រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ
ផ្សាយថ្ងៃទី ១០ មេសា ២០២៤
ត-មកពីទំព័រទី ១....
ក្រៅពីទេសភាពធម្មជាតិនៃការគយគន់សម្រស់ទឹកធ្លាក់នៅភ្នំខៀវនេះ ភ្ញៀវទេសចរអាចឡើងទៅមើលឫសគល់ឈើ ដែលបានផុសពីដីមក និងមានរូបរាងដូចជាសត្វនាគមួយគូ ដែលធ្វើអោយភ្ញៀវទេសចរមួយចំនួនមានការភ្ញាក់ផ្អើលពេលបានទៅឃើញ។
ទឹកធ្លាក់ភ្នំខៀវ មានកន្លែងសម្រាកញុាំអាហារឆ្ងាញ់ៗនៅក្បែរនោះ ហើយដោយសារតែតំបន់ទេសចរណ៍មួយនេះមានចម្ងាយមិនសូវឆ្ងាយពីក្រុង គួបផ្សំរមណីយដ្ឋានដ៏ស្រស់ស្អាតផងដែរនោះ ទើបធ្វើឲ្យតំបន់មួយនេះអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើន។
ក្រោយទទួលទានអាហារថ្ងៃត្រង់ ទេសចរជាច្រើន តែងតែចុះទៅងូតទឹកដ៏សែនត្រជាក់ពីរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនោះ ហើយគេបានឲ្យនាមថា "ទឹកធ្លាក់ ៧ ដំណាក់"។ ទឹកធ្លាក់ភ្នំខៀវមានកម្ពស់ប្រមាណជាង ២គីឡូម៉ែត្រ បើមើលតាមជាក់ស្តែងទឹកធ្លាក់ ៧ដំណាក់ ពិតជាសាកសមនឹងឈ្មោះមែន ព្រោះទឹកដែលហូរធ្លាក់ពីលើមកមានកម្ពស់ប្រហែលជា ២គីឡូម៉ែត្រ ត្រូវហូរកាត់ផ្ទាំងថ្មចំនួន ៧ ដំណាក់។ ដោយសារតែ រមណីយដ្ឋាន ទឹកធ្លាក់ភ្នំខៀវ នេះហើយបានជាធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ រមែងនឹកដល់ក្រុងប៉ៃលិនមួយនេះ។
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។
សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។
សំរាប់តម្លៃសេវាដើម្បីចូលទស្សនា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ គឺមិនគិតប្រាក់ទេ។

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Saturday, March 23, 2024
Rating:

No comments: