ផ្សាយថ្ងៃទី ២៦ វិច្ឆិកា ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
នេះនឹងស្រដីឯខាងក្រុងកម្ពុជាធិបតីវិញម្ដង។ ក្រោយពីប្រជល់ដំរីបានជ័យជំនះ លើដំរីលាវហើយលុះចេញវស្សាហើយក្នុងឆ្នាំវក ទោស័ក ពស.២១១៦, គស. ១៥៧២, មស.១៤៩៤, ចស.៩៣៤ អម្ចាស់ផែនដី ប្រទេសកម្ពុជាស្ដេចចេញគង់ចុងព្រះរាជរោងរម្យជួបជុំជំនុំព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រីដែលគង់ចាំត្រៀបត្រាជាយសបរិវារទើប ទ្រង់មានព្រះរាជឱង្ការថា: កាលពីឆ្នាំទៅ យើងលើកទ័ពទៅចាប់ក្រុងស្រីអយុធ្យា តែចាប់ពុំបានព្រោះយើងយកពលទៅតិចពេកហើយ នគរសៀមមានទឹកព័ទ្ធជុំវិញជាខ័ណ្ឌផង។ ហេតុនេះហើយបានជាយើងយកពុំបាន។ ក្នុងឆ្នាំនេះ យើងលើកទ័ពទៅចាប់ស្រុកធំ-តូចក្រៅ។ ឱ្យបានសិនឱ្យ ព្រះចៅក្រុងស្រីអយុធ្យា លើកទ័ពចេញមកជួយស្រុកអស់ទាំងនោះ ទើបយើងនឹងវាយទ័ព សៀមឱ្យបែកហើយនឹងចូលទៅយកនគរសៀមឱ្យបាន។ អស់មន្ត្រីធំ-តូចស្ដាប់ ព្រះបន្ទូលហើយ ក៏យល់ស្របតាមព្រះរាជតំរិះ។ មួយរំពេចនោះ ព្រះចៅក្រុងកម្ពុជា ឱ្យកេណ្ឌកងទ័ពពីរម៉ឺននាក់ សេះ ៨០០ ប្លាយព្រមទៅដោយគ្រឿងសាស្ត្រាវុធ រួចទើបទ្រង់ត្រាស់ឱ្យកេណ្ឌចៅហ្វាយស្រុកបាសក្ដិ ចៅហ្វាយស្រុកខេត្តព្រះត្រពាំង ឱម៉ោ ក្រមួនស កំពត ពាម កំពង់សោមដែលមានចៅហ្វាយស្រុកបាសក្ដិជាមេទ័ពឱ្យលើកកងទ័ព ១៥០០០ នាក់ទៅវាយស្រុកចន្ទបុរី ស្រុកធនយ៉ៃ ស្រុករយ៉ង ស្រុកប៉ែតទ្រីវ ស្រុកណាមរឿង ឡើងទៅប្រសព្វនឹងទ័ពហ្លួងខាងជើងគោក។
អស់នាយកកងទ័ពឯទៀត ទ្រង់ឱ្យលើកទ័ពចេញមក មកជួបជុំនឹងទ័ពហ្លួង ហើយទ្រង់ឱ្យតាំងពិធីសឹកក្រស័ត្រ។ លុះដល់ថ្ងៃបានឫក្សជាពេលាល្អបវរសិទ្ធិជោគ ស្ដេចទ្រង់គ្រឿងអលង្ការសំរាប់មហារណង្គយុទ្ធ ទ្រង់រាជអាវុធឡើងគង់លើព្រះទីនាំងគជាសក្ដិ ព្រមទៅដោយស្វេតច្ឆ័ត្រ ក្លស់ក្លំអភិរម្យ គ្រឿងរាជសឹក សន្ធឹកទៅដោយចតុរង្គយោធា សេនានិករបវរ ទង់ជ័យមើលទៅ ប្រពៃដោយក្បួនមាំមួនមហិមាមានអាវុធគ្រប់ដៃ។ ព្រះបាទសម្ដេចបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចព្រះរាជដំណើរទៅដោយថ្នល់មាគ៌ា វិថី រៀងទៅដល់ស្រុកកំពង់ក្រសាំង ក្នុងខេត្តសៀមរាប។ ស្ដេចតាំងយកទ័ពហ្លួងនៅទីនោះ ទ្រង់មានព្រះរាជកំណត់ឱ្យនាយកងទ័ពនិងពល ១០០០០ នាក់ទៅចៅពញាឧកាសរាជជាមេទ័ពឱ្យទៅវាយស្រុកនគររាជសីមាឱ្យពញាសួគ៌ាលោកជាមេទ័ព និងនាយទ័ពនាយកងព្រមទាំងពល ៨០០០ នាក់ឱ្យលើកទៅវាយបស្ចឹមបុរី ស្រុកនគរនាយក ស្រុកជ័យបុរី ស្រុកប្រាំបីរដ្ឋ និង ស្រុកធំ-តូចរៀងទៅ។ ទ្រង់ចាត់ទ័ព ២ កងទៀតឱ្យទៅស្កាត់កៀរគ្រួសៀមដែលរត់ចូលព្រៃ។ នាយកងទ័ពទាំងនោះ ក្រាបថ្វាយបង្គំលាលើកទ័ពទៅហើយចូលវាយស្រុកសៀមធំតូច តាមត្រាស់បង្គាប់បានជ័យជំនះបានស្រុកជាច្រើនតាំងពីនគររាជសីមាខាងជើងរៀងរហូតទៅដល់ខេត្តខាងត្បូងទល់នឹងសមុទ្រផុតកោះចន្ទបុរី។
