ប្រវត្តិសាស្ត្រខ្មែរ៖ ជយវរ្ម័នទី ៨ (១២៤៣-១២៩៥)
ផ្សាយថ្ងៃទី ០២ មករា ២០២៤
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ត-មកពីទំព័រមុខ៖ ព្រះអគ្គមហេសីរបស់ជយវម៌្មទី៨ មានព្រះនាមថា ព្រះនាងចក្រវាទីរាជទេវី ជាកូនស្រីរបស់អតីតរាជបុរោហិត ឬសីកេសា ហើយព្រះនាងមានបងប្អូនជីដូនមួយម្នាក់ទៀត ដែលជាអ្នកប្រាជ្ញខាងព្រហ្មញ្ញសាសនា ឈ្មោះ ជយមង្គលាថ៌ ដែលស្វាមីព្រះនាងទ្រង់គោរពកោតក្រែងរហូតដល់បានសាងប្រាសាទមួយក្នុងរាជ្យព្រះអង្គ ដើម្បីតំកល់បដិមាតំណាងរបស់ព្រាហ្មណ៍រូបនេះទៀតផង។ នៅក្នុងប្រទេស ប្រជារាស្ត្រជាទូទៅ និងមន្ត្រីធំៗនៃព្រះបរមរាជវាំងមួយចំនួន ដែលនៅគោរពព្រះពុទ្ធសាសនា ដែលនាំចូលមកពីកោះស្រីលង្កា ដោយព្រះអង្គម្ចាស់គមលិន្ត ដែលជាព្រះរាជបុត្រមួយអង្គរបស់វ្រះបាទជយវម៌្មទី៧ក្នុងឆ្នាំ ១១៩០ នៃគ្រិស្ដសករាជ មានការមិនសប្បាយចិត្ត និងប្រតិកម្មអ្នកកាន់ព្រហ្មញ្ញសាសនា ដែលបានវាយបំផ្លាញ ឬកោសលុបធ្វើអោយខូចខាតបដិមា និងសមិទ្ធិផ្សេងៗខាងព្រះពុទ្ធសាសនានេះ បានបង្កជាភាពវឹកវរចលាចលប្រឆាំងនឹងការប្រមូលពន្ធដារ ឬកំណែន ដើម្បីបំពេញការកសាងបូជនីយដ្ឋានផ្សេងៗ សំរាប់សាសនាព្រាហ្មណ៍នោះផង។ ចំណែកនយោបាយក្រៅប្រទេសវិញ ព្រះបាទជយវរ្ម័នទី៨ ត្រូវប្រឈមមុខនឹងការបះបោររបស់ជនជាតិស្យាម ដែលហូរមកពីយូណាន (ក្នុងសិលាចារឹក យ្វន ក្រោយមកជា យួន) ខេត្តភាគខាងត្បូងប្រទេសចិន កាន់តែច្រើនឡើងៗ ក្នុងពេលដែលពួកម៉ុងហ្គោល លុកលុយប្រទេសចិន។ ពួកស្យាម ដែលបានចំលងយករបៀបចាត់ចែងទ័ពតាមពួកម៉ុងហ្គោល និងបានចំលង ឬត្រាប់យកអក្សររបស់ខ្មែរទៅប្រើប្រាស់ បានបះបោរវាយរឹបយកតំបន់វាលទំនាបទន្លេមេណាមរបស់ខ្មែរ។ ទីបំផុត ពួកស្យាម ក្រោមការដឹកនាំរបស់រាមកំហែង ក៏បានប្រកាសឯករាជ្យ ហើយរឹបយកទីក្រុងចាស់របស់ខ្មែរ គឺសុខោទ័យ ធ្វើជារាជធានីរបស់ខ្លួន។
ម្យ៉ាងទៀត ព្រះបាទជយវរ្ម័នទី៨ ត្រូវប្រឈមមុខតទល់នឹងពួកម៉ុងហ្គោល ដែលបានវាយលុកឈ្លានពានលើអាស៊ីអាគ្នេយ៍ទាំងមូល ក្រោយពីបានវាយយកប្រទេសចិនបាន ហើយបង្កើតរាជវង្ស (រាជវង្សយាន) ឡើងសោយរាជ្យលើប្រទេសនេះពីឆ្នាំ ១២៧៩ ដល់ឆ្នាំ ១៣៦៨។ ដល់ឆ្នាំ ១២៨៣ ក្រោយពីវាយយកបានភាគខាងជើង និងភាគកណ្ដាលនៃប្រទេសចាម្ប៉ាហើយ មេទ័ពសូហ្គាទូ មេបញ្ជាការនៃកងទ័ពម៉ុងហ្គោល បានបញ្ជូនមេទ័ពពីរនាក់ អោយចូលមកប្រទេសកម្ពុជា តែត្រូវបានខ្មែរចាប់បានជាឈ្លើយទាំងពីរនាក់។
