឃើញ ។ អ្នកធ្វើដំណើរមកទីឆ្ងាយៗ ដែលចង់ចូលក្នុងល្អាងភ្នំ លុះត្រាពឹងពាក់ អ្នកស្រុកភូមិ ដែលស្គាល់ ភូមិសាស្ត្រា ច្បាស់ជួយនាំ ចូលទៅ ទើបមាន សុវត្ថិភាពល្អ ។ តែទោះបីយ៉ាងណាក៏ពួកគេមិនហ៊ានចូលដែរ បើគ្មានអ្នកស្រុកភូមិជូននោះពីព្រោះម្នាក់ៗតែង មានអារម្មណ៍ ភ័យខ្លាច សត្វសាហាវ មានពស់ និង ខ្លាជាដើម ហើយការចូល ទៅនេះត្រូវមាន ភ្លើងពិលបំភ្លឺ ទើបមើលឃើញ ព្រោះទីនោះងងឹត។អ្នកចូលទៅក្នុង ល្អាងភ្នំ ត្រូវកាន់ត្រណម ពាក្យសម្តី ហាមនិយាយពាក្យ អ្វីផ្តេសផ្តាស ផ្ទុយពីសីលធម៌ បើមិនដូច្នោះទេ ច្បាស់ជាវង្វេង រកផ្លូវចេញ មិនឃើញឡើយ ព្រោះល្អាងភ្នំនេះ មានរូងថ្ម បត់បែនកន្លុកកន្លៀតច្រើន ដើរមួយថ្ងៃមួយយប់មិនទាន់ផុតផងកន្លងមកធ្លាប់មានគេចូលទៅហើយ ។
អ្នកស្រុកភូមិជុំ វិញ ភាគច្រើនមិនទាន់ ដឹងថា មានប្រាសាទបុរាណ នៅក្នុង ល្អាងភ្នំខ្យង នេះឡើយផង ។ ប្រាសាទភ្នំខ្យង ស្ថិតក្នុងរូងជម្រៅប្រមាណជាង៦ម៉ែត្រ ពីកំពូលភ្នំ ដោយត្រូវឆ្លងកាត់មាត់ច្រកតូចៗ មានជណ្តើរឥដ្ឋជាថ្នាក់ៗ។ ប្រាសាទនេះ សាងសង់នាអំឡុងសតវត្សរ៏ទី៦ ដើមសតវត្សរ៏ទី៧ នៃគ្រិស្តសរាជ ពោលគឺស្ថិតក្នុងអន្តរកាលរវាងសម័យវប្បធម៌នគរភ្នំ និងចេនឡា។ ដោយបែរមុខទៅទិសខាងលិច ប្រាសាទភ្នំខ្យងមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអាស្រមមហាឥសីនៅភ្នំដាខេត្តតាកែវ និងអាស្រមមហាឥសីនៅភ្នំហាន់ជ័យខេត្តកំពង់ចាម។ នៅកណ្តាលនៃតួប្រាសាទមានសិវលិង្គធម្មជាតិមួយដុះចេញពីបាតភ្នំ។ វត្តមានរបស់លិង្គថ្មធម្មជាតិនេះ តាមជំនឿរបស់អ្នកស្រុកគឺធើ្វឱ្យប្រាសាទនេះមានភាពស័ក្តិសិទ្ធិបំផុត។ បើនិយាយអំពីភូមិសាស្ត្រ ប្រាសាទភ្នំខ្យង មានទីតាំងស្ថិតនៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង (អតីតឃុំកន្ថោរខាងជើង) ស្រុកកំពង់ត្រាច ខេត្តកំពត។ ទស្សនាចរត្រូវជិះចូលតាមខ្លោងទ្វារ វត្តប្រជាសង្គមភ្នំក្រពើ ក្នុងចម្ងាយផ្លូវ ១ គីឡូម៉ែត្រ កន្លះ ពីផ្លូវជាតិលេខ៣១ ហើយបត់ចូលផ្លូវតូចមួយដែលស្ថិតនៅក្រោយសាលាបឋមសិក្សាជាប់នឹងជើងភ្នំ។ អ្នកភូមិចាស់ៗបានដំណាលថា ពីដើម ទីនេះជាតំបន់ព្រៃក្រាស់ សំបូរសត្វព្រៃ ដូចជា ស្វា និង ចចក មិនសូវមានមនុស្សរស់នៅឡើយ ហើយថែម ទាំងមានបារមីភ្នំដ៏ពូកែសក្តិសិទ្ធិថែមទៀតផង។
សូមជំរាបថា www.kaset-ekreachcheat.com and www.erc-news.blogspot.com គឺតែមួយ លោកអ្នកអាចមើលបានទាំងអស់ ដោយមិនគិតថ្លៃ
ក្នុងសម័យលន់ នល់ កងកម្លាំងយោធាបានមកបោះទីតាំងទ័ពនៅភ្នំនេះ តែបារមីធ្វើឲ្យនៅមិនបានដកថយទៅខាងទីរួម ស្រុកកំពង់ត្រាចវិញ។ អ្នកភូមិអះអាងទៀតថា មុនរបបខ្មែរក្រហម ប្រជាជននាំគ្នាបូជាសពរួចដាក់អដ្ឋិធាតុ បញ្ចុះក្នុងក្រឡតម្កល់ក្នុងល្អាងភ្នំនោះ ព្រោះជំនាន់នោះមិនសូវមានវត្ត។ ដល់សម័យខ្មែរក្រហម ប្រជាជន បានឡើងទៅលើភ្នំចូលល្អាងចាក់ធាតុទាំងនោះចោល ហើយយកក្រឡធ្វើជាឆ្នាំងស្ងោរខ្យងហូបដែលនៅសេសសល់បំណែកក្រឡបុរាណទាំងនោះជាសាក្ខីភាពស្រាប់។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)
«ប្រាសាទភ្នំខ្យង» ល្អាងដ៏អាថ៌កំបាំង នៅសតវត្សរ៍ទី ៦ «ប្រាសាទភ្នំខ្យង» ល្អាងដ៏អាថ៌កំបាំង នៅសតវត្សរ៍ទី ៦ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Thursday, December 07, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.