ផ្សាយថ្ងៃទី ០៧ ឧសភា ២០២៥
ពីក្មេងនៅស្រុកខ្ញុំអ្នកស្រុកខ្លះស្លាប់ដោយសារទៅមុជទឹកកំពង់នៅទន្លេត្រូវខ្មោចទឹកចាប់ជើង។ពេលនោះខ្ញុំក៏ជឿដែរ រហូតដល់រៀនថ្នាក់ប្រឡងឌីប្លូម ទើបយល់ការច្បាស់។
នៅក្នុងទន្លេយើងមានសត្វមឹកធំៗ (បារាំងហៅ pieuvre អង់គ្លេស octopus)សត្វនេះមានដៃច្រើន (ហៅ tentacules) នៅនឹងដៃនីមួយៗមានកែវជប់(ventouses)។ នៅពេលយើងចុះទៅមុជទឹកក្នុងទន្លេសត្វនេះយកដៃមកចាប់ជើងឬដៃយើង។ ពេលវាលែងមកវិញកែវជប់នៅនឹងដៃវាបណ្ដាលឱ្យមានស្នាមកន្លែងដែលវាចាប់។ ពេលដែលសត្វនេះវាលែងយើងហើយហែលចេញទៅវាបញ្ចេញទឹកខ្មៅ (ancre,ink),ធំប៉ុនចង្អេរដើម្បីគេចខ្លួន។ ទឹកខ្មៅនេះអ្នកស្រុកយល់ថាសក់សំពោងរបស់ខ្មោចទឹក។ ពេលណាមានសត្វធំជាងវាមកយាយី មឹកតែងបញ្ចេញទឹកខ្មៅនេះដើម្បីការពារនិងគេចខ្លួន។
អ្នកស្រុកដែលត្រូវសត្វនេះចាប់ហើយលែងមកវិញក៏កើតរោគភ័យឈឺជ្រុះសក់ រហូតដល់ស្លាប់ខ្លួនក៏មាន។

គួយល់ដឹង៖ ពេលដែលយើងចុះងូតទឹកទន្លេ តែងតែព្ញចាស់ៗ និយាយថា ខ្មោចទឹក ចាប់ជើង........
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Tuesday, May 06, 2025
Rating:

No comments: