មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ព្រះបាទនរាយណ៍រាជាទី ១ (ពីគ.ស.១៤២៧-គ.ស.១៤៣៣) (តមកពីលេខមុន)

ផ្សាយថ្ងៃទី ០៦ មករា ២០២៤

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ត-មកពីទំព័រមុខ៖ តាំងថ្ងៃនោះមក សម្ដេចព្រះនរាយណ៍រាជាទី១ ព្រះអង្គនាំអស់ព្រះអគ្គមហេសី ស្រីស្នំ ក្រុមស្រឹង្គារ នាម៉ឺនសព្វមុខមន្ត្រី លើកដៃទៅជញ្ជូនដីនោះ លើកឡើងឲ្យបានជាភ្នំ។ អាស្រ័យហេតុនោះហើយ ទើបបានជាអាណាប្រជានុរាស្ត្រ ទាំងស្រុកក្រៅស្រុកក្នុង ស្រុះស្រួលបបួលគ្នា ទៅជួយជញ្ជូនដីនោះ លើកឡើងបានជាភ្នំមែន។ សម្ដេចព្រះនរាយណ៍រាជាទី១ ទ្រង់បានសាងព្រះចេតិយមួយធំ បញ្ចុះព្រះបរមសារីរិកធាតុនិងព្រះចតុម្មុខនោះ។ ដើម្បីនឹងមិនអោយរាជសត្រូវប្រាថ្នាយកព្រះនគរបាន ទ្រង់ឲ្យយកដើមគគីរនោះ កាត់រំលែកជាពីរកំណាត់ គឺមួយកំណាត់ទ្រង់ឲ្យសាង ជារូបតំណាងព្រះចតុម្មុខ ទុកលើភ្នំនោះ ហើយទ្រង់ឲ្យសាងព្រះអារាមមួយ តំកល់ព្រះតំណាងនោះ។ គគីរមួយកំណាត់ទៀត ទ្រង់ឲ្យធ្វើជារូបតំណាងព្រះ ៤ មុខ ដែលនៅវត្តព្រែកបង្កង។ ឯព្រះរូបព្រះចតុម្មុខនោះ ទ្រង់អាយ័តឲ្យនៅជាប់តែនឹងព្រះអង្គចៅអធិការ។ ទ្រង់ព្រះបណ្ដាំថា: "ព្រះពុទ្ធរូបអង្គនេះ វិសេសណាស់ បើស្រុកមានភប់ភាន់បណ្ដាលអោយមានរាជសត្រូវ ឲ្យកប់សន្ធប់ ព្រះអង្គ ព្រះពុទ្ធរូបនោះកុំឲ្យគេយកបាន"។ ព្រះអង្គតាំងនាមវត្ត ដែលលើកនោះ ឲ្យហៅថា វត្តភ្នំពេញ តាមនាមដូនពេញ ហើយទ្រង់ប្រែឈ្មោះខេត្តកោះឫស្សីកែវនោះ ឲ្យហៅថា ខេត្តភ្នំពេញ តរៀងមក។ ឆ្នាំជូត ចត្វាស័ក ព.ស. ១៩៧៦-គ.ស. ១៤៣២-ម.ស. ១៣៥៤-ច.ស. ៧៩៤ ព្រះបរមបពិត្រ ស្ដេចសាងព្រះចេតិយមួយ នៅចង្កេះភ្នំពេញ រួចហើយធ្វើបុណ្យសង្គាយនា ៧ថ្ងៃ បញ្ចុះព្រះបរមធាតុ សម្ដេចវររាជបិតា (ព្រះបាទពញាយ៉ាត)។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
លុះសូរេចហើយ ព្រះអង្គសោយរាជ្យ រក្សាអាណាប្រជានុរាស្ត្រ ជាសុខក្សេមក្សាន្ត ទាំងព្រះសង្ឃសមណជីព្រាហ្មណ៍ ឥតមានមោះមន្ទិលឡើយ។ ព្រះអង្គមាន ព្រះរាជបុត្រាមួយ ព្រះអង្គ ទ្រង់ព្រះនាមព្រះសុរិយោទ័យ។ លុះព្រះអង្គសោយរាជ្យបាន ៦ព្រះវស្សា ព្រះជន្ម៣៩ព្រះវស្សា ទ្រង់ប្រឈួនជាទំងន់ហើយសុគតទៅ។ ព្រះបរមរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី លើកព្រះសពតំកល់ក្នុងព្រះកោដ្ឋស្រេច ទើបអញ្ជើញព្រះសេរីរាជា ជាព្រះអនុជបន្ទាប់នោះឲ្យឡើងសោយរាជ្យស្នងព្រះជេដ្ឋា។ សាស្ត្រាវត្តកំពង់ត្រឡាចក្រោម មានដាក់សេចក្ដី ដូចតទៅនេះថា : "រាជពង្សាវតារ ដែលសំដែងព្រះនាមស្ដេច និងសករាជស្ដេចនោះ គឺតែងតាមអក្សរថ្ម ដែលស្ដេចព្រះសុគន្ធាធិបតី ព្រះនាមប៉ាន បានចំលងយកមកពីអក្សរថ្មនៅមហានគរ និង តាមរបាក្សត្រ ស្ដេចក្នុងព្រះរាជត្រកូល អស់ក្នុងអក្សរថ្មតែប៉ុណ្ណោះ។ អំពីនេះនឹងសំដែង តាមលំអាន ព្រះរាជពង្សាវតារ ដែលអ្នកប្រាជ្ញជាន់មុនចារឹកទុកមកនោះ ទុកជាលំដាប់តទៅ តែបើតាមសករាជក្នុងអក្សរថ្មនោះ ឃើញលឿនលើសទៅលើ តែលើសនោះ យើងយល់ថា : ព្រោះពុំបានកាត់បច្ចុប្បន្នហេតុនោះ សូមអ្នកប្រាជ្ញទាំងឡាយ ពិចារណាតំរង់សេចក្ដីទៅ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ព្រះបាទនរាយណ៍រាជាទី ១ (ពីគ.ស.១៤២៧-គ.ស.១៤៣៣) (តមកពីលេខមុន) ព្រះបាទនរាយណ៍រាជាទី ១ (ពីគ.ស.១៤២៧-គ.ស.១៤៣៣) (តមកពីលេខមុន) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Sunday, December 17, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.