មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ព្រះបាទនរាយណ៍រាជាទី ១ (ពីគ.ស.១៤២៧-គ.ស.១៤៣៣) (តមកពីលេខមុន)

ផ្សាយថ្ងៃទី ០៦ មករា ២០២៤

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះបាទនរាយណ៍រាជាទី១ រឺ ស្រីសុរិយោពណ៌ទី៣ ផែនដីព្រះនរាយណ៍រាជា (សំស្ក្រឹត:នារាយណរាជា) (ពីគ.ស.១៤២៧-គ.ស.១៤៣៣) ព្រះនរាយណ៍រាជាទី១ ស្ដេចឡើងសោយរាជ្យ ស្នងសម្ដេចព្រះវររាជបិតា ក្នុងឆ្នាំរោង ទោស័ក ព.ស.១៩៤៤-គ.ស. ១៤២៧-ម.ស. ១៣៤៩-ច.ស. ៧៨៩ ក្នុងព្រះជន្មាយុ ៣៣ វស្សា ទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះនរាយណ៍រាជា រាមាធិបតី ព្រះស្រីសុរិយោពណ៌ ធម្មិកមហារាជាធិរាជ បរមបពិត្របណ្ឌិតជាឥសូរ គង់ចតុម្មុខមង្គល សកលកម្ពុជាធិបតី បវរឥន្ទបត្តបូរីរដ្ឋមហារាជធានី បូរីរម ឧត្តម ព្រះរាជនិវេសន៍ វិសេសមហានគរ តមក។ ព្រះអង្គទ្រង់ឲ្យធ្វើព្រះមេរុធំ កំពូល ៤ កំពស់ ៣ សិន ១០ ព្យាម ១ ហត្ថ ១ ចំអាម (កំពស់ទាំងកំពូលផង) មានទាំងមេរុជ្រែក មេរុទិសស្រេចហើយ ស្ដេចរៀបដង្ហែ ព្រះបរមសព ចូលព្រះមេរុធ្វើបុណ្យ ៧ថ្ងៃ។ លុះថ្វាយព្រះភ្លើងជាសូរេចបុណ្យហើយ សម្ដេចព្រះមាលាទេវី ជាសម្ដេចព្រះវររាជិនី ព្រះអង្គសាងព្រះវាំង នៅព្រះវិហារឪជ្រឹង។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
សម័យថ្ងៃមួយនោះ ព្រះបរមបពិត្រ ព្រះអង្គគង់ព្រះយានុកាមាត្យ ព្រមដោយមន្ត្រី ក្រុមរក្សាព្រះអង្គ ដើម្បីស្ដេចទៅគាល់ សម្ដេចព្រះវររាជជិនីនាថ។ ខណៈនោះ ស្ដេចទតព្រះនេត្រ យល់ដូនពេញ និងស្ម័គ្របក្សពួកគាត់ ជាងរយពាន់នាក់ នាំគ្នាដឹកដីរែកជញ្ជូន ឥតឈប់ឈរ ទើបទ្រង់ត្រាស់សួរថា : អ្នកទាំងនោះគេធ្វើអ្វីហ្ន៎ ? មន្ត្រីរក្សាព្រះអង្គ ដែលដើរកាន់គ្រឿងហែ អមព្រះទីនាំងនោះក្រាបទូលថា : (សូមទ្រង់ព្រះមេត្តាប្រោស ដូនពេញនេះ បានព្រះចតុម្មុខមួយព្រះអង្គ មកជាសម្បត្តិដ៏មានតំលៃរបស់គាត់។ ឥឡូវនេះ គាត់ឃោសនាអ្នកស្រុក ឲ្យមកជួយលើកដីឲ្យបានខ្ពស់ ដើម្បីនឹងតាំងព្រះអារាមព្រមទាំងចេតិយ តំកល់ព្រះចតុម្មុខនោះ)។ ព្រះបាទបរមបពិត្រ ទ្រង់ជ្រាបហើយ ទ្រង់ព្រះចិន្តាថា: (ដូនពេញនេះ ជារាស្ត្រពិត តែគាត់គិតកសាងកុសលនេះ ល្អប្រសើរណាស់ គួរតែអញជាក្សត្រ ចូលជួយកសាងផង) សូមចុចអានបន្ត....
ព្រះបាទនរាយណ៍រាជាទី ១ (ពីគ.ស.១៤២៧-គ.ស.១៤៣៣) (តមកពីលេខមុន) ព្រះបាទនរាយណ៍រាជាទី ១ (ពីគ.ស.១៤២៧-គ.ស.១៤៣៣) (តមកពីលេខមុន) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Friday, January 05, 2024 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.