មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

សន្និសីទសារព័ត៌មានស្ដីពីវិធានការនានា ក្នុងការ ត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រៃណីជាតិខ្មែរ

ផ្សាយថ្ងៃទី ០៥ មេសា ២០២៤

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ត-មកពីទំព័រទី ១៖ លោកអភិបាលរងក៏បានបន្ថែមថាសម្រាប់ខេត្តព្រះសីហនុឆ្នាំនេះ បានរៀបចំសង្ក្រាន្តធំៗចំនួន ៣ ទីតាំង និងតាមគោលដៅទេសចរណ៍ចំនួន ៣ទីតាំងបន្ថែមទៀត ក្នុងការរៀបចំឲ្យព្រឹត្តិការណ៍ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះមានភាពអធិកអធម្មបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងនោះទីតាំងទី១គឺនៅទីលានតេជោ (តំបន់ពយមូង) ស្ថិតនៅក្នុងសង្កាត់លេខ ៤ ទី ២នៅឆ្នេរពោចជំទាម៉ៅ (ជិតដើមឈើចាំស្នេហ៍) ក្នុងស្រុកព្រៃនប់ ទី ៣ នៅតំបន់ទេសចរណ៍ បេ អហ៍ឡៃ និង៣ទីតាំងទៀតរួមមានកន្លែង ខ្មែរធ្វើបាន តំបន់រង្វង់មូលព្រះថោងនាងនាគ និងនៅឆ្នេរអូរត្រេះ ហើយនៅគ្រប់ទីតាំងទាំងអស់ សុទ្ធតែមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរដូចជា បោះអង្គុញ ចោលឈូង ទាញព្រាត់ លាក់កន្សែង វាយក្អម ឡើងសសរខ្លាញ់និងរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរជាដើម។ល។ក្នុងនោះនៅបណ្ដាទីតាំងគ្រប់ព្រឹត្តិការណ៍សង្ក្រាន្តទូទាំងខេត្តគឺបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ និងទេសចរណ៍ចូលរួមទប់ស្កាត់កុំជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀន។ ជុំវិញបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់រដ្ឋបាលខេត្តបានត្រៀមកម្លាំងកងរាជរដ្ឋាន និងកម្លាំងនគបាលប្រចាំការនៅគ្រប់តាមបណ្ដាទីប្រជុំជនតាមតំបន់ទេសចរណ៍នានាតាមទីវត្តអារាមទាំងដីគោកនិងនៅតាមបណ្ដាកោះ ដើម្បីរក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះមានភាពសប្បាយរីករាយផងដែរ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
សន្និសីទសារព័ត៌មានស្ដីពីវិធានការនានា ក្នុងការ ត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រៃណីជាតិខ្មែរ សន្និសីទសារព័ត៌មានស្ដីពីវិធានការនានា ក្នុងការ ត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រៃណីជាតិខ្មែរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Thursday, April 04, 2024 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.