ព្រះចៅក្រុងស្រីអយុធ្យាទ្រង់បានជ្រាបថា: ទ័ពខ្មែរបានលើកចូលមកវាយប្រទេសព្រះអង្គហើយ តែព្រះអង្គពុំហ៊ានលើកទ័ពមកជួយឡើយ។ កាលនោះ នាយកងទ័ពខ្មែរទាំងអស់ខាងជើងគោកចាប់បានឈ្លើយសៀមស្បៀងអាហារ គោ ក្របី ដំរី សេះ និង គ្រឿងប្រដាប់ប្រដា ទ្រព្យសម្បត្តិជាច្រើនទើបលើកទ័ពមកក្រាបបង្គំទូលថ្វាយវិញ។ នាយកង នាយទ័ព ខ្មែរខាងជើងទឹកក៏ ចាប់បានឈ្លើយសៀមទាំងប្រុសទាំងស្រីជាច្រើននូវទូកក្ដារទ្រព្យសម្បត្តិដ៏មានតំលៃក៏ច្រើនមហិមាណាស់ដែរទើបលើក កងទ័ពត្រឡប់មកស្រុកកំពង់សោមវិញ ហើយបកសំបុត្រឱ្យអ្នកបំរើនាំយកទៅក្រាបបង្គំទូលព្រះករុណាសូមទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រ ទ្រង់បានជ្រាបហើយ ទ្រង់មានអំណរណាស់។
សង្គ្រាមខ្មែរ-លាវ (១៥៧២)
ពេលនោះចៅហ្វាយស្រុកគោកខណ្ឌមួយ ស្រុកធ្លងលីញមួយ ស្រុកឆ្លូង ស្រុកស្រឡៅមួយ ពញាអរជូនខាងត្បូងឃ្មុំមួយ ចៅហ្វាយស្រុកទន្លេរពៅមួយបានធ្វើសំបុត្រ ចាប់បំរើឱ្យនាំទៅដល់កំពង់ក្រសាំង ដែលនៅឯលិច ស្រុកនគរវត្តឱ្យយកទៅជូនសេនាបតីដើម្បីឡើងក្រាបបង្គំទូលព្រះករុណាថា : ស្ដេចនគរលាវ កំពុងតែឱ្យកេណ្ឌកងទ័ពធំ និង ទ័ពរទេះសេះ ដំរី ច្រើនណាស់បំរុង នឹងលើកមកវាយក្រុងកម្ពុជាធិបតី យើងក្នុងពេលឆាប់ៗនេះហើយ។ សូមទ្រង់ជ្រាប ក្រោមល្អងធូលីព្រះបាទ។ ព្រះបរមបពិត្របានទ្រង់ជ្រាបតាមសំបុត្ររបស់ចៅហ្វាយស្រុកទាំងនោះហើយព្រះអង្គទ្រង់មានព្រះរាជឱង្ការនឹងអស់នាយកងនាយទ័ពទាំងនោះថា: យើងនឹងទៅវាយក្រុងស្រីអយុធ្យា ក្នុងពេលនេះពុំទាន់បានឡើយព្រោះឥឡូវនេះលាវវាលើកទ័ពមកវាយយើងមុនហើយ បើដូច្នេះត្រូវតែយើងទទួលវាយលាវសិន។ ព្រះបរមបពិត្រ ទ្រង់ត្រាស់តែប៉ុណ្ណោះ ទើបត្រាស់ឱ្យសេនាបតីធ្វើសំបុត្របង្គាប់ពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកនោះឱ្យកេណ្ឌរាស្ត្រខេត្តខាងជើង ហើយចាំទទួលច្បាំងនឹងលាវនៅទីស្រុកអាសន្ទុកនោះឱ្យពញាអរជូនចៅហ្វាយស្រុកខេត្តត្បូងឃ្មុំ កេណ្ឌរាស្ត្រខេត្តខាងកើត ហើយចាំទទួលច្បាំងនឹងលាវនៅស្រុកសម្បុកុលសម្បូណ៍។ ឯទ័ពហ្លួងស្ដេចព្រះរាជដំណើរ ត្រឡប់មកក្រុងលង្វែករាជធានីវិញ។ ឈ្លើយសៀមដែលចាប់បានមកទាំងប៉ុន្មាននោះទ្រង់ត្រាស់ឱ្យចែលទៅស្រុកធំតូចទាំងឡាយក្នុងប្រទេសកម្ពុជា។ គោ ក្របី ដំរី សេះ សព្វសម្បត្តិដែលបានមកទាំងប៉ុន្មានទ្រង់ប្រោសព្រះរាជទាន ចែកអស់នាយកងនាយទ័ពមិនឱ្យខ្វះកន្លះដល់ម្នាក់ឡើយ។ ហេតុនេះហើយបានជាកងទ័ពខំធ្វើការរាជការឆ្លងព្រះតេជគុណរៀងរាល់ឆ្នាំមានជ័យជំនះជាទីពេញចិត្តណាស់។
តមក ព្រះបរមបពិត្រទ្រង់មានព្រះរាជឱង្ការត្រាស់ឱ្យចេញកេណ្ឌកងទ័ពមកថែមឱ្យគ្រប់ចំនួនជាង ១០០០០០ នាក់។ នេះនឹងស្រដីខាងទ័ពលាវវិញ។ ព្រះចៅក្រុងស្រីសតនាគនហុត កេណ្ឌពលបាន ១៥០០០០ នាក់ ទ្រង់ឱ្យពញាឧបរាជ និង នាម៉ឺនធំ-តូចឃុំពល ៥០០០០ នាក់ជាទ័ពជើងទឹកឱ្យលើកមកតាមផ្លូវទន្លេធំ។ ស្ដេចលាវលើកពល ១០០០០០ នាក់មកដោយព្រះអង្គឯងជាទ័ពជើងគោក។ ក្នុងទ័ពនោះមានដំរីសឹក ៥០០ សេះសឹក ១២០០។ ទ្រង់ពញាឧបរាជសូរ្យវង្សជាមេទ័ពមុខឱ្យ ពញាសុរិន្ទខាំងហ្វា ជាប៉ែកខាងស្ដាំ ឱ្យពញាមហេជាប៉ែកខាងឆ្វេង ឱ្យពញាមើឡិកជាទ័ពក្រោយ ឱ្យពញានគរនៅរក្សាស្រុក។ លុះបានឫក្សឧត្តមនៅខែមាឃ ឆ្នាំវក ទោស័ក ព្រះចៅក្រុងស្រីសតនាគនហុត ទ្រង់គ្រឿងអម្ពរសព្វប្រដាប់ប្រដាតាមមាំឡាន ប្រទេសរចនាដោយសាភេតរិស័យឡើងគង់លើដំរីសឹក លើកក្បួនទ័ពជើងទឹក ជើងគោកជាសន្លឹកពន្លឹកណាស់តាមផ្លូវដើររយ : រៀងរហូតមកដល់ក្រុងកម្ពុជាធិបតី។ ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកដែលជាមេទ័ពខាងខ្មែរកាលបានឃើញកងទ័ពលាវធំហួសប្រមាណពុំហ៊ានចេញទទួលចំបាំង ហើយក៏ផាត់កៀរគ្រួវិលថយចូលមកបន្ទាយខេត្តអាសន្ទុកវិញ។ កងទ័ពទឹកលាវ សម្ដេចព្រះឧបរាជលាវលើកទ័ពមកដល់ជួខោនហើយទ្រង់ ក៏រំលៀកទូកចុះទ័ពមកដល់ស្រុកសម្បុក។
ពញាអរជូនឃើញទ័ពលាវច្រើនលើសលប់ជាងចំនួនទ័ពរបស់ខ្លួន ក៏ថយមកចាំទទួលច្បាំងនៅបន្ទាយត្បូងឃ្មុំ។ ខាងឯខ្មែរ ក្រុងលង្វែករាជធានីវិញ ព្រះបាទសម្ដេចក្សត្រាធិរាជជាអម្ចាស់ជីវិតលើត្បូង ទ្រង់ឱ្យសម្ដេចព្រះសត្ថាធិរាជជាព្រះរាជឱរសនៅរក្សាព្រះនគឬ។ ទ្រង់ឱ្យប្រជុំពលយោធាជាប្រញាប់បានពល ១០០០០០ នាក់។ ទ្រង់ចាត់ឱ្យចៅហ្វាទឡ្ហៈជាមេទ័ពខាងជើងទឹក ឧកញ៉ាក្រឡាហោមជាមេទ័ពមុខ ព្រមដោយទូកក្ដារគ្រឿងសស្ត្រាវុធចំនួនពល ៣០០០០ នាក់ឱ្យលើកទ័ពទៅទទួលច្បាំងនឹងឧបរាជលាវនៅផ្លូវទន្លេធំ។ ទ័ពហ្លួងជើងគោកមានពល ៧០០០០ នាក់មានដំរី ៣០០ សេះ ៨០០។ ទ្រង់ឱ្យចំលងពលទៅត្រើយខាងកើតស្រេច ទើបសម្ដេចព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានចាត់ឱ្យលើកព្យូហចតុរង្គរៀបចំដំណើរក្បួនទ័ពឱ្យប្រញាប់រៀងទៅ។ ឯស្ដេចលាវ កាលលើកទ័ពមកដល់ស្រុកសន្ទុកហើយ ទ្រង់ចាត់ឱ្យទ័ពលាវចូលវាយចៅពញាឧទ័យធិរាជ។ ចៅពញាឧទ័យធិរាជ ក៏ដេញពលឱ្យឡើងលើទីបន្ទាយចាំទទួលច្បាំងនឹងទ័ពលាវ។ ទ័ពទាំងពីរខាងបាញ់កាំភ្លើងតគ្នាទៅវិញទៅមក ឮសន្ធឹកសន្ធាប់កក្រើកអស់ប្រថពី។ កងទ័ពទាំងសងខាងក៏ស្លាប់ដូចគ្នាដែរ។
ខាងពលលាវស្លាប់ច្រើនណាស់ទើបស្ដេចលាវឱ្យធ្វើបន្ទាយកិលបរព្រះទីនាំងដេញពលឱ្យចូលច្បាំងដូចរលកក្នុងមហាសមុទ្រ។ ពលលាវចូលមកដល់បន្ទាយខ្មែរហើយក៏តាំងឡើងប្រកាប់គ្នានឹងទ័ពខ្មែរលើបន្ទាយខ្មែរ។ ពលខ្មែរទទួលច្បាំងពុំបានក៏បែកទ័ពស្លាប់វិនាសអស់ជាច្រើនណាស់។ កូនរបស់ចៅពញាឧទ័យធិរាជស្លាប់ក្នុងបន្ទាយ ខ្លួនចៅពញារត់ទំលាយចំណោមទ័ពលាវបាន។ ទ័ពលាវមានជ័យជំនះចាប់បានទ័ពខ្មែរ ដែលបែកបន្ទាយយកទៅធ្វើជាឈ្លើយបានជាច្រើន។ ពញាឧទ័យធិរាជពេលរត់ចេញពីចំណោមទ័ពលាវរួចហើយក៏រត់មកប្រទះនឹងទ័ពហ្លួងកណ្ដាលផ្លូវក៏ចូលក្រាបថ្វាយបង្គំថ្លែងទូលរាជកិច្ចថ្វាយនូវទោសានុទោសរបស់ខ្លួន សព្វគ្រប់ប្រការ ខណៈនោះ អម្ចាស់ផែនដីប្រទេសកម្ពុជាមានព្រះរាជតំរាស់ត្រាស់ប្រារព្ធថា: ទ័ពលាវមានចំនួនច្រើនលើសកំលាំងទ័ពចៅហ្វាយស្រុកជាច្រើនណាស់។ ចៅហ្វាយស្រុកក្រៅនឹងទទួលច្បាំងផងពុំបានឡើយ។ ទ្រង់ព្រះរាជទានទោសដល់ចៅពញាឧទ័យធិរាជ។ លំដាប់នោះ អម្ចាស់ផែនដីខ្មែរ ស្ដេចលើកក្បួនទ័ពតទៅទៀត។
លុះដល់តំបន់កំពង់ស្វាយ ក្នុងខេត្តអាសន្ទុក។ ទ្រង់ត្រាស់ឱ្យតាំងទ័ពតាមក្បួនពិជ័យសង្គ្រាមក្នុងទីជ័យភូមិដ៏ល្អ។ ខាងលាវវិញ ស្ដេចលាវក៏ឱ្យលើកសេនាពលានុពលតាមក្បួនពិជ័យសង្គ្រាម។ ព្រះចៅលាងជាង "ស្ដេចលាវ" បានប្រឹក្សានឹងអស់សេនាទាហាន ពញាលាវទាំងឡាយថា : ទ័ពយើងមានច្រើនជាងទ័ពខ្មែរ។ ដូច្នេះវេលាស្អែកនេះ យើងត្រូវលើកក្បួនទ័ពតាំងពីយប់ហើយឱ្យទៅភ្លឺនៅមុខបន្ទាយខ្មែររួច ហើយយើងបរពលចូលទៅវាយទ័ពខ្មែរដោយងាយជាប្រាកដ។ អស់នាយកង នាយទ័ពក៏យល់ដូចព្រះរាជបញ្ជាការ។ លុះវេលាព្រឹកឡើង សម្ដេចព្រះចៅក្រុងស្រីសតនាគនហុត ព្រះអង្គទ្រង់គ្រឿងប្រដាប់សំរាប់ម៉ាឡានប្រទេសសុវណ្ណពិចិត្ររតនា ហត្ថាក៏ទ្រង់កង្វេរ ដាវខ ជាអាវុធរួចស្រេចហើយ ទើបឡើងគង់លើព្រះទីនាំងគជេន្ទ្រចុះប្រេង ចងគ្រឿងសឹកមានមន្ត្រីជិះកណ្ដាល ជិះកន្សៃគ្រប់ប្រការ។ អស់សេនា ពញាលាវ ជិះដំរីសឹក ២០០ មុខ ២០០ ក្រោយចោមរោមតាមក្បួនទ័ពដំរី។ ឯពលនៅជើងដំរី ៣០០០ នាក់ ស្ដេចឱ្យពាក់អាវលឿងកាន់កាំភ្លើង លំពែង ដាវ អមជើងព្រះទីនាំងគជេន្ទ្រ។ ពញារាជសូរ្យវង្សទ្រង់គ្រឿង ជិះដំរីសឹក ជួបជុំពល ដំរី សេះ និងពលថ្មើរជើងមូលមកហើយក៏លើកចេញទៅជាទ័ពមុខ។ ពញាសុរិន្ទខាំងហ្វាជិះដំរីសឹកឃុំពល ដំរី សេះ នឹងពលថ្មើរជើងលើកទៅជាទ័ពក្រោយ។
ឱ្យពញាសែន្យខាំងហ្វាលើកចេញទៅជាទ័ពស្រួចមុខគេបង្អស់។ ចំនួនពលលាវ កាលនោះ ១០០០០០ នាក់ប្រដាប់ព្រមដោយទង់ជ័យកាំភ្លើង ដាវ គ្រឿងសឹក គ្រឿងចំបាំងផ្សេងៗគ្នា។ លុះបានឫក្សល្អហើយ ទ័ពភ្លេងក៏តាំងវាយគង ទូងស្គរដេញប្រគុំភ្លេងតាមប្រទេសលាវ តាំងហ៊ោដោតទង់ជ័យហើយលើកទ័ពចេញទៅ។ ឯខាងទ្រង់ព្រះករុណាពិសេសជាអម្ចាស់ជីវិតលើត្បូង "ព្រះរាជាខ្មែរយើង" ឮសន្ធឹកក្បួនទ័ពឡើយ ទ្រង់ក៏ប្រជុំអស់មហាសេនា សេនានាយកមុខមន្ត្រីធំ តូច គាល់ស្ដាប់ព្រះរាជឱង្ការ ត្រៀបត្រាក្រោមល្អងធូលីព្រះបាទមកុដមាសឱកាសពិភាក្សាការណ៍រណង្គរាជភេរី។ ទើបទ្រង់ ត្រាស់ព្រះបរមរាជបរិហារថា : ការណ៍ទ័ពម្ដងនេះ ជាការណ៍ធំលើសធម្មតា។ លាវមានទ័ពច្រើនជាងយើងហើយ។ ការណ៍សឹកក្សត្រនេះ បើម្ដេចម្ដាគង់នឹងដឹងគ្នាវេលាព្រឹកនេះ ជាមិនខានទើបទ្រង់ត្រាស់ឱ្យចៅពញាឧទ័យធិរាជឃុំពល ៣០០ នាក់មានគងមានស្គរជាច្រើន សែងវាងទៅឱ្យហួសទ័ពលាវ។ ទ្រង់ផ្ដាំថា : ឱ្យមើលថា បើឮសូរកាំភ្លើងម្ដង ត្រូវឱ្យទ័ពវាយគងទូងស្គរគាំងហ៊ោដុតផ្ទះ ភូមិរាស្ត្រដែលរត់ចោលឱ្យឃើញផ្សែងហុយទ្រលោមឡើង។ ទើបទ្រង់ត្រាស់ឱ្យឧកញ៉ាចក្រី ចៅពញាធម្មាតេជោឃុំពល ១០០០០ នាក់ដែលមានដំរីសឹក សេះសឹក ក្របីសឹក លើកទ័ពទៅទាំងយប់ រកព្រៃឈប់បង្អង់ចាំមើល បើទ័ពច្បាំងគ្នាជាប់ដៃហើយឱ្យលើកសំរុកវាយលុកពីខាងក្រោយដើម្បីឱ្យខូចក្បួនរបស់នាយកងទ័ពលាវ។ ឧកញ៉ាចក្រី និងចៅពញាធម្មាតេជោ ក្រាបថ្វាយបង្គំលាលើកទ័ពចេញទៅតាមព្រះរាជបង្គាប់។ ឯទ័ពធំស្ដេចឱ្យរៀបរបៀបប្រុងក្នុងយប់នោះឱ្យស្រេច។
លុះព្រឹកបំព្រាងរៀបស្វាងអាកាស នាយកង នាយទ័ពក៏រៀបចំទ័ពតាមក្បួនពិជ័យសង្គ្រាមរង់ចាំវេលា។ សម្ដេចព្រះបរមរាជាធិរាជ បរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់គ្រឿងឥស្សរក្សត្រប្រដាប់ដោយសុវណ្ណរ័ត្ន អលង្កតវិកូសិតវិចិត្ររាជវិល័យសំរាប់ចូលពិជ័យរណង្គយុទ្ធស្រេច ទើបស្ដេចទ្រង់ព្រះសែងដាវរាជអាវុធឡើងគង់លើព្រះទីនាំងគជេន្ទ្រមង្គល ដែលជល់ឈ្នះដំរីលាវចុះប្រេងមុខក្រោយ ចងទៅដោយគ្រឿងភូផានសោភ័ណសំរាប់សឹកបាំងព្រះមហាស្វេតច្ឆ័ត្រមានសេនាជិះកណ្ដាល កាន់កន្ទុយក្ងោកសំរាប់បោកបង្គាប់ពលទ័ពមានមន្ត្រីជិះកន្សៃគជេន្ទ្រជ័យ កាន់នូវអាវុធប្រយ័ត្នពីខាងក្រោយ។ ទ្រង់ចាត់ពលឱ្យរវាំងចតុរង្គបាទគឺរក្សាជើងព្រះទីនាំងគជេន្ទ្រទាំង ៤ ដោយខ្លួនតាមមុខងារ។ អស់មុខមន្ត្រីរាជពលករ តែងខ្លួនជិះដំរីសឹកពន្លឹកត្រៀបត្រា ជិះគជសារមុខក្រោយ ឆ្វេង ស្ដាំ ចោមរោមព្រះទីនាំង ប្រចាំការណ៍តាមក្បួនរាជគជសង្គ្រាមយុទ្ធ។ ទើបអស់ពួកពលសកលយោធាតែងខ្លួនតាមពិណ៍ទីទៃៗអម្ចាស់ផែនដី ស្ដេចចាត់សូរ្យសេន្យរសនី ពលដំរី ពលសេះ ពលថ្មើរជើងក្នុងកងទ័ពហ្លួង។ ទ្រង់ចាត់ឱ្យចៅពញាមហាសេនាជាទ័ពស្រួច ទ្រង់ចាត់ឱ្យចៅពញាយោធាសង្គ្រាម ឱ្យជិះដំរី ឃុំពលជាទ័ពមុខបង្អស់បន្ទាប់នោះ ស្ដេចឱ្យឧកញ៉ាយមរាជ និង សេនាបតីដទៃទៀត ឃុំពលជាទ័ពមុខទ័ពក្រោយទ័ពប៉ែកឆ្វេងស្ដាំ។ ទ្រង់ចាត់ឱ្យឧកញ៉ាសាមន្តរាជ និង មុខមន្ត្រីជានាយកងនាយទ័ពឱ្យលើកទ័ពតាមក្រោយមកតាមព្យូហយាត្រារួចជាស្រេច។ លុះព្រឹកព្រាងស្រឡះ រះដួងអរុណោទ័យរស្មី ក្រហមមរន្ទាលច្រាលឆ្អៅនៅទិសបូព៌ព្រះហោរាធិបតីក៏គោះគង វាយកេរីជីព្រាហ្មណ៍ ថ្វាយស្លុតីថ្វាយ ទឹកស័ង្ខជ័យ មង្គលភ្នាក់ងារ ផ្លុំត្រែ ស័ង្ខ តាំងសុរិយាតន្ត្រីទើបស្ដេចព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូងមានព្រះរាជឱង្ការត្រាស់ឱ្យមន្ត្រីដែលជិះដំរីកណ្ដាលទ័ពកាន់កន្ទុយមយូរាបក់បោកកន្ទុយក្ងោកឱ្យចេញទៅមុខ។
ឯដំរីចំលងសឹកឱ្យតាំងរៀបតំរូវត្រូវតាមក្បួនគជេន្ទ្រសង្គ្រាម។ អ្នកជិះកណ្ដាលដំរីថ្វាយបង្គំរាំកន្ទុយក្ងោកបោកបង្គាប់ទ័ពតាមក្បួន។ អស់ពលសេះ ពលថ្មើរជើង ក៏បោកទង់តាំងហ៊ោយកជ័យហើយទើបស្ដេចព្រះរាជដំណើរចេញក្បួនទ័ពជាសន្ធឹកសន្ធាប់មហិមា។ អស់មហាចតុរង្គ យោធាក៏រៀបដោយគ្រឿងសហានានាអាវុធ។ ភ្នាក់ងារបើកក្លស់ក្លំអភិរម្យវិជ្ជនីផាត់បាំងសេតរាំងសែងព្រះសុរិយាត្រៀបត្រាទៅដោយចាម៉រ បៃម៉ន សែនត្វាន់កំណាត់ក៏ត្ររួតគ្រឿងរាជអាវុធបវិស្សុតវិសេសផ្សេងៗសន្ទឹទៅដោយភ្លេង ព្រះទីនាំងគជេន្ទ្រ ព្រះពុទ្ធបដិមាករ ព្រះឥសូរ ព្រះនារាយណ៍ ទេវរូបក៏ចេញនាំមុខ ព្រះទីនាំងជាលំដាប់ទៅ។ ពញាមហាសេនា ពញាយោធាសង្គ្រាម លើកទ័ពទៅប្រទះនឹងទ័ពលាវដែលមានព្រះឧបរាជសូរ្យវង្សជាមេទ័ពមុខក៏បោះទង់ជ័យប្រជល់គ្នារវាងទ័ពមុខ និងទ័ពមុខខ្មែរ ក៏បោះទ័ពទល់គ្នារាយរាលខ្លួន។ លុះទ័ពហ្លួងខ្មែរ ទ័ពហ្លួងលាវមកដល់ទល់ជុំហើយទ័ពមុខក៏បោកទង់ជ័យ តាំងហ៊ោទូងស្គរបាញ់កាំភ្លើងធំ-តូច ចូលប្រកាប់ប្រចាក់គ្នាទៅមកជាសន្ធឹកពន្លឹកកោលាហលរេហ៍ពលសាកលយោធា លាវ ខ្មែរប្រកាប់គ្នាដូចជាព្យុះសង្ឃរា រលកសាគរមហាសមុទ្រពេនទៅពេនមកជាគឹកកងរំពងបីដូចជាផែនដីកំរើកញាប់ញ័រ។ កាលនោះទ័ពខ្មែរប៉ែកស្ដាំដេញប្រកាប់ទ័ពលាវ ទ័ពលាវទ្រាំមិនបានក៏ថយ។ ព្រះចៅក្រុងឝ្រីសតនាគនហុតទតឃើញដូច្នោះ ក៏ឱ្យពលពាក់អាវលឿង ៣០០០ នាក់ចេញដេញកាល់ពលឱ្យចូល ទទួលទ័ពខ្មែរ ទ័ពខ្មែរទ្រាំពុំបានក៏រាថយមកវិញដែរ។ សម្ដេចព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចទតទស្សនាការ ឃើញទ័ពខ្មែរថយដូច្នោះ ក៏ទ្រង់បរព្រះទីនាំង នាំដំរីសឹកចូលកាល់ពលហើយ ទ្រង់ឱ្យកាត់ក្បាលនាយរេហ៍ពល ដែលថយទាំង ៥ នាក់ឱ្យនាយមហាក្សត្រនាំក្បាលទៅស្រែកឃោសនាឱ្យពលដឹង។
