ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា, កូនចុងជានិស្សិតរៀនចប់អនុបណ្ឌិតព័ត៌មានវិទ្យានៅប្រទេសអូស្រ្តាលី
ផ្សាយថ្ងៃទី ១៩ មីនា ២០២៥
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
(ភ្នំពេញ)៖ តុលាការកំពូលសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត និងសងសំណងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី ចំនួន៦០០លានរៀល និងបន្ថែមលើការបិទការតវ៉ា ក្នុងសំណុំរឿងឃាតកម្មគិតទុកជាមុន កូនដើមសម្លាប់ឪពុកចុង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នេះបើតាមការប្រកាសសាលដីកាពីសំណាក់ចៅក្រមតុលាការកំពូល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ចំពោះមុខភាគីបណ្តឹងនៅសាលសវនាការទី១ តុលាការកំពូល នារាជធានីភ្នំពេញ។
តាមការប្រកាសនេះបានបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌលេខ៨៨២ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ របស់មហាអយ្យការអមតុលាការកំពូល ដែលត្រូវបានជំនុំជម្រះកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានសម្រេចបដិសេធបណ្តឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះ វណ្ណាវី វជ្ជនៈ ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ (កំពុងជាប់ឃុំ)ហើយបានសម្រេចតម្កល់ទុកជាបានការ នូវខ្លឹមសារក្នុងសាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបងកន្លងមក។ បន្ថែមលើនោះតុលាការកំពូល ក៏បិទការតវ៉ាផងដែរចំពោះជនជាប់ចោទ។ សូមរំលឹកថា សំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនេះ កើតឡើងកាលពីព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះនាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយជនដៃដល់ជាឃាតកមានឈ្មោះ វណ្ណាវី វជ្ជនៈ ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ កម្រិតវប្បធម៌អនុបណ្ឌិតព័ត៌មានវិទ្យា នៅប្រទេសអូស្ត្រាលី ត្រូវជាកូនដើមបានប្រើអាវុធគំរាមអាយុជីវិតលើជនរងគ្រោះច្រើនសារ លុះថ្ងៃថ្ងៃកើតហេតុបានសម្រុកចូលទៅចាក់នឹងកាំបិតចុងស្រួច លើជនរងគ្រោះពីផ្នែកខាងក្រោយលិចជ្រៅៗ ជាច្រើនកន្លែងដើម្បីកុំឲ្យតដៃបាន។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Tuesday, March 18, 2025
Rating:

No comments: