មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

កម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ ដែលសម្លាប់ស្រ្តីខ្មែរនៅក្នុងសណ្ឋាគារ HOME CHIC នៅខណ្ឌបឹងកេងកង

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានថា កម្លាំងនគរបាលរបស់លោកបានតាមចាប់បុរសជនជាតិកូរ៉េបានហើយ នៅល្ងាចថ្ងៃទី១៨ ខែមករានេះ ដែលពាក់ព័ន្ធនឹងឃាតកម្មលើស្រ្តីខ្មែរ នៅសណ្ឋាគារ HOME CHIC នៅខណ្ឌបឹងកេងកង កាលពីថ្ងៃម្សិលមិញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ជនល្មើសជាជនជាតិកូរ៉េរូបនេះ ត្រូវបានចាប់ខ្លូននៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយការចាប់ខ្លួន ជនល្មើសត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្រ្តីជនជាតិខ្មែរ ត្រូវបានគេប្រទះឃើញស្លាប់នៅក្រោមគ្រែ ក្នុងសណ្ឋាគារ HOME CHIC តាមផ្លូវ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕ ប្រភព៖ Fresh News
កម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ ដែលសម្លាប់ស្រ្តីខ្មែរនៅក្នុងសណ្ឋាគារ HOME CHIC នៅខណ្ឌបឹងកេងកង កម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ ដែលសម្លាប់ស្រ្តីខ្មែរនៅក្នុងសណ្ឋាគារ HOME CHIC នៅខណ្ឌបឹងកេងកង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Saturday, January 18, 2025 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.