អស់ពលខ្មែរឃើញហើយខ្លាច ព្រះរាជអាជ្ញា ក៏ត្រឡប់ចូលទៅប្រកាប់ទ័ពលាវជាច្រឡំបល់។ ព្រះបរមបពិត្រ ស្ដេចបរពលចូលច្បាំងដោយព្រះអង្គឯង។ ក្រោយនោះ ពញាឧទ័យធិរាជវាយគងទូងស្គរតាំងហ៊ោដុតផ្ទះអ្នកស្រុកហើយរត់ចូលសំរុកមក។ ទ័ពក្រោយរបស់លាវ បានឃើញផ្សែងហុយទ្រលោមឮសូរសំរែក និង ស្គរគង រគាំងខ្លាំងណាស់ក៏រត់មកទូលស្ដេចលាវ។ ខាងឯឧកញ៉ាចក្រី ពញាធម្មាតេជោ "ទ័ពខាងខ្មែរ" ដែលបង្កប់ទ័ពសេះ ដំរី ក្របី និងពលថ្មើរជើងនៅក្នុងព្រៃនោះ កាលបើបានឮគង ឮស្គរហើយ ក៏នាំពលចូលសំរុក គ្រលុកច្បាំងខ្ទប់ពីក្រោយទៀត។ ទ័ពលាវមើលទៅ ទ្រាំពុំបានក៏បែកបាក់រត់ខ្ចាត់ខ្ចាយអស់។ ព្រះចៅក្រុងឝ្រីសតនាគនហុតកាវដំរីរត់ឥតបង្អង់។ កាលទ័ពលាវបែកនឹងទ័ពខ្មែរ ខ្មែរដេញតាមកាប់សំលាប់ពលលាវ ស្លាប់រៀងរាយតាមផ្លូវ តាមព្រៃ។ សាកសពជាច្រើនអនេកពេកពន់ប្រមាណស្លាប់ស្អុយពាសពេញទាំងផែនដី។ ពញាឧទ័យធិរាជ និង ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលជាមេទ័ពបង្កប់បានលើកទ័ពស្កាត់ពីមុខ ទ័ពលាវដែលនៅគាល់ក្រោយទ័ពហ្លួង។ ព្រះចៅឝ្រីសតនាគនហុតកាលដែលរត់បាក់ទ័ពនៅទីនោះ ទ្រង់ឱ្យពញាសេន្យខាំងហ្វានិងសេនាទាហាន រេហ៍ពលទាំង ១០០០០ នាក់ដឹងយល់ថា បើនឹងរត់ក៏ពុំរួចច្បាំងបើកផ្លូវចេញទៅក៏មិនបានទៀតទើបពញាសេន្យខាំងហ្វា ប្រឹក្សាយល់ព្រមនឹងសេនាទាហានតូចធំថាយើងមកជាប់ចំណោមក្នុងព្រៃនេះមួយយប់ ពីរថ្ងៃហើយ គួរតែយើងចូលជ្រកកោននឹងស្ដេចខ្មែរឱ្យរួចជីវិតទៅវិញទើបល្អជាង។ គិតហើយក៏ប្រកាសគ្រប់សេនាយោធាឱ្យមូរទង់ជ័យ ចងគ្រឿងសាស្ត្រាវុធនាំរេហ៍ពល និង រទេះសេះដំរីទៅចូលក្រាបបង្គំថ្វាយអម្ចាស់ផែនដី ខ្មែរសុំជាចំណុះចុះព្រះបារមី។
ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ជីវិតលើត្បូងទ្រង់ត្រាស់សួរថា : ឯងនេះមន្ត្រី ឬ ជាព្រះវង្សស្រុកណា ពញាសេន្យខាំងហ្វាក្រាបទូលថា: ទូលព្រះបង្គំជាខ្ញុំ ជាព្រះវង្សស្រុកឆៀងរ៉ាយ "ជៀងរាយ"។ ថាព្រះចៅឝ្រីសតនាគនហុត ព្រះអង្គកេណ្ឌយកទូលព្រះបង្គំយើងខ្ញុំមកឱ្យធ្វើជានាយកងទ័ពក្រោយ។ ព្រះបាទបរមនាថ បរមបពិត្រកាលបើបានឮថា ពញាសេន្យខាំងហ្វាជាព្រះរាជវង្សដូច្នោះហើយ ព្រះអង្គក៏មានមេត្តាឱ្យពញាសេន្យខាំហ្វា គ្រប់គ្រងខេត្តគោកសេះ ដែលនៅជាចំណុចខេត្តអាសន្ទុក ហើយទ្រង់ឱ្យប្រែឈ្មោះ គោកសេះ នោះឱ្យហៅថា "បានលាវឆៀងរ៉ាយ" "ប្រែថា ស្រុកលាវឆៀងរ៉ាយ" តែជាយូរៗមកពាក្យ បានលាវឆៀងរ៉ាយនេះ ក៏ដាច់អស់ពាក់កណ្ដាលទៅនៅសល់តែពាក្យដើមនិងពាក្យចុងទៅហៅថា បារាយណ៍ ទៅវិញក្លាយរហូតមកដល់សព្វថ្ងៃនេះ។ ទ្រង់បានឱ្យពលលាវ ១០០០ នាក់នៅក្នុងខេត្តនោះ។ ក្រៅអំពីនោះ ទ្រង់ត្រាស់បង្គាប់សេនាទាហានឱ្យផាត់កៀរពលលាវឱ្យទៅនៅខេត្តខាងត្បូង និង ខាងលិចទាំងអស់ហើយ ទ្រង់ឱ្យផ្លាស់ងារមន្ត្រីខេត្តគោកសេះ ដែលធ្លាប់ហៅថា ឧកញ៉ាមន្ត្រីសីហនាថនោះ មកជាពញាសេន្យខាំងហ្វាវិញ។ លំដាប់តនោះមកស្ដេចម្ចាស់ផែនដីខ្មែរទ្រង់បង្គាប់ ពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកមួយ ឧកញ៉ាមហាសេនាមួយ ឧកញ៉ាយោធាសង្គ្រាមមួយឱ្យលើកទ័ពដេញទ័ពព្រះចៅឝ្រីសតនាគនហុតដែលរត់ទៅទីនោះឱ្យផុតដែនក្រុងកម្ពុជាធិបតី។ មេទ័ពទាំង ៣ នាក់នេះចាប់បានឈ្លើយលាវ និងគោ ក្របី សេះ ដំរី ស្បៀងអាហារ គ្រឿងសស្ត្រាវុធជាច្រើនមក ក្រាបទូលថ្វាយព្រះបាទអ្នកជាម្ចាស់។
ព្រះបាទបរមនាថ បរមបពិត្រទ្រង់ព្រះអំណរណាស់ទ្រង់ប្រោសប្រទានពលលាវជាឈ្លើយនោះទៅមន្ត្រីសេនាទាហាន តាមមានគុណបំណាច់តិចច្រើនរួច ហើយព្រះអង្គត្រាស់ឱ្យរៀបពិធីការ សង្គ្រាមជើងទឹកទៀតព្រោះកាលទ្រង់ត្រាស់ប្រើសម្ដេចចៅហ្វាទឡ្ហៈឱ្យលើកទ័ពជើងទឹកទៅរួបរួមនឹងចៅហ្វាយស្រុកខេត្តត្បូងឃ្មុំតនឹងទ័ពឧបរាជសូរ្យវង្សនោះ ទ្រង់ពុំទាន់បានជ្រាបថាមានជ័យ ឬ បរាជ័យនៅឡើយ។ ខណៈនោះ ព្រះបរមបពិត្រអ្នកជាអម្ចាស់ ព្រះអង្គលើកទ័ពជើងគោកឆ្លងទៅបោះនៅខេត្តក្រចេះ ទ្រង់ឱ្យកាប់ឫស្សី និងរុះផ្ទះអ្នកស្រុកជាក្បូនបោះយុថ្កាពេញទន្លេរួចហើយ ទ្រង់ឱ្យជញ្ជូនចំបើង ស្បូវ ស្មៅ ផ្ទុកពេញក្បូននោះ។ លុះផ្ទុករួចហើយ ទ្រង់ចាត់បំរើឱ្យទៅប្រាប់សម្ដេចចៅហ្វាទឡ្ហៈ ឱ្យនាំទ័ពចៅហ្វាយស្រុកចូលច្បាំង និង ទ័ពលាវកុំបីបង្អែបង្អង់ឡើយ។ ក្រោយមកនោះទ័ពខ្មែរ និង ទ័ពលាវ បានបាញ់គ្នាដោយកាំភ្លើងនិងធ្នូ ស្នាយ៉ាងជ្រួលច្របល់។ ដល់ថ្ងៃ ដែលទ្រង់បានណាត់សន្យាហើយព្រះបរមបពិត្រ ឱ្យដកយុថ្កាក្បូនទាំងនោះ ឱ្យដុតក្បូននោះបណ្ដែតតាមខ្សែទឹក ដ៏មានភ្លើងហុយទ្រលោមយ៉ាងខ្លាំង។ ទ័ពលាវកាលបើឃើញក្បូនភ្លើងឆេះ ព័ទ្ធពីខាងក្រៅកាន់តែក្ដៅឡើងៗទ្រាំពុំបានខ្លះលោតចុះទឹកក៏មានខ្លះលោតឡើងគោកក៏មាន។ នរណាលោតឡើងគោកមកត្រូវ នឹងទ័ពឧកញ៉ាធម្មាតេជោសោមដែលបង្កប់ទ័ពនៅលើគោកនោះ ក៏ត្រូវទ័ពឧកញ៉ាធម្មាតេជោដេញកាប់ចាក់ចាប់យកជាឈ្លើយនិងយកគ្រឿងសស្ត្រាវុធជាច្រើន។
ឧកញ៉ាធម្មាតេជោសោមក្រោយដែលនាំឈ្លើយលាវមក ក្រាបបង្គំថ្វាយព្រះបរមបពិត្រក្នុងពេលដែលព្រះអង្គលើកទ័ពទៅបោះនៅកោះគោកខ្សាច់។ ខណៈនោះ ស្ដេចទតយល់នាយទ័ព នាយកង ខាងជើងទឹកព្រមទាំងគ្រឿងសស្ត្រាវុធដែលចាប់បានពីក្នុងទ័ពលាវ មានប្រមាណច្រើនណាស់ ទ្រង់មានព្រះអំណរណាស់។ ក្នុងពេលនោះទ្រង់ទតព្រះនេត្រមើលទៅឃើញឈ្លើយម្នាក់រូបរាងស្អាតបាតល្អ ទ្រង់ត្រាស់សួរពូជពង្សវង្សាវតារ របស់ឈ្លើយនោះតាមដំណើរ។ ឈ្លើយក៏ឆ្លើយទូលថា : ទូលព្រះបង្គំឈ្មោះចៅរៀមជារាជបុត្រានៃព្រះឧបរាជសូរ្យវង្ស។ សម្ដេចព្រះបរមនាថ បរមបពិត្រទ្រង់ព្រះសណ្ដាប់ចំលើយចៅរៀមនេះហើយ ក៏ទ្រង់ព្រះមេត្តាករុណាប្រោសឱ្យរួចជីវិតហើយទ្រង់ព្រះរាជទានលាវឈ្លើយ ២០០ នាក់ឱ្យទៅរកទទួលក្នុងកោះគោកខ្សាច់នោះ។ ទ្រង់បានឱ្យប្រែឈ្មោះកោះគោកខ្សាច់នោះមកឱ្យហៅថា កោះចៅរៀមវិញហេតុនោះហើយបានជាកោះនោះមានឈ្មោះថា កោះចៅរៀម " តាំងពីខែជេស្ឋ ឆ្នាំវក ទោស័ក ពស.២១១៦, គស.១៥៧២, មស.១៤៩៤, ចស.៩៣៤ នោះតរៀងទៅ។ នៅឆ្នាំវក ទោស័កនោះព្រះបរមនាថ អ្នកជាម្ចាស់ផែនដី ព្រះអង្គមានជ័យជំនះឈ្នះទ័ពលាវ ទាំងជើងទឹកជើងគោកជាស្ថាពរ។ ទ្រង់ចាប់បានទូកក្ដារ ស្បៀងអាហារ គ្រឿងសស្ត្រាវុធជាច្រើន។ ពលលាវស្លាប់ក្នុងសង្គ្រាមនោះ ក៏ច្រើនណាស់ចាប់បានជាឈ្លើយដែលនៅរស់ ២០០០០ ប្លាយនាក់បានដំរី ២០០ ប្លាយគូបានសេះ ៤០០ ប្លាយគូបានរទេះគោ ក្របី ជាច្រើន។
នាម៉ឺនលាវស្លាប់ក្នុងទ័ព ក៏ច្រើននាក់គឺពញាសូរិន្ទខាំងហ្វាមួយ ពញាសុរិន្ទបរហ្វៃមួយ ពញាឱបុណ្យមួយ ពញាចម្បាសក្ដិមួយ និង ឃុនម៉ឺនជាច្រើនទៀត។ ខាងខ្មែរ ស្លាប់ពញាយោធាសង្គ្រាមមួយ ស្លាប់ក្នុងសង្គ្រាមលាវនេះ (សាស្ត្រាបុរាណទីទៃៗទៀត ពុំបាននិយាយថា ពញាយោធាសង្គ្រាម ស្លាប់ក្នុងសង្គ្រាមនោះទេ មានតែសស្ត្រាវត្តកំពង់ត្រឡាចក្រោម មួយប៉ុណ្ណោះ ដែលបាននិយាយថា ពញាយោធាសង្គ្រាមស្លាប់ក្នុងពេលសង្គ្រាមនោះ) ពញាពន្ននាសក្ដាមួយព្រមទាំងនាម៉ឺនព្រះ និង ម៉ឺនជានាយខ្លះទៀតជាច្រើនដែរ។ ពលខ្មែរស្លាប់ក្នុងពេលនោះអស់មួយសួនពលលាវ ស្លាប់ ៥ សួន។ ខ្មែរបានគ្រឿងឧបភោគបរិភោគរបស់ស្ដេចលាវគ្រឿងអលង្ការ ដែលព្រះអង្គតែមួយដាវប្រាក់មួយកូបដំរីដែលស្ដេចគង់ គ្រឿងភ្លុកប្រដាប់មាសមួយកន្ថោរមាសមួយ ទៀនមាសមួយ កុណ្ឌីមាសមួយ ដាវមាសមួយ និង គ្រឿងឯទៀតជាច្រើន។ លុះការសង្គ្រាមបានជ័យជំនះបានជាស្ថាពរហើយ ព្រះបរមនាថ អ្នកជាអម្ចាស់ជីវិតលើត្បូង ស្ដេចលើកទ័ពទឹក ទ័ពគោកធ្វើព្រះរាជដំណើរត្រឡប់មកព្រះរាជនិវេសន៍ រាជធានីលង្វែកវិញ។ ទ្រង់ឱ្យធ្វើបុណ្យសម្ពោធឆ្លងការណ៍ដែលមានជ័យជំនះលើរាជបច្ចាមិត្រយ៉ាងឧឡារិក។ ឯពញាធម្មាតេជោ ចៅហ្វាយស្រុកបាភ្នំដែលធ្វើការក្លាហានក្នុងសង្គ្រាមនេះ សម្ដេចអ្នកជាអម្ចាស់ ទ្រង់ប្រទានឈ្លើយលាវ ៨០០០ នាក់ឱ្យទៅនៅស្រុកបាភ្នំសល់អំពីនោះ ទ្រង់ចែករំលែកឱ្យទៅនៅគ្រប់ស្រុកធំ-តូច។
រីឯនាយកង នាយទ័ពដែលមានបំណាច់ចំពោះរាជការ ក៏ទ្រង់ប្រទានយសសក្ដិនិងគ្រឿងឧបភោគបរិភោគរាល់ខ្លួនតាមធំតូច។ រាស្ត្រណាដែលស្លាប់ដោយសារសង្គ្រាម ព្រះបាទអ្នកជាអម្ចាស់ ក៏ទ្រង់ព្រះករុណាប្រោសដល់បុត្រភរិយាដែរ។ ពលណាដែលស្លាប់ក្នុងសង្ក្រាម ទ្រង់ព្រះករុណាប្រោសតាមគុណបំណាច់មិនឱ្យខ្វះ។ ទ្រង់ព្រះរាជទាន ឈ្លើយលាវដែលចាប់បាននោះ ៥០០ នាក់ឱ្យមកនៅជាពលសំរាប់វត្តភ្នំពេញ ទ្រង់ចែកមកវត្តឧណ្ណាលោម ៦០០ នាក់ ហើយឈ្លើយលាវដែលចាប់បានមកនោះទ្រង់ឱ្យហៅថា "លាវបាក់ទូក" ព្រោះព្រះអង្គទ្រង់ឈ្នះសង្គ្រាមខាងជើងទឹក និង ដុតភ្លើងឱ្យបែកបាក់ទូកអស់ជាច្រើនបានជាទ្រង់ឱ្យឈ្មោះថា: "លាវបាក់ទូក" ។ ភូមិករដែលលាវទាំងនោះនៅ ក៏មានឈ្មោះថា : "ភូមិបាក់ទូក" រហូតមកដល់សព្វថ្ងៃនេះ។
ឆ្នាំ១៥៧៣ ទ័ពលាវ ដែលរត់បែកបាក់ទៅនោះ ខ្លះរត់ក៏រត់ជាប់ទៅជាមួយនឹងទ័ពលោកឧបរាជសូរ្យវង្ស ខ្លះទៀតក៏រត់ខ្ចាត់ភ្លាត់ដោយស្រុកដោយភូមិរតាត់រតាយទៅក៏មាន។ ដូច្នេះឧបរាជសូរ្យវង្សទ្រង់ក៏ប្រមូលទ័ពដែលនៅសល់ពីស្លាប់ហើយរត់រួចនោះលើកវិលត្រឡប់ទៅឯនគរលាវវិញ។ ទ្រង់ឱ្យកេណ្ឌរេហ៍ពលមកបន្ថែមទៀតដើម្បីចាំដល់ពេលចេញវស្សាទៅលាវនឹងលើកទ័ពវិលត្រឡប់មកសងសឹកនឹងទ័ពខ្មែរវិញទៀត។ ប៉ុន្តែសេចក្ដីគំនុំរបស់លាវ នេះមិនបានសំរេចទៅវិញទេដោយហេតុថា លាវត្រូវជាប់ធ្វើសង្គ្រាមនឹងសម្ដេចព្រះចៅហ្វាម៉ុងគ្រី នគរហង្សាវតីគឺព្រះបាទព្រះរៀមអង្គយោធិននព្វរត្ន។ (សូមរងចាំអានភាគបន្ត)(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ចំបាំងនឹងសៀមលើកទី ២ សង្គ្រាមខ្មែរ-សៀម (១៥៧២) (សូមរងចាំអានភាគបញ្ចប់)
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Saturday, November 25, 2023
Rating:
No comments: