មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

គំរោងវិនិយោគខ្នាតយក្សរបស់ក្រុមហ៊ុន Pennisula Bay​ Investment​ Co.,​Ltd​ ដ៏ ធំជាងគេក្នុងក្រុងព្រះសីហនុ នឹងត្រូវបិទបញ្ចប់នាពេលឆាប់ៗខាងមុខនេះ.

ផ្សាយថ្ងៃទី ០២ មករា ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
(ខេត្ត​ព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍន៍ភាព នៃគម្រោងសាងសង់របស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសមុិន ឯ.ក (peninsula bay investment co.,ltd.) មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីបច្ចេក ទេស និងលោកអភិបាលក្រុងព្រះសីហនុ ព្រឹកថ្ងៃព្រហស្បត្តិ៍ទី២ ខែមករា ឆ្នាំ២០២៥ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយកាសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
លោក LAI XIAO BO Project Manager ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសមុិន ឯ.ក (Peninsula Bay Investment CO.,LTD.) បានឪ្យដឹងថា គម្រោងនេះចំណាយថវិកា ៥៧៤លានដុល្អាអាមេរិក ស្ថិតនៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ និងតាមការវាយតម្លៃចុងក្រោយត្រូវចំណាយអស់ថវិកា ១ពាន់លានដុល្លាអាមេរិក ហើយនៅក្នុងគម្រោងសាងសង់យើងបានធ្វើការបែងចែកជា២តំបន់ គឺតំបន់ Aនិង​តំបន់ B តំបន់Bមានដូចជាអគារខុនដូរ អគារពាណិជ្ជកម្ម អាចសាងសង់ហើយរួចរាល់នៅចុងឆ្នាំ២០២៥ តំបន់ A មានដូចជា សណ្ឋាគារលំដាប់ផ្កាយ​៥​ ផ្សារទំនេីប និងសួនកម្សាន្តផ្សេងៗទៀត គ្រោងនឹងបញ្ចប់ការងារនៅឆ្នាំ២០២៨ ចំពោះហាងលក់ដូរតាមបណ្តោយឆ្នេរខាងក្រោមមានលក់ទំនិញជាច្រើន ហើយក្រុមហ៊ុនបានធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនបរទេស ដើម្បីនាំយកនូវផលិតផលប្រេនៗពីប្រទេសបារាំងយកដាក់លក់ ក្នុងនោះក៏មានសួនកម្សាន្តលំដាប់ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ដោយឡែកហាងនៅមាត់សមុទ្រគ្រោងនឹងបើកនៅខែកុម្ភះខាងមុខ ក្រុមហ៊ុនបានធ្វើការវិនិយោគនៅលើផ្ទៃដី ១៥.៨ហិកតា ដែលមានអគាររហូតដល់ ៩០ម៉ឺនការ៉េ ផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណជា ៥ ០០០នាក់ ។
លោក LAI XIAO BO បានបន្តថា ហើយថ្ងៃនេះ ឯកឧត្តម អភិបាលខេត្តបានអញ្ជើញចុះមកពិនិត្យវឌ្ឍន៍ភាពគម្រោងសាងសង់របស់ក្រុមហ៊ុន និងជំរុញឪ្យក្រុមហ៊ុនពន្លើនដំណើរការសាងសង់ ក្នុងនោះក៏បានពិនិត្យការងារបច្ចេកទេសផ្សែងទៀតពាក់ព័ន្ធនឹងអាងប្រព្រឹត្តកម្ម បរិស្ថាន អនាម័យជាដើម ព្រមទាំងចូលរួមដោះ ស្រាយចំណុចពាក់ព័ន្ធមួយចំនួនក្នុងការដ្ឋាន ហើយចំពោះការងារសាង់សង់នាពេលនេះ ក្រុមហ៊ុនផ្តោតសំខាន់ទៅលើបរិស្ថានជាចំបង ។
កាសែត ឯករាជ្យជាតិ គ្មានអ្នកឧបត្ថម្ភ ដូច្នេះការផ្សាយព័ត៌មានរាល់ថ្ងៃ គឺតាមលទ្ធភាព អាចអាក់ខានថ្ងៃណាមួយ....
ក្នុងឳកាសដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យពិនិត្យវឌ្ឍន៍ភាព នៃគម្រោងសាងសង់របស់ក្រុមហ៊ុន ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសមុិន ឯ.ក (peninsula bay investment co.,ltd.) នៅក្នុងក្រុងព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណក្រុមហ៊ុន ដែលបានបោះទុនវិនិ យោគនៅខេត្តតំបន់ឆ្នេរ នៃព្រះរាជានាចក្រកម្ពុជា ដើម្បីជួយបង្កើនការងារ ក៏ដូចបង្កើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ចូលរួមកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានជំរុញឪ្យក្រុមហ៊ុនពន្លើនការងារសាងសង់ ទន្ទឹមនឹងការសាងសង់ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឪ្យបានត្រឹមត្រូវ ដើម្បីធានាថា គម្រោងសាងសង់របស់ក្រុម ហ៊ុនអនុត្តតាមលក្ខណស្តង់ដារត្រឹមត្រូវ មិនមានការបំពុលបរិស្ថាននៅជំវិញ ហើយរដ្ឋបាលខេត្តគាំទ្រនូវគម្រោងសាងសង់របស់ក្រុមហ៊ុន និងរង់ចាំជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមឪ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាការងារសាងសង់របស់ក្រុមហ៊ុនមានភាពរលូនតាមការគ្រោងទុក៕ ដោយៈ សៅ វាសនា (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
គំរោងវិនិយោគខ្នាតយក្សរបស់ក្រុមហ៊ុន Pennisula Bay​ Investment​ Co.,​Ltd​ ដ៏ ធំជាងគេក្នុងក្រុងព្រះសីហនុ នឹងត្រូវបិទបញ្ចប់នាពេលឆាប់ៗខាងមុខនេះ. គំរោងវិនិយោគខ្នាតយក្សរបស់ក្រុមហ៊ុន Pennisula Bay​ Investment​ Co.,​Ltd​ ដ៏ ធំជាងគេក្នុងក្រុងព្រះសីហនុ នឹងត្រូវបិទបញ្ចប់នាពេលឆាប់ៗខាងមុខនេះ. Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Thursday, January 02, 2025 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.