ទោះបីទ័ពខ្មែរចាប់បានមេទ័ពទាំងពីរនាក់របស់ម៉ុងហ្គោល ក៏ដោយព្រះបាទជយវម៌្មទី៨ ទ្រង់ឈ្វេងយល់ថា គួរតែលើកសួយសារអាករទៅថ្វាយព្រះចៅគូប៊ីឡៃខាន់នៅឆ្នាំ ១២៨៥ នៃគ្រិស្ដសករាជនោះ។ នៅឆ្នាំ ១២៩០ ពួកមនបានទទួលឯករាជ្យរបស់ខ្លួនឡើងវិញ។
នៅចុងរាជ្យរបស់ព្រះអង្គឆ្នាំ ១២៩៥ វិបត្តិក្នុងរាជវង្សមួយបានកើតឡើង ហើយវិបត្តិនេះបានជំរុញអោយជយវម៌្មទី៨ ទ្រង់ដាក់រាជ្យ ហើយប្រគល់រាជសម្បត្តិអោយទៅបុត្រធីតុបតី គឺកូនប្រសារបស់ព្រះអង្គ ព្រះនាម ឝ្រីន្ទ្រវម៌្ម សោយរាជ្យជំនួសវិញ។ ដល់ពេលសោយទិវង្គតទៅ វ្រះបាទជយវម៌្មទី៨ ទ្រង់បានទទួលព្រះមរណនាមថា បរមេឝ្វរបទ។
ព្រឹត្តិការណ៍មួយដែលកើតឡើងនៅឆ្នាំ ១២៩៥ ក៏ដោយសារព្រះរាជបុត្រីព្រះអង្គព្រះនាមឝ្រីន្ទ្រភូបេឝ្វរចូឌាបានលួចព្រះខ័នមាសដែលជាតំណាងអំណាចព្រះរាជា យកទៅអោយស្វាមីនាង បានបង្ខំអោយវ្រះបាទជយវម៌្មទី៨ ជាព្រះបិតាចុះចេញពីរាជបល្លង្ក ហើយប្រគល់រាជ្យនេះទៅអោយព្រះបាទឝ្រីនទ្រវម៌្មជាកូនប្រសាសោយរាជ្យស្នងព្រះអង្គក្នុងឆ្នាំនោះ។
សមាជិកអ្នកការទូតចិនម្នាក់របស់ព្រះចៅអធិរាជតេមួរខាន់ ដែលបានមកដល់កម្វុជទេឝក្នុងឆ្នាំ ១២៩៦ ឈ្មោះ ជីវតាក្វាន់ ក៏បានផ្តល់សក្ខីកម្មចំពោះព្រឹត្តិការណ៍នេះដែរ។ លោកបានសរសេរបញ្ជាក់ថា ការផ្លាស់ប្ដូររជ្ជកាលនេះមានភាពឃោរឃៅ គឺស្ដេចដែលឡើងសោយរាជ្យថ្មីជាកូនប្រសារបស់ស្ដេចមុន។ លោកបន្តថា កូនស្រីរបស់ស្ដេចអង្គនេះ បានលួចយកព្រះខ័នមាសរបស់ព្រះបិតា ទៅអោយស្វាមីនាង។ លោកជីវតាក្វាន់ បានអះអាងថា កូនប្រុសរបស់វ្រះបាទជយវម៌្មទី៨ ដែលត្រូវទទួលរាជ្យបន្តពីព្រះបិតា ទ្រង់មិនទទួលយកស្ដេចថ្មីដណ្ដើមរាជ្យនេះទេ ហើយបានចេញពីព្រះបរមរាជវាំង ដើម្បីទៅកេណ្ឌទ័ព។ ស្ដេចថ្មីចាប់បាន ក៏យកទៅកាត់ម្រាមជើងចោល និងយកទៅឃុំទុកក្នុងបន្ទប់ងងឹត។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Monday, December 18, 2023
Rating:

No